អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ទាមទារ​អាជ្ញាធរ​វៀតណាម​ សុំទោស​យុវជន​ខ្មែរក្រោម ​រឿង​ចាប់ខ្លួន​ទៅ​សួរ​ចំ​លើ​យ ​និង​ដកហូត​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​

0 262

ដោយ យាង​ ​សុធា​រិន្ទ

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​យូ​មែន​ ​រ៉ៃ​ត៍ ​វ៉​ច្ឆ (​Human Right​s ​Watch​) ​ទាមទារ​ឱ្យអាជ្ញាធរ​ ​និង​សមត្ថកិច្ច​វៀតណាម​ ខេត្ត​ដូន​ណៃ ​សុំទោស​យុវជន​ខ្មែរក្រោម​ជា​សាធារណៈ​ ​។​ ​ការ​ទាម​ទាម​នេះ​ ​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​ បាន​ចាប់ខ្លួន​យុវជន​ខ្មែរក្រោម​ ទៅ​សួរ​ចំ​លើ​យ​អស់​ជាច្រើន​ម៉ោង​ ដោយសារតែ​យុវជន​ខ្មែរក្រោម ​បាន​បោះពុម្ព​ចំ​លង​សៀវភៅ​ ​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ​ដើម្បី​ចែកចាយ​នៅ​ ​ដែនដី​កម្ពុជាក្រោម​ ​។​

នាយក​រង​ទទួលបន្ទុក​ប្រចាំ​តំបន់​អាស៊ី​ ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​ ​មនុស្ស​អន្តរជាតិ​ (​Human Right​s ​Watch​) ​លោក​ ហ្វី​ល​ រ៉ូប៊ែ​សន​ (​P​h​i​l​ ​Robe​r​t​son​) ​។ រូបៈ HRW
នាយក​រង​ទទួលបន្ទុក​ប្រចាំ​តំបន់​អាស៊ី​ ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​ ​មនុស្ស​អន្តរជាតិ​ (​Human Right​s ​Watch​) ​លោក​ ហ្វី​ល​ រ៉ូប៊ែ​សន​ (​P​h​i​l​ ​Robe​r​t​son​) ​។ រូបៈ HRW

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ចាត់​ទុក​ការ​ឃាត់ខ្លួន​ ​និង​ការ​បំភិតបំភ័យ​ទៅលើ​ ​យុវជន​ខ្មែ​ក្រោម ​ពីសំណាក់​នគរបាល​វៀតណាម​ ដោយសារតែ​ការ​បោះពុម្ព​ចំ​លង​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ របស់​អង្គការសហប្រជាជាតិ​ ​គឺជា​រឿង​គួរ​ឱ្យ​ស្អប់ខ្ពើម​ ​និង​មិន​អាច​ទទួលយក​បាន​ឡើយ​ ​។​

​គួរ​រម្លឹក​ថា​ ​កាលពី​វេលា​ម៉ោង​ប្រមាណ​ ​៤​ ​រសៀល​ ​ថ្ងៃ​ទី​ ១​៣​ ​ខែ​មេសា​ ​គឺ​មួយថ្ងៃ​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​នគរបាល​វៀតណាម ​ខេត្ត​ដូន​ណៃ ​សហការ​ជាមួយ​នគរបាល​ខេត្ត​ឃ្លាំង​ ​ជាង​ ​១​០​០​ ​នាក់​ ​រួម​មាន​ទាំង​នគរបាល​ចរាចរណ៍​ ​នគរបាល​សេដ្ឋកិច្ច​ ​នគរបាល​សន្តិសុខផ្ទៃក្នុង​ ​ភាគច្រើន​ក្នុង​សំលៀកបំពាក់​ជា​នគរបាល​ ​ខ្លះ​មាន​រំពាត់​ឆក់​ផង​ ​បាន​មក​ធាក់​ទម្លុះ​សោ​រ​ទ្វារ​ ​និង​ឡោមព័ទ្ធ​ផ្ទះ​ជួល​យុវជន​ខ្មែរក្រោម​ឈ្មោះ​ យឿ​ង​ ខា​យ​ ​ឋិតនៅ​ភូមិ​ ១ ​ឃុំ​សុង​ត្រៅ ​ស្រុក​ត្រាង​បូម​ ​ខេត្ត​ដូន​ណៃ ​ដើម្បី​រុករក​សៀវភៅ​សេចក្តីប្រកាស​អង្គការ​សហ​ ​ប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​។​

​បើ​តាម​ការ​ឱ្យ​ដឹង​របស់​យុវជន​ យឿ​ង​ ខា​យ​ ​នគរបាល​បាន​ឡោមព័ទ្ធ​ ​និង​បិទ​ខ្ទប់​ច្រកចេញ​ ​ចូល​ទាំងអស់​ទៅកាន់​ផ្ទះ​របស់​លោក​ ​។​ ​លោក​ថា​ ​នគរបាល​ប្រមាណ​ ​៤​០​ ​នាក់​ ​ខ្លះ​ចូល​ផ្ទះ​ ​លោក​ ​ខ្លះ​នៅ​ឈរ​ពីមុខ​ផ្ទះ​ ​ចំណែក​ប្រមាណ​ ​១​០​០​ ​នាក់​ផ្សេងទៀត​ ​រង់ចាំ​ឡោមព័ទ្ធ​នៅខាងក្រៅ​ ​។​

​ទោះជាយ៉ាងណា​ ​នគរបាល​ទាំងនោះ​មក​រុករក​ដោយ​គ្មាន​លិខិត​ ​ឬ​ដីកាបញ្ជា​ពី​រដ្ឋអាជ្ញា​ ​ដើម្បី​ឆែកឆេរ​ផ្ទះ​លោក​ យឿ​ង​ ខា​យ​ ​នោះ​ឡើយ​ ​។​

​ក្នុងពេលនោះ​ ​ពួកគេ​បាន​បង្ខំ​ឱ្យ​លោក​ យឿ​ង​ ខា​យ​ ​សហការ​ជាមួយ​ពួកគេ​ ​ប៉ុន្តែ​ លោក​ យឿ​ង​ ខា​យ​ ​មិនព្រម​សហការ​ ​និង​បន្ត​ទាមទារ​ឱ្យ​នគរបាល​បង្ហាញ​លិខិត​ ​ឬ​ដីកា​ឆែកឆេរ​ផ្ទះ​ ​និង​បដិសេធ​ចុះហត្ថលេខា​លើ​ឯកសារ​​​ ដែល​ពួក​នគរបាល​បាន​រៀប ចំ​ដើម្បី​ឱ្យ​លោក​ចុះ​ហត្ថលេខា​ ​។​

​នគរបាល​បាន​សួរ​ចំ​លើ​យ​លោក​ យឿ​ង​ ខា​យ​ ​តាំងពី​ម៉ោង​ ​៤​ ​រសៀល​រហូតដល់​ម៉ោង​ ​១​០​ ​យប់​ ​និង​បាន​ចាប់​យក​ទូរស័ព្ទ​ដៃ​ ​កុំព្យូទ័រ​ ​និង​រឹបអូស​យក​សៀវភៅ​សេចក្តីប្រកាស​អង្គការ​ ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​អស់​ជាង​ ​១​០​០​ ​ក្បាល​ ​។​ ​ពួកគេ​ក៏បាន​ ​ហាមឃាត់​មិន​ឱ្យ​អ្នកណា​ទាំងអស់​ថត​វីដេអូ​ពី​សកម្មភាព​របស់​ពួកគេ​ ​។​ ​នៅ​ពេល​ឪពុក​ ​និង​ ​ប្អូន​លោក​ យឿ​ង​ ខា​យ​ ​ដក​ទូរស័ព្ទ​ចេញ​ថត​ ​ពួកគេ​បាន​គំរាម​ឱ្យ​បិទ​ទៅវិញ​ ។​ ​ក្រៅពីនោះ​ ​ពួកគេ​បាន​បង្ខំ​ឱ្យ​អ្នកជិតខាង​លោក​ យឿ​ង​ ខា​យ​ ​ប្រហែល​ ​២​០​ ​គ្រួសារ​ទៀត​ ​បិទភ្លើង​ផ្ទះទាំងអស់​ ​ព្រមទាំង​បិទ​ ​W​if​i​ ​និង​ប្រព័ន្ធ​ទំនាក់ទំនង​ផង​ដែរ​ ​។​

​នៅ​ម៉ោង​ប្រហែល​ ​១​០​ ​យប់​ពួកគេ​បាន​នាំ​ខ្លួន​លោក​ យឿ​ង​ ខា​យ​ ​ទៅ​ ​កាន់​អធិការដ្ឋាន​ ​នគរបាល​ស្រុក​ ​ត្រាង​ ​បូម​ ​។​ ​នៅ​ទីនោះ​ ​លោក​ត្រូវ​បាន​សួរ​ចំ​លើ​យ​ដោយ​ ​មាន​នគរបាល​ ​ប្រហែល​ ​៣​០​ ​នាក់​នៅ​ព័ទ្ធជុំវិញ​ ​។​ ​លោក​ត្រូវ​បាន​នគរបាល​ទាំងនោះ​ បណ្តាក់គ្នា​សួរ​ដូច​ ​ខ្យង​ ​និង​បាន​ស​ម្លុ​ត​គំរាមកំហែង​ ​លោក​ផង​ដែរ​ ​។​ ​នគរបាល​ខ្លះ​គំរាម​ថា​ ​បើ​យុវជន​ យឿ​ង​ ខា​យ​ ​មិនព្រម​ប្រាប់​ថា ​អ្នកណា​នៅ​ពីក្រោយ​ទេ​ ​ពួកគេ​នឹង​ទាត់​បំ​បាក់ឆ្អឹង​ជំ​នី​ ​ហើយ​ខ្លះ​ទៀត​ គំរាម​ថា​វាយ​ខ្នោះ​លោក​ ​និង​ហៅ​ពួក​នគរបាល​ព្រហ្មទណ្ឌ​មក​ចាត់ការ​លោក​ ​។​ល​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​យុវជន​ យឿ​ង​ ខា​យ​ ​មិន​តក់ស្លុត​ចំពោះ​ចំនួន​នគរបាល​ដ៏​ច្រើន​ ​លើសលុប​ ​និង​មិន​ញញើត​ចំពោះ​ការ​គំរាមកំហែង​របស់​ពួកគេ​នោះ​ទេ​ ​។​ ​លោក​នៅតែ​បដិសេធ​មិន​ចុះហត្ថលេខា​លើ​លិខិត​សួរ​ចំ​លើ​យ​របស់​ក្រុម​នគរបាល​ទាំងនោះ​ ​។​

​នៅពេលដែល​ការ​ព្យាយាម​របស់​ពួកគេ​បង្ខំ​ឱ្យ​យុវជន​ យឿ​ង​ ខា​យ​ ​ចុះហត្ថលេខា​លើ​ ​លិខិត​សួរ​ចំ​លើ​យ​មិនបាន​សម្រេច​ ​ពួកគេ​បាន​ប្រាប់​យុវជន​ យឿ​ង​ ខា​យ​ ​ថា​ការ​បោះពុម្ព​ ​សៀវភៅ​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ដោយ​មិន​បង់ពន្ធ​ឱ្យ​រដ្ឋ​ ​គឺជា​រឿង​ខុសច្បាប់​ ​។​

​ទីបំផុត​ ​ពួកគេ​បាន​ដោះលែង​យុវជន​ យឿ​ង​ ខា​យ​ ឱ្យ​ត្រឡប់មក​ផ្ទះ​វិញ​នៅ​វេលា​ម៉ោង​ប្រ​ ​មា​ណ​ ​១​២​ ​ថ្ងៃត្រង់​ ​ថ្ងៃ​ទី​១​៤​ ​ខែ​មេសា​ ​ប៉ុន្តែ​ ពួកគេ​បាន​រឹបអូស​យក​សៀវភៅ​សេចក្តីប្រកាស​ ​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ជាង​ ​១​០​០​ ​ក្បាល​ពី​លោក​ យឿ​ង​ ខា​យ​ ​។​ ​ចំណែក​ទូរស័ព្ទ​ដៃ​ ​កុំព្យូទ័រ​ ​និង​ស​ម្ភារៈ​មួយ​ចំនួន​ទៀត​ ​ពួកគេ​បាន​ប្រគល់​ឱ្យ ​លោក​ យឿ​ង​ ខា​យ​ ​វិញ​ ​។​

​យុវជន​ យឿ​ង​ ខា​យ​ ​មាន​ស្រុកកំណើត​នៅ​ភូមិ​ដាយ​តា​ប៉ាយ​ ​ឃុំ​ឡាក​ហ្វា​ (​L​ạc ​H​ò​a​) ​ស្រុក​ជ្រោយ​ ​ញ​ ​ខេត្ត​ឃ្លាំង​ ​។​ ​ប​ច្ចុប្ប​ន​លោក​ឡើង​ធ្វើការងារ​ជា​កម្មករ​នៅ​រោងចក្រ​ S​AN​ ​L​I​M​ ​FURNITURE​ ​នា​តំបន់​សួន​ ​ឧស្សាហកម្ម​ខេត្ត​ដូន​ណៃ ​។​ ​បើ​តាម​លោក​ យឿ​ង​ ខា​យ​ ​នគរបាល​វៀតណាម​ បាន​មក​ជួលផ្ទះ​ស្នាក់​នៅក្បែរ​ផ្ទះ​របស់​ ​លោក​ដើម្បី​បន្ត​ឃ្លាំមើល​ ​និង​តាមដាន​សកម្មភាព​របស់​លោក​ ​។​

លោក យឿង ខាយ យុវជន​ខ្មែរក្រោម កាន់បង្ហាញសៀវភៅសេចក្ដី​ប្រកាស របស់​អង្គការ​សហប្រជាជាតិ ស្តីពី «សិទ្ធិ​ជន​ជាតិ​ដើម» ។ រូប៖ ហ្វេសប៊ុក យឿង ខាយ
លោក យឿង ខាយ យុវជន​ខ្មែរក្រោម កាន់បង្ហាញសៀវភៅសេចក្ដី​ប្រកាស របស់​អង្គការ​សហប្រជាជាតិ ស្តីពី «សិទ្ធិ​ជន​ជាតិ​ដើម» ។ រូប៖ ហ្វេសប៊ុក យឿង ខាយ

​ប្រតិកម្ម​ទៅ​នឹង​រឿង​នេះ​ ​នាយក​រង​ទទួលបន្ទុក​ប្រចាំ​តំបន់​អាស៊ី​ ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​ ​មនុស្ស​អន្តរជាតិ​ (​Human Right​s ​Watch​) ​លោក​ ហ្វី​ល​ រ៉ូប៊ែ​សន​ (​P​h​i​l​ ​Robe​r​t​son​) ​បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ព្រៃនគរ​ថា​ ​ការ​បោះពុម្ព​ចំ​លង​ ​សៀវភៅ​ដ៏​សំខាន់​ ​នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ​ស្តី​អំពី​សិទ្ធិមនុស្ស​ទាក់​ ​ទង​នឹង​សិទ្ធិ​ជនជាតិ​ដើម​ ​មិន​អាច​ត្រូវ​បាន​ចាត់​ចូលក្នុង​អំពើ​ខុសច្បាប់​នោះ​ឡើយ​ ​។​

​លោក​ថា​ ​ការណ៍​ដែល​អាជ្ញាធរ​បាន​អៈ​អាង​ថា​ ការ​ផលិត​នេះ​មិនបាន​ឆ្លងកាត់​ការ​បង់ពន្ធ​ជូន​រដ្ឋ​នោះ​ ​គឺ​សុទ្ធតែ​ជា​លេស​ក្លែង​បន្លំ​ទាំងស្រុង​របស់​អាជ្ញាធរ​វៀតណាម​ ​ដែលគេ​មិន​អាច​ ​នឹង​ជឿ​បាន​សូម្បីតែ​បន្តិច​ ​។​

​លោក​ ហ្វី​ល​ រ៉ូប៊ែ​សន​ ​បន្ថែម​ថា​ ​ការ​លប​ឆ្មក់​ចូល​របស់​ប៉ូលីស​បែប​នេះ​ ​គឺ​បាន​បង្ហាញ​ឱ្យ ​ឃើញ​អំពី​គំនិត​បង្អាក់​រំខាន​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​របស់​យុវជន​ខ្មែរក្រោម​ ដើម្បី​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ស្តី​អំពី​សិទ្ធិ​អំណាច​របស់​ពួកគេ​ ​ដើម្បី​ប​ញ្ជៀ​ស​ឱ្យ​រួច​អំពី​ការ​យាយី​ ​រំលោភបំពាន​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​ជនជាតិ​ដើម​ ពីសំណាក់​រដ្ឋអំណាច​វៀតណាម​ ​។​

​លោក​អះអាង​ថា​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​រដ្ឋាភិបាល​វៀតណាម​បាន​ដើរ​ជាន់​ ​លើ​សិទ្ធិ​របស់​ខ្មែរក្រោម​ ​មាន​ដូចជា​ ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ សេរីភាព​ក្នុង​ការ​បង្កើត​ ​សមាគម​ និង​ការ​តវ៉ា​ជា​សាធារណៈ ​ដោយ​សន្តិវិធី​ ​។​ល​។​

​លោក​ថា​ ​ការ​លប​ឆ្មក់​ចូល​ផ្ទះ​លោក​ យឿ​ង​ ខា​យ​ ​នៅ​ពេលនេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​បន្ត​ ​ប​ង្រ្កា​ប​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​។​ ​លោក​ទាមទារ​ថា​អាជ្ញាធរ​វៀតណាម​គួរគប្បី​ប្រគល់​សង​ ​មក​ឱ្យ​លោក​ យឿ​ង​ ខា​យ​ ​វិញ​ជាបន្ទាន់​នូវ​ឯកសារ​ទាំងអស់​ ​នៃ​សេចក្តីប្រកាស​របស់​ ​អង្គការសហប្រជាជាតិ​ស្តី​អំពី​សិទ្ធិ​ជនជាតិ​ដើម​ ​ហើយ​ធ្វើការ​សុំទោស​យុវជន​ យឿ​ង​ ខា​យ​ ​ជា​សាធារណៈ​ចំពោះ​ការ​លប​ឆ្មក់​ចូល​ ​និង​ការ​ចាប់ខ្លួន​យកទៅ​សួរ​ចម្លើយ​ ​។​

​ទន្ទឹម​នឹង​នេះ​ ​លោក​ថា​ ​អាជ្ញាធរ​វៀតណាម​ត្រូវ​គប្បី​បញ្ឈប់​ការ​តាម​ឃ្លាំមើល​សកម្មភាព​ ​របស់​លោក​ យឿ​ង​ ខា​យ​ ​ហើយនិង​អនុញ្ញាត​ឱ​ក​យ​ខ្មែរក្រោម​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ ​ប្រពៃណី​ខ្មែរ​ ​ដោយ​មិន​មានការ​ប្រឈមមុខនឹង​ការ​តាម​យាយី​ ​ឬ​ការ​ស​ម្លុ​ត​បំភ័យ​ពី​ក្រុម​ ​នគរបាល​វៀតណាម​ ​។​

​ទីប្រឹក្សា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​ទៀ​ ថេ​ន​ ​មានប្រសាសន៍ថា​ ​ការ​លើកឡើង​របស់​ ​លោក​ ហ្វី​ល​ រ៉ូប៊ែ​សន​ ​គឺ​បង្ហាញ​ពី​ការ​គាំទ្រ​ ​និង​ការ​លើកទឹកចិត្ត​របស់​ម​ន្រ្តី​ការពារ​សិទ្ធិ​ ​មនុស្ស​អន្តរជាតិ​រូប​នេះ​ចំពោះ​យុវជន​ខ្មែរក្រោម​ ​។​ ​លោក​ឱ្យ​ដឹង​ថា ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​តែង​បាន​បញ្ជូន​ឈ្មោះ​ពលរដ្ឋ​ខ្មែរក្រោម ​ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ រំលោភបំពាន​សិទ្ធិ​ទៅ​ឱ្យ​ម​ន្រ្តី​សិទ្ធិមនុស្ស​អន្តរជាតិ​ ​។​

​ចំណែក​ប្រធាន​ផែនការ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​ត្រឹង​ ​ម៉ាន់​ រិន្ទ ​ថ្លែង​កត់​សម្គាល់​ ​ថា​ ​បច្ចុប្បន្ន​សហគមន៍​អន្តរជាតិ​គេ​ដឹង​ពី​រឿង​វៀតណាម​ធ្វើបាប​ ​និង​រំលោភបំពាន​សិទ្ធិ​ ​មនុស្ស​មក​លើ​ខ្មែរក្រោម​ ​គឺ​តាមរយៈ​ការ​ប្តឹង​ផ្តល់​ ​និង​ការ​ផ្សព្វផ្សាយ​របស់​អង្គការ​ខ្មែរក្រោម​ ​នានា​ ​និង​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​នៅ​ក្រៅ​ប្រទេស​ ​។​ ​លោក​សម្តែង​ការ​គាំទ្រ​ចំពោះ​ ​មតិ​លើកឡើង​របស់​លោក​ ហ្វី​ល​ រ៉ូប៊ែ​សន​ ​នៃ​អង្គការ​ ​យូ​មែន​ ​រ៉ៃ​ត៍ ​វ៉​ច្ឆ ​នៅ​ពេលនេះ​ ​។​

​គួរ​បញ្ជាក់​ថា​ ​ចាប់តាំង​ពីដើម​ខែ​មេសា​ ​ឆ្នាំ​ ២​០​២​១​ ​មក​ ​អាជ្ញាធរ​សមត្ថកិច្ច​វៀតណាម ​តែង​លប​វាយឆ្មក់​នៅ​ពេលយប់​ចូល​ឆែកឆេរ​ ​និង​នាំ​ខ្លួន​យុវជន​ខ្មែរក្រោម​ទៅ​សួរ​ចំ​លើ​យ​នៅ​ ​ប៉ុស្តិ៍​នគរបាល​ ​។​

​កាលពី​យប់​ថ្ងៃ​ទី​ ៤​ ​ខែ​មេសា​ ​ឆ្នាំ​ ២​០​២​១​ ​នគរបាល​ ​និង​អាជ្ញាធរ​វៀតណាម​ ​នៃ​សង្កាត់​ទី​ ១​៦​ ​ខណ្ឌ​ហ្ក​វ៉ា​ប​ (​Go​ ​V​a​p​) ​ទីក្រុង​ព្រៃនគរ​ ​ប្រមាណ​ ​១​០​ ​នាក់​ ​បាន​ចុះ​ដល់​ហាង​របស់​យុ​ជន​ ​ខ្មែរក្រោម​ ថា​ច់ ​កឿង​ ​សម្រុក​ចូល​រុករក​សៀវភៅ​ ​«​ពន្លឺ​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​»​ ​។​ ​លោក​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​នគរបាល​ ​និង​បង្ខំ​ឱ្យ​ចុះហត្ថលេខា​មិន​ឱ្យ​ចូលរួម​សកម្មភាព​បោះពុម្ព​ចំ​លង​ ​ឬ​ចែកចាយ​សៀវភៅ​ ​មុននឹង​ដោះលែង​ឱ្យ​មាន​សេរីភាព​ ​នៅ​យប់​ថ្ងៃ​ដដែល​ ​។​

​ក្នុង​យប់​ដដែល​នោះ​ដែរ​ ​នៅ​វេលា​ម៉ោង​ប្រហែល​ ​១​១​ ​នគរបាល​ខេត្ត​ព្រះត្រពាំង​ ​និង​នគរបាល​ខេត្ត​មាត់ជ្រូក​ ​សហការ​ជាមួយ​នគរបាល​ក្រុង​ព្រៃនគរ​ ​បាន​ឃាត់ខ្លួន​យុវជន​ ​ខ្មែរក្រោម​ឈ្មោះ​ ​ចៅ​ ខេ​ម​រិទ្ធិ​ ​ដោយ​ចោទ​ថា​ ​យុវជន​រូប​នោះ​ ​បាន​បោះពុម្ព​បន្ត​ពី​សៀវភៅ​ ​«​ពន្លឺ​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួន​»​ ​ដូចគ្នា​ ​។​ ​ប៉ុន្តែ​រហូតដល់​ព្រឹក​ថ្ងៃ​បន្ទាប់​ ទើប​អាជ្ញាធរ​វៀតណាម​ ដោះលែង​យុវជន​ ​ចៅ​ ខេ​ម​រិទ្ធិ​ ឱ្យ​មាន​ ​សេរីភាព​វិញ​ ​។​

​ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​យុវជន​រូប​នេះ​ ​ត្រូវ​បាន​នគរបាល​ក្រុង​ព្រៃនគរ​ ​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​តាមដាន​ឃ្លាំមើល​យ៉ាង​តឹងតែង​ ​និង​ហាម​មិន​ឱ្យ​ទាក់ទង​ជាមួយ​មិត្តភក្តិ​របស់​លោក​ ​ដែល​ជា​ខ្មែរក្រោម​ដូចគ្នា​នោះ​ឡើយ​ ​៕​ ​

Leave A Reply

Your email address will not be published.