កុំស្តាប់តាមពាល

268

Buddha Art

[twocol_one]១/គេថាធ្វើល្អ គ្មានបានផល
អ្នកខ្លះចម្ងល់ ឆ្ងល់ហេតុអ្វី
ការពិតជាពាក្យ ពាលបំភ្លៃ
ជាពាក្យអប្រិយ ស្តីមិនត្រូវ ។

២/នោះគឺសម្តី ជនងងឹត
មានចិត្តទុច្ចរិត គិតខុសផ្លូវ
ដំណើរប្រព្រឹត្ត ច្រើនអាស្រូវ
មិនស្គាល់ខុស,ត្រូវ ផ្លូវផលកម្ម។

៣/បើថាអាក្រក់ ធ្វើបានផល
ជាទ្រព្យអាចផ្ដល់ ទុក្ខរត់តាម
ជាទ្រព្យនាំទោស គង់ប្រេះស្រាំ
ជីវិតរងកម្ម នៅថ្ងៃក្រោយ ។[/twocol_one] [twocol_one_last]

៤/ធ្វើល្អបានល្អ យូរនិងឆាប់
ធ្វើតាមលំដាប់ ត្រាប់កុំធ្លោយ
ជាតិនេះ,ជាតិមុខ ឬជាតិក្រោយ
កម្មនោះគង់អោយ ដោយផលល្អ ។

៥/ធម៌ព្រះសម្តែង ថ្លែងបណ្ដាំ
សាងល្អប្រចាំ ជាបន្ត
កុំស្តាប់ពាក្យពិស ពាលបង្ក
នាំខុសព្រះធម៌ វិនាសហិន ៕[/twocol_one_last]

 

ដោយ លឹម រង្សី

—————————–

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។

Comments are closed.