ស្ថាប័នអប់រំខាងពុទ្ធសាសនា នៅ​កម្ពុជាក្រោម ផ្អាកកម្មវិធីប្រឡងរួម យក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

0 157

ដោយ ស៊ឺន ចែងចើន

កម្មវិធី​ប្រឡង​យក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ ​និង​ទុតិយ​ភូមិ​ ​នឹង​ឈាន​ចូល​មកដល់​ ​នៅ​ថ្ងៃ​ចុង​ស​ប្តាហ៍​នេះ​ ​។​ ​នៅ​ក្នុង​សម័យ​ប្រឡង​បិទ​បញ្ចប់​ឆ្នាំ​សិក្សា​ ​២​០​២​១​-​២​០​២​២​ ​នេះ​ ​គណៈកម្មាធិការ​ពុទ្ធិកសិក្សា​ ​នៃ​ ​ខេត្ត​ព្រះត្រពាំង​ ​នឹង​មិន​មាន​រៀបចំ​កម្មវិធី​ប្រឡង​រួម​ ​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ​ដូច​ឆ្នាំមុន​ៗ​ ​នោះ​ឡើយ​ ​។​ ​ការ​ផ្អាក​នេះ​ ​គឺ​ដើម្បី​ចូល​រួមចំណែក​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ក្នុង​សហគមន៍​ ​ស្រប​ពេល​ ​ដែនដី​ក​កម្ពុជាក្រោម​ ​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ ​ត្រូវ​បាន​កត់ត្រា​ ​ថា​ ​កំពុង​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​ជា​វី​រុ​ស​បំ​ប្លែងខ្លួន​ប្រភេទ​អូ​មី​ក្រុង​ក​ម្រិ​ត​ឆ្លង​ខ្លាំងក្លា​ ​ដែល​នេះ​ ​បង្ក​ការ​ព្រួយបារម្ភ​នៃ​ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​ ​នៅ​ក្នុង​តំបន់​ ​ដែលមាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ច្រើនជាង​គេ​ ​។​ ​ចំណែក​គ្រូបង្រៀន​ភាសា​បាលី​ ​លើកឡើង​ថា​ ​ការ​ផ្អាក​ប្រឡង​រួម​នេះ​ ​នឹង​មិន​ប៉ះពាល់​ដល់​គុណភាព​ប្រឡង​របស់​បេ​ក្ខ​សមណ​សិស្ស​ ​និង​សិស្ស​ ​នោះ​ទេ​ ​។​

ទិដ្ឋភាពជួបជុំគណៈ​មន្ត្រី​សង្ឃ គណៈកម្មការ​មេប្រយោគ គ្រូបង្រៀន និងបេក្ខ​សមណ​សិស្ស​-សិស្ស​ទាំង ២ ថ្នាក់ នៃ​សាលា​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ឆ្នាំទី ៤ និង សាលា​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំទី ៣ នៅ​មណ្ឌល​ប្រឡង វត្ត​សិលា​ទ្រ (ថ្ម​ទល់​) ស្ថិតនៅទីក្រុង ព្រះត្រពាំង កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ ។ រូបៈ Binth Thuone
ទិដ្ឋភាពជួបជុំគណៈ​មន្ត្រី​សង្ឃ គណៈកម្មការ​មេប្រយោគ គ្រូបង្រៀន និងបេក្ខ​សមណ​សិស្ស​-សិស្ស​ទាំង ២ ថ្នាក់ នៃ​សាលា​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ឆ្នាំទី ៤ និង សាលា​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំទី ៣ នៅ​មណ្ឌល​ប្រឡង វត្ត​សិលា​ទ្រ (ថ្ម​ទល់​) ស្ថិតនៅទីក្រុង ព្រះត្រពាំង កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ ។ រូបៈ Binth Thuone

បើ​តាម​ការ​គ្រោងទុក​ ​ការ​ប្រឡង​សញ្ញាប័ត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ ​និង​ទុតិយ​ភូមិ​ថ្នាក់​ខេត្ត​ ​ទូទាំង​ខេត្ត​ព្រះត្រពាំង​ ​នៅ​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​មាន​រយៈពេល​ពីរ​ថ្ងៃ​ ​គឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ​៥​ ​ដល់​ ​ថ្ងៃ​ទី​ ​៦​ ​ខែកុម្ភៈ​ ​ដោយមាន​បេក្ខជន​ទូ​ទាំង​ខេត្ត​ជិត​ ​១​ ​ម៉ឺន​អង្គ​ ​និង​រូប​ ​។​ ​

គណៈកម្មាធិការ​ពុទ្ធិកសិក្សា​ ​នៃ​ ​ខេត្ត​ព្រះត្រពាំង​ អះអាង​ថា​ ​ដោយសារតែ​កំណើន​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​បំប្លែង​ថ្មី​អូ​មី​ក្រុង​ ​ជា​បញ្ហា​មួយ​ក្នុង​ការ​ប្រឡង​រួម នៅ​ឆ្នាំនេះ​ ​។​ ​ទោះបីជា​បែប​នេះ​ក្ដី​ ​គណៈកម្មការ​រៀបចំ​កម្មវិធី​ប្រឡង​ផ្នែក​ពុទ្ធិកសិក្សា​ថ្នាក់​ខេត្ត​ ​អះអាង​ថា​ ​បាន​ដោះស្រាយ​រួចអស់ហើយ​ ​ដោយ​កំណត់​ឲ្យ​មានការរៀបចំ​​ប្រឡង​ ​នៅ​តាម​សាលា​ពុទ្ធិក​ក្នុង​វត្ត​រៀង​ៗ​ ​ខ្លួន​ ​។​

ស្ថាប័ន​អប់រំ​ផ្នែក​ពុទ្ធចក្រ​ ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សមាគម​ព្រះ​សង្ឃសាមគ្គី​ស្នេហាជាតិ​ ​ដែល​បាន​ដាក់​ចេញ​នូវ​បទ​ប្បញ្ញត្តិ​ផ្អាក​ការ​ប្រឡង​រួមឆ្នាំ​នេះ​ ​លើកឡើង​ថា​ ​ដើម្បី​ធានា​ឲ្យការ​ប្រឡង​មានដំណើរ​ការ​រលូន​ ​និង​ដើម្បី​ចូលរួម​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ទ្រង់ទ្រាយ​ធំ​ចូល​ទៅ​ក្នុង​សហគមន៍​ ​គណៈ​កម្ម​ការចាត់តាំង​ប្រឡង​ ​សម្រេច​រៀបចំ​មណ្ឌល​ប្រឡង​ ​នៅ​តាម​វត្តអារាម​ ​ដែល​បាន​បើក​សាលា​ក​ពុទ្ធិក​ថ្នាក់​ខេត្ត​ ​ចាប់ពី​បឋម​ភូមិ​ ​និង​ទុតិយ​ភូមិ​ ​។​

ព្រះតេជព្រះគុណ​ ត្រឿ​ង​ ហឿ​ង​ ​ជា​អនុ​ស​ប្រធាន​គណៈកម្មាធិការ​ពុទ្ធិកសិក្សា​ ​នៃ​ ​សមាគម​ព្រះ​សង្ឃសាមគ្គី​ស្នេហាជាតិ​ខេត្ត​ព្រះត្រពាំង​ ​មាន​បន្ទូល​ប្រាប់​កាសែត​ត្រា​វិញ​ ​ដែល​ជា​ស្ថាប័ន​ ​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​ថា​ ​«​ដោយស្ថាន​ភាព​អាសន្នរោគ​កូ​វី​ដ​-​១​៩​ ​រាតត្បាត​ស្មុគ​ស្មាញ​ ​ម្ល៉ោះ​ហើយ​ ​ផែន​ការចាត់តាំង​សម័យ​ប្រឡង​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ ​និង​ទុតិយ​ភូមិ​ថ្នាក់​ខេត្ត​ ​ឆ្នាំនេះ​ ​មិន​ចាត់តាំង​ប្រឡង​រួម​ឡើយ​» ​។​

កាសែត​ ​ ​ដែល​ផ្សាយ​ពី​ ​គោល​នយោបាយ​របស់​បក្ស​ ​និង​រដ្ឋ​ដដែល​នេះ​ ​បាន​ស្រង់​បន្ទូល​របស់​ព្រះតេជព្រះគុណ​ ត្រឿ​ង​ ហឿ​ង​ មកផ្សាយ​បន្ត​ថា​ ​«​គណៈកម្មាធិការ​ពុទ្ធិកសិក្សា​ខេត្ត ​បង្ក​លក្ខណៈ​ឲ្យ​បណ្តា​វត្ត​ ​ដែល​មានបើ​ក​ថ្នាក់​ពុទ្ធិកសិក្សា​ ​ឲ្យ​ចាត់តាំង​ប្រឡង​ដោយឡែក​ ​នៅ​តាម​វត្តនី​មួយៗ​»​ ​ ។

ទាក់ទិន​នឹង​ការរៀបចំ​ប្រឡង​ពុទ្ធិកសិក្សា​ក្នុង​បរិ​បទ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នេះ​ដែរ​ ​ព្រះ​គ្រូ​ឧទ្ទេសាចារ្យ​ ​ឬ​គ្រូ​បង្ហាត់បង្រៀន​ភាសា​បាលី​ ​នៅ​សាលា​ពុទ្ធិកសិក្សា​ ​នៅ​វត្ត​មួយ​ក្នុង​ខេត្ត​ព្រះត្រពាំង​ ​ព្រះតេជព្រះគុណ​ ​ឯករាជ្យ​ ​ថា​ច់ (​E​k​a​reach​ ​T​h​a​c​h​) ​មាន​បន្ទូល​យល់ស្រប​តាម​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ​ ​ដែល​ចាត់តាំង​កម្មវិធី​ប្រឡង​បញ្ចប់​ថ្នាក់​ពុទ្ធិកសិក្សា​ ​ទូទាំង​ខេត្ត​ខេត្ត​ព្រះត្រពាំង​ ​។​ ​ព្រះអង្គ​ទទួលស្គាល់​ថា​ ​បើ​ទោះបីជា​សមណ​សិស្ស​ ​និង​សិស្ស​ ​រៀន​មិនបាន​ពេញលេញ​ ​ដោយសារតែ​ផ្អាក​ការសិក្សា​មួយ​រយៈ​ ​នៅ​ក្នុង​អំឡុង​ពេល​កូ​វី​ដ​-​១​៩​ ​។​ ​ប៉ុន្តែ​ ​ព្រះអង្គ ថា គណៈកម្មាធិការ​ពុទ្ធិកសិក្សា​ ​នៃ​ ​ខេត្ត​ព្រះត្រពាំង​ ​នឹង​បត់បែន​ទៅតាម​កាលៈទេសៈ​ ​និង​ពិនិត្យពិចារណា​ ​ដោយ​ចេញ​វិញ្ញាសា​អនុលោម​ទៅតាម​ការ​វាស់​ស្ទង់​សមត្ថភាពជាក់ស្តែងរបស់បេក្ខជន​ នាអំឡុង​ពេល​នៃ​ការសិក្សា​ ​ក្នុង​បរិ​បទ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​បេ​ក្ខ​សមណ​សិស្ស​ ​និង​សិស្ស​ ​ត្រៀម​ប្រឡង​ ​នៅ​ចុង​ស​ប្តាហ៍​នេះ​ ​។​ ​ព្រះ​គ្រូ​ឧទ្ទេសាចារ្យ​ដដែល​ ​លើកឡើង​ទៀត​ថា​ ​នៅ​ពេល​ស្ថានភាព​សង្គម​វិល​ត្រលប់​មករ​ក​សភាព​ធម្មតា​ឡើងវិញ​ ​នោះ​គុណភាព​ប្រឡង​ ​និង​គុណភាព​អប់រំ​ខាង​ពុទ្ធចក្រ​ ​នៅ​កម្ពុជាក្រោម​ ​នឹង​ត្រូវ​បា​នរក្សា​លើក​ក​ម្ពស់ ​ដូចដើម​វិញ​ដែរ​ ​។

 

ចំពោះ​សេចក្តីណែនាំ​ ​អំពី​ការ​ពង្រឹង​វិធានការ​សុវត្ថិភាព​សុខភាព​ ​នៅ​តាម​មណ្ឌល​ប្រឡង​វិញ​ ​ព្រះតេជព្រះគុណ​ ​គឹម​ ​វ៉ា​ ​ព្រះ​គ្រូ​អ​ចិន្រ្តៃយ៍ ​នៃ​ ​សាលា​ពុទ្ធិក​មធ្យមសិក្សា​ទុតិយា​ភូមិ​ឆ្នាំ​ទី​ ​៣​ ​វត្ត​សំរោង​ឯក​ ​មាន​បន្ទូល​ប្រាប់​កាសែត​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​ផ្សាយ​ជា​ភាសាខ្មែរ​ក្នុង​ខេត្ត​ត្រា​វិញ​ ​ថា​ ​ព្រះអង្គ​ ​បាន​អនុវត្ត​តាម​ការណែនាំ​របស់​គណៈកម្មាធិការ​ពុទ្ធិកសិក្សា​ខេត្ត​ ​ដើម្បី​ធានា​សម័យ​ប្រឡង​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ ​និង​ទុតិយ​ភូមិ​ប្រព្រឹត្តទៅ​មានគុណ​ភាព​ ​សុវត្ថិភាព​ ​ធានា​ការងារ​បង្ការ​ ​និង​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​ ​ព្រះអង្គ​បន្ត​ថា​ ​បានក្រើន​រំលឹក​ ​និង​ផ្សព្វផ្សាយ​អំពី​ការ​ពង្រឹង​វិធានការ​ផ្នែក​សុវត្ថិភាព​ ​នៅ​តាម​បន្ទប់​ប្រឡង​ប្រគេន​ ​និង​ជូន​ដល់​បេ​ក្ខ​សមណ​សិស្ស​-​សិស្ស​ ​នៃ​ ​សាលាវត្ត​សំរោង​ឯក​ ​។​ ​ព្រះអង្គបញ្ជាក់បន្ថែម​ថា​ ​វិធានការ​ដែល​នឹង​ត្រូវ​ដាក់​ឱ្យ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នោះ​ ​រួម​មាន​ ​៖​ ​ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​របស់​អាជ្ញាធរ​សុខាភិបាល​ ​កា​រពាក់​ម៉ា​ស​ឲ្យបាន​ខ្ជាប់ខ្ជួន​ ​ការ​រក្សា​គ​ម្លា​ត​សុវត្ថិភាព​ ​ការ​ត្រួតពិនិត្យ​សុខភាព​ ​និង​អា​កា​រៈ ​ដោយ​ប្រើ​ឧបករណ៍​វាស់​ស្ទង់​ក​ម្តៅ ​ទៅលើ​ក្រុម​គ្រូបង្រៀន​ ​គណៈមេប្រយោគ​ ​បេ​ក្ខ​សមណ​សិស្ស​ ​និង​សិស្ស​ជាប្រចាំ​ ​។

គួរ​ជម្រាប​ជូន​ថា​ ​បើ​គ្មាន​វិបត្តិ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ទេ​ ​កម្មវិធី​ប្រឡង​រួម​បញ្ចប់​ថ្នាក់ទូ​ទាំង​ខេត្ត​ ​ដែល​មាន​គណៈ​មន្ត្រី​សង្ឃ​ ​គណៈកម្មការ​មេប្រយោគ​ ​គ្រូបង្រៀន​ ​និង​បេ​ក្ខ​សមណ​សិស្ស​ ​និង​សិស្ស​ទាំង​ ​២​ ​ថ្នាក់​ ​នៃ​សាលា​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​ទី​ ​៤​ ​ឬ​ថ្នាក់​បាលី​រង​ ​និង​សាលា​ពុទ្ធិក​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ទី​ ​៣​ ​ឬ​ថ្នាក់​គរុ​កោ​សល្យ​ទី​ ​៣​ ​មកពី​ស្រុក​ ​និង​ទីក្រុង​ទាំង​ ​៨​ ​ក្នុង​ខេត្ត​ព្រះត្រពាំង​ ​ដែល​បាន​និមន្ត​មក​សិក្សា​ ​នៅ​តាម​វត្តអារាម​នានា​ ​ក្នុង​ខេត្ត​មួយ​នេះ​ ​នឹង​មក​ជួបជុំគ្នា​ ​នៅ​មណ្ឌល​ប្រឡង​ ​នៅ​វត្ត​ណាមួយ​ ​ទៅតាម​ការចាត់តាំង​របស់​អគ្គាធិការ​ ​នៃ​អគ្គាធិការ​ដ្ឋា​ន​ពុទ្ធិកសិក្សា​ថ្នាក់​ខេត្ត​ ​របស់​សមាគម​ព្រះ​សង្ឃសាមគ្គី​ស្នេហាជាតិ​ខេត្ត​ព្រះត្រពាំង​ ​។

យោង​តាម​របាយការណ៍​ឆ្នាំ​សិក្សា​ ​ព​.​ស​ ​២​៥​៦​៥​ ​នៅ​ទូទាំង​ខេត្ត​ព្រះត្រពាំង​ ​មាន​បន្ទប់​ប្រឡង​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ ​និង​ទុតិយ​ភូមិ​ថ្នាក់​ខេត្ត​ ​ចំនួន​ ​៣​៥​ ​បន្ទប់​ ​ដោយមាន​បេ​ក្ខ​សមណ​សិស្ស​ ​និង​សិស្ស​ ​ចំនួន​ ​៩​១​៨​ ​អង្គ​ ​និង​រូប​ ​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រឡង​ ​។​ ​ក្នុង​នោះ​ ​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ ​ឆ្នាំ​ទី​ ​៤​ ​មាន​ ​១​៧​ ​បន្ទប់​ ​មាន​បេ​ក្ខ​សមណ​សិស្ស​-​សិស្ស​ ​៣​៨​៣​ ​អង្គ​ ​និង​រូប​ ​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ទី​ ​១​ ​មាន​ ​៨​ ​បន្ទប់​ ​មាន​បេ​ក្ខ​សមណ​សិស្ស​ ​និង​សិស្ស​ ​២​២​៨​ ​អង្គ​ ​និង​រូប​ ​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ទី​ ​២​ ​មាន​ ​៦​ ​បន្ទប់​ ​មាន​បេ​ក្ខ​សមណ​សិស្ស​ ​និង​សិស្ស​ ​១​៧​៣​ ​អង្គ​ ​និង​រូប​ ​និង​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ទី​ ​៣​ ​មាន​ ​៤​ ​បន្ទប់​ ​មាន​បេ​ក្ខ​សមណ​សិស្ស​-​សិស្ស​ ​១​៣​៤​ ​អង្គ​ ​និង​រូប​ ​។

ចំណែក​វិញ្ញាសា​ប្រឡង​ ​សម្រាប់​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​ទី​ ​៤​ ​មាន​ចំនួន​ ​១​២​ ​គឺ​ព្រះ​វិ​ន័យ​ ​តែងសេចក្ដី​ ​សរសេរ​តាម​អាន​ ​ធម្មបទ​ ​វេយ្យាករណ៍​បាលី​ ​ភាសាខ្មែរ​ ​ព្រះ​គាថា​ ​ព្រះ​អភិធម្ម​ ​ទ​ស្សនៈ​ពុទ្ធសាសនា​ ​អង់គ្លេស​ ​ទូ​រេ​និទាន​ ​គ​ណិ​ត​វិទ្យា​ ​និង​ ​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ទី​ ​៣​ ​មាន​ចំនួន​ ​១​០​ ​វិញ្ញាសា​ ​គឺ​សរសេរ​តាម​អាន​ ​ព្រះ​បាតិមោក្ខ​ ​បរមាធិប្បាយ​ ​សាសនា​សកលលោក​ ​កំណាព្យ​ខ្មែរ​ ​ភាសាខ្មែរ​ ​ស​ម្ព័ន្ធ ​មង្គល​ត្ថ​ទីប​នី​ ​អង់គ្លេស​ ​គ​ណិ​ត​វិទ្យា​ ​។

សូម​បញ្ជាក់​ថា​ វិ​ស័​យ​អប់រំ​នៃ​ពុទ្ធិកសិក្សា​បច្ចុប្បន្ន​ ​នៅ​កម្ពុជាក្រោម​ ផ្ដោ​ត​សំខាន់​តែ​ទៅលើ​ការ​រៀន​អក្សរសាស្ត្រ​ខ្មែរ​ ​ភាសា​បាលី​ ​និង​ធម៌អាថ៌​ ​។​ ​សាលា​ពុទ្ធិកសិក្សា​ ​គឺជា​ថ្នាល​បណ្ដុះ​នូវ​ចំណេះ​ដឹង​ផ្សេងៗ​ ​សម្រាប់​អ្នកបួស​ ​ឬ​បព្វជិត​ក្នុង​ព្រះពុទ្ធសាសនា​ ​ដើម្បី​បាន​យល់​ដឹង​អំពី​ពុទ្ធវចនៈ​ ​ឬ​ពាក្យ​ទូន្មាន​អប់រំ​ទាំងឡាយ​របស់​ព្រះសម្មាសម្ពុទ្ធ​ ​។​ ​ជាពិសេស​ ​បណ្ដុះបណ្ដាល​កុលបុត្រ​ខ្មែរក្រោម​ ​ដែល​បួស​ជា​សង្ឃ​ ​ចូល​មក​សិក្សា​ផ្លូវ​ពុទ្ធចក្រ​ ​និង​លុបបំបាត់​គ្រោះ​អនក្ខរភាព​ ​នៅ​ក្នុង​សង្គម​កម្ពុជាក្រោម​ ​ដើម្បី​ចូល​រួមចំណែក​លើក​ក​ម្ពស់​ភាសា​ជាតិ​ ​និង​តម្លៃ​ព្រះពុទ្ធសាសនា​ ​។​

ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ វិ​ស​័​យ​អប់រំ​ផ្នែក​ពុទ្ធិក​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​មាន​ការវិវត្តន៍​គួរឲ្យ​កត់​សម្គាល់​ ​ដោយមាន​ព្រះសង្ឃ​ ​ជាពិសេស​យុវ័ន​ ​យុវតី​ ​កុមារ​ជាច្រើន​ ​បាន​ចូល​មក​រៀនសូត្រ​ ​ក្រោយ​ពី​វ៉ាកង​ពីសា​លា​រដ្ឋ​រយៈពេល​ ​៣​ ​ខែ​ ​។​

កម្មវិធីសិក្សា​ថ្នាក់​ពុទ្ធិកសិក្សា​ ​នៅ​កម្ពុជាក្រោម​ ​ស្ថិត​ក្រោម​ការចាត់តាំង​របស់​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ​ ​ដែល​មានឈ្មោះ​ថា​ ​«​សមាគម​ព្រះ​សង្ឃសាមគ្គី​ស្នេហាជាតិ​»​ ​។​ ​សមាគម​ព្រះ​សង្ឃសាមគ្គី​ស្នេហាជាតិ​ ​បាន​បង្កើត​ឡើង​ ​នៅ​ក្នុង​ឆ្នាំ​ ​១​៩​៦​៥​ ​ដោយ​ព្រះតេជព្រះគុណ​ ​សឺ​ង​ ​វង់​ (​Son​ ​V​on​g​) ​អតីត​ព្រះ​បា​ឡា​ត​គណ​ខេត្ត​ព្រះត្រពាំង​ ​។​ ​សមាគម​មួយ​នេះ​ ​ដើរ​តួនាទី​បណ្ដុះបណ្ដាល​វិ​ស័​យ​អប់រំ​ដល់​ពលរដ្ឋ​ ​និង​ព្រះសង្ឃ​ខ្មែរក្រោម​ ​បាន​សិក្សា​រៀនសូត្រ​ទាំង​ផ្នែក​ពុទ្ធចក្រ​ ​និង​អាណាចក្រ​ ​៕

Leave A Reply

Your email address will not be published.