ហ៊ុន សែន ទៅវៀតណាមពេលនេះ មិនមានផលចំណេញ

0 112

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

បើ​យោងតាម សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងការបរទេស​វៀត​ណា​ម បាន​ឲ្យ​ដឹងថា នាយ ក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​ភរិយា នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ចាប់ពី​ថ្ងៃទី ២៦ ដល់ ទី ២៨ ខែធ្នូ នេះ តាម​ការអញ្ជើញ​របស់ នាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀង តឹង យ៉ុង ។​

លោក ហ៊ុន សែន (ស្ដាំ) និង ង្វៀង តឹង យ៉ុង ។
លោក ហ៊ុន សែន (ស្ដាំ) និង ង្វៀង តឹង យ៉ុង ។

ដំណើរ​ទស្សនកិច្ច​នេះ ចំ​ពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​បំផុត នៅ​ថ្ងៃអាទិត្យ ទី ២២ ខែធ្នូ កន្លង ទៅ នេះ ចាប់ពី​ការបោះឆ្នោត​កាលពី​ខែកក្កដា មក ។ អ្នកចូលរួម​បាតុកម្ម​កាន់តែ​ច្រើនឡើង ដែល​ប្រធាន​គណបក្ស សង្គ្រោះ ជាតិ បាន ប្រកាសថា អាចមាន​ប្រមាណ​ជិត ១ លាន​នាក់ ។​

​ពី​ទីក្រុង​ភ្នំពេញ លោក លី ដិ​ន ផាត (Lý Định Phát) អ្នកកាសែត​ជនជាតិ​យួន​ម្នាក់ បាន ប្រាប់ BBC ភាសា​យួន​ថា “ នេះ​ជា ដំណើរ​ទស្សនកិច្ច​ពិសេស​មួយ​” ចំ​ពេលដែល​កម្ពុជា កំពុងមាន​វិបត្តិ​នយោបាយ បច្ចុប្បន្ន ។​

​លោក​បាន​បញ្ជាក់ថា ទិសដៅ​សំខាន់​មួយ​ក្នុងចំណោម​ទិសដៅ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ របស់ លោក ហ៊ុន សែន គឺ “ ដើម្បី​រក វិធី ទប់ទល់ ស្ថានការណ៍​នយោបាយ បច្ចុប្បន្ន ឲ្យ​បាន នឹង នៅ​ចំពោះ​ឧបសគ្គ​ដែល​បានកើត​ឡើង​ពី​គណបក្សប្រឆាំង​” ។​

​ចំពោះ​បញ្ហា​ដែល​ទាក់ទង​នឹង​ភាព​គង់វង្ស​របស់​រដ្ឋា​ភិ​បាល ហ៊ុន សែន អាច​នឹង​មានការ ផ្ដល់យោបល់ និង​ប្រឹក្សា​ពី​រដ្ឋាភិបាល បក្សកុម្មុយនិស្ត​វៀតណាម ។ លោក​បន្តទៀតថា សន្ទុះ​ចិត្ត​ក្ដៅក្រហាយ​របស់​ប្រជាជន​ខ្មែរ​កាន់តែខ្លាំង​ឡើង ចំពោះ លោក ហ៊ុន សែន និង គ្រួសារ ព្រោះ “​អង្គុយ​លើ​កៅអី​យូរ​ខ្លាំងពេក​” ។​

​លោក លី ដិ​ន ផាត បាន​បន្តទៀតថា “ ពលរដ្ឋ​ចង់​ផ្លាស់ប្ដូរ​ស្ថានការណ៍​នយោបាយ​តាមរយៈ​ការធ្វើ​បាតុកម្ម​” ដែល​លោក​ចាត់ ទុក ថា “​នេះ​ជា​ឧបសគ្គ​មួយ​ដ៏​ធំ​សម្រាប់ លោក ហ៊ុន សែន​” ។​

​ផលប៉ះពាល់​ដែល​កើតចេញពី​ដំណើរ​ទស្សនកិច្ច​នេះ សម្រាប់​ប្រជា​ប្រី​យ៍រ​បស់ លោក ហ៊ុន សែន នៅក្នុង​ប្រទេស​ប្រទេស លោក លី ដិ​ន ផាត បាន​ថ្លែងថា “​មិនមាន​ចំណេញ​” ពីព្រោះ​ទំនោរ​នៃ​ការ​កំចាត់ “​យួន​” នៅ​កម្ពុជា សម្រាប់​គណបក្ស​មួយ ចំនួន​កាន់តែ​កើន ឡើង ។​

​លោក បាន​បន្តទៀតថា “​សាធារណមតិ​បានលើកឡើង​ថា ការដែល ហ៊ុន សែន ទៅ​វៀត ណា​ម​នោះ គឺ​ដើម្បី​ស្វែងរក​ជំនួយ​” និង​ថា “​មនុស្ស​ជាច្រើន​បាន​បញ្ចេញមតិ​នៅលើ​វិទ្យុ សំបុក​ឃុំ​ដែលជា​វិទ្យុ​ឯករាជ្យ​ថា ឈាម​ដែល​នៅក្នុង​ខ្លួន លោក ហ៊ុន សែន មិនមែន ជា​ឈាម​ខ្មែរ​ទេ គឺជា​ឈាន​យួន​” ៕​

Leave A Reply

Your email address will not be published.