សម្ភាសន៍​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ អំពី​ប្រវត្តិ និង​ការអភិវឌ្ឍ​វិស័យ​ធនធានមនុស្ស​នៃ​អង្គការសម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​

293

សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាអង្គការមួយ ដែលទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០០២ ដោយក្រសួងមហាផ្ទៃ ។ អង្គការមួយនេះ តែងតែធ្វើសកម្មភាពប្រមូលផ្តុំរវាងសមណនិស្សិត និងនិស្សិតមានដើមកំណើតមកពីដែនដីកម្ពុជាក្រោម ឲ្យមានការសាមគ្គីជាធ្លុងមួយ ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការសិក្សារៀនសូត្រ ផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីរបស់ខ្លួនជាដើម។

លោក ស៊ឺន ចែងចើន នៃវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើកិច្ចសម្ភាសន៍ ព្រះតេជព្រះគុណ សឺន សុផារិន្ទ ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម អំពីប្រវត្តិនៃការផ្តួចផ្តើមគំនិតដំបូងគេបង្អស់ ដែលជំរុញឲ្យមានការចងសម្ព័ន្ធរវាងសមណនិស្សិត និងនិស្សិត ដែលមានដើមកំណើតមកពីដែនដីកម្ពុជាក្រោម រហូតដល់បង្កើតបានទៅជាសមាគមមួយ ដើម្បីជួយសម្រួលដល់ព្រះសង្ឃដើមកំណើតខ្មែរក្រោម ឡើងមកសិក្សា នៅព្រះរាជាណាចក្រកម្ពុជា ។

ព្រះតេជព្រះគុណ សឺន សុផារិន្ទ ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម
ព្រះតេជព្រះគុណ សឺន សុផារិន្ទ ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម

ដើម្បីជ្រាបច្បាស់ អំពីប្រវត្តិនៃការកកើតអង្គការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមឡើង ក្នុងគោលបំណងអ្វី ? ហើយមានទស្សនវិស័យ បេសកកម្ម ព្រមទាំងបានជួយដោះស្រាយបញ្ហាអ្វីខ្លះ សម្រាប់សមណនិស្សិត និងនិស្សិត ដែលកំពុងសិក្សារៀនសូត្រក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ? ។ តទៅនេះ សូមលោកអ្នកស្តាប់កិច្ចសម្ភាសន៍នេះ ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖

Comments are closed.