ព្រះសង្ឃខ្មែរក្រោមចាប់ផ្ដើម ទទួលយកវប្បធម៌យួន

85

សមណ​សិស្ស​នៃ​សាលា​បំពេញវិជ្ជា​ខ្មែរ​មួយ ដែល​ទើបតែ​បាន​បង្កើត​ឆ្នាំ​ដំបូង មាន​មូលដ្ឋាន​នៅក្នុង​វត្ត​ពោធិ​សាល​រាជ​កំពង់ នៃ ខេត្ត​ព្រះ​ត្រពាំង បាន​ប្រារព្ធ​កម្មវិធី​ទិវា​គ្រូបង្រៀន​វៀតណាម នៅ​ថ្ងៃទី ២០ ខែវិច្ឆិកា ម្សិលមិញ​នេះ ។ នៅក្នុង​កម្មវិធី​នេះ គេ​ឃើញ សមណ​សិស្ស​បាន​ទិញ​បាច់ផ្កា និង​រង្វាន់​ផ្សេងៗ​ជូន​គ្រូបង្រៀន​ដើម្បី​សម្ដែង​ការដឹងគុណ​ទៅតាម​ប្រពៃណី​វប្បធម៌​យួន ។ ក្រោយពី​បានឃើញ​ទិដ្ឋភាព​បែបនេះ ព្រះសង្ឃ​ខ្មែរក្រោម​ជាច្រើន បាននាំគ្នា​រិះគន់​នៅ​បណ្ដាញ​សង្គម Facebook នូវ​ចំណាត់ ការ​របស់​គណៈ​មន្ត្រី​សង្ឃ​ខេត្ត​ព្រះ​ត្រពាំង​ថា ជា​ទង្វើ​មួយ​នៃ​ការចាប់ផ្ដើម​សាបព្រោះ​វប្បធម៌​យួន​មកលើ​ការអប់រំ​របស់​ព្រះសង្ឃ បន្តិច​ម្ដង និង​ថា ទង្វើ​ទាំងនេះ​បានធ្វើ​ឲ្យ​បាក់​ទឹកចិត្ត​គ្រូបង្រៀន​ខ្មែរ​នៅតាម​វត្ត​អារាម​នានា​ដែល​បាន​ស្ម័គ្រចិត្ត​បង្រៀន​ព្រះសង្ឃ តាំងពី​បុរាណកាល​មក តែ​មិនដែល​បាន​គណៈ​មន្ត្រី​សង្ឃ​ចាត់តាំង​កម្មវិធី​គ្រូបង្រៀន​ដើម្បី​លើកទឹកចិត្ត​ឡើយ ។​

ព្រះតេជព្រះគុណ នាថសីលោ ត្រឹង វ៉ាំង យុង ។
ព្រះតេជព្រះគុណ នាថសីលោ ត្រឹង វ៉ាំង យុង ។

​លោក សឺ​ន ថា​យ ធន បានធ្វើ​កិច្ចសន្ទនា​មួយ​ជាមួយនឹង​ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង ថាច់ យុង ព្រះសង្ឃ​ខ្មែរក្រោម នៃ វត្ត​ខេមររ​ង្សី នាទី​ក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក អំពី​បញ្ហា​នេះ ដូចតទៅ​៖​ ស្ថានភាពការសិក្សារបស់ព្រះសង្ឃនៅព្រះត្រពាំង​

Comments are closed.