បុណ្យផ្កា​កសាង​សាលា​បាលី​នៅ​វត្ត​បទុម​សាគរ​កំពង់​ស្ពាន​

0 356

ដោយ ស៊ឺន ចែងចើន l VOKK

នៅ​ថ្ងៃអាទិត្យ​ទី ១៤ ខែមករា នេះ ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​នាយកដ្ឋាន ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ព្រះចៅអធិការ​វត្ត​ខេមររ​ង្សី បានធ្វើ​ពិធីបុណ្យ​ផ្កា​សាមគ្គី មួយ​នៅ​វត្ត ខេមររ​ង្សី នាទី​ក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដើម្បី​រៃអង្គាសប្រាក់​យក ទៅ​កសាង សាលា​បាលី​នៅ​វត្ត​បទុម​សាគរ ហៅ​វត្ត​កំពង់​ស្ពាន ឋិត​នៅក្នុង​ស្រុក​កំពង់​ស្ពាន ខេត្ត ព្រះ​ត្រពាំង ដែលជា​វត្ត​កំណើត​របស់​ព្រះអង្គ ។​

​នៅក្នុង​ពិធីបុណ្យ​នេះ ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា បាន​ថ្លែងថា សាលា​បាលី ដែល​ព្រះអង្គ ជាមួយនឹង​គណៈកម្មកា​រ​វត្ត​បទុម​សាគរ (​កំពង់​ស្ពាន​) កសាង​នោះ កំពុងតែ​ដំណើរការ​សាងសង់ ។ សាលា​បាលី​នេះ ធ្វើតាម​លំនាំរ​ចនាប​ទ្ម​ខ្មែរ មាន ៤ បន្ទប់ និង​ការិយាល័យ​សម្រាប់​គ្រូ បង្រៀន ១ បន្ទប់ មាន ទទឹង ១៦ ម៉ែត្រ បណ្ដោយ ២៧ ម៉ែត្រ និង កម្ពស់ ១៧ ម៉ែត្រ កន្លះ ។​

នៅ​កម្ពុជា​ក្រោម សាលា​អក្សរសាស្ត្រ​ខ្មែរ និង​ការសិក្សា​ផ្នែក​ពុទ្ធិកសិក្សា មានតែ​ក្នុង​វត្ត​អារាម ប៉ុណ្ណោះ ។ ដោយសារតែ​វត្ត​អារាម​មាន​សាលារៀន​សម្រាប់​ព្រះសង្ឃ និង​កូនចៅ​ខ្មែរ​សិក្សា​នេះហើយ ទើប​ធ្វើ​ឲ្យ ជាតិខ្មែរ​ ​នៅ​កម្ពុជា​ក្រោម បាន​គង់វង្ស​រហូតមក​ដល់ សព្វថ្ងៃ ។​

​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា តាម​ទូរស័ព្ទ លេខ (408) 550-5060​

Leave A Reply

Your email address will not be published.