សម្ភាសន៍​ព្រះសង្ឃ​ខ្មែរក្រោម អំពី​ការតវ៉ា និង​ដាក់​ញត្តិ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម ជុំវិញ​រឿង​ស្រះ​គូ​ត្រូវ​គោក​

290

នៅពេល​ថ្មីៗ នេះ មានប្រតិកម្ម​យ៉ាងខ្លាំង​តាមរយៈ​បណ្ដាញ​សង្គម Facebook ពី​សំណាក់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម និង​ក្រៅប្រទេស​ថ្កោលទោស​រដ្ឋាភិបាល​វៀតណាម​ថា មិនបាន​យកចិត្តទុកដាក់​ដល់​ប​ញ្ហា​ស្រះ​គូ ។​

​ញត្តិរបស់ក្រុមអ្នក​តវ៉ា​ ដាក់ជូន​ទៅ​មន្ទីរ​វប្បធម៌ ទេសចរណ៍ និង​កីឡា​ខេត្ត​ព្រះ​ត្រពាំង ។
​ញត្តិរបស់ក្រុមអ្នក​តវ៉ា​ ដាក់ជូន​ទៅ​មន្ទីរ​វប្បធម៌ ទេសចរណ៍ និង​កីឡា​ខេត្ត​ព្រះ​ត្រពាំង ។

​ទាក់ទង នឹង​បញ្ហា​ស្រះ​គូ​នេះដែរ កាលពី​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ ព្រះសង្ឃ និង​យុវជន​ខ្មែរក្រោម​មួយក្រុម​ប្រមាណ​ជាង ១០០ អង្គ និង​រូប បាន​ណាត់គ្នា​តាមរយៈ​បណ្ដាញ​សង្គម Facebook មក​ប្រមូល​ផ្ដុំគ្នា​នៅ​ស្រះ​គូ នាទី​រួម​ខេត្ត​ព្រះ​ត្រពាំង ដើម្បី​សម្ដែង​អំពី​កង្វល់​របស់ខ្លួន និង​តវ៉ា​ដោយ​សន្តិវិធី​ទៅ​អាជ្ញាធរ​វៀតណាម អំពី​បញ្ហា​ស្រះ​គូ ដែល​ត្រូវ​គោក ។ ការជួប​ជុំគ្នា​នៅ​ស្រះ​គូ ក៏បាន​ប្ដូរ​មតិយោបល់​គ្ដា ដើម្បី​ញត្តិ​ទៅ​មន្ទីរ​វប្បធម៌ ទេសចរណ៍ និង​កីឡា​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម ។​​

នៅ​ថ្ងៃទី ១៤ មីនា ២០១៦ តំណាង​ព្រះសង្ឃ និង​យុវជន​ខ្មែរក្រោម បាន​នាំ​ញត្តិ​តវ៉ា​នោះ ទៅជូន​ដល់​មន្ទីរ​វប្បធម៌ ទេសចរណ៍ និង​កីឡា​ខេត្ត​ព្រះ​ត្រពាំង​ដោយផ្ទាល់​រួចហើយ ។ តែ​ចម្លើយ​ឆ្លើយតប​យ៉ាងណា ពី​រដ្ឋាភិបាល​វៀតណាម​នោះ ក្រុមអ្នកតវ៉ា​នៅ​មិនទាន់​ទទួលបាន​នៅឡើយ ។ ​

ដើម្បី​ជ្រាប​លម្អិត​ពី​រឿង​ស្រះ​គូ​នេះ លោក ស៊ឺន ចែង​ចើ​ន សហការី​នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានធ្វើ​កិច្ចសម្ភាសន៍ ជាមួយ​តំណាង​ព្រះសង្ឃ និង​យុវជន​ខ្មែរក្រោម ដែល​ចូលរួម​តវ៉ា​នោះ ។ សូម​ស្តាប់​ខ្លឹមសារ​នៃ​កិច្ចសម្ភាសន៍​នេះ ដូចតទៅ​៖

Comments are closed.