បទសម្ភាសន៍​អំពី​បញ្ហា​អាជ្ញាធរ​វៀតណាម ​រំលោភ​សិទ្ធិ​សាសនា​នៅ​កម្ពុជា​ក្រោម

193

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស ជាពិសេស​សិទ្ធិ​សេរីភាព​សាសនា​កាន់​តែ​ខ្លាំង​ជាង​មុន។ របាយការណ៍​ប្រចាំ​ឆ្នាំ ​២០១៧ របស់​គណៈកម្មការ​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ខាង​សេរីភាព​សាសនា​អន្តរជាតិ រក​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម នៅ​តែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។

ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​តែ​បន្ត​ជាប់​ពន្ធនាគារ ដោយសារ​ការ​ក្រោក​តវ៉ា​សុំ​សិទ្ធិ​សេរីភាព​ខាង​សាសនា។ តំណាង​សហព័ន្ធ​ខ្មែរ​ក្រោម​នៅ​ឯ​ក្រៅ​ប្រទេស កំពុង​រក​វិធី​ជួយ​អន្តរាគមន៍ ដោយ​ជួយ​មន្ត្រី​ការ​បរទេស និង​អង្គការ​អន្តរ​សាសនា។

សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​តំណាង​សហព័ន្ធ​ខ្មែរ​ក្រោម លោក ត្រឹង ម៉ាន់រិន្ទ និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ធីធី ធម្មោ ជុំវិញ​រឿង​នេះ៖

Comments are closed.