បទវិចារណកថា៖ ផលប្រយោជន៍​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ EU និង​វៀតណាម​

0 635

ផលប្រយោជន៍​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ EU និង​វៀតណាម​

បទវិចារណកថា ដោយ លោក​ ថាច់ វឿង​

ថ្ងៃទី ២៣ ខែសីហា​ ឆ្នាំ ២០២០​

ប្រទេស​នៅក្នុង​ពិភពលោក​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងមូល តែងតែ​ចង់បាន​ទទួលការ អនុគ្រោះ​ព័ន្ធ​ពី​សហភាព​អឺរ៉ុប​ ព្រោះ​អាច​នាំ​ទំនិញ​របស់​ខ្លួន​ទៅ​អឺរ៉ុប ដោយ​មិនបាច់​បង់​ព័ន្ធ​ប្រទេស នានា​មក​ធ្វើ​ទំនាក់ទំនង​បណ្តាក់​ទុន​រកស៊ី​ ចំណេញ​ច្រើន បង្កើន​ការងារ​ដល់​ពលរដ្ឋ​ពលរដ្ឋ​រស់នៅ ធូរ​ធា សម្បូរណ៍​សប្បាយ ចម្រុងចម្រើន​រុងរឿង​ ហើយ​អាច​ធ្វើ​សហប្រតិបត្តិ​ការ​ជាមួយនឹង​លោកសេរី បាន​ជាច្រើន​ប្រទេស ហើយ​មាន​កេរ្តិ៍​ឈ្មាះ​ល្អ​លើឆាកអន្តរជាតិ​ ។ ប៉ុនែ្ត​សម្រាប់​ប្រទេស​ក្រីក្រ ហើយ គោរ​ពសិ​ទិ្ធ​មនុស្ស និង​លក្ខខណ្ឌ​នានា​ទៀត​ ទើបបាន​ទទួលការ​លើកលែង​ព័ន្ធ​នេះ​ពី​សហភាព​អឺរ៉ុប ។

European Commissioner for Trade Cecilia Malmstrom, Romania's Business, Trade and Enterpreneurship Minister Stefan Radu Oprea and Vietnam's Industry and Trade Minister Tran Tuan Anh exchange documents while attending the signing ceremony of EU-Vietnam Free Trade Agreement at the Government Office in Hanoi, Vietnam June 30, 2019. REUTERS/Kham
European Commissioner for Trade Cecilia Malmstrom, Romania’s Business, Trade and Enterpreneurship Minister Stefan Radu Oprea and Vietnam’s Industry and Trade Minister Tran Tuan Anh exchange documents while attending the signing ceremony of EU-Vietnam Free Trade Agreement at the Government Office in Hanoi, Vietnam June 30, 2019. REUTERS/Kham

អឺរ៉ុប​បាន​ចាប់ផ្ដើម​អនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម​ ដែល​ឈាន​ដល់​ការ លុប​ពន្ធ​លើ​ទំនិញ​ដល់ ៩៩ % ។ នៅក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម​ និង​សហភាព អឺរ៉ុប ( EVFTA ) បាន​ផ្តើម​អនុវត្ត​ពី​ថៃ្ង​ទី ១ ខែសីហា ឆ្នាំ ២០២០ ។ កិច្ច​ព្រមព្រៀង​នេះ មាន​សុពលភាព​អនុវត្ត​បាន​រយៈពេល​ ១០ ឆ្នាំ ។ ប្រភេទ​ទំនិញ​ដែល​វៀតណាម​ចាប់ផ្តើម​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប រួមមាន​ ទូរសព្ទ​ដៃ គ្រឿង​អេ​ឡិច​ត្រូ​និច សម្លៀកបំពាក់ ទ្រនាប់ជើង​និង​ផលិតផល កសិកម្ម ។ ផលិតផល​កសិកម្ម​ផ្តោត​ពិសេស​លើ​អង្ករ គ្រឿង​សមុទ្រ និង​កា​ហេ្វ ។ កិច្ច​ព្រម​ព្រៀង​វៀ​ត ណាម និង​អឺរ៉ុប​នេះ​ ជា​កត្តា​សំ​ខាន​អាច​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ថែមទៀត លើ​ការ​វិនិយោគ កា​របងើ្តន ផលិតផល​ក្នុង​ស្រុក​ និង​នាំចេញ ។ សហភាព​អឺរ៉ុប​បាន​យល់ព្រម​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ជា​មួយ​វៀ​ត ណាម​ជា​គន្លឹះ​មួយ​ធ្វើឲ្យ​ក្រុម​អ្នក​វិនិយោគ​មានឱកាស​ចំណេញ​ច្រើន​ និង​បង្កើន​ការ​វិនិយោគ​កាន់​ច្រើន​ថែមទៀត​នៅក្នុង​ប្រទេស​វៀតណាម​ ហើយក៏​អាចប​ង្កើត​ការងារ​ដល់​ប្រជាជន​វៀតណាម​បាន​ចំនួន​កាន់ តែ​ច្រើនឡើង​ថែមទៀត ។

វៀតណាម​ជា​ប្រទេស​កុម្មុយនិស្ត​ មានការ​រំ​លោភ​សិ​ទិ្ធ​មនុស្សជា​ប្រព័ន្ធ កិច្ចសន្យា​ព្រមព្រៀង​ ​; ផេ្សង​ៗ មានតែ​នៅ​លើ​ក្រ​ដាស់​ប៉ុ​ណោ្ណះ​ វៀតណាម​មិនដែល​អនុវត្ត​ម្តង​ណា​ឡើយ ចេះតែ​សន្យា ពន្យា ពេល​ជា​រៀង​រហូត​មក​ ប៉ុនែ្ត​តាមរយៈ​កិច្ច​ព្រមព្រៀង EVFTA នេះ អាច​បើកឱកាសឲ្យ​វៀតណាម​ពង្រីក កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​សមាជិក​សហភាព​អឺរ៉ុប​ទាំង​ ២៧ ប្រទេស ជា​ភែ្ន​ក ជា​ច្រមុះ ជា​ត្រចៀក សំឡឹង​មើល​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ ។ សង្ឃឹមថា​ ច្បាប់​សិ​ទិ្ធ​មនុស្ស ច្បាប់​សិ​ទិ្ធ​ជនជាតិ​ដើម​ និង​ត្រូវ​បាន​អនុវត្តយ៉ាង​មានប្រសិទ្ធភាព​ក្នុង​ពេល​អនាគត ។

យោង​តាម​ការវាយតម្លៃ​របស់​ធនាគរ​ពិភពលោក​ ក្រោម​កិច្ច​ព្រមព្រៀង​នេះ វៀតណាម​នឹង​បង្កើន​ការនាំចេញ​ទៅ​អឺរ៉ុប ២០​% នៅ​ឆ្នាំ ២០២០​ ហើយនឹង​បង្កើន​ដល់ ៤០​% នៅ​ឆ្នាំ ២០២៥ ព្រមទាំង​ជួយ បង្កើន​កម្លាំង​ពលកម្ម​ជំនាញ ១២​% និង​ប្រាក់ខែ​កម្មករ​ទូទៅ ១៣​% ។ កិច្ច​ព្រមព្រៀង​ដែល​មាន​សុពល ភាព ១០ ឆ្នាំនេះ​ នឹង​ជួយ​បង្កើនផលិតផល​ក្នុង​ស្រុក​សរុប GDP របស់​វៀតណាម​ពី ២,១៨ % ពីឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២៣ និង​ដល់ ៤,៥៧ ភាគរយ ទៅ​ ៥,៣០ ភាគរយ ពីឆ្នាំ ២០២៤ ដល់​ឆ្នាំ ២០២៨ ។

បច្ចុប្បន្ន​ក្រុម​អ្នក​វិនិយោគ​របស់​អឺរ៉ុប​ កំពុងតែ​ដំណើរការ​នៅក្នុង​សេដ្ឋកិច្ច​ចំនួន ១៨ វិស័យ នៅក្នុង​ខេត្ត​ចំនួន ៥២ ក្នុងចំណោម​ខេត្ត​ទាំងអស់​ រួម​ទាំង​កម្ពុជាក្រោម ចំនួន ៦៣ ខេត្ត របស់​វៀតណាម ។ ភាគច្រើន​ដែល​អ្នក​វិនិយោគ​របស់​អឺរ៉ុប ធ្វើសកម្មភាព​បណ្តាក់​ទុន​ គឺ​ភាគច្រើន​ផ្តោត​លើ​គឿង​អេ​ឡិច​ត្រូ​និច និង​អចលនទ្រព្យ ។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ ធ្វើឲ្យ​ប្រទេស​វៀតណាម ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​ទី២ ក្នុង​តំបន់​អាស៊ាន​របស់​អឺរ៉ុប​បន្ទាប់ពី​សិង្ហបុរី​ ដោយ​ក្នុង​ការ​វិនិយោគ​នេះ​មាន​ទំហំ​ទឹកប្រាក់ ៥១,៥ ពាន់​លាន​អឺ​រ៉ូ នៅ​ឆ្នាំ ២០១៩​ ដែល​ក្នុង​នោះ វៀតណាម នាំ​ទំនិញ​ទៅ​អឺរ៉ុប​បា​នប្រ​ម៉ា​ណ ៣៤,៤ ពាន់​លាន​អឺ​រ៉ូ​ ឯសហភាព​អឺរ៉ុប​វិញ នាំ​ទំនិញ​ទៅ​វៀតណាម​បាន​ប្រមាណ ១១,១ ពាន់​លាន​អឺ​រ៉ូ ។ ដោយ​ច្រើនជាង​ និង​ធ្លង​កាត់​ដាច់​ស្រឡះ​ពី​ប្រទេស ឥណ្ឌូ​នេ​ស៊ី និង​ប្រទេស​ថៃ ។

មុននឹង​ឈាន​ដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេ​រី​ទេ្វ​ភាគី​ វៀតណាម អឺរ៉ុប វៀតណាម បាន​ស្វះស្វែង​រក​គ្រប់​មធ្យោបាយ​ចុះ​កិច្ចសន្យា​ជាច្រើន​ ចាប់ផ្តើម​តាំងពី​ខែតុលា​ឆ្នាំ ២០១០ ដែល ដំណើរការ​ចរចា​រីកចម្រើន​រហូត តែ​ដល់​ឆ្នាំ ២០១៥​ ការចរចា​មានការ​យឺតយ៉ាវ​ខ្លះ ព្រោះ​ត្រូវ​លម្អិត​លើ ពន្ធ ដែល​ត្រូវ​លុបចេញ ។ ទោះជាយ៉ាងណា​ក៏ដោយ ក្នុងអំឡុងពេល​នៃ​ការចរចា អឺរ៉ុប​ក៏បាន​សង្កត់ធ្ងន់ ឲ្យ​វៀតណាម​ អនុវត្ត​ឲ្យបាន​ពេញលេញ នូវ​សិ​ទិ្ធ​ការងារ​ដែល​កំណត់​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO​) ។ ជា​ពិ​សេ​សសិ​ទិ្ធ​មនុស្ស សិ​ទិ្ធ​ការងារ និង​សិ​ទិ្ធ​ជនជាតិ​ដើម​ ប្រទេស​កុម្មុយនិស្ត​គឺ​គ្មានឡើយ មានតែ​នៅ​លើ​បបូរមាត់​ប៉ុណ្ណោះ​ ក្នុង​ដំណើរការ​ចរចា​ស្តី​អំ​ពី​បញ្ហា​សិ​ទិ្ធ​មនុស្ស និង​សិ​ទិ្ធ​ការងារ ក្នុង​អំឡុង ពេល​ឆ្នាំ​ ២០១៦ និង​ឆ្នាំ ២០១៧ អឺរ៉ុប​បាន​លើកឡើង​ជាច្រើន អំ​ពី​បញ្ហា​សិ​ទិ្ធ​សេរីភាព​នៃ​ការ​ធ្វើ នយោបាយ​ សិទ្ធិ​គោរព​ជំនឿ​សាសនា សិ​ទិ្ធ​បញេ្ចញ​មតិ ការ​ធ្វើ​ទរុ​ណកម្ម សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ជុំ​សមែ្តង​មតិ​ តវ៉ា​ដោយសន្តិវិធី និង​បញ្​ហាការ​ជួញដូរ​មនុស្ស ជាដើម ។ បញ្ហា​ទាំងអស់​នេះ អឺរ៉ុប​បាន លើកឡើង​ ដើម្បី​ជម្រុ​ញឲ្យ​វៀតណាម ដោះស្រាយ​មុន​ពេល​ឈាន​ដល់​ការ​ចុះហត្ថលេខា​ព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ ។ វៀតណាម បាន​សន្យា​ថា និង​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ទាំងអស់​ហើយ ដំណើរការ ចរចា មានការ​វិវឌ្ឍ​ន៏​យ៉ាង​លឿន​រហូតមកដល់​ ខែវិច្ឆិកា​ឆ្នាំ ២០១៩ ដល់ ថៃ​ទី ១ ខែសីហា ឆ្នាំ ២០២០ ទើបបាន​អនុវត្ត កិ​ច្ច​ព្រម​ព្រៀ​ជា​ផ្លូវការ​ ។

មិនមែន​អឺរ៉ុប​ចង់​ចាប់​យក​វៀតណាម​នោះ​ទេ​ គឺ​ដោយ​ភូមិ​សាស្រ្ត​នយោបាយ ដើម្បី​កាត់បន្ថយ​ ​; ឥទិ្ធ​ពល​របស់​ចិន​ ក្នុង​តំបន់​អាស៊ាន​ទាំងមូល បើ​អឺរ៉ុប​មិន​ចាប់​យក​វៀតណាម​ទេ វៀតណាម​និង​ធ្លាក់​ចូល ក្នុង​កណ្តាប់​ដៃ​របស់​ចិន​ ម្យ៉ាងវិញទៀត វៀតណាម ក៏បាន​ខំ​ប្រឹង​ប្រែង​វៀប​ចំ​ខ្លួន ដើម្បី​ទំនាក់ទំនង​ ទទួល​បានផល​ប្រយោជន៏​សេដ្ឋកិច្ច និង​នយោបាយ​នេះ​ដែរ ។ វៀតណាម​ ល្បីល្បាញ​ខាង​ការ​រំ​លោភ​សិ​ទិ្ធ​មនុស្ស ខាង​ការ​ចាប់ចង​ដាក់​ពន្ធ​នាគា​ធ្វើទុក្ខ​ទារុណកម្ម​ ខាង​ការ​និយាយ​ភូ​តភ មិន​គោរព​កិច្ចសន្យា​ខាង​ការ​មិន​អនុវត្ត​តាម​សន្ធិសញ្ញា កតិកាសញ្ញា​ ដែល​ខ្លួន​ទទួលស្គាល់ ខាង​ការរើសអើង​ពូជ​សាស​ន៏​ក្នុង​ប្រទេស​របស់​ខ្លួន​នៅ​លើ​ឆា​កង​អន្តរជាតិ​ ពេលនេះ​ដើម្បី​ទទួល​បានផល​ប្រយោជន៏​សេដ្ឋកិច្ច និង​កេរ្តី​ឈ្មោះ​ឡើងវិញ​នៅ​លើឆាកអន្តរជាតិ​ វៀតណាម​ព្យាយាម​កែសម្រួល លក្ខខណ្ឌ របៀបរបប​ធ្វើការ​ជាបន្តបន្ទាប់ មាន​តុល្យភាព​ តម្លាភាព មិន​ពុករលួយ មិន​ប្រកាន់បក្ស​ពួក រហូត​ឈាន​ដល់​ការព្រមព្រៀង​នេះ​កើតឡើង ។ ឃើញថា អឺរ៉ុប​មិន​ចេះតែ​ចុះ​កិច្ច​ព្រមព្រៀង​នោះ​ទេ អឺរ៉ុប​បាន​ត្រួតពិនិត្យ​ច្បាស់លាស់​ និង ដាក់​លក្ខខណ្ឌ​ជាច្រើន ហើយ​ទុកចិត្ត និង​អាចយ​កជា​ការបាន ។ ឯវៀតណាម​វិញ​ គេ​បាន​គិត​ផល​ប្រយោជន៏​ប្រជាជន និង​ប្រទេសជាតិ​របស់​គេ វៀតណាម​បាន​សំរេច​ទទួលយក​លក្ខខណ្ឌ​របស់​អឺរ៉ុប​ និង​ជ្រើសរើស​យក​ការចរចា​តាម​ក្រុមការងារ​ជំនាញ ដើម្បី​សែ្វ​ងរ​កចំណុច​ឯកភាព​គ្នា ។

ឳកាស​មាស​សំ​រាប​ខែ្មរ​ក្រោម បាន​មកដល់​ហើយ​ ក្នុងឋានៈជា​ជនជាតិ​ដើម​លើទឹក​ដី​របស់​ខ្លួន ដែល​មានច្បាប់​អន្តរជាតិ​គាំទ្រ ពេល​ដែល​ពិភពលោក​កំ​ពុតែ​ចាប់អារម្មណ៍​លើ​ប្រទេស​វ់ៀ​តណាម​ ហើយ​ងាក​បណ្តាក់​ទុន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម ដោយ​នាំ​ទំនិញ​ចេញទៅ​អឺរ៉ុប​ ទទួល​បានការ​អនុគ្រោះ​ពន្ធ​ស្ទើរតែ​ទាំងស្រុង ៩៩​% និង​ទទួល​បាន​ប្រាក់ចំណេញ​ជាច្រើន​ ខែ្មរ​ក្រោម​ត្រូវ​ចាប់​យក​ឱកាស​នេះ​ឲ្យបាន ដើម្បីឲ្យ​អន្តរជាតិ​បានដឹង​ថា​ កម្មករ​ខែ្មរ​ក្រោម​ធ្វើការ​តាម​រោង​ច័ក្រនា​នា កំពុង​ជួបប្រទះ​ការ​រំ​លោភ​បំពាន​សិ​ទិ្ធ​មនុស្ស​ បណេ្តញ​ចេញពី​រោង​ច័ក្រ រើសអើង​ពូជ​សាស​ន៏ ខែ្មរ​ក្រោម​ត្រូវ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ Internet និង​បណ្តាញ​សង្គម Facebook ដើម្បី​ទំនាក់ទំនង តាមដាន​ពត៌មាន​ជាតិ និង​អន្តរជាតិ​ឲ្យបាន​ជាប់លាប់ សិក្សា​យល់ដឹង​ឲ្យ​បាន​ច្យាស់​លាស់​ អំពី​លក្ខ​ខណ្ឌ​ផេ្សង​ៗ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម សេរី​អឺរ៉ុប និង​វៀតណាម​ រួបរួម​សាមគ្គី​គ្នា​បង្កើត​សហជីពកម្មករ​សេរី មាន​មេដឹកនាំ​របស់​ខ្លួន ប្តឹង​តវ៉ា​ហ៊ាន​លះបង់​ ហ៊ាន​ប្រឈមមុខ មិន​រត​ចោល​គ្នា ការពារ​គ្នា​ទៅវិញទៅមក ពាក់ព័ន្ធ​និង​ឯកសារ ឬផ្លូវ ច្បាប់​ផ្សង​ៗ សហព័ន្ធ​ខែ្មរ​កម្ពុជាក្រោម ដែល​មាន​មូល​ដ្ឋានៅ​ក្រៅប្រទេស អាច​ជំនួយ​ជូន​បាន​តាម​ សេចក្តី​ត្រូវការ ដែល​អាច​ធ្វើ​ទៅរួច និង​តាម​ឃ្លាំមើល​គ្រប់​គ្រប់ពេលវេលា និង​រៀបចំ​ប្តឹង​ទៅ​អង្គការ​ សហប្រជាជាតិ ពេល​ដែល​មាន​បញ្ហា​អី្វ​កើតឡើង ពេល​ដែល​ការ​អភិវឌ្ឍ​ន៏​បង្កើត​រោង​ច័ក្រនៅ​តាម​ខេត្ត​ដែល​មាន​ខែ្មរ​ក្រោម​របស់​នៅ​ និង​ធ្វើការ​យ៉ាងច្រើន​កុះករ កម្មករ​ខែ្មរ​ក្រោម​ត្រូវ​មាន​សហជីព​របស់​ខ្លួន ទាម​ទា​រថៃ្ង​ឈប់​សំរាក​ បុណ្យប្រពៃណី​ជាតិ​របស់​ខ្លួន​ដូចជា បុណ្យ​ដូនតា បុណ្យចូលឆ្នាំ​ជាដើម ។ សម័យ​បច្ចុប្បន្ន​ ពិភពលោក​ធ្វើ​សង្រ្គាម​ទៅតាម​កម្លាំង​សេដ្ឋកិច្ច មិន​បង្កើត​ចម្បាំងរាំងជល់ ដោយ ចំណាយ​ជីវិត​មនុស្ស​ច្រើន​ ដូច​សម័យមុន​ទៀត​ទេ ខែ្មរ​ក្រោម​គួរ​ដឹង​គួរ​យល់ ខំប្រឹង​ប្រែង​បង្កើន ចំណេះ ដឹង​តាម​ការប្រែប្រួល​សេដ្ឋកិច្ច​នៃ​ពិភពលោក​ វៀតណាម​មិន​អាច​ធ្វើអ្វី​មួយ​ឲ្យ​ខុស​នីតិវិធី និង​លក្ខខណ្ឌ នានា​របស់​អឺរ៉ុប​បាន​ឡើយ បើមិនដូច្នោះទេ​ វៀតណាម​និង​ខាង​បង់​ផល​ប្រយោជន៏​ដ៏​ធំធេង ពី​សហភាព អឺរ៉ុប ។

គួរ​រំឭក​ឡើងវិញ​ពីអ​តី​កាល​ជាង​ ៤០ ឆ្នាំមុន ក្នុង​ឆ្នាំ ១៩៥៥ ដល់​ឆ្នាំ ១៩៧៥ គឺជា​សង្រ្គាម​ដណ្តើម​ឥទ្ធិពល​ រវាង​អា​មេ​ររិក និង​វៀតកុង នៅក្នុង​ទឹកដី​កម្ពុជាក្រោម​ទាំងមូល សព្វ​ជា​វៀតណាម​ខាងត្បូង​ សង្រ្គាម​នេះ​បណ្តាល​ឲ្យ​កងទ័ព​អាមេរិក​ពី ៦ ទៅ ៧ មឺ​ននា​ក់​បាន​ស្លាប់ ចំណែក​ជនស៊ីវិល​ និង​កងទ័ព​យួន រួម​ទាំង​ខែ្មរ​ក្រោម​ផង​ដែរ បាន​ស្លាប់​អស់​រាប​លាន​នាក់​ អាមេរិក​បាន​ដកខ្លួន​ចេញពី​វៀតណាម​ខាងត្បូង ដោយ​បន្ស​ស់​ទុក​ពាក្យ​ចរ​ចាម​អារាម​ថា​ អាមេរិក​ចាញ​សង្រ្គាម​វៀតណាម​ខាងត្បូង តាម​ការ​ពិត​មិនមែនទេ ។ ប៉ុនែ្ត​បច្ចុប្បន្ន​នេះ ដើម្បី​ប្រឆាំង​នឹង​ចិន​ ដែល​បាន​រំលោភ​លើ​អធិ​ប្ប​តេយ្យ​របស់​វៀ​ត ណាម វៀតណាម​ស្ទុះ​ទៅ​ឱប​អាមេរិក ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​ពីមុន​ ។ ចាប់តាំងពី​ឆ្នាំ ២០១៦ក្រោយពេល​អាមេរិក​បាន​សំរេច​ដក​ទណ្ឌកម្ម​អាវុធ ចេញពី​វៀតណាម​មក​ ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ កាន់តែ​ល្អ​ប្រសើរ​ឡើង​ស្ទើរគ្រប់​វិស័យ​ ។

ដូច្នេះ​ អាមេរិក​ផង អឺរ៉ុប​ផង រៀបចំ​យុទ្ធ​សាស្រ្ត ទាំង​ផ្លូវ​សេដ្ឋកិច្ច​ ទាំង​ផ្លូវ​ភូមិ​សាស្រ្ត​នយោបាយ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម​ ដើម្បី​ប្រឆាំង​តប​ទៅ​និង​ឥទ្ធិពល​ចិន ក្នុង​តំបន់​អាស៊ាន​ទាំងមូល​ វៀតណាម​និង​ក្លាយទៅជា​ប្រទេស​សេរី​បន្តិច​ម្តង​ៗ ដោយ​មិន​អាច​គិច​ផុត​ឡើយ ៕

Leave A Reply

Your email address will not be published.