​បញ្ហា​សិទ្ធិមនុស្ស​ ​នៅ​កម្ពុជាក្រោម​ ​កាន់តែ​តូច​ចង្អៀត​ ​ខណៈ​កូ​វីត​-​១​៩​ ​វាយលុក​ខ្លាំង​

0 234

ដោយ គឹម សាវតា

​មួយរយៈពេល​ចុងក្រោយ​នេះ​ ​ជំងឺ​កូ​វីត​-​១​៩​ ​បាន​វាយលុក​ប្រទេស​វៀតណាម​ ​កាន់​ទេ​ខ្លាំង​ ​រហូតដល់​មានការ​ដាក់​បម្រាប​គោចរ​ ​ជាពិសេស​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​ ​ករណី​នេះ​ ​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​អះអាង​ថា​ ​ពិបាក​ក្នុង​ការ​តាមដាន​សកម្មភាព​សិទ្ធិមនុស្ស​ ​នៅពេលដែល​មានការ​រំលោភបំពាន​ ​មក​លើ​ពល​រ​ដ្ខ​ខ្មែរក្រោម​ ​។​ ​សកម្មជន​សិទ្ធិមនុស្ស​ ​ដែល​រស់នៅ​កម្ពុជាក្រោម​ ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​រស់នៅ​ដែនដីសណ្ដ​រ​មួយ​នេះ​ ​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​ដើម្បី​ផ្សព្វផ្សាយ​ពេល​ ​ដែល​មានការ​រំលោភបំពាន​សិទ្ធិមនុស្ស​ ​។​

សកម្មជនខ្មែរក្រោម បារម្ភពីបញ្ហា​សិទ្ធិមនុស្ស​ ​នៅ​កម្ពុជាក្រោម​ រងការំលោភកាន់តែខ្លាំងឡើង ក្នុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ នៅវៀតណាម ។
សកម្មជនខ្មែរក្រោម បារម្ភពីបញ្ហា​សិទ្ធិមនុស្ស​ ​នៅ​កម្ពុជាក្រោម​ រងការំលោភកាន់តែខ្លាំងឡើង ក្នុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ នៅវៀតណាម ។

​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​ទឹកដី​កំណើត​ ​បាន​រងគ្រោះ​ដោយសារ​ការ​រំលោភបំពាន​ផ្នែក​សិទ្ធិមនុស្ស​ជាបន្តបន្ទាប់​ ​ប៉ុន្តែ​ ​នៅពេលដែល​មានការ​អន្តរា​គម​ផ្សេងៗ​ ​គឺ​ហាក់​មាន​ដំណោះស្រាយ​បាន​ខ្លះ​ ​។​ ​អ្វី​ដែល​ជា​បញ្ហា​ពេលនេះ​ ​គឺ​សកម្មជន​សិទ្ធិមនុស្ស​ ​ដែល​តែងតែ​ជួយ​ដោះស្រាយ​ ​និង​ផ្សព្វផ្សាយ​ ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ដែនដី​កម្ពុជាក្រោម​ ​មិន​អា​ចចុះ​ជួយ​អន្តរាគមន៍​បាន​ ​ដោយសារតែ​នៅ​ការ​រាតត្បាត​កូ​វី​ដ​-​១​៩​ ​កាន់តែ​ខ្លាំង​ ​។​

​លោក​ យឿ​ង​ ខា​យ​ ​ជាសកម្ម​ជន​សិទ្ធិមនុស្ស​មួយ​រូប​ ​នៅ​ខេត្ត​ឃ្លាំង​ ​ឲ្យ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​ដឹង​ថា​ ​ក្រោយ​ពី​ជំងឺ​កូ​វី​ដ​-​១​៩​ ​បាន​វាយលុក​ប្រទេស​វៀ​ត​ណា​ ​ម​កាន់តែ​ខ្លាំង​ ​ជាពិសេស​ ​នៅ​ដែនដី​កម្ពុ​ក្រោម​ ​អាជ្ញាធរ​វៀតណាម​ ​បាន​ចេញ​វិធានការ​បិទ​ខ្ទប់​ ​ធ្វើឲ្យ​លោក​មិន​អាច​ទៅណាមកណា​ ​រួម​ទាំង​ការ​ប្រកបរបរចិញ្ចឹមជីវិត​ផង​ដែរ​ ​។​ ​លោក​បន្ត​ថា​ ​កន្លងមក​លោក​អាច​ទៅ​តាមដាន​ ​និង​ផ្សព្វផ្សាយ​ពី​ការរំលោភ​សិទ្ធិមនុស្ស​ ​នៅ​តំបន់​ផ្សេង​ ​ក្រៅពី​កន្លែង​ ​ដែល​លោក​រស់នៅ​ ​ប៉ុន្តែ​ ​ពេលនេះ​ ​លោក​មិន​អាច​ទៅណា​បាន​នោះ​ទេ​ ​ហើយ​ស្ថានភាព​សិទ្ធិមនុស្ស​ ​ជាពិសេស​ការ​រំលោភបំពាន​ ​ពីសំណាក់​អាជ្ញាធរ​ ​លោក​មិន​អាច​ទៅ​តាមដាន​បាន​នោះ​ទេ​ ​ជាក់ស្តែង​លោក​លើកឡើង​ថា​ ​ការ​ចាក់​វាក់​សាំង​ ​និង​ផ្ដល់​អំណោយ​ហាក់​មាន​ភាព​មិន​ច្បាស់លាស់​សម្រាប់​ប្រជា​ពល​រ​ដ្ឋ្ខ​ខ្មែរក្រោម​ ​ខណៈ​ដែល​ពលរដ្ឋ​វៀតណាម​ ​បាន​ទទួល​ ​។​ ​

លោក​យឿ​ង​ ខា​យ​ ​«​ឥឡូវ​កូ​វី​ដ​យើង​មិន​អា​ចចុះ​ដល់កន្លែង​ ​ដើម្បី​ស៊ើបសួរ​ទេ​ ​យើង​ស៊ើប​តាម​ប្រព័ន្ធ​ (​Messenger​) ​ឲ្យតែ​មាន​ប្រព័ន្ធ​យើង​ស៊ើប​បាន​ទាំងអស់​»​ ​។​

​តែ​ទោះជាយ៉ាងណា​លោក​ថា​ ​បើ​ប្រៀបធៀប​ស្ថានភាព​សិទ្ធិមនុស្ស​បច្ចុប្បន្ន​ ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ ​កាលពី​ ​២​ ​ទៅ​ ​៣​ ​ឆ្នាំមុន ​។​

​ចំណែក​ ​លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​ដែល​ជាសកម្ម​ជន​សិទ្ធិមនុស្ស​មួយ​រូប​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ក៏​បានឲ្យ​ដឹង​ដែរ​ថា​ ​នៅ​ពេលនេះ​ ​លោក​មិន​អាច​ធ្វើ​កិច្ចការ​សិទ្ធិមនុស្ស​ ​អ្វី​បាន​នោះ​ទេ​ ​ព្រោះថា​ ​ក្នុង​តំបន់​ ​ដែល​លោក​រស់នៅ​ ​គឺ​ត្រូវ​បាន​អាជ្ញាធរ​បិទ​ខ្ទប់​ ​។​ ​លោក​បន្ត​ថា​ ​អ្វី​ដែល​សំខាន់​នោះ​ ​គឺ​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​តំបន់​ដែល​លោក​រស់នៅ​ ​មិន​ទទួល​បាន​ជំនួយ​អ្វី​ពី​រដ្ឋាភិបាល​វៀតណាម​ទាំងអស់​ ​ហើយ​មិន​អាច​ចេញទៅ​ខាងក្រៅ​ ​ដើម្បី​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​បាន​ទៅទៀត​ ​។​ ​

លោក​ ​តោ​ ​ហ្វា​ចឿ​ង​ ​«​ការឧបត្ថម្ភ​ការ​ជំនួយ​ពី​រដ្ឋ​អី​ហ្នឹង​ ​នៅកន្លែង​គេ​បិទ​ខ្ទប់​អី​ហ្នឹង​គឺថា​ ​ពី​បិទ​ខ្ទប់​រ​ហូ​ដល់ពេល​ហ្នឹង​មិន​មាន​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អី​ទេ​ ​ចំណែក​សកម្មភាព​សិទ្ធិមនុស្ស​របស់យើង​ក៏​អា​ក​ខាន​ដែរ​ ​ក៏​ព្រោះ​រដ្ឋាភិបាល​គេ​មិន​ឲ្យ​យើង​ធ្វើដំណើរ​ ​។​

​អនុប្រធាន​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​គឺ​លោក​ ​ចៅ​ ​សេរី​ ​ប្រាប់​វិទ្យុ​សំឡេង​ខ្មែរក្រោម​ថា​ ​ក្រោយ​ពី​ដែនដី​កម្ពុជាក្រោម​ ​កំពុង​វាយលុក​ដោយ​កូ​វី​ដ​នេះ​ ​គឺ​ធ្វើឲ្យ​មាន​បញ្ហា​ពិបាក​ជាច្រើន​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​ទាំង​បញ្ហា​ជីវភាព​ ​សេរីភាព​ធ្វើដំណើរ​ ​និង​ការ​ប្រ​ឈប​ជាមួយ​ជំងឺ​រា​ត​ត្បា​យ​មួយ​នេះ​ ​។​ ​អ្វី​ដែល​សំខាន់​មួយទៀត​ ​គឺ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ទទួល​បាន​ព័ត៌មាន​ច្រើន​ ​គឺ​ករណី​ ​ដែល​អាជ្ញាធរ​វៀតណាម​ ​មិនបាន​បែងចែក​ជំនួយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​ក្នុង​អំឡុង​ពេល​ជំងឺ​កូ​វី​ដ​-​១​៩​ ​នេះ​ ​កំពុង​រាតត្បាត​ ​ខណៈ​ដែល​ជនជាតិ​វៀតណាម​ ​ដែល​រស់នៅ​តំបន់​រស់​ជាមួយគ្នា​ទទួល​បាន​អំណោយ​ ​។​ ​

លោក​ ​ចៅ​ ​សេរី​ ​«​យើង​ឃើញ​ថា​ ​រឿង​ពេល​ដែល​កូ​វី​ដ​កើតឡើង​ ​នៅ​កម្ពុជាក្រោម​ហ្នឹង​ ​រដ្ឋាភិបាល​យួន​ ​ប្រើ​អាការ​រាំង​ស្ទះ​ ​កុំឲ្យ​ខ្មែរក្រោម​យើង​ចុះឡើង​អីចឹង​ទៅ​ ​ធ្វើឲ្យ​បាត់​ការងារ​ធ្វើ​ ​ទាំង​អស់ហ្នឹង​ ​វា​ធ្វើឲ្យ​កម្មករ​ខ្មែរក្រោម​ ​យើង​នៅ​តំបន់​ជិត​ព្រៃនគរ​ហ្នឹង​ទទួល​បញ្ហា​ពិបាក​ ​។​ ​ហើយ​ក្នុង​ពេល​រឿង​ហ្នឹង​កើតឡើង​យើង​ឃើញ​ថា​ ​គ្នាយើង​នៅ​ខាងក្រោម​ហ្នឹង​បាន​ដាក់​ឡើង​មាន​ការរើសអើង​ ​ដូច​ថា​មាន​អ្នក​គេ​ចែក​អំណោយ​ដូច​ថា​នៅ​តំបន់​មួយ​ចំនួន​ហ្នឹង​ ​គេ​មិន​ចែក​ឲ្យ​ខ្មែរក្រោម​យើង​អញ្ចឹង​ទៅ​ ​ហើយ​ឬមួយ​កន្លែង​ខ្លះ​ខ្មែរក្រោម​យើង​ចង់​ទៅណាមកណា​វា​ពិបាក​»​ ​។​

កូ​វី​ដ​-​១​៩​ ​បាន​ផ្ទុះឡើង​ជាថ្មី​នៅ​ប្រទេស​វៀតណាម​ ​ចាប់ផ្តើម​នៅ​ចុងខែ​មេសា​ ​ហើយ​បាន​រាល​ត្បា​ត​ខ្លាំង​ពេញ​ផ្ទៃ​ប្រទេស​រួម​ទាំង​ភាគ​ខាងត្បូង​ពោល​គឺ​ដែនដី​កម្ពុជាក្រោម​ ​។​ ​លុះដល់​ ​ថ្ងៃ​ ​ទី​ ​៩​ ​កក្កដា​ ​ប្រជាជន​ ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ព្រៃនគរ​ ​ត្រូវ​អាជ្ញាធរ​តម្រូវ​ឲ្យ​ស្នាក់​នៅ​ ​តែ​ក្នុង​ផ្ទះ​រហូតមក​ទល់នឹង​ពេលនេះ​ ​។​ ​ក្រៅពី​នេះ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ក៏​ត្រូវ​បាន​បិទ​ខ្ទប់​ផង​ដែរ​ ​ដោយសារតែ​ការ​រាតត្បាត​កូ​វី​ដ​-​១​៩​ ​ជាថ្មី​នេះ​ ​។​

​គិត​ត្រឹម​យប់​ថ្ងៃ​ទី​ ​២​៧​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​វៀតណាម​មាន​ករណី​ឆ្លង​កូ​វី​ដ​-​១​៩​ ​សរុប​នៅ​ទូទាំង​ប្រទេស​ ​ចំនួន​ ​៧​៦​៦​,​០​៥​១​ ​នាក់​ ​ក្នុង​នោះ​ ​អ្នកជំងឺ​ជាសះស្បើយ​ ​ចំនួន​ ​៥​៣​៨​,​៤​៥​៤​ ​នាក់​ ​ចំណែក​ចំនួន​អ្នក​ស្លាប់​សរុប​ចំនួន​ ​១​៨​,​៧​៥​៨​ ​នាក់​ ​៕​

Leave A Reply

Your email address will not be published.