សម្ភាសន៍ ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម អំពី​គម្រោង​រៀបចំ​មហាសន្និបាត​វិសាមញ្ញ​លើក​ទី ៣

0 541

ដោយ ស៊ឺន ចែងចើន | VOKK

នៅ​ថ្ងៃអាទិត្យ​ទី ២១ ខែមករា ២០១៨ ខាងមុខនេះ មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា នឹង​រៀបចំ​មហាសន្និបាត​វិសាមញ្ញ​លើក​ទី ៣ របស់ខ្លួន ដើម្បី «​ពង្រឹង​ការងារ និង​បង្ហាញ​សកម្មភាព​សមាគម​» ។

លោក ប៊ុន មុនី ក្នុងអង្គ​មហាសន្និបាត​វិសាមញ្ញនៃមិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម កាលពីឆ្នាំ ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន
លោក ប៊ុន មុនី ក្នុងអង្គ​មហាសន្និបាត​វិសាមញ្ញនៃមិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម កាលពីឆ្នាំ ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន

តើ​អង្គសន្និបាត​នេះ ធ្វើឡើង​នៅទីណា​? និង​ក្រោម​ប្រធានបទ ឬ​គោលបំណង​អ្វី​? ។ តើ​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​សកម្មភាព​អ្វីខ្លះ​? និង​បាន​ជួយ​សម្រួល ឬ​ដោះស្រាយ​បញ្ហា​អ្វីខ្លះ ជូន​ដល់​ពលរដ្ឋ​ខ្មែរក្រោម ដែល​បាន​ជួប​ប្រឈម នឹង​បញ្ហា​នាពេល​កន្លងមក​? ។ តើ​ការស្វែងរក​ដំណោះស្រាយ​ទាំងនោះ បាន​ឆ្លើយតប​ទៅ នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម ដែរ ឬទេ​? ។ ក្នុង​មហាសន្និបាត​លើក​ទី ៣ នេះ នឹងមាន​កំណែទម្រង់​លក្ខន្តិកៈ​អ្វីខ្លះ​? និង​ថា​តើ​គម្រោង​ផែនការ​ណ៍ និង​ទិសដៅ នៅក្នុង​ឆ្នាំ ២០១៨ នេះ មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បានដាក់​ចេញ​នូវ​គោលការណ៍​អ្វីខ្លះ ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព នៅក្នុង​ឆ្នាំ​ថ្មី​នេះ​? ។ ចម្ងល់​ទាំងអស់នេះ និង​បកស្រាយ​ជូន​ប្រិយមិត្ត​អ្នក​ស្តាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅក្នុង​បទសម្ភាសន៍​រវាង​លោក ស៊ឺន ចែង​ចើ​ន និង​លោក ប៊ុន មុនី ហៅ ថាច់ ឡែ​ន ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ។ សូម​លោកអ្នក​ស្តាប់​កិច្ចសម្ភាសន៍​នេះ ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចតទៅ​៖​

Leave A Reply

Your email address will not be published.