សមណនិស្សិតខ្មែរក្រោមបោះពុម្ព “សៀវភៅវេយ្យាករណ៍ខ្មែរសង្គ្រោះ” នៅប្រទេសថៃ
សមណនិស្សិតខ្មែរក្រោមនៅក្នុងប្រទេសថៃ បានសម្រេចយកស្នាដៃសៀវភៅដែលបានចងក្រង ដោយពលរដ្ឋខ្មែរក្រោម មកបោះពុម្ពនៅក្នុងប្រទេសថៃ ព្រោះនៅកម្ពុជាក្រោម រដ្ឋាភិបាលបក្សកុម្មុយ និស្តវៀតណាម មិនបានបើកសិទ្ធិទូលាយដល់ពលរដ្ឋខ្មែរក្រោម ក្នុងការការបោះពុម្ពសៀវភៅផ្សេងៗ ឡើយ និងម្យ៉ាងទៀត រាល់ការបោះពុម្ពផ្សាយផ្សេងៗនៅក្នុងប្រទេសវៀតណាម ដូចជាកាសែត និង ទូរទស្សន៍ និងសៀវភៅជាដើម ត្រូវឋិតនៅក្រោមការត្រួតពិនិត្យរបស់បក្សកុម្មុយនិស្តទាំងអស់ ។

ព្រះតេព្រះគុណ ថាច់ ចន្ទតារា បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា ព្រះអង្គកំពុងរៀបចំបោះពុម្ព សៀវភៅសិក្សាមួយមានឈ្មោះថា “វេយ្យាករណ៍ខ្មែរសង្គ្រោះ” ដែលជាស្នាដៃចងក្រង និងរៀបរៀង របស់ លោក ថាច់ ឯក ដែលជាអាចារ្យបង្រៀនសាលាបាលីនៅ វត្តបទុមក្រពុំរត្នកេសរបុប្ផា ចម្ប៉ាមាស (សំណឹងធំ) ឋិតនៅក្នុង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។

ព្រះអង្គបានប្រាប់ពីមូលហេតុដែលនាំឲ្យព្រះអង្គសម្រេចព្រះទ័យយកស្នាដៃនេះ មកបោះពុម្ពដល់ប្រ ទេសថៃ ព្រោះនៅកម្ពុជាក្រោម ខ្វះលទ្ធភាព និងខ្វះសិទ្ធិសេរីភាពក្នុងការបោះពុម្ព ព្រោះនៅកម្ពុជា ក្រោម ខ្មែរក្រោមឋិតនៅក្រោមអាណានិគមបក្សកុម្មុយនិស្តយួន ។
លោក សឺន ថាយ ធន នៃវិទ្យុសំឡេងកម្ពុជាក្រោម ធ្វើកិច្ចសម្ភាសន៍ ព្រះតេជព្រះគុណ ថាច់ ចន្ទ តារា អំពីដំណើរការបោះពុម្ពសៀវភៅមួយនេះ ដូចតទៅ៖ សមណនិស្សិតខ្មែរក្រោមបោះពុម្ព “សៀវភៅវេយ្យាករណ៍ខ្មែរសង្គ្រោះ” នៅប្រទេសថៃ