អ្នកជំនាញ​ពន្យល់​ពី​ច្បាប់​អន្តរជាតិ​ ដើម្បី​ទាមទារ​សិទ្ធិ​ខ្មែរក្រោម

0 581

ដោយ ម៉ែន គឹមសេង | VOA

អ្នកជំនាញ​ច្បាប់​ និង​សិទ្ធិមនុស្ស​អន្តរជាតិ​លើកឡើង​ថា ​ពលរដ្ឋខ្មែរក្រោម​មាន​មូលដ្ឋាន​ច្បាប់​ជាច្រើន​ ដែល​អាច​គេ​អាច​ប្រើប្រាស់ ​ដើម្បី​បន្ត​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ និង​ឈាន​ដល់​សិទ្ធិស្វ័យសម្រេច​នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន ​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​ ។

 អ្នកជំនាញ​ពន្យល់​ពី​ច្បាប់​អន្តរជាតិ​ ដើម្បី​ទាមទារ​សិទ្ធិ​ខ្មែរក្រោម June 6, 2019 8:26 PM · Edit this postViews: 1 ដោយ ម៉ែន គឹមសេង | VOA អ្នកជំនាញ​ច្បាប់​ និង​សិទ្ធិមនុស្ស​អន្តរជាតិ​លើកឡើង​ថា ​ពលរដ្ឋខ្មែរក្រោម​មាន​មូលដ្ឋាន​ច្បាប់​ជាច្រើន​ ដែល​អាច​គេ​អាច​ប្រើប្រាស់ ​ដើម្បី​បន្ត​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ និង​ឈាន​ដល់​សិទ្ធិស្វ័យសម្រេច​នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន ​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​ ។ លោ​កចូ​ស្សួរ​ កូ​ផើ​ (Joshua​ Cooper​) ប្រធាន​វិទ្យាស្ថាន​ហា​វ៉ៃ​សម្រាប់​សិទ្ធិមនុស្ស និងជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ លោ​កចូ​ស្សួរ​ កូ​ផើ​ (Joshua​ Cooper​) ប្រធាន​វិទ្យាស្ថាន​ហា​វ៉ៃ​សម្រាប់​សិទ្ធិមនុស្ស និងជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។

អ្នកជំនាញ​ពន្យល់​ពី​ច្បាប់​អន្តរជាតិ​ ដើម្បី​ទាមទារ​សិទ្ធិ​ខ្មែរក្រោម
June 6, 2019 8:26 PM · Edit this postViews: 1
ដោយ ម៉ែន គឹមសេង | VOA
អ្នកជំនាញ​ច្បាប់​ និង​សិទ្ធិមនុស្ស​អន្តរជាតិ​លើកឡើង​ថា ​ពលរដ្ឋខ្មែរក្រោម​មាន​មូលដ្ឋាន​ច្បាប់​ជាច្រើន​ ដែល​អាច​គេ​អាច​ប្រើប្រាស់ ​ដើម្បី​បន្ត​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ និង​ឈាន​ដល់​សិទ្ធិស្វ័យសម្រេច​នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន ​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​ ។
លោ​កចូ​ស្សួរ​ កូ​ផើ​ (Joshua​ Cooper​) ប្រធាន​វិទ្យាស្ថាន​ហា​វ៉ៃ​សម្រាប់​សិទ្ធិមនុស្ស និងជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោ​កចូ​ស្សួរ​ កូ​ផើ​ (Joshua​ Cooper​) ប្រធាន​វិទ្យាស្ថាន​ហា​វ៉ៃ​សម្រាប់​សិទ្ធិមនុស្ស និងជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។

លោ​កចូ​ស្សួរ​ កូ​ផើ​ (Joshua​ Cooper​) ប្រធាន​វិទ្យាស្ថាន​ហា​វ៉ៃ​សម្រាប់​សិទ្ធិមនុស្ ស​និង​ជា​អ្នកជំនាញ​ខាង​បញ្ហា​ខ្មែរក្រោម​ បាន​ពន្យល់​ថា​ ក្រៅពី​សេចក្តី​ប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម​ ដោយ​ផ្អែក​តាម​អនុសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិស៊ីវិល ​និង​សិទ្ធិ​នយោបាយ​ និង​អនុសញ្ញា​ស្តី​ពី​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​ដែល​ក្រុមសកម្ម​ជន​បាន​ប្រើប្រាស់​កន្លងមក​ គឺ​នៅពេល​បច្ចុប្បន្ន​នេះ​មាន​យន្តការ​ច្បាប់​ថ្មី​ៗ ទៀត​របស់​អង្គការសហប្រជាជាតិ ​ដែល​ពួកគេ​អាច​ប្រើប្រាស់​បាន​ក្នុង​នោះ​មានការ​ត្រួតពិនិត្យ​សិទ្ធិមនុស្ ស​តាម​ដំណាក់កាល​ជាសាកល​ (Universal​ Periodic​ Review​) គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ និង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តី​ពី​បម្រែបម្រួល​អាកាសធាតុ​ជាដើម​ ។

លោ​ក ចូ​ស្សួរ​ កូ​ផើ​ បាន​បញ្ជាក់​ប្រាប់​វី​អូ​អេ​ក្នុង​បទ​សម្ភាស​តាម​ទូរស័ព្ទ​ពីទី​ក្រុង​ឡា​អេ​ ជាទី​ដែល​សកម្មជន​ខ្មែរ​ក្រោម​ បាន​ជួបជុំ​ប្រារព្ធ​ខួប​លើក​ទី ៧០ នៃ​ការបាត់បង់​ដែនដី​កម្ពុជាក្រោម​ ទៅ​ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​ថា​៖

«ដូច្នេះ​អ្វី​ ដែល​យើង​កំពុង​ធ្វើ​គឺ​ធានា​ថា​ នៅពេល​ណា​ដែល​មានការ​ត្រួតពិនិត្យ​មើល​បញ្ហា​សិទ្ធិមនុស្ស​នៅ​វៀតណាម ​គឺ​យើង​ចូលរួម​ផ្តល់​យោបល់​ដែរ​ជាពិសេស​នៅ​ខែកក្កដា​ខាងមុខ ​នៅពេល​ដែល​មានការ​អនុម័ត​ទទួលយក​ការ​ត្រួតពិនិត្យ​ តាម​ដំណាក់កាល​លើ​សិទ្ធិមនុស្ស​នៅ​វៀតណាម​ ។ ក្រុម​ខ្មែរ​ក្រោម​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការរៀបចំ​របាយការណ៍​ដាក់​ជូន​អង្គការសហប្រជាជាតិ​ ។ នៅ​ខែមករា​ខាងមុខ​ក៏​អីចឹង​ដែរ​ ក្នុង​ពេល​ត្រួតពិនិត្យ​មើល​គឺ​យើង​ នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​បញ្ហា​ ដែល​មាន​សារៈសំខាន់​ត្រូវ​គេ​បញ្ចូល​ក្នុង​បញ្ជី​ត្រួតពិនិត្យ​សិទ្ធិមនុស្ស​ តាម​ដំណាក់កាល​ជាសាកល​លើ​ប្រទេស​វៀតណាម‍​» ។

រី​ឯគោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដែល​ទើបតែ​ចូលជាធរមាន​ក្នុង​ឆ្នាំ ២០១៦ ហើយ​ត្រូវ​សម្រេច​ឱ្យ​បាន​នៅ​ឆ្នាំ ២០៣០​ គឺ​ផ្តោត​លើ​ការ​ផ្តល់​យុត្តិធម៌​ លទ្ធិប្រជាធិបតេយ្យ​ ការ​កសាង​ស្ថាប័ន​ ការកាត់បន្ថយ​ភាព​ក្រីក្រ​ ការ​ការពារ​ធនធាន​ធម្មជាតិ​និង​ការ​ចងសម្ព័ន្ធ​ភាពជា​មួយ​ នឹង​អ្នកស្រាវជ្រាវ​ អ្នកតស៊ូ​មតិ​និង​អ្នកវិភាគ​នានា ​ដើម្បី​ទទួលស្គាល់​ពី​សិទ្ធិ​ក្នុង​ការ​ធ្វើការ​សម្រេច​ជោគវាសនា​ដោយខ្លួនឯង​ ។

លោក​ចូរ​ ស្សួរ​ បាន​បន្ថែម​ទៀត​ថា​៖

«សិទ្ធិ​ក្នុង​ការសម្រេច​ជោគវាសនា​ដោយខ្លួនឯង ​គឺជា​លក្ខខណ្ឌ​ជាមុន​មួយ ​ដែល​ពលរដ្ឋ​អាច​ធ្វើការ​សម្រេចចិត្ត​ជាដំបូង​បំផុត​លើ​ការកំណត់​អត្តសញ្ញាណ​ដោយខ្លួនឯង​ក្នុងនាម​ជា​ជនជាតិ​ដើម​ ហើយ​ទីពីរ​វា​គឺជា​ដំណើរការ​មួយ ​។ ដូច្នេះ​ដំណើរ​ឆ្ពោះទៅ​ឯករាជ្យ​មិនមែន​មានតែ​មួយ​នោះ​ទេ ​។ មាន​វិធី​ជាច្រើន​ដែល​ជនជាតិ​ដើម​អាច​ប្រើប្រាស់​ដើម្បី​រួចផុត​ពី​អាណានិគម‍​» ។

បច្ចុប្បន្ន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ គឺជា​សមាជិក​នៃ​អង្គការ​ប្រជាជាតិ ​និង​ប្រជាជន​ដែល​គ្មាន​តំណាង​ (ហៅ​កាត់​ថា UNPO​) ដែល​ជា​អង្គការ​អន្តរជាតិ​មួយ​បង្កើត​ឡើង​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ ប្រជាជាតិ​ និង​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​ ដែល​មិន​មាន​តំណាង​មានឱកាស​សម្តែង​ក្តី​កង្វល់ ​និង​ការ​ទាមទារ​សិទ្ធិ​របស់​ពួកគេ ​។

អង្គការ​ប្រជាជាតិ ​និង​ប្រជាជន​ដែល​គ្មាន​តំណាង​បាន​លើកទឹកចិត្ត​ឱ្យ​មានការ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ការ​ប្រមូល​កម្លាំង​ដោយ​ចូលរួម​នយោបាយ​ក្នុង​ប្រទេស​ដែល​ពួកគេ​រស់នៅ​ និង​ចងសម្ព័ន្ធ​ភាពជា​មួយ​នឹង​ចលនាតស៊ូ​ទាមទារ ​នៅ​ក្រៅប្រទេស​ដទៃទៀត ​និង​ក្រុម​នានា​នៅក្នុង​ប្រទេស​វៀតណាម​ជាដើម​ ។

លោ​ករ៉ា​ល់​ បាន់​ជ្ហ​ (Ralph​ Bunche​) អគ្គលេខាធិការ​នៃ​អង្គការ​ប្រជាជាតិ​ និង​ប្រជាជន​គ្មាន​តំណាង​ក៏បាន​លើកទឹកចិត្ត​ខ្មែរក្រោម ​ឱ្យ​ចូលរួម​ធ្វើនយោបាយ​ថ្នាក់​មូលដ្ឋាន​នៅក្នុង​បណ្តា​ប្រទេស​ ដែល​ពួកគេ​រស់នៅ​ដើម្បី​មានឱកាស​ដោះស្រាយ​បញ្ហា​ពួកគេ​បាន ។

លោ​ករ៉ា​ល់​ បាន់​ជ្ហ​ បាន​បន្ថែម​ថា​៖

«ចូរ​ចូលរួម​នៅក្នុង​នយោបាយ​ថ្នាក់​មូលដ្ឋាន​ នៅក្នុង​ប្រទេស​ដែល​ពលរដ្ឋខ្មែរ​ក្រោម​រស់នៅ​ ពីព្រោះ​ទាំងនេះ​គឺជា​មធ្យោបាយ​ដ៏​ល្ អ​ក្នុង​ការ​លើកឡើង​ពី​បញ្ហា​របស់​ខ្មែរក្រោម​ជាមួយនឹង​ប្រទេស​ទាំងនោះ‍​» ។

បច្ចុប្បន្ន​មាន​ពលរដ្ឋខ្មែរ​ក្រោម​ ត្រូវ​គេ​រាយការណ៍​ថា​មាន​ចំនួន​ប្រហែល ៤០.០០០ នាក់​រស់នៅ​ជុំវិញ​ពិភពលោក​ ដែល​ភាគច្រើន​គឺ​រស់នៅ​សហរដ្ឋអាមេរិក​ដែល​មាន​ចំនួន​រហូតដល់​ជាង ៣០.០០០នាក់ ​។ រី​ឯនៅ​ប្រទេស​កម្ពុជា​វិញ​ពួកគេ​មាន​ចំនួន​ប្រហែល ១,២ លាន​នាក់ ​។ នៅ​ប្រទេស​វៀតណាម​មាន​ពលរដ្ឋខ្មែរ​កម្ពុជាក្រោម​ចំនួន ៧ លាន​នាក់​ ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម​បាន​វាយតម្លៃ​ថា​ពលរដ្ឋ​វៀតណាម​ដើមកំណើត​ខ្មែ រ​(ដែល​ជា​ឈ្មោះ​ផ្លូវការ​) មាន​ប្រហែល​តែ ១,៤ លាន​នាក់​តែប៉ុណ្ណោះ​ ។

បច្ចុប្បន្ន​ខ្មែរក្រោម​រង​ការរំលោភ​បំពាន​ផ្នែក​សិទ្ធិមនុស្ ស​ដែល​ប៉ះពាល់​ដីស្រែ​ចម្ការ​ការ​ធ្វើទុក្ខ​បុកម្នេញ​ខាង​ផ្នែក​សាសនា​ កង្វះ​ការសិក្សា​ភាសាខ្មែរ​ឱ្យ​បាន​ទូលំទូលាយ​ គ្មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី​ ផល​ប៉ះពាល់​ខាង​ផ្នែក​បរិស្ថាន​លើ​ជីវភាពរស់នៅ ​និង​ត្រូវ​ធ្វើ​ចំណាកស្រុក​ក្នុង​ប្រទេស ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ហើយ​អ្នកខ្លះ​ក៏​ត្រូវ​រត់​ភៀសខ្លួន​ចេញក្រៅ​ប្រទេស​ ដើម្បី​គេច​ចេញពី​ការ​ធ្វើទុក្ខ​បុកម្នេញ​ទាំងនោះ​ ។

យ៉ាងណាក៏ដោយ​ ពលរដ្ឋខ្មែរ​កម្ពុជាក្រោម​មាន​ចំណុចខ្លាំង​ដែល​ពួកគេ​អាច​ នឹង​ប្រើប្រាស់​តាមផ្លូវ​ច្បាប់​នោះ​ គឺ​ការ​រក្សា​អត្តសញ្ញាណ​ជាតិ ​ដែល​មានការ​គោរព​ព្រះពុទ្ធ​សាសនា​ រក្សា​វប្បធម៌​ខ្មែរ​ហើយ​បន្ត​ប្រើប្រាស់​ភាសា​និង​អក្សរ​សាស្រ្ត​ខ្មែរ​ជាដើម​ ។

លោក​ប្រាក់​ សេរី​វុឌ្ឍ​ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ បាន​ស្នើ​ឱ្យ​ពលរដ្ឋខ្មែរ​នៅ​ប្រទេស​កម្ពុជា​ចងចាំ​ថា​ ខ្មែរ​ក្រោម​ក៏​ជាផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ផង​ដែរ​ ។

«រឿងរ៉ាវ​តស៊ូ​របស់​យើង​បើ​បងប្អូន​ខ្មែរ​នៅ​កម្ពុជា​មិន​ខ្វល់​មិន​រវីរវល់​ទេ​ ការ​ប្រឹង​របស់​ខ្មែរក្រោម​ទទេ​មិន​គ្រប់​កម្លាំង​ទេ​ ត្រូវ​គិតដល់​បងប្អូន​ខ្មែរក្រោម​ទោះបី​តាមផ្លូវ​ចិត្ត​ក្តី​ឱ្យ​តែ​យល់​រឿង​យើង​ ។ នេះ​ហើយ​ជា​រឿង​មួយ​ដែល​យួន​វា​ព្រួយបារម្ភ​ ។ យួន​វា​មិន​ចង់ឱ្យ​ខ្មែរ​នៅ​កម្ពុជា​យល់ដឹង​ពី​រឿង​កម្ពុជាក្រោម​ ហើយ​បំភ្លេច​រឿង​ហ្នឹង​ថា​រឿង ​នៅ​ស្រុក​យួន ​ប៉ុន្តែ​បើ​ខ្មែរ​នៅ​កម្ពុជា​ចេះ​នឹកឃើញ​ដល់​កម្ពុជាក្រោម ​គឺ​រឿង​យើង​អត់​បាត់​ទេ‍​» ។

លោក​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា ​ជួយ​សម្រួល​ឱ្យ​ពលរដ្ឋខ្មែរក្រោម​ទទួល​បានការ​ជ្រកកោន​ផង ​នៅពេល​ដែល​ពួកគេ​រត់​ភៀសខ្លួន​មកដល់​ទឹកដី​កម្ពុជា​ដោយសារ​មានការ​ត្អូញ​ត្អែ​ ពី​ការ​មិនសូវ​ទទួល​បានការ​យកចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​កម្ពុជា​ លើ​សិទ្ធិ​សេរីភាព ​និង​ទុក្ខ​លំបាក​របស់​ពលរដ្ឋខ្មែរ​ក្រោម​ដែល​បាន​ភៀសខ្លួន​មកដល់​ទឹកដី​កម្ពុជា ​ដែល​ក្នុង​នោះ​រួមមាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ឯកសារ​ផ្លូវច្បាប់​ និង​ការ​ធ្វើពិធី​រំលឹក​ការបាត់បង់​ទឹកដី​ជាដើម​ ។

លោក ​សួស​ យ៉ា​រ៉ា​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ដែល​បាន​អនុម័ត​ច្បាប់​ស្តី​ពី​សញ្ជាតិ​បាន​លើកឡើង​ថា ​ការអនុវត្ត​ច្បាប់​ គឺ​មិន​ត្រូវ​ច្របូកច្របល់ ​នឹង​មនោសញ្ចេតនា​ប្រវត្តិ​សាស្រ្ត​បាន​ឡើយ​៖

«ការអនុវត្ត​ច្បាប់ ​និង​មនោសញ្ចេតនា​មិន​អាច​ឡូកឡំ​គ្នា​បានទេ ​។ មនោសញ្ចេតនា ​គឺ​យើង​នៅតែ​ទទួលស្គាល់​ថា​ ជា​ប្រវត្តិ​សាស្រ្ត​ជា​អតីត​ទឹកដី​មួយ​របស់​កម្ពុជា ​ឬក៏​ជា​ប្រជាជន​កម្ពុជា​ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​ច្បាប់​ត្រូវ​បាន​អនុម័ត​ច្បាស់លាស់​ដោយ​អង្គការសហប្រជាជាតិ​ តាម​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​ ។ អីចឹង​គាត់​មក​គាត់​ត្រូវ​ទទួលស្គាល់​ថា ​កាន់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​វៀតណាម​ ដើមកំណើត​ខ្មែរ​ឬយ៉ាងម៉េច ​ប៉ុន្តែ​គាត់​ជា​ប្រជាជន​វៀតណាម ​។ កម្ពុជា​ក៏​ដូចគ្នា​ ដែល​រស់នៅ​កម្ពុជា​ក៏​យើង​មាន​អតីត​ប្រជាជន​វៀតណាម​ ដែល​រស់នៅ​ស្របច្បាប់​ ។ គាត់​រស់នៅ​បី​បួន​ប្រាំ​ជំនាន់​គឺ​ទៅជា​ប្រជាជន​ខ្មែរ​អស់ហើយ​ហ្នឹង ​។ អីចឹង​គាត់​ក៏​កាន់​អត្តសញ្ញាណ​ខ្មែរ​ បណ្ណ​ខ្មែរ​ត្រឡប់ទៅ​វៀតណាម​វិញ ​ដូចគ្នា​ដែរ‍​» ។

រី​ឯលោក​ ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​ការ​ប្រយ័ត្ន​ប្រយែង​ ចំពោះ​បញ្ហា​ខ្មែរក្រោម ​ដោយ​លោក​លើកឡើង​ពី​ច្បាប់​អន្តោប្រវេសន្ ត​និង​សញ្ជាតិ​របស់​កម្ពុជា​ ដែល​មាន​ជាធរមាន ​និង​ផែនទី​ដែល​បន្សល់​ពី​សម័យ​អាណានិគម​និយម​បារាំង​ដែល​ត្រូវតែ​គោរព ​។

លោក​បាន​បន្ថែម​ថា​៖

«គ្មាន​ជន​ណាមួយ​ដែល​មិន​ស្តាយ​មរតក​របស់​បុព្វបុរស ​ដែល​បាត់បង់​នោះ​ទេ ​ក៏ប៉ុន្តែ​ច្បាប់អន្តរជាតិ​បាន​ប្រាប់​យើង​ អត្ថន័យ​របស់​ជាតិ​បាន​ប្រាប់​យើង​ច្បាស់​ថា​យើង​មិន​អាច​ធ្វើ​ហួសពី​ហ្នឹង​ទេ​ ។ នេះ​ជា​ចំណុច​សំខាន់‍​» ។

លោក ​ផៃ​ ស៊ី​ផាន​ អះអាង​ថា​រដ្ឋាភិបាល​កម្ពុជា ​ក៏​តែងតែ​រំលឹក​ដល់​រដ្ឋាភិបាល​វៀតណាម​ ឱ្យ​ផ្តល់​សិទ្ធិ​ដល់​ខ្មែរក្រោម ​ក្នុងនាម​ជា​ពលរដ្ឋ​សាកល​មួយ​ដោយ​មិន​គិត​ពី​ការបែងចែក​ជាតិសាសន៍​ទេ​ ហើយ​លោក​សម្តែង​ការ​ពេញចិត្ត​ដល់​ការវិវត្តន៍​មួយចំនួន​នៅ​ដែនដី​កម្ពុជាក្រោម​៖

«អ្វី​ដែល​យើង​វាយតម្លៃ​ខ្ពស់​ ចំពោះ​ការ​ជួយឧបត្ថម្ភ​របស់​រដ្ឋាភិបាល​វៀតណាម ​ជូន​ដល់​បងប្អូន​កម្ពុជាក្រោម ​កំពុងតែ​មាន​កើន​ប្រកបដោយ​គុណភាព ​ដែល​យើង​អាច​ទទួលយក​បាន​ជា​អន្លើ​ៗ ដូចជា​ការ​ចូលរៀន​ ដូចជា​ការ​ឈរឈ្មោះ​បោះឆ្នោត ​ក៏ប៉ុន្តែ​យើង​ចង់បាន​ច្រើនជាង​ហ្នឹង​ទៅទៀត​ ក្នុង​ន័យ​តម្លៃ​មនុស្ស​មិនមែន​ក្នុង​ន័យលក្ខណៈ​ប្រកាន់​ពូជសាសន៍​ទេ‍​» ។

ប៉ុន្តែ​ លោក ​ផៃ​ស៊ី​ផា​ន ក៏​បាន​សរសើរ​ដល់​ការ​តស៊ូ​តាមផ្លូវ​ច្បាប់​របស់​សកម្មជន​នៅ​ក្រៅប្រទេស ​ក្នុង​ការ​ទាមទារ​សិទ្ធិស្វ័យសម្រេច​របស់​ពលរដ្ឋខ្មែរ​ក្រោម​៖

«ហើយ​ជាមួយគ្នា​ នឹង​ដែរ​កម្ពុជាក្រោម​មានភ័ព្វ​វាសនា​ដែល​បងប្អូន​នៅ​សហរដ្ឋអាមេរិក​ កំពុងតែ​មាន​សកម្មភាព​ ដើម្បី​តវ៉ា​រក្សាសិទ្ធិ​ម្ចាស់​ស្រុក​ដើម​រស់នៅ​ក្នុង​កម្ពុជាក្រោម​នេះឯង​ តាមរយៈ​ការ​គាំទ្រ​របស់​អង្គការសហប្រជាជាតិ ​។ នេះ​យើង​ឃើញ​សកម្មភាព​នេះ​ល្អ​ម្យ៉ាងដែរ ​ក៏ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​លូកលាន់​ប៉ះពាល់​ទៅ​ក្នុង​អ្វីទៅ​លើ​រឿង​ផ្ទៃក្នុង​របស់​ប្រទេស​មួយទៀត​ទេ​ គឺ​យើង​ឈរ​លើ​សន្តិ​សហវិជ្ជមាន‍​» ។

អាណានិគម​បា​រំាង​បានសម្រេច​កាត់​ដែនដីខ្មែរ​កម្ពុជាក្រោម ​ឬកូសាំងស៊ីន​ ទៅ​ឱ្យ​ស្តេច​បាវ​ដាយ​របស់​វៀតណាម​គ្រប់គ្រង​ជា​ផ្លូវការ​តាំងពី​ថ្ងៃទី ៤ ខែមិថុនា​ ឆ្នាំ ១៩៤៩ ដោយ​មិនបាន​ពិភាក្សា​ជាមួយ នឹង​ព្រះមហាក្សត្រ​ខ្មែរទេ​ ។ ចំណាត់ការ​នា​ពេលនោះ ​គឺ​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ក្រុម​កុម្មុយនិស្ត​ ដែល​បាន​គ្រប់គ្រង​វៀតណាម​ខាងជើង​រួច​ទៅ​ហើយ ​។ ដែនដី​កម្ពុជាក្រោម​មាន​ទំហំ ៦៧.៧០០ គីឡូម៉ែត្រ​ការ៉េ​និង​ត្រូវជា ២១ ខេត្ត​ដែល​មាន​កោះ​ធំៗ ​ចំនួន​ពីរ​គឺ​កោះត្រល់​និង​កោះត្រឡាច ​។ ពលរដ្ឋខ្មែរ​កម្ពុជាក្រោម​ភាគច្រើន​កាន់​ព្រះពុទ្ធ​សាសនា​នី​កាយ​ថេរវាទ​ និង​និយាយ​ភាសាខ្មែរ​ក្នុង​ជីវភាព​ប្រចាំថ្ ងៃ​។

លោ​ក ថាច់​ សេដ្ឋា​ នាយក​ប្រតិបត្តិ​នៃ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម ​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ នៅតែ​បដិសេធ​មិន​ទទួលស្គាល់​ការគ្រប់គ្រង​របស់​អាជ្ញាធរ​វៀតណាម​ លើ​ដែនដីខ្មែរ​កម្ពុជាក្រោម​ទេ​ ។

លោក​បាន​បញ្ជាក់​ថា​៖

«វា​ជា​ការពិត​ហើយ រឿង​ទឹកដី​កម្ពុជាក្រោម ​វា​ជា​ទឹកដី​របស់​យួន​ វា​ជា​ការពិត​យួន​ត្រួតត្រា​ ប៉ុន្តែ​យើង​ត្រូវ​គិតថា​យួន​ត្រួតត្រា​បែប​អាណានិគម​ មិនមែន​យក​ទឹកដី​របស់​យើង​ដោយ​ស្របច្បាប់​ទេ​ ។ យើង​មើល​ឯកសារ​ទាំងអស់​ ដែល​ខ្ញុំ​ស្រាវជ្រាវ​ គឺ​គ្មាន​ស្តេច​អង្គ​ណាមួយ ​ឬថ្នាក់ដឹកនាំ​អង្គ​ណាមួយ​ ឬកិច្ច​ព្រមព្រៀង​ណាមួយ​ ឬសន្ធិសញ្ញា​ណាមួយ​ដែល​ខ្មែរ​ផ្ទេរ​ទៅ​ឱ្យ​យួន​គឺ​អត់មាន​ទាល់តែសោះ​ ហើយ​នៅតែ​ចាត់ទុកថា​ការគ្រប់គ្រង​ ការត្រួតត្រា​របស់​យួន​យក​ទឹកដី​កម្ពុជាក្រោម​គឺជា​អំពើខុស​ច្បាប់ ​។ យើង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទាមទារ​មកវិញ‍​» ។

លោ​ក ថាច់​ សេដ្ឋា​ យល់ថា​ដោយសារ​ស្ថានភាព​នយោបាយ ​គឺ​កម្ពុជា​នៅ​មិនទាន់​អាច​ទាមទារ​បាន​មកវិញ​ទេ ​។ យ៉ាងណាក៏ដោយ​ លោក​បាន​សម្តែង​ក្តី​សង្ឃឹមថា​ការយល់​ដឹងពី​បញ្ហា​ខ្មែរ​ក្រោម​ នៅក្នុង​ស្រទាប់​យុវជន​ជំនាន់​ក្រោយ​មាន​ច្រើន​ ។

លោ​ក ថាច់​ សេដ្ឋា​ បាន​បន្ថែម​ថា​៖

«ឥឡូវ​យើង​បាន​ធ្វើ​ឱ្យ​គាត់​មានស្មារតី​ជាតិនិយម ​។ គាត់​ចេះ​ស្រឡាញ់​ទឹកដី​ស្រឡាញ់​ជាតិសាសន៍​ខ្លួនឯង​ ។ នេះ​ដែល​ខ្ញុំ​មាន​មោទនភាព​ដែរ​ ហើយ​វា​ជា​លទ្ធផល​មួយ​ដែល​យើង​ខំប្រឹង​ប្រែង​ហើយ​គំនិត​នេះ ​យើង​បាន​បញ្ជ្រាប​បាន​ច្រើន​ទៅ​ក្នុង​ស្រទាប់​យុវជន​យើង​ជំនាន់​ក្រោយ‍​» ៕

Leave A Reply

Your email address will not be published.