សេចក្ដីថ្លែង​អំណរគុណ​របស់​ជនភៀសខ្លួន​ខ្មែរក្រោម​ នៅ​ប្រទេស​ថៃ

0 336

សេចក្ដីថ្លែង​អំណរគុណ​របស់​ជនភៀសខ្លួន​ខ្មែរក្រោម​ នៅ​ប្រទេស​ថៃ ​ចំពោះ​អំណោយ​សប្បុរស​ធម៌​តាមរយៈ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​និង​តាមរយៈ​ឯកជន​ ​ជួយ​ដល់​ជនភៀសខ្លួន​ខ្មែរក្រោម ​នៅ​ប្រទេស​ថៃ​ ​ក្នុង​ដំណាក់កាល​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវិ​ដ​-១​៩​

ការចែកអំណោយរបស់សប្បុរសជន ជូនជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ ដែលឆ្លងជំងឺកូវីដ-១៩ និងគ្រួសារប្រឈមការខ្វះស្បៀងអាហារ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ។
ការចែកអំណោយរបស់សប្បុរសជន ជូនជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ ដែលឆ្លងជំងឺកូវីដ-១៩ និងគ្រួសារប្រឈមការខ្វះស្បៀងអាហារ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ។

នាងខ្ញុំ​ប្រធាន​ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម​ ​នៅ​ប្រទេស​ថៃ​

​ព្រះ​តេជព្រះគុណ​អស់លោក​ ​លោកស្រី​ ​ជាទី​គោរព​រាប់អាន​ ​គ្រាន់តែ​ក្នុង​ស​ប្ដាហ៍​ថ្ងៃនេះ​ ​មាន​មនុស្ស​ប្រមាណ​ ​២​០​ នាក់​ ​ក្នុងចំណោម​ជនភៀសខ្លួន​ខ្មែរក្រោម​ នៅ​ប្រទេស​ថៃ​ ​ជាង​ ​២​០​០ ​នាក់​ ​ទៅ​ហើយ​ កំពុង​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​។​ ​ក្នុងចំណោម​ ​២​០ ​នាក់​ ​នេះ​ ​មាន ១​០​ នាក់​ ​ដែល​រួម​មាន​ក្មេង​ ​៣​ ​នាក់​គឺ​ ​ក្មេងស្រី​អាយុ​ ​១​ ​ខួប​ម្នាក់​ ​ក្មេងប្រុស​អាយុ​ ​៥​ ​ឆ្នាំម្នាក់​ ​និង​ក្មេងស្រី​ ​អាយុ​ ​៦​ ​ឆ្នាំម្នាក់​ ​ហើយ​ក្នុងចំណោម​នេះ ​សោត​ទៀត​ ​មាន​ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​ ​កំពុង​ស្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ ​ឯ​ ​៩​ ​នាក់​ ​ក្រៅពី​នេះ​ ​កំពុង​សម្រាក​ក​ព្យាបាល​ក្នុងមណ្ឌល​ច​ត្តាឡី​ស័ក​ ​ចំណែក​ ​១​០​ ​នាក់​ដែល​ពាក់ព័ន្ធ​ ​ស្ថិត​ក្នុង​ការសង្ស័យ​ ​ត្រូវ​​​ជាប់​បម្រាប​ក្នុង​ផ្ទះ​ ​១​៤​ ​ថ្ងៃ​ ​។​

​ព្រះ​តេជព្រះគុណ​អស់លោក​ ​លោកស្រី​ ​ជាទី​គោរព​រាប់អាន​ ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​វេទនា​នេះ​ ​ជនភៀសខ្លួន​ខ្មែរក្រោម​ នៅ​ប្រទេស​ថៃ​ ​ក៏​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​របស់​សប្បុរស​ជន​តាមរយៈ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ព្រះតេជព្រះគុណ​ ​សឺង​ យ៉ឹ​ង​រតនា​ ​ដែល​មាន​ចំនួន​ទឹកប្រាក់​ ​៣​ ​ពាន់​ដុល្លារ​អាមេរិក​ ​ស្មើនឹង​ ​៩​ ​ម៉ឺន​ ​៣​ ​ពាន់​បាត​ ​។​

ការចែកអំណោយរបស់សប្បុរសជន ជូនជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ ដែលឆ្លងជំងឺកូវីដ-១៩ និងគ្រួសារប្រឈមការខ្វះស្បៀងអាហារ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ។
ការចែកអំណោយរបស់សប្បុរសជន ជូនជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ ដែលឆ្លងជំងឺកូវីដ-១៩ និងគ្រួសារប្រឈមការខ្វះស្បៀងអាហារ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ។

​ប្រាក់​ ​៩​ ​ម៉ឺន​ ​៣​ ​ពាន់​បាត​នេះ​ ​ត្រូវ​បាន​ឧបត្ថម្ភ​ដល់ដៃ​ជនភៀសខ្លួនខ្មែរ​ក្រោម ​ជាង​ ២​០​០​ ​នាក់​ ​ដែល​ក្នុង​ម្នាក់​ៗ​ ​​ទទួល​បាន​ ​ពី​ ​៣​៥​០​ ​ទៅ​ ​៤​០​០​ ​បាត​ ​ទៅតាម​ស្ថានភាព​នៃ​គ្រួសារ​ ​ដែល​មាន​គ្នា​តិច​ និង​ច្រើន​ ។ សូម​បញ្ជាក់​ថា​ ​ប្រាក់ ​៣​៥​០​ ​ឬ​ ​៤​០​០​ ​បាត​ ​នេះ​ ​ស្មើនឹង​ប្រមាណ​ជាង​ ​១​០​ ​ដុល្លារ​អាមេរិក​ ​។​

​ព្រះ​តេជព្រះគុណ​ ​អស់លោក​ ​លោកស្រី​ ​ជាទី​គោរព​ ​ក្នុង​ដំណាក់កាល​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវិ​ដ​-១​៩​ ​នេះ​ ​ក្រៅពី​ជំនួយ​តាមរយៈ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​នេះ​ ​ជនភៀសខ្លួន​ក្រោម​ ​ក៏​នៅ​មាន​ដង្ហើមរស់​ថែមទៀត​ដែរ​ ​៖​

​ទី​ ១​ ​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ពី​ក្រុម​គ្រួសារ​លោក ​សាន​ ​សាង ​អតីតប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​កម្ពុជា​ ​សព្វថ្ងៃ​លោក​រស់នៅ​អាមេរិក​ ​ចំនួន​ទឹកប្រាក់​ ​៣​ ​ម៉ឺន​បាត​តាមរយៈ​អ្នក​គ្រូរបាំ​ ​ដែលជនភៀសខ្លួន​ខ្មែរក្រោម​ ​គឺអ្នកស្រី យ៉ាង​ ស្រី​នឿ​ន​ ​ដោយ​ក្នុង​នេះ ​ជនភៀសខ្លួន​ទទួល​បាន​ក្នុង​មួយ​គ្រួសារ​ ​អង្ករ​ ​៨​ ​គីឡូក្រា​ម ​និង​មី​ ​១​ ​កេស​ ​។​

​ទី​ ​២​ ​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរស​ជន​តាមរយៈ​ ​លោក ​ឡឹ​ម​ ​ថា​ និង​ព្រះ​តេជព្រះគុណ​ ​យី​ម​ ​ហា​ (​អ៊ុក​) ​ដែល​ជា​គណៈកម្មការ​ ​និង​ជា​ព្រះ​ចៅអធិការ​វត្ត​ ​កេត​នៈ (រ៉ូ​ស្មរ​) ​ខ្មែរ​ ​ទីក្រុង​ស៊ី​ដ​នី​ប្រទេស​អូស្ត្រាលី​ ​មាន​ទឹកប្រាក់​ចំនួន​ ​២​ ពាន់​ដុល្លារ​អូស្ត្រាលី​ស្មើនឹង​ ​៤ ​ម៉ឺន​ ៧​ ​ពាន់​ ​បាត​ ​ដែល​ក្នុង​មួយ​គ្រួសារ​ជនភៀសខ្លួន ​ទទួល​បាន​អង្ករ​ ​១​០​ ​គីឡូក្រា​ម​ ​និង​ស្ករស​ ១​ ​គីឡូក្រា​ម​ ​។​

​ទី ​៣​ ​ទទួល​ជំនួយ​ឧបត្ថម្ភ​​ ​ពី​លោកស្រី ​លី​ ​ណា​ហួរ​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​ដែល​លោកស្រី​មាន​ស្រុកកំណើត​ នៅ​ស្រុក​ព្រៃ​ជាប់ ​ខេត្ត​ឃ្លាំង​ កម្ពុជាក្រោម​ ​មាន​ទឹកប្រាក់​ចំនួនជា​ង​ ​២​ ពាន ​ម៉ាឡេស៊ី​ ​ស្មើនឹង​ជាង​ ​១​៦​០​០​០​ ​បាត​ ​សម្រាប់​ឧបត្ថម្ភ​ដល់​កម្មវិធីសិក្សា​អប់រំ​របស់​ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម ​។​ ​បន្ថែម​ពីលើ​​នេះ​ទៀត ​នៅ​មាន​សប្បុរស​ជន​វៀតណាម ​មួយ​ក្រុម​ ​ក៏បាន​ឧបត្ថម្ភ​ដល់​ក្រុម​ជនភៀសខ្លួន​ក្រោម​នូវ​កញ្ចប់​ ​១​៦​០​ ​ចំនួន​កែស​ផង​ដែរ​ ​។​

ការចែកអំណោយរបស់សប្បុរសជន ជូនជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ ដែលឆ្លងជំងឺកូវីដ-១៩ និងគ្រួសារប្រឈមការខ្វះស្បៀងអាហារ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ។
ការចែកអំណោយរបស់សប្បុរសជន ជូនជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ ដែលឆ្លងជំងឺកូវីដ-១៩ និងគ្រួសារប្រឈមការខ្វះស្បៀងអាហារ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ។

​ព្រះ​តេជព្រះគុណ​ ​អស់លោក​ ​លោកស្រី​ ​ជាទី​គោរព​រាប់អាន​ ​នៅ​ក្នុង​ខែ​ឧសភា​ ​ឆ្នាំ ​២​០​២​០​ ​ហើយ​ស្ថិត​ក្នុង​សម័យ​កូវិ​ដ​-១​៩​ ​នេះ​ដែរ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ធ្លាប់​ផ្ដល់​អំណោយ​ដែល​មាន​ទំហំ​ទឹកប្រាក់​យ៉ាង​ច្រើន​ដូច្នេះ​ ​ដល់​ជនភៀសខ្លួន​ខ្មែរក្រោម ​ម្ដង​ផង​ដែរ​ ​។​

អំណោយ​សប្បុរស​ជន​ ​ក្នុង​ពេលនេះ​ ​ទោះ​តិច​ក្ដី​ ​ច្រើន​ក្ដី​ ​ក៏​ជា​ភោគ​សម្បត្តិ​មហាសាល​ សម្រាប់​ជនភៀសខ្លួន​ខ្មែរក្រោម​ដែរ​ ​។​ ​នាងខ្ញុំ​ ឡឹ​ម​ ​ធី​ ​ថៃ​ ​ប្រធាន​ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម​ ​គ្មានអ្វី​ក្រៅពី​លើក​ម្រាមដៃ​ដប់​ ​ជំនួសមុខ​ឱ្យ​បងប្អូន​ជនភៀសខ្លួន​ខ្មែរក្រោម ​នៅ​ថៃ​ទាំង​ ​មូល​សូម​ប្រសិទ្ធពរ​ជូន​ដល់​បងប្អូន​សប្បុរស​ជន​គ្រប់រូប​ ​សូមឲ្យ​ជួបប្រទះ​តែ​នឹង​ពុទ្ធពរ​ទាំងឡាយ​ ​៤​ ​ប្រការ​គឺ​អាយុ​ ​វណ្ណៈ​ សុខៈ ​ព​លៈ ​កុំបី​ប្រែក្លាយ​ជា​ប្រការ​ដទៃ​ឡើយ​ ​៕​

​ធ្វើ​នៅ​បាងកក​ ​ថ្ងៃសៅរ៍​ ​ទី​ ២​២​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១​

ប្រធាន​ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម​ ឡឹ​ម​ ​ធី​ ​ថៃ​

Leave A Reply

Your email address will not be published.