សម្ភាសន៍យុវជន​នៅ​កម្ពុជា​ក្រោម បោះពុម្ព​អាវយឺតរបស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

115

ដោយ ស៊ឺន ចែងចើន| VOKK

ក្រុមយុវជន​ខ្មែរក្រោម​មួយក្រុម នៅ​ដែនដី​កម្ពុជា​ក្រោម បាន​យក​រូប​សញ្ញា (Logo) ដែល​បាន​រចនា និង​ផលិត​ដោយ​គណៈកម្មាធិការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) មាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក ទៅ​បោះពុម្ព ហើយ​បាន​ចែកចាយ​គ្នា​ពាក់​ជា​សាធារណៈ​ដោយ​ឥតគិតថ្លៃ ។ សកម្មភាព​នេះ បាន​ស្ម​គ្រ​ចិត្ត​ធ្វើឡើង​ក្រុមយុវជន​មួយក្រុម នៅ​ភូមិ​មេ​រង​ថ្មី ឋិត​នៅក្នុង​ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង ហើយ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Facebook របស់ខ្លួន នៅ​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ នេះ ។​

ក្រុមយុវជនខ្មែរក្រោម នៅភូមិមេរងថ្មី ពាក់អាវយឺតខ្មែរក្រោម ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ ។
ក្រុមយុវជនខ្មែរក្រោម នៅភូមិមេរងថ្មី ពាក់អាវយឺតខ្មែរក្រោម ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ ។

​អ្វី​ជាការ​ជំរុញ​ឲ្យ​ក្រុមយុវជន​ខ្មែរក្រោម​មួយក្រុម មាន​ទឹកចិត្ត​ក្លាហាន​ហ៊ាន​បោះពុម្ព និង​ពាក់អាវ ដែលមាន​រូប​សញ្ញា​សម្គាល់​ជា «​ខ្មែរក្រោម​» ? ហេតុអ្វី ពួកគេ​មិន​ខ្លាច​អាជ្ញាធរ​យួន​កោះហៅ​ទៅ​សួរនាំ ឬ​អាច​ឈានដល់​ការចាប់ខ្លួន ? និងថាតើ​ការបោះ​ពុ​ម្ភ​អាវ ដែលមាន​រូប​ព្រះវិហារ រូប​រាហូ​ចាប់​ចន្ទ ដែលជា​សញ្ញា​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​រោង​ពុម្ព​ឯណា ? ហើយ​ម្ចាស់​រោង​ពុម្ព​បោះ​អាវ មានប្រតិកម្ម​យ៉ាងណា ?

លោក ស៊ឺន ចែង​ចើ​ន នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានធ្វើ​កិច្ចសន្ទនា​ជាមួយ យុវជន​ខ្មែរក្រោម ដែលជា​អ្នក​បោះពុម្ព​អាវ និង​ចែកចាយ​ដោយ​ឥតគិតថ្លៃ ជុំវិញ​រឿងនេះ ដូចតទៅ​៖

Comments are closed.