សហព័ន្ធ​សេរីភាព​អិន​ធើ​ណិ​ត ចេញ​សេចក្ដីថ្លែងការណ៍​រួម ស្ដីពី​អនុក្រឹត្យ លេខ ៧២ របស់​វៀតណាម​

0 177

(​សហរដ្ឋអាមេរិក -​សារព័ត៌មាន ព្រៃនគរ​) អនុក្រឹត្យ​មួយ​ដែល​វៀតណាម​ទើបតែ​អនុម័ត​អំពី​ការគ្រប់គ្រង ព័ត៌មាន​នៅលើ​បណ្ដាញ​អិន​ណិ​ត ដើម្បី​ទប់ស្កាត់​ការចែករំលែក​ព័ត៌មាន​នៅតាម​បណ្ដាញ​ប្លក់ និង បណ្ដាញ​សង្គម facebook នោះ ត្រូវបាន​សហព័ន្ធ រដ្ឋាភិបាល​ទាំង ២១ រិះគន់​កាលពី​ថ្ងៃ​ចន្ទ ទី ២៦ ខែសីហា នេះ ។

តុលាការបក្សកុម្មុយនិស្តយួនជុំនំជម្រះក្ដីក្រុមសកម្មជនបណ្ដាញនៅខេត្តង៉ែអាង (Nghe An) កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៣ ។
តុលាការបក្សកុម្មុយនិស្តយួនជុំនំជម្រះក្ដីក្រុមសកម្មជនបណ្ដាញនៅខេត្តង៉ែអាង (Nghe An)
កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៣ ។

ការិយាល័យ​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ស្ដីពី​សេច ក្ដី​ប្រកាស​រួម​របស់​សហព័ន្ធ​សេរីភាព​បណ្ដាញ​អិន​ធើ​ណិ​ត ដើម្បី​សម្ដែង​នូវ​ក្ដីបារម្ភ​យ៉ាងខ្លាំង ចំពោះ​សេចក្ដី ប្រកាស​របស់​វៀតណាម​ថា អនុក្រឹត្យ​លេខ ៧២ ស្ដីពី​ការគ្រប់គ្រង​, ការផ្ដល់​, ការប្រើប្រាស់​សេ​វ៉ា អិន​ធើ​ណិ​ត និង​ព័ត៌មាន​នៅលើ​បណ្ដាញ​អិន​ធើ​ណិ​ត នឹង​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃទី ១ ខែកញ្ញា ខាងមុខនេះ ។​
​សេចក្ដី​ថ្លែង​ការ​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក លោកស្រី Marie Harf បាន​ចុះ ផ្សាយ សម្ដែង​អំពី​ទស្សនៈ​របស់​សហព័ន្ធ​សេរីភាព​អិន​ធើ​ណិ​ត​ថា “​អនុក្រឹត្យ លេខ ៧២ បាន​រឹតត្បិត​ដល់ សេរីភាព​ព័ត៌មាន​តាមរយៈ​បណ្ដាញ​អិន​ធើ​ណិ​ត និង​ដាក់​កម្រិត​លើ​ការចែករំលែក​ព័ត៌មាន​មួយចំនួន​” ។​

បើ​យោងតាម សេចក្ដីថ្លែងការណ៍​រួម​របស់​សហព័ន្ធ​សេរីភាព​អិន​ធើ​ណិ​ត “ អនុក្រឹត្យ លេខ ៧២ មិន​សមស្រប​ទៅនឹង​កាតព្វកិច្ច​របស់​វៀតណាម នៅក្រោម​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ  និង​ន​យោ បាយ ក៏ដូចជា​កិច្ចសន្យា​របស់​វៀតណាម នៅក្រោម​សេចក្ដីប្រកាស​សិទ្ធិមនុស្ស​ជា​សកល​នោះទេ​” ។​

​សេចក្ដីថ្លែងការណ៍​នេះ​បាន​ព្រមាន​ដល់​រដ្ឋាភិបាល​វៀតណាម​ថា អនុក្រឹត្យ លេខ ៧២ នេះ អាច​បង្អាក់ ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​វៀតណាម ដោយ​ការ​សង្កត់​ទៅលើ​ពន្លក​នៃ​វិស័យ​បច្ចេកវិជ្ជា​ព័ត៌មាន​របស់​ប្រ ទេស​នេះ ផងដែរ  ហើយ​ជាការ​រារាំង​ដល់​វិនិយោគ​បរទេស​ដែល​វៀតណាម​ត្រូវការ​ជា​ចាំបាច់ ។

​សហព័ន្ធ​សេរីភាព​បណ្ដាញ​អិន​ធើ​ណិ​ត ជា​អង្គការ​ចាត់តាំង​រួម​ដោយមាន​ការចូលរួម​ពី​រដ្ឋាភិបាល​ទាំង ២១ សហការ​ជាមួយគ្នា ដើម្បី​ជម្រុញ​ឲ្យ​មាន​សេរីភាព​អិន​ធើ​ណិ​ត​ជា​សកល ។​
​នេះ​ជា​វេទិកា​នៃ​រដ្ឋាភិបាល​ដែលមាន​ទស្សនៈ​តែមួយ ដែល​បាន​សហការ និង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ជាមួយ សង្គម​ស៊ីវិល ដើម្បី​លើកកម្ពស់​សិទ្ធិ​ឯកជន​ឲ្យ​បាន​អនុវត្ត​សិទ្ធិមនុស្ស​និង​សេរី​ភាពជា​មូលដ្ឋាន​ស្ដីពី បណ្ដាញ អិន​ធើ​ណិ​ត ។​

​សហព័ន្ធ​នេះ បាន​បង្កើតឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​ដែលមាន​រដ្ឋាភិបាល​ហូ​ឡង់ ជា​អធិបតី កាលពី​ឆ្នាំ ២០១១ ។ សមាជិក​នៃ​សហព័ន្ធ​នេះ រួមមាន សហរដ្ឋអាមេរិក អង់គ្លេស អ​ល្លឺ​ម៉​ង់ និង​បារាំង ។​

វៀតណាម ត្រូវបាន​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​រាយការណ៍​ថា បាន​ចាប់​អ្នកសរសេរ​ប្លក់​ដាក់ពន្ធនាគារ ចា​ច្រើន​នាក់ ដែល​ចោទ​ពីបទ​ផ្ដួលរំលំ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត ៕​

Leave A Reply

Your email address will not be published.