សម្ភាសន៍ ម្ចាស់វណ្ណកម្មកំណាព្យបែបប្រវត្តិសាស្ត្រ «ទំនួញក្រាំងមាសសាវតារខ្មែរ»
ដោយ ស៊ឺន ចែងចើន| VOKK
យុវជន ផេង វិ សុ ដ្ឋា រ៉ា មុនី មាន ស្រុកកំណើត នៅ ភូមិ ស្វាយ ជួរ ឃុំ កោះ ខែល ស្រុក ស្អាង ខេត្តកណ្តាល និង ជា អតីត និស្សិត បរិញ្ញាបត្រ សង្គមវិទ្យា នៃ ពុទ្ធិក សាកលវិទ្យាល័យ ព្រះ សីហា នុ រាជ ។ បច្ចុប្បន្ន លោក ជា អ្នកស្រាវជ្រាវ ឯករាជ្យ អ្នកនិពន្ធ និង អ្នក រៀបរៀង ចងក្រង ឯកសារ ប្រវត្តិសាស្ត្រ មួយចំនួន ។

នៅពេល ថ្មីៗ លោក បាន បោះ ពុ ម្ភ ផ្សាយ កម្រង កំណាព្យ ប្រវត្តិសាស្ត្រ ដែលមាន ចំណងជើង ថា « ទំនួញ ក្រាំងមាស សាវតារ ខ្មែរ » ។ ខ្លឹមសារ ក្នុង កម្រង អត្ថបទ កំណាព្យ ប្រវត្តិសាស្ត្រ ដែលមាន នូវក្នុង សៀវភៅ នេះ លោក ផ្តោតទៅលើ ប្រធានបទ ទាក់ទង កំណាព្យ បែប ជាតិនិយម និង បែប ប្រវត្តិសាស្ត្រ មាន ជាអាទិ៍ ភូមិសាស្ត្រ ទូទៅ ឬ ភូមិសាស្ត្រ ខេត្ត ក្រុង របស់ ខ្មែរលើ ខ្មែរក្រោម រួមទាំង ខ្មែរ កណ្តាល និង ផ្តោតទៅលើ ការតស៊ូរ របស់ វីរបុរស និង វីរ យុទ្ធជន ខ្មែរ គ្រប់ ជំនាន់ ដែល ហ៊ាន ពលី កម្ម ជីវិត តស៊ូ រំដោះជាតិ ដេញ បរទេស ឈ្លានពាន ត្រួតត្រា ទឹកដី កាលពី អតីត ។ ជាពិសេស វណ្ណ កម្ម ដំបូង របស់លោក ដែល ទើប ចេញផ្សាយ នេះ លោក បាន តាក់តែង និពន្ធ អត្ថបទ កំណាព្យ ជាច្រើន ទាក់ទិន និង រឿង កម្ពុជា ក្រោម ។ ក្នុងនោះ អត្ថបទ កំណាព្យ មួយ យ៉ាង វែង ដែល លោក បាន សរសេរ រៀបរាប់ អំពី ទិវា ប្រជាជាតិ ខ្មែរក្រោម កាន់ទុក្ខ ដោយ លោក ដាក់ ចំណងជើង អត្ថបទ កំណាព្យ នោះ ថា «៤ មិថុនា មហាទុក្ខ នៃ ប្រជាជាតិ ខ្មែរ » ជាដើម ។
Win 25$ gift card now by taking krogerfeedback survey using www.krogerfeedback.com
ផ្តើមចេញពី ឆន្ទៈ ទឹកចិត្ត ដែល តែងតែមាន ទំនោរ នឹកគិត អាឡោះអាល័យ សែន ស្តាយស្រណោះ គ្រប់ វិនាទី នៃ ដង្ហើម ចេញចូល ប្រចាំថ្ងៃ របស់លោក ។ ផ្គួប ផ្សំ ជាមួយ ស្មារតី ស្រលាញ់ ពូជសាសន៍ ខ្មែរ និង ប្រជាពលរដ្ឋ ខ្មែរ រួមទាំង មាន ឧបនិស្ស័យ ចូលចិត្ត សិក្សា ស្រាវជ្រាវ ស្វែងយល់ ផង នោះ ។ យុវជន ផេង វិ សុ ដ្ឋា រ៉ា មុនី ក៏បាន ស្រាវជ្រាវ និង ចងក្រង ឯកសារ ប្រវត្តិសាស្ត្រ មួយទៀត ដែល និយាយ ពី ដែនដី កម្ពុជា ក្រោម ឬ អតីត កូសាំងស៊ីន រៀបរៀង ដោយ រូបលោក ផ្ទាល់ ។
ក្នុងនាម ជា យុវជន ខ្មែរ ជំនាន់ ក្រោយ ហើយ លោក ក៏ ជា កូន អ្នកស្រុក ខ្មែរ កណ្តាល ផង នោះ ។ តើ អ្វី ជាការ ជំរុញ ឲ្យទឹកចិត្ត របស់លោក មិនអាច នៅ ស្ងៀម បាន រហូតដល់ លោក ធ្វើការ សិក្សា ស្រាវជ្រាវ ស្វែងយល់ និង ចងក្រង កម្រង អត្ថបទ កំណាព្យ ជាតិនិយម និង ឯកសារ ប្រវត្តិសាស្ត្រ ដែល ទាក់ទិន ទៅ នឹង ដែនដី កម្ពុជា ក្រោម នេះ ឡើង ? ។ តើយុវជន ផេង វិ សុ ដ្ឋា រ៉ា មុនី ជា នរណា ? លោក ស៊ឺន ចែង ចើ ន នៃ ទូរទស្សន៍ «ព្រៃនគរ» បាន សម្ភាសន៍ លោក ផេង វិ សុ ដ្ឋា រ៉ា មុនី ជុំវិញ រឿងនេះ ។