សាច់ញាតិ​របស់លោក យាង សុជា​មេត្តា សម្ដែង​ការសោកស្ដាយ ចំពោះ​ការសម្រេច​ឃុំខ្លួន​បងប្រុស​របស់ខ្លួន​

0 97

ដោយ ស៊ឺន ចែងចើន|VOKK

លោក ហេង​បឿន ដែលជា​ប្អូនប្រុស​របស់លោក យាង សុជា​មេត្តា បាន​បដិសេធ​ការចោទប្រកាន់​នេះ ។ ដោយ​លោ​ល​អះអាងថា បងប្រុស​របស់លោក និង​លោក អ៊ួ​ន ឈិន មិនមាន​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​ទេ ។ ប៉ុន្តែ​លោក​មើលឃើញថា ករណី​របស់​ពួកគាត់​អាជ្ញាធរ​រដ្ឋាភិបាល​ភ្ជាប់​ទៅ នឹង​បញ្ហានយោបាយ ។​

​ជាមួយគ្នានេះ អ្នកស្រី ឡាំ ចន្ថា អាយុ ៣៨ ឆ្នាំ ដែលជា​ភរិយា​របស់លោក យាង សុជា​មេត្តា ឲ្យ​ដឹងថា ប្ដី​របស់​អ្នកស្រី​បាន​លាឈប់​ពី​វិទ្យុ​អាស៊ីសេរី ចាប់តាំងពី​វិទ្យុ​នេះ បានប្រកាស​បិទ​ការិយាល័យ​របស់ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧ មកម្ល៉េះ ។​

​លោក យាង សុជា​មេត្តា ដែល​មិន​មានឱកាស​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ដោយ​ការ​រឹតត្បិត​ផ្នែក​សន្តិសុខ​នោះ បាន​ផ្ញើ​សារ​តាមរយៈ​ប្អូនប្រុស​របស់លោក​ថា បើសិនជា​ឪពុក​របស់ខ្លួន ដែល​កំពុង​រស់​នៅឯ​ដែនដី​កម្ពុជា​ក្រោម បានទទួល​ព័ត៌មាន​ថា លោក​ត្រូវបាន​ចាប់ និង​ឃុំខ្លួន​នោះ វា នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​ឪពុក​របស់លោក ខណៈដែល​មាន​វ័យចាស់​ជរា និង​កំពុងមាន​ជម្ងឺ​ប្រចាំកាយ​ផង​នោះ ។​

Leave A Reply

Your email address will not be published.