កម្ពុជាច្រានចោលដំណឹង ហ៊ុន សែន ដាច់សរសៃឈាមខួរក្បាល
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ទីភ្នាក់ងារព័ត៌មាន Reuters ថ្ងៃទី ០៩ ខែមិថុនា បានស្រង់សម្ដីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងប្រភពដែល ស្និទនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលនូវដំណឹងដែលថា លោក ហ៊ុន សែន បុរសដែលកាន់ អំណាចយូរ នៅប្រទេសកម្ពុជាដាច់សរសៃឈាមខួរក្បាល និងបានបញ្ជូនទៅប្រទេសសិង្ហបូរី (Singapore) ដើម្បីព្យាបាល ។

ដំណឹងនេះ បានលេចឮនៅតាមបណ្ដាញសង្គម Facebook នៅថ្ងៃទី ០៨ ខែមិថុនា ថា លោក ហ៊ុន សែន មានជំងឺ ជាទម្ងន់ នៅថ្ងៃទី ៦ ខែមិថុនា ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Calmette ក្នុងប្រទេសកម្ពុជា រួចបញ្ជូន ទៅប្រទេសសិង្ហបុរី ដើម្បីព្យាបាលជំងឺ ។ នេះបើតាមសេចក្ដីរាយការណ៍របស់ព័ត៌មាន Reuters ។
លោក ថៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីប្រទេសកម្ពុជា ខាងគណបក្សប្រជាជនកម្ពុជា បានប្រាប់ ព័ត៌មាន Reuters ថា៖
“ ដំណឹងនេះមិនពិត និង លោក ហ៊ុន សែន កំពុងតែសម្រាក់នៅក្នុងទីក្រុងភ្នំពេញ ។ លោក [ហ៊ុន សែន] នៅតែមានសុខភាពល្អ និងធ្វើការជាធម្មតា” ។
លោក Chhuor Kimny មន្ត្រីនគរបាលព្រំដែនកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានបញ្ជាក់ប្រាប់ Reuters ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនព្រលានយន្តហោះនេះទេ ក្នុង សប្ដាហ៍កន្លងទៅនេះ ។
លោក Chhuor Kimny បានបញ្ជាក់ថា៖
“គ្មានមន្ត្រីជាន់ខ្ពស់រូបណាម្នាក់របស់កម្ពុជា ចេញដំណើរទៅសិង្ហបុរី ដើម្បីព្យាបាលជំងឺទេ ” ។
លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ នៅតែបញ្ជាក់ថា លោក ហ៊ុន សែន មានជំងឺធ្ងន់ គឺ ដាច់សរសៃ ឈាមខួរក្បាល ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅសិង្ហបុរី ។
ពេលដែលអ្នកយកព័ត៌មាន Reuters សួរអំពីប្រភពព័ត៌មាននេះ លោក សម រង្ស៊ី បានបញ្ជាក់ថា ដំណឹង លោក ហ៊ុន សែន ឈឺនេះ ត្រូវបានបែកធ្លាយចេញពីផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជា និងបានផ្សព្វផ្សាយតាមបណ្ដាញ សង្គម ។
ស្របពេលដែល មានដំណឹងលេចឮថា លោក ហ៊ុន សែន កំពុងដេកព្យាបាលជំងឺជាបន្ទាន់នៅប្រទេសសិង្ហបុរី ក្រសួងការ បរទេស កម្ពុជា បានចេញសេចក្ដីជូនដំណឹងថា លោក ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ ប្រទេស បង់ក្លាដេស (Bangladesh) រយៈពេលបីថ្ងៃ ចាប់តាំងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ មិថុនា នេះ។
សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី ៩ ខែមិថុនា ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ច ដែលអញ្ជើញដោយ នាយករដ្ឋ មន្ត្រីបង់ក្លាដេស អ្នកស្រី សេក ហាស៊ីណា (Sheikh Hasina) ប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចំនួន ៤ គឺ៖ កិច្ចព្រមព្រៀងនៃការបង្កើតគណៈកម្មការរួម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការណ៍ទ្វេភាគី ។ អនុស្សរណៈ យោគយល់ គ្នា លើកិច្ចកិច្ចសហប្រតិបត្តិការណ៍ ផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស លើវិស័យកសិកម្ម ។ កិច្ចសហប្រតិបត្តិការ ទ្វេភាគីវិស័យវប្បធម៌ និងកិច្ចកិច្ចសហប្រតិបត្តិការ ទ្វេភាគីនៃការបង្កើនការការពារពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមក ៕