កម្មករខ្មែរ នៅ​រោងចក្រ យូអេសអេ​ បន្ត​ការ​តវ៉ា​មក​មុខ​ក្រសួង​សង្គមកិច្ច

0 260

កម្មករ​ជាង ១០០ នាក់​នៅ​រោងចក្រ យូ​អេស​អេ បាន​បង្កើន​កំដៅ​កំហឹង​នៃ​ការតវ៉ា​របស់​ពួកគេ​ដោយ​ហែ​ក្បួន​មកកាន់​ក្រ សួង​សង្គម កិច្ច នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពី​មន្ត្រី​ពាក់ព័ន្ធ ។​

កម្មកររោង​ចក្រ ​យូ​អេស​អេដុត​កង់ឡាន​អស់​ជា​ច្រើន​នៅ​ខាង​មុខ​រោង​ចក្រ​​​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោ​ម​កាល​ពី​ថ្ងៃ​អង្គារ។ រូបថត ផា លីណា
កម្មកររោង​ចក្រ ​យូ​អេស​អេដុត​កង់ឡាន​អស់​ជា​ច្រើន​នៅ​ខាង​មុខ​រោង​ចក្រ​​​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោ​ម​កាល​ពី​ថ្ងៃ​អង្គារ។ រូបថត ផា លីណា

លោក ស្រៀ​ង ណា​រិ​ទ្ធ អនុប្រធាន​សហព័ន្ធ​សហជីព​សេដ្ឋកិច្ច​កម្មករ​កម្ពុជា​ដែល​កម្មករ​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍ ជូន​ពួកគេ​បាន និយាយ ថា កម្មករ​បាន​ដង្ហែ​ក្បួន​តាមរយៈ​ម៉ូតូ​កង់​បី​មកកាន់​ក្រសួង​សង្គមកិច្ច បន្ទាប់ពី​ពួកគេ​បាន តវ៉ា​ជាច្រើន​ថ្ងៃ​នៅ ក្នុង​រោង ចក្រ ។​

​លោក​បាន​ថ្លែងថា​៖ «​មន្ត្រី​ក្រសួង​បាន​ហៅ​ពួកកម្មករ​ឲ្យ​ចូលក្នុង​បរិវេណ​ក្រសួង​ជាជាង​ឈរ​មុខក្រសួង ដែល​នាំ​ឲ្យ​មានការ​ប៉ះ ពាល់​សណ្តាប់ធ្នាប់ ហើយ​តំណាង​របស់​ពួកគេ​នឹង​ជួប​ជាមួយ​មន្ត្រី​ដោះស្រាយ​កូដ​កម្មករ​បាតុកម្ម​គ្រ​ប់ មុខសញ្ញា​ដើម្បី​ដោះស្រាយ បញ្ហា​របស់​ពួកគេ​»​។​

​គួរ​បញ្ជាក់ថា កម្មករ​ជាង ៣០០ នាក់​របស់​រោងចក្រ យូ​អេស​អេ បានធ្វើ​ការតវ៉ា​តាំងពីដើម​ខែវិច្ឆិកា ដោយ​ទាមទារ​ឲ្យ ថៅកែ ចាស់ របស់​ពួកគេ ចេញមុខ​ដោះស្រាយ ក្រោយពេល​ពួកគេ​ដឹងថា​ក្រុមហ៊ុន​នេះ បាន​ដូរ​ថៅកែ​ថ្មី ដោយ​មិនបាន ដោះស្រាយ ជូន​កម្មករ ទៅតាម​ច្បាប់​ការងារ ។​

ការតវ៉ា​នេះ​បាន​ផ្ទុះ​ខ្លាំង កាលពី​ថ្ងៃ​អង្គារ ដោយមាន​ការដុត​កង់​ឡាន​អស់​ជាច្រើន​នៅខាងមុខ​រោងចក្រ​រប​ស់​ពួក គេ​ស្ថិត នៅ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ៕​ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

Leave A Reply

Your email address will not be published.