បទ​សម្ភាសន៍ អំ​ពី​សន្និ​បាត​ប្រ​ចាំ​ឆ្នាំ ២០១៨ របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម

0 338

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានរៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ ដែលមាន​អ្នកចូលរួម​ប្រមាណ​ជាង ១៥០ នាក់ ក្នុងនោះ​មាន​វាគ្មិន​ជា​តំណាង​អង្គការ​អន្តរជាតិ មកពី​ប្រទេស​ផ្សេង ៗ និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក មក​ចូលរួម​នៅ​ទីក្រុង សាន់ ហូ​ស្សេ រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​រយៈ​ពេល ៣ ថ្ងៃ​ចាប់​ពីថ្ងៃ​សុក្រ​ទី ៧ ដល់​ថ្ងៃអាទិត្យ​ទី ៩ ធ្នូ ។ អង្គ​មហាសន្និបាត​បានធ្វើ​របា​យ​ការណ៍ បូកសរុប​អំពី​អាជ្ញាធរ​វៀតណាម ធ្វើ​ទុក​បុក​ម្នេញ​មកលើ​ពលរដ្ឋ​ខ្មែរក្រោម នៅលើ​ទឹកដី​កំណើត​របស់ខ្លួន នៅក្រោយពី​មហាសន្និបាត​នេះ បានបញ្ចប់ ។ អង្គសន្និបាត​ក៏បាន​អំពាវនាវ ឲ្យ​រដ្ឋ​ភិ​បាល​វៀតណាម គោរព​ចំពោះ​ការប្តេជ្ញាចិត្ត​របស់ខ្លួន ដែល​បាន​ចុះហត្ថលេខា​ទទួលស្គាល់​សិទ្ធិ​ជនជាតិដើម នៃ​អង្គការសហប្រជាជាតិ និង​ត្រូវ​បញ្ឈប់​នូវ​រាល់​ការរើសអើង លើ​ជនជាតិដើម ។ ចា៎​! តទៅ​នេះ សូម​លោក​អ្នកនាង ស្តាប់​បទសម្ភាសន៍​រវាង​លោក ទីន ហ្សាការីយ៉ា នៃ​វិទ្យុ​អាស៊ីសេរី និង​លោក ប្រាក់ សេរី​វុ​ឌ្ឍ ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពី​រឿងនេះ ដូចតទៅ​៖​

Leave A Reply

Your email address will not be published.