លោក ថាច់ ញឹក ថ្លែងថា «ខ្ញុំមិនឃ្លានបាយនោះទេ តែខ្ញុំស្រេកឃ្លានតែ យុត្តិធម៌ប៉ុណ្ណឹង»

0 123

ដោយ ថាច់ ប្រីជា គឿន

លោក ថាច់ ញ៉ឹក ជាជនរងគ្រោះក្នុងករណីជម្លោះដីធ្លី ដែលលោកលើកឡើងថា របបអាណានិគមយួនបាន ប្លន់យកដីកេរដូនតារបស់គាត់នោះ បានត្រឡប់មកផ្ទះវិញហើយ នៅវេលាម៉ោង ៧ និង ៣០ នាទី យប់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ សប្ដាហ៍នេះ បន្ទាប់ពីអាជ្ញាធរយួនចាប់ខ្លួនគាត់យកទៅឃុំឃាំងនៅការិយាល័យនគរបាលឃុំដំបូកបី ស្រុកផ្នោដាច់ នៃ ខេត្តព្រះត្រពាំង ជាង ១០ ម៉ោង គឺចាប់តាំងពីម៉ោង ៧ ព្រឹក ។

លោក​ ​ថា​ច់ ញ៉ឹ​ក​ ពលរដ្ឋ​ខ្មែរក្រោម​ ​តវ៉ា​ការពារ​ដី​កេរ​ដូនតា​របស់​ខ្លួន​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ត្រូវ​បាន​ចាប់ខ្លួន​
លោក​ ​ថា​ច់ ញ៉ឹ​ក​ ពលរដ្ឋ​ខ្មែរក្រោម​ ​តវ៉ា​ការពារ​ដី​កេរ​ដូនតា​របស់​ខ្លួន​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ត្រូវ​បាន​ចាប់ខ្លួន​

ពេលមកដល់ផ្ទះភ្លាម លោក ថាច់ ញឹក បានថ្លែង Livestream នៅលើគណនេយ្យ Facebook ផ្ទាល់ខ្លួន របស់គាត់ថា កងកម្លាំងនគរបាលនៃរបបយួនថ្នាក់ស្រុក និងខេត្តបានសហការគ្នា មកចាប់រូបលោកនៅផ្ទះ យកទៅឃុំឃាំងនៅការិយាល័យនគរបាលឃុំ ហើយលោកបានបង្អត់អាហារនៅពេលដែលក្រុមអាជ្ញាធរ យួនបានទិញបាយមួយប្រអប់មកជូនរូបលោក ។ លោកឆ្លើយតបនឹងអាជ្ញាធរយួនថា លោកមិនឃ្លានបានទេ តែលោកឃ្លានយុត្តិធម៌ ។

លោក ថាច់ ញឹក បានអំពាវនាវដល់ សហព័ន្ធខ្មែរកម្ពុជាក្រោម ជួយអន្តរាគមន៍ទៅអន្តរជាតិឲ្យជួយគ្រួសារ លោក ដើម្បីទាមទារយកដីកេរដូនតារបស់គាត់ឡើងវិញ ដោយសារ រឿងដីធ្លីរបស់គាត់នេះ ជាករណីមួយ ដែលប្រឈមមុខនឹងរដ្ឋាភិបាល ឬរបបអាណានិគមយួន ដែលមានបំណងប្លន់យកដីរបស់គាត់ មិនមែនជា រឿងឯកជនទេ ។

នេះមិនមែនជាលើកទីមួយទេ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ អាជ្ញាធរនៃរបបអាណា និគមយួន បានដាក់ពង្រាយកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ បានបញ្ជាឱ្យគ្រឿងចក្រ ឈូសឆាយដី មក គាស់កកាយរំលោភបំពានសិទ្ធិលំនៅឋានរបស់ លោក ថាច់ ញ៉ឹក ដែលជាម្ចាស់ដីម្តងរួចមកហើយ ។ នៅក្នុងពេលជាមួយគ្នានោះដែរ លោក ថាច់ ញ៉ឹក បានប្រកាសសុខចិត្តស្លាប់ នៅមុខកង់គ្រឿងចក្រឈូសឆាយដី ដោយមិនព្រមចាកចេញពីដីរបស់ខ្លួនជាដាច់ខាត ទើបអាជ្ញាធរ វៀតណាម ដកថយចេញពីដី ដែលកំពុងប្រឈមមុខដាក់គ្នា ។

លោក ថាច់ ញ៉ឹក បានអះអាងទៀតថា របបកុម្មុយនីស្តយួន ទើបតែមកបង្កើត និងចូលកាន់កាប់ទឹកដីកម្ពុជា ក្រោម នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទេ តែទឹកដីកេរដូនតារបស់គាត់ មានរាប់ពាន់ឆ្នាំមកហើយ មិន គួរណារបបនេះ មករំលោភបំពានប្លន់យកដីរបស់គាត់ដូច្នោះឡើយ ៕

Leave A Reply

Your email address will not be published.