ហេតុ​អ្វី​ខ្មែរ​ក្រោម​សរ​សេរ​អក្សរ​យូន​នៅ​លើ ​Facebook​?

129

ខណៈដែល​បណ្ដាញ​សង្គម Facebook កាន់តែ​ពេញនិយម​នៅក្នុង​ស្រទាប់​ពលរដ្ឋ​ខ្មែរ​ទាំង​នៅក្នុង និង​ក្រៅប្រទេស​នោះ ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម និង​នៅក្រៅ​ប្រទេស ក៏​ទទួលបាន​ឥទ្ធិពល​នៃ​បណ្ដាញ​សង្គម​មួយ​នេះ ហើយ​នាំគ្នា​ប្រើប្រាស់​វា ដូច​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា ផងដែរ ។ តែ​អ្វីដែល​ចម្លែក​នោះ គេ​សង្កេតឃើញ​ទំព័រ Facebook របស់​ខ្មែរក្រោម​ទាំង​ព្រះសង្ឃ និង គ្រហស្ថ​ភាគច្រើន នាំគ្នា​និយាយ​គ្នា​ជា​ភាសា​យួន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា មានការ​ងឿងឆ្ងល់ ហើយ​ចោទ សួរថា “​តើ​នេះ​ជា​បញ្ហា​មួយ ដែល​រដ្ឋាភិបាល​វៀតណាម​ហាម​ខ្មែរក្រោម​សរសេរ​ភាសាជាតិ​ខ្មែរ ឬ ក៏​ខ្មែរក្រោម​ខ្លួន ឯង​មិន ព្រម​ព្យាយាម​សរសេរ​អក្សរ​ជាតិ​ខ្លួន​ដោយ​ខ្លួនឯង​” ។

ព្រះតេជព្រះគុណ ត្រឹង វាំង យុង ថ្លែងនៅក្នុងសន្និបាតយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង Philadelphia ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៤
ព្រះតេជព្រះគុណ ត្រឹង វាំង យុង ថ្លែងនៅក្នុងសន្និបាតយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម
នៅទីក្រុង Philadelphia ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៤

ហេតុអ្វី​ទើប​ពលរដ្ឋ​ខ្មែរក្រោម​ខ្លះ​សម្រេច​សរសរ​អក្សរ​យួន​នៅលើ​បណ្ដាញ​សង្គម Facebook ? ​លោក សឺ​ន ថា​យ ធន បាន​សម្ភាសន៍ ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង វាំង យុង អំពី​បញ្ហា​នេះ ដូចតទៅ​៖ សម្ភាសន៍ ព្រះតេជព្រះគុណ ត្រឹង វាំង យុង

Comments are closed.