នី​ទណ្ឌ​ភាព​នៃ​ការ​លួច​ឆ្កែ​ធ្វើ​សាច់​នៅ​វៀតណាម​

340

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​វីដេអូ​ឯកសារ​មួយ​របស់​ទូរទស្សន៍ លេខ ៤ របស់​អង់គ្លេស ធ្វើ​សេចក្ដីរាយការណ៍​មួយ​ស្ដីអំពី នី​ទណ្ឌ​ភាព​នៃ​ការ លួច​ឆ្កែ ដើម្បី​ធ្វើ​សាច់​នៅ​វៀតណាម  ទី​ដែល​សាច់​ឆ្កែ​ជា​អាហារ​ដ៏​ពេញនិយម​មួយ​នៅក្នុង​ពិភព​អ្នក​ក្លែម ។​vietnam

​កាសែត The Mirror បាន​រាយការណ៍​ថា ឆ្កែ​រាប់សិប​ក្បាល​ត្រូវបាន​គេ​លួច​ចាប់​រាល់ថ្ងៃ​នៅ​ទូទាំងប្រទេស​វៀតណាម ។ ឆ្កែ​ទាំងនោះ  ត្រូវបាន​ដាក់ចូល​ក្នុង​ទ្រុង​ដែក​ហើយ​យកទៅ​ដេញថ្លៃ​នៅលើ​ទីផ្សារ ។ ការ​លួច​ចាប់​ឆ្កែ មិនជា​ទោស ព្រហ្មទណ្ឌ​ឡើយ​នៅ​វៀតណាម ។

នៅក្នុង​វីដេអូ​ឯកសារ​ដែលមាន​ឈ្មោះ “Vietnam’s Dog-Snatchers” ជន​លួច​ឆ្កែ ដែលមាន​បទពិសោធ​ដើរ​លួច ឆ្កែ​ពេលយប់​បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន  Nelu far Hedayat ថា ក្នុង​រយៈពេល ៧ ឆ្នាំ ខ្លួន​បាន​លួច​ឆ្កែ​គេ ប្រមាណ ៣០០០ ក្បាល ។​

​ក្រុម​សកម្មជន​បាន​ថ្កោលទោស​ចំពោះ​ការ​ស៊ីសាច់​ឆ្កែ​ថា ជា​សកម្មភាព​មួយ​ដ៏​ឃោរឃៅ និង​ជាការ​រំលោភបំពាន​ទៅ លើ​សត្វ​តិរច្ឆាន  ។ សាច់​ឆ្កែ​ជា​មុខម្ហូប​មួយ​ដែល​ត្រូវបាន​ជនជាតិ​យួន​នៅ​វៀតណាម​ចូលចិត្ត​យ៉ាងខ្លាំង ។​

​ក្រុម​ជន​ដែល​ដើរ​លួច​ឆ្កែ​អាច​រកប្រាក់​បាន ១០០ ដូ​ល្លារ​ក្នុង​មួយ​យប់ ។ កាសែត Metro បាន​រាយការណ៍​ថា ក្នុង មួយថ្ងៃ សាច់​ឆ្កែ​ប្រមាណ ៧ តោន ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុង​ទីក្រុង​ហាណូយ ៕

Comments are closed.