ជីវិត​តស៊ូ​របស់​យុវជន​ យឿ​ង​ ខា​យ​

0 382

ដោយ គឹម​ ​សាវ​តា

បន្ទាប់ពី​ធ្វើ​កិច្ចការ​សង្គម​ជាច្រើន ​នៅ​ដែនដី​កម្ពុជាក្រោម​ ក្នុង​បំណង​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ បាន​យល់​ដឹង​ពី​សិទ្ធិ​​ផ្សេងៗ ​របស់​ខ្មែរក្រោម​ ​។ យុវជន​ខ្មែរក្រោម​ មួយ​រូប​ ​ឈ្មោះ​ យឿ​ង​ ខា​យ​ ​បាន​ទទួលរង​ការ​គំរាមកំហែង​ ​និង​ធ្វើទុក្ខបុកម្នេញ​ជាបន្តបន្ទាប់​ ​។​ ​តើ​យុវជន ​ដែល​ស្នេហាជាតិ​រូប​នេះ​ មាន​ប្រវត្តិ​យ៉ាងណា​? ។

លោក យឿង ខាយ យុវជន​ខ្មែរក្រោម កាន់បង្ហាញសៀវភៅសេចក្ដី​ប្រកាស របស់​អង្គការ​សហប្រជាជាតិ ស្តីពី «សិទ្ធិ​ជន​ជាតិ​ដើម» ។ រូប៖ ហ្វេសប៊ុក យឿង ខាយ
លោក យឿង ខាយ យុវជន​ខ្មែរក្រោម កាន់បង្ហាញសៀវភៅសេចក្ដី​ប្រកាស របស់​អង្គការ​សហប្រជាជាតិ ស្តីពី «សិទ្ធិ​ជន​ជាតិ​ដើម» ។ រូប៖ ហ្វេសប៊ុក យឿង ខាយ

​យុវជន​ យឿ​ង​ ខា​យ​ ​កើត​នៅ​នៅ​ឆ្នាំ​ ​១​៩​៩​៤​ ​ក្នុងស្រុក​ជ្រោយ​ញ​ ​ខេត្ត​ឃ្លាំង​ ​លុះដល់​វ័យ​ ​៥​ ​ឆ្នាំ​ ​បាន​ចូល​សិក្សា​ថ្នាក់​បឋម ​ព្រមទាំង​បន្ត​សិក្សា​ភាសាខ្មែរ​ដល់​ថ្នាក់​ទី​ ​៩​ ​និង​វៀតណាម ​ដល់​ថ្នាក់​ទី​ ​១​០​ ​ក៏បាន​ឈប់រៀនក្នុង​វ័យ​ ​១​៥​ ​ឆ្នាំ​ ​។​

​ក្រោយ​ឈប់​សិក្សា​ យុវជន យឿ​ង​ ខា​យ​ ​បានទៅ​ធ្វើ​ការស៊ីឈ្នួល​គេ​ជាបន្តបន្ទាប់​ ​ដូចជា​អ្នក​ដួស​បង្គា​ ​និង​បាន​ដូរ​កា​ងារ​ជាបន្តបន្ទាប់​ដោយសារតែ​ប្រាក់ចំណូល​ ​។​ ​មិនបាន​ប៉ុន្មាន​ ​ម្ដាយ​របស់​យុវជន​ យឿ​ង​ ខា​យ​ ​បាន​ហៅ​ខ្លួន​មក​រស់នៅ​ខេត្តដូនណៃវិញ​ ​រហូតមកដល់​បច្ចុប្បន្ន​ ​។​

យុវជន យឿ​ង​ ខា​យ​ ​«​ម៉ែ​ ​ឪ​ខ្ញុំ​ ​នាំ​ខ្ញុំ ​និង​បងប្អូន​ខ្ញុំ​មក​មក​ដុ​ង​ណាយ​ ​មក​ដុ​ង​ណាយ​ ​លើក​នេះ ​មក​ត្រាំ​ង​បង​វិញ​ ​ក្នុង​ភូមិ ​១​ ​ឃុំ​សុង​ត្រូវ​ ​ស្រុក​ត្រាំ​ង​បង​ ​ខេត្ត​ដុ​ង​ណាយ​ ​។​ ​មក​បោះ​ទីតាំង​ហ្នឹង​ ​ធ្វើកម្មករ​តាំងពី​ខែ​ ​៩​ ​ថ្ងៃ​ ​១​១​ ​ឆ្នាំ​ ​២​០​១​៥​ ​មកដល់ពេលនេះ​»​ ​។​

បន្ទាប់ពី​បាន​មក​ធ្វើការ​ នៅ​ខេត្ត​ត្រពាំង​ចង្វា​ ​យួន​ហៅថា​ ដុ​ង​ណាយ​ ​វិញ​ហើយ​នោះ​ ​យុវជន​ យឿ​ង​ ខា​យ​ ​បាន​យល់​ដឹង​ពី​សិទ្ធិ​ការងារ​ ​ហើយក៏​មើលឃើញ​ថា​ ​កម្មករ​ជាច្រើន​ត្រូវ​បាន​ថៅកែ​រើសអើង​ ​និង​រំលោភ​សិទ្ធិ​ការងារ​ជាបន្តបន្ទាប់​ព្រមទាំង​ទទួលរង​ការ​ជេរប្រមាថ​ជាច្រើន​ ​។

យុវជន​រូប​នេះ​ បន្ត​ថា​ ​នៅ​ក្នុង​ឆ្នាំ​ ​២​០​១​៧​ ​យួន​ដែល​ជា​កម្មករ​ដូចគ្នា​ ​បាន​ព្រួតគ្នា​វាយ​ធ្វើបាប​ខ្មែរ​ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម​ ចោទ​ថា​រារាំង​ការ​អនុវត្ត​ច្បាប់​ ​។​

យុវជន យឿ​ង​ ខា​យ​ ​«​កន​យួន​គ្នាវា​ហ្នឹង​វា​មក​វាយ​ធ្វើបាប​យើង​ ​គ្នាវា​ច្រើន​ដែរ​ ​ហើយ​កន​ខ្ញុំ​ឃើញ​ ​ខ្ញុំ​ ​បង​ខ្ញុំ​ ​ប្អូន​ខ្ញុំ​ចូល​អន្តរាគមន៍​ ​គ្រាន់តែ​អន្តរាគមន៍​ហ្នឹង​វា​ចោទ​យើង​ ​នគរបាល​វា​ចោទ​យើង​ ​ថា​យើង​រារាំង​ការ​អនុវត្ត​ច្បាប់​ ​ហើយ​វា​​មក​ចាប់​យើង​វិញ​ ​ដល់​យួន​គ្នាវា​វាយ​ខ្មែរយើង ​វា​មិន​ចាប់​ ​វាចា​ប់​យើង​យកទៅ​គំរាមកំហែង​ចឹ​ង​ទៅ​»​ ​។​

និយាយ​ពី​ការចូលរួម​ក្នុង​កិច្ចការ​សង្គម​ផ្សេងទៀត​ ដែល​យុវជន​ យឿ​ង​ ខា​យ​ ​ជួយ​ដល់​ដល់​ខ្មែរក្រោម​ ​គឺ​យុវជនរូបនេះ​ ​បាន​ចូលរួម​តាមរយៈ​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​ដែល​មាន​ដូចជា​ចែករំលែក​អត្ថបទ​ ​សហ​ព័ន្ធ​ខ្មែរ​ ​កម្ពុជាក្រោម​ ​និង​បាន​បញ្ចេញមតិ​ផ្សេងៗ​ ទាក់ទង​នឹង​រឿង​ជាតិ​មាតុភូមិ​ ​។​ ​ក្នុង​ការ​តវ៉ា​បង្ហាត់បង្ហាញ​ពី​សិទ្ធិ​ ​និង​ចំណេះ​ដឹង​ផ្សេងៗ​ ​របស់​យុវជន​ យឿ​ង​ ខា​យ​ ​គឺ​ជារឿយៗ​ ទទួលរង​ការ​គំរាមកំហែង​ ​ការ​កោះហៅ​ទៅ​សួរនាំ​ជាបន្តបន្ទាប់​ ​។​

យុវជន យឿ​ង​ ខា​យ​ ​«​រឿង​ខ្ញុំ​ចែករំលែក​អត្ថបទ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​ហ្នឹង​ ​ហើយ​ចែករំលែក​ប្រវត្តិសាស្ត្រ​ នៅ​ដែនដី​កម្ពុជាក្រោម​ ហ្នឹង​ ​ភូមិសាស្ត្រ​ ​ប្រវត្តិសាស្ត្រ​ដូច​ម៉េច​ ហើយ​ខ្ញុំ​បាន​ពាក់អាវ​មាន​ទង់​ជាតិខ្មែរ​កម្ពុជាក្រោម​ ​ខៀវ​ ​លឿង​ ​ក្រហម​ ​ម្ខាង​ទង់ជាតិ​សាសនា​នៅ​ឆ្នាំ​ ​២​០​១​៧​ ​ហើយ​ទូរសព្ទ​ខ្ញុំ​ ​មាន​ ​Page​ ​កុលបុត្រ​កម្ពុជាក្រោម​ ​ត្រូវ​ខាង​ការិយាល័យ​គេ​រឹម​អូស​ ​រឹម​អូស​ឆ្នាំ​ ​២​០​២​០​»​ ​។​

​មូលហេតុ​ដែល​យុវជន​ យឿ​ង​ ខា​យ​ ​មិន​ចោលការ​តស៊ូ​ ​ព្រោះថា​ ​ការឈឺចាប់​ដែល​ខ្មែរក្រោម​ត្រូវ​យួន​ជិះជាន់​ខណៈ​ដែល​ខ្លួន​ជា​ម្ចាស់​ទឹកដី​ ​។​

យុវជន យឿ​ង​ ខា​យ​ ​«​យើង​ស្ដាប់​ភូមិ​សា​ស្រ្ត​ប្រវត្តិសាស្ត្រ​ ​យើង​មិន​ស្តាប់​តែ​ម្ខាង​ ​យើង​ស្រាវជ្រាវ​ទៀត​ ​ថា​មិន​ពិត​អញ្ចឹង​ទេ​ ​។​ ​ប្រវត្តិសាស្ត្រ​ ​បូករួម​កសិណសាក្សី​ ​មាន​ជា​វត្តអារាម​ ​វប្បធម៌​ ​តំបន់​ដែនដី​ហ្នឹង​នៅ​ទាំងអស់​ ​យើង​ស្រាវជ្រាវ​មក​យើង​ដឹង​ថា​ដែនដី​ហ្នឹង​ ​ដែនដី​របស់​ខ្មែរក្រោម​យើង​ ​ហើយ​យើង​នៅ​ក្រោម​ការត្រួតត្រា​របស់​គេ​ ​ហើយ​គេ​ជិះជាន់​ ​ធ្វើទុក្ខបុកម្នេញ​យើង​រាប់​សិប​ទ​ស្ស​វត្ស​មក​ ​សតវត្ស​មក​ ​យើង​ពិបាក​ដែរ​ ​ហើយ​កំសត់​ច្រើន​ ​ហើយ​យើង​ស៊ូទ្រាំ​ច្រើន​ ​ឈឺចាប់​ច្រើន​ ​ហើយ​ភាព​ឈឺចាប់​ហ្នឹង​ធ្វើឲ្យ​យើង​រឹង​មាំ​ដើម្បី​តស៊ូ​ ​ធ្វើឲ្យ​ខ្ញុំ​មាន​កំលាំង​តស៊ូ​រហូតមកដល់​បច្ចុប្បន្ន​»​ ​។​

​យុវជន​ យឿ​ង​ ខា​យ​ ​ក៏បាន​បង្ហាញ​ពី​ក្តី​ស្រ​មៃកាលពីក្មេង​ថា​ ​ចង់​ធ្វើជា​នគរបាល​ ​តែ​នៅពេលដែល​ឃើញ​អ្វី ​ដែល​នគរបាល​ ​អាជ្ញាធរ​ធ្វើ​មក​លើ​ខ្លួន​យ៉ាង​ដូច្នេះ​ ​ក៏​បោះបង់​ចោល​ក្តី​ស្រ​ម៉ៃ​នោះ​ទៅវិញ​ ​ហើយ​បន្ត​ការ​តស៊ូ​មតិ​ ​ដើម្បីឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​ស្រុកកំណើត​បាន​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ ​បើ​ទោះ​ជា​ជីវភាព​មិនបាន​ល្អ​ប្រសើរ ​ហើយ​រង​ការ​គំរាមកំហែង​ជាបន្តបន្ទាប់​ក្តី​ ​៕​ ​

Leave A Reply

Your email address will not be published.