បទសម្ភាសន៍ ស្តីអំពី «សិទ្ធិជាពលរដ្ឋដើមកំណើតខ្មែរក្រោម» នៅកម្ពុជា
នៅថ្ងៃទី ៤ មករា ២០១៩ កន្លងទៅនេះ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានចូលជួបជាមួយអភិបាលរងខេត្តសៀមរាប ដើម្បីស្នើសុំធ្វើកិច្ចអន្តរាគមន៍មួយចំនួន ពាក់ព័ន្ធ នឹងរឿងអាជ្ញាធរមូលដ្ឋានមិនផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ និងការមិនទទួលបាននូវសិទ្ធិផ្សេងៗ ក្នុងនាមជាពលរដ្ឋខ្មែរ ដូចបានចែងនៅក្នុងច្បាប់ ដែលបានធានាថា ខ្មែរក្រោមនៅកម្ពុជា អាចទទួលបានសិទ្ធិជាពលរដ្ឋដូច ខ្មែរនៅកម្ពុជាដែរ ។ តើកិច្ចស្វែងរកអន្តរាគមន៍ជាមួយអាជ្ញាធរថ្នាក់ខេត្តនោះ សម្រេចបានលទ្ធផលយ៉ាងណាដែរ? ។ តើកត្តាអ្វី ដែលនាំឲ្យពលរដ្ឋខ្មែរក្រោម មានបញ្ហារឿងលិខិតស្នាមជាមួយអាជ្ញាធរកម្ពុជា? ។ ក្រៅពីបញ្ហាប្រឈមទៅ នឹងការបញ្ជាក់អត្តសញ្ញាណ ដែលអាជ្ញាធរមូលដ្ឋានតែងតែបង្កភាពលំបាកដល់ពលរដ្ឋខ្មែរក្រោមនោះ ។ តើពលរដ្ឋខ្មែរក្រោម នៅកម្ពុជារងការរំលោភសិទ្ធិ ឬជួបប្រទៈ នឹងបញ្ហាលំបាកអ្វីខ្លះទៀត? ។ តើសមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា មានផែនការ ឬយុទ្ធសាស្ត្រអ្វី ដើម្បីជួយដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅប្រទេសកម្ពុជា? ។ ចា៎! ចម្ងល់ទាំងអស់នេះ នឹងត្រូវបានបកស្រាយនូវក្នុងកិច្ចសម្ភាសន៍រវាងលោក ស៊ឺន ចែងចើន សហការីនៃទូរទស្សន៍ ព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម ជាមួយលោក សឺន ជុំជួន អគ្គលេខាធិការនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភវឌ្ឍន៍ ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖