លិខិត​រួមគ្នា​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ចំនួន​ ​៤​ ​រូប​ ​ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ ​បកស្រាយ​អំពី​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ

0 355

បកប្រែ​ក្រៅផ្លូវការ​ ដោយលោក ទៀ ថេន ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម

នៅ​ថ្ងៃ​ទី ២​២​ ​ខែ​មិថុនា​ ​ឆ្នាំ ​២​០​២​១​ ​អ្នករាយការណ៍​ពិសេស​ចំនួន​ ៤​ នាក់​ ​បាន​ធ្វើ​របាយការណ៍​ ​និង​លើក​ជា​សំណួរ​ទៅកាន់​ស្ថាន​ប៉េ​សក​កម្ម​អ​ចិន្ត្រៃយ៍ ​នៃ​សាធារណៈ​រដ្ឋសង្គមនិយម​​វៀតណាម​ ​ប្រចាំ​ការិយាល័យ​អង្គការសហប្រជាជាតិ​ ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​និង​អង្គការ​អន្ត​រៈ​ជាតិ​ដទៃ​ឯទៀត​ ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ឲ្យ​ឆ្លើយ​បញ្ជាក់​ប្រាប់​ អំពី​ករណី​នាំ​ខ្លួន​យុវជន​ យឿ​ង​ ខា​យ​ ​ទៅ​សួរចំឡើយ​ ​ហើយ និង​ការ​រឹបអូស​យក​ឯកសារ​នៃ​សេចក្តីប្រកាស​របស់​ ​អង្គការសហប្រជាជាតិ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​។

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ចំនួន​ ​៤​ ​រូប​ ​ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ ​បកស្រាយ​អំពី​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ
​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ចំនួន​ ​៤​ ​រូប​ ​ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ ​បកស្រាយ​អំពី​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ

​Special​ ​Procedure​s ​Branch​
​Office​ o​f​ ​the United Nations​ ​High​ ​Commissioner​
​for​ ​Human right​s.
​GENEVA​
​T​h​e​ ​Joint​ ​Communication​ / ​Dated​ 22 ​June​ 2021
​Reference​: ​A​L​ ​V​N​M​ 3/2021

​សាខា​នីតិវិធី​ពិសេស​
​ការិយាល័យ​ឧត្តមស្នងការ​ ​អង្គការសហប្រជាជាតិ​
​ទទួលបន្ទុក​ ​សិទ្ធិមនុស្ស​ / ​ទីក្រុង​ហ្សឺណែវ​

  • ​១​) ​លោក​ ​Fern​and​ ​d​e​ ​V​are​nn​e​s (​អ្នករាយការណ៍​ពិសេស​អំពី​បញ្ហា​ជនជាតិ​ភាគតិច​)
  • ២​) ​លោកស្រី​ ​Ire​n​e​ K​h​an​ (​អ្នករាយការណ៍​ពិសេស​ ​អំពី​ការ​លើក​ក​ម្ពស់ ​និង​ការពារ​សិទ្ធិ​ ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​និង​ផ្តល់​យោបល់​)
  • ៣​) ​លោកស្រី​ ​Mar​y​ ​Law​l​or (​អ្នករាយការណ៍​ពិសេស​ ​អំពី​ស្ថានភាព​ ​អ្នកការពារ​សិទ្ធិមនុស្ស​)
  • ៤​) ​លោក​ Jos​e​́ ​Franc​i​s​co​ ​Ca​l​i​ ​T​z​a​y​ (​អ្នករាយការណ៍​ពិសេស​ ​អំពី​សិទ្ធិ​ ​ជនជាតិ​ដើម​)

​ឯកឧត្តម​ ​យើងខ្ញុំ​មាន​កិត្តិយស​ ​ជំរាប​មក​លោក​ក្នុងឋានៈជា​ ​អ្នករាយការណ៍​ពិសេស​ ​អំពី​បញ្ហា​ជនជាតិ​ភាគតិច​ ​អ្នករាយការណ៍​ពិសេស ​អំពី​ការ​លើក​ក​ម្ពស់ ​និង​ការពារ​សិទ្ធិ​សេរីភាព​ ​ក្នុង​ការ​បញ្ចេញមតិ​ ​និង​ផ្តល់​យោបល់ អ្នករាយការណ៍​ពិសេស ​អំពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​ ​អ្នករាយការណ៍​ពិសេស ​អំពី​សិទ្ធិ​របស់​ជា​ជាតិ​ដើម​ ​។​ ​អនុលោម​តាម​​សេចក្តី​សម្រេច​ទាំងឡាយ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​លេខ​ ​៖​ ​៤​៣​/​៨​, ​៤​៣​/​៤​, ​៤​៣​/​១​៦​ ​និង​ ​៤​២​/​២​០​ ​។​

​នៅ​ក្នុង​ន័យ​នេះ​ ​យើងខ្ញុំ​សូមឲ្យ​រដ្ឋាភិបាល​ ​របស់​ឯកឧត្តម​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅលើ​ព័ត៌មាន​ ដែល​យើងខ្ញុំ​ទទួល​បាន​ទាក់ទង​នឹង​ការ​ចាប់ខ្លួន​ ​និង​ការចោទប្រកាន់​ដោយចេតនា​លើ​លោក​ យឿ​ង​ ខា​យ​ ​ដែល​ជា​អ្នក​បាន​រាយការណ៍​ អំពី​ការងារ​សិទ្ធិមនុស្ស​របស់​គាត់​ទាក់ទង​ទៅ​នឹង​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​រួម​ទាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គាត់​ ដើម្បី​ផ្សព្វផ្សាយ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN​DRIP​) ​។​

លោក​ យឿ​ង​ ខា​យ​ ​គឺជា​យុវជន​ខ្មែរក្រោម​ ​និង​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ ​ហើយដែល​តែងតែ​បាន​ធ្វើសកម្មភាព​ទាក់ទង​ទៅ​នឹង​សិទ្ធិ​របស់​ខ្មែរក្រោម​ ​។​ ប្រជាជាតិ​ខ្មែរក្រោម ​គឺជា​ជនជាតិ​ដើម​ ​ហើយក៏​ជា​អម្បូរ​ប្រជា​សាសន៍ សាសនា​ ​និង​ ​ភាសា​ ​ភាគតិច​ ​នៅ​តំបន់​ដែនដីសណ្ត​ទ​ន្ល​មេគង្គ​ ​។​ ​ពួកគេ​មាន​អត្តសញ្ញាណ​ខ្លួនឯង​ជា​ខ្មែរក្រោម​ ​ហើយ​និយាយ​ភាសាខ្មែរ​ ​។​

​ផ្អែក​តាម​ព័ត៌មាន​ ដែល​បាន​ទទួល​ ​៖​ ​លោក​ យឿ​ង​ ខា​យ​ ​បាន​ចូលរួម​ការងារ​ជាមួយ​យុវជន​ខ្មែរក្រោម ​ដទៃទៀត​ ​និង​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កន្លងមក​ទាក់ទង​ទៅ​នឹងសេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ (UN​DRIP​) ​។​

នៅ​វេលា​ម៉ោង​ប្រហែល ​៤ ​រសៀល​ ​ថ្ងៃ​ទី ​១​៣​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១ ​គឺ​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរក្រោម​ ​មួយថ្ងៃ​ មន្ត្រី​ប៉ូលីស​ជាង​មួយ​រយ​នាក់​បាន​ឡោមព័ទ្ធ​ផ្ទះ​របស់​ ​លោក​ យឿ​ង​ ខា​យ​ ​នៅ​ខែត្រ​ដុ​ង​ណាយ​ ​។​ ​ពេល​នោះ​សមាជិក​គ្រួសារ​បាន​សួរ​ព័ត៌មាន​ អំពី​កិច្ចប្រតិបត្តិ​ការ​នេះ​របស់​ប៉ូលីស​ ​មន្ត្រី​ប៉ូលីស​បាន​ឆ្លើយ​ប្រាប់​ថា​ ពួកគេ​មក​ត្រួតពិនិត្យ​ផ្នែក​រដ្ឋបាល​ (K​i​ể​m​ ​T​r​a​ ​H​a​̀n​h​ C​h​a​́n​h​) ​និង​ពិនិត្យមើល​អត្តសញ្ញាណប័ណ្ណ​ ​និង​ឯកសារ​គ្រួសារ​ ​។​ ​ប៉ូលីស​ ​មិនបាន​បង្ហាញ​ពី​ដីកាបញ្ជា​ឲ្យ​ឆែកឆេរ​ទេ​ ​។​

នៅ​ពេល​លោក​ យឿ​ង​ ខា​យ​ ​បានឮ​ថា​ប៉ូលីស​មក​ គាត់​បាន​ព្យាយាម​ប្រើ​ទូរស័ព្ទ​ដៃ ​ដើម្បី​ថត​សកម្មភាព​របស់​ប៉ូលីស ​ភ្លាម​ៗ​ នោះ ​ប៉ូលីស​បាន​រឹបអូស​យក​ទូរស័ព្ទ​ ​និង​កុ​ម​ព្យុ​ទ័​រ​របស់​គាត់​ ហើយ​បន្ត​ឆែកឆេរ​ក្នុង​បរិវេណ​នោះ​តទៅទៀត​រហូត​ទាល់តែ​ពួកគេ​​ប្រទះឃើញ​នូ​វសេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ស្តីពី​សិទ្ធិ​ជនជាតិ​ដើម ​(UN​DRIP​) ​។​ ​ពួកគេ​បាន​រឹបអូស​យក​ច្បាប់​បកប្រែ​ជា​ភាសាខ្មែរ​នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​អស់​ជាង​មួយ​រយ​ក្បាល​ ​។​ ជា​កិច្ច​ទប់​ស្កាត់​កុំឲ្យ​មានការ​ថត​ផ្សាយបន្តផ្ទាល់​ នៅ​លើ​បណ្តាញ​សង្គម អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​បិទភ្លើង​ ​និង​ប្រព័ន្ធ​ ​W​I​-​F​I​ ​នៅ​ក្នុង​ប្លុក​ជុំវិញ​ផ្ទះ​នោះ​ទាំងអស់​ ​។​

បន្ទាប់ពី​រឹបអូស​ច្បាប់​ចម្លង​នៃ​ UN​DRIP​ ​ប៉ូលីស​បាន​សាកសួរ​លោក​ យឿ​ង​ ខា​យ​ ​នៅក្នុងផ្ទះ​របស់​គាត់​រហូតដល់​ម៉ោង ​១​០ ​យប់​ ​។​ ​ក្នុង​ករណី​មិន​មាន​ដីកា​ចេញពី​តុលាការ​នេះ លោក​យឿ​ង​ ខា​យ​ ​បាន​បដិ​សេ​ដ​មិនព្រម​ផ្តល់​ចម្លើយ​អ្វី​ទាំងអស់​ ​។​ ​បន្ទាប់មក​ប៉ូ ​លី​ស​ក៏បាន​នាំ​ខ្លួន​លោក​ យឿ​ង​ ខា​យ​ ​ទៅកាន់​ប៉ុស្តិ៍​នគរបាល​ ​ត្រាង​ ​បម​ (​T​RANG​ BO​M​) ​។​ ​អ្នកស្រី​ជា​ម្តាយ​របស់​ យឿ​ង​ ខា​យ​ ​មានការ​បារម្ភ​ពី​សុវត្ថិភាព​របស់​កូន​គាត់​ក៏បាន​សុំ​ទៅ​ជាមួយ​កូន​របស់​គាត់​ដែរ​ ប៉ុន្តែ​ ប៉ូលីស​មិនបាន​អនុញ្ញាត​ឲ្យទៅ​ឡើយ​ ​។​

នៅ​ពេល​មកដល់​ប៉ុស្តិ៍​ប៉ូលីស ​មន្ត្រី​ប៉ូលីស ​៥ ​នាក់​បាន​សួរ​គាត់​ ​ហើយ​មាន​មន្ត្រី​ប៉ូលីស​ប្រហែល ​៣​ ០​នាក់​ផ្សេងទៀត​នៅ​ឈរ​ ​និង​អង្គុយ​ក្បែរ​ជុំវិញ​នោះ ​ក្នុង​ន័យ​ដាក់​សម្ពាធ​ ​និង​បំភិតបំភ័យ​គាត់​ ​។​ ​គាត់​ត្រូវ​បាន​ពួក​ប៉ូលីស​ស​ម្លុ​ត​បំភ័យ​ថា​នឹង​ធ្វើ​ទណ្ឌកម្ម​លើ​រាងកាយ​ ​។​ ​ក្នុង​អំឡុង​ពេល​សួរចម្លើយ​ប៉ូលីស​បាន​ថត​វីដេអូ​នៃ​ការសាកសួរ​នោះ​ ​តែ​ទោះ​ជា​ដូច្នោះ​ ​នៅពេលដែល​ពួកគេ​ស្រែក​ស​ម្លុ​ត​គម្រាម​បំភិតបំភ័យ​ ​និង​/​ឬ​ ​ដូចជា​ការ​គម្រាម​ថា​នឹង​ដាក់ទណ្ឌកម្ម​លើ​រាងកាយ​ប្រសិនបើ​គាត់​មិន​សហការ​ជាមួយ​ពួកគេ​ជាដើម​ ​ពួក​ប៉ូលីស​បាន​បិទ​ម៉ាស៊ីន​ថត​ឲ្យ​ឈប់​សិន​ ​។​ ​ផុត​ពី​ការ​គម្រាម​នោះ ​ហើយ​ទើប​បន្ត​ថត​ទៀត​ ​។​ ​លោក​ យឿ​ង​ ខា​យ​ ​នៅតែ​ស្ថិតនៅ​ក្នុង​ការ​ឃាត់ខ្លួន​ ដើម្បី​សាកសួរ​ ​រហូតដល់​ពេលថ្ងៃត្រង់​ ​នៃ​ថ្ងៃ​បន្ទាប់​ ​។​ ​ក្រោយ​ពី​មិន​អាច​​​រក​កំហុស ​ដើម្បី​ធ្វើ​ការចោទប្រកាន់​បាន​ ​គាត់​ក៏​ត្រូវ​បាន​គេ​ដោះលែង​ នៅ​ពេលថ្ងៃត្រង់​នៃ​ថ្ងៃ​ទី​ ១​៤​ ​ខែកញ្ញា​ ​ឆ្នាំ​ ២​០​២​១​ ​។​ ​ប៉ូលីស​បាន​ប្រគល់​ទូរស័ព្ទ​ និង​កុ​ម​ព្យុ​ទ័រម​ក​ឲ្យ​គាត់​វិញ​ ​ប៉ុន្តែ​ ច្បាប់​ចម្លង​នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម ​មន្ត្រី​ប៉ូលីស​មិនបាន​ប្រគល់​សង​មក​គាត់​វិញ​ទេ​ ​។​

​ថ្វីត្បិត​ថា ​គាត់​លែង​ស្ថិតនៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលីស​ក៏ដោយ​ ​តែ​លោក​ យឿ​ង​ ខា​យ​ ​បាន​រាយការណ៍​មក​​​ថា ​កំពុងតែ​ស្ថិតនៅ​ក្នុង​ការ​តាម​ឃ្លាំមើល​បន្ត​ដោយ​អាជ្ញាធរ​ ​ហើយនិង​កំពុង​ភ័យខ្លាច​ការសងសឹក​ណាមួយ​នៅ​ពេលក្រោយ​បន្ត​ទៀត​ ​។​

ដោយ​មិន​ប្រកាន់យក​ថា ​ត្រឹមត្រូវ​ទាំងស្រុង​ឡើយ​ ទៅតាម​ព័ត៌មាន​ដែល​ទទួល​បាន​, ​យើង​សូម​សម្តែង​ការ​ព្រួយបារម្ភ​របស់យើង​ទាក់ទង​នឹង​ការ​អះអាង​ដែល​ថា​ ​លោក​ យឿ​ង​ ខា​យ​ ​ត្រូវ​បាន​កំណត់​ជាគោល​ដៅ​ ​ដោយសារ​ការ​លើកឡើង​ អំពី​បញ្ហា​ជនជាតិ​ភាគតិច​ ​និង​ជនជាតិ​ដើម​នៅ​វៀតណាម​ ​។​ ​យើង​សម្តែង​ការ​ព្រួយបារម្ភ​របស់យើង​ថា​ ការ​គម្រាម​កំហែង​ ​ដែល​បាន​រាយការណ៍​ទាំងនេះ ​អាច​មាន​ជាប់​ទាក់ទង​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គាត់​ក្នុង​ការ​ផ្សព្វផ្សាយ​ឯកសារ​របស់​អង្គការសហប្រជាជាតិ​ ​ជាពិសេស​ការ​ផ្សព្វផ្សាយ​ ​និង​ការ​បកប្រែ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ហើយ​អាច​មាន​ឥទ្ធិពល​គួរឲ្យ​ភ័យខ្លាច ​ចំពោះ​ការ​បញ្ចេញមតិ​ណាមួយ​ ដោយ​អ្នក​ទាំងអស់​នោះ​ ​រួម​ទាំង​អ្នកការពារ​សិទ្ធិមនុស្ស​ទាំងឡាយ​ ​ដែល​ជា​អ្នក​ផ្តោត​ការ​យកចិត្តទុកដាក់​លើ់​បញ្ហា​ជនជាតិ​ភាគតិច​ ​និង​ជនជាតិ​ដើម​ នៅ​ក្នុង​ប្រទេស​ ​។​

ទាក់ទង​ទៅ​នឹង​អង្គ​ហេតុ​ ​និង​កង្វល់​ដែល​បាន​ចោទប្រកាន់​ខាងលើ​ ​សូម​ពិនិត្យ​នៅ​ក្នុង​ឧប​ស​ម្ព័ន្ធ​នៃ​សេចក្តីយោង​ ​ទៅ​នឹង​ច្បាប់​សិទ្ធិមនុស្ស​អន្ត​រ​ជាតិ​ ​ដែល​បាន​ជូន​ភ្ជាប់​ជា​ ​មួយ​លិខិត​នេះ​ ​ដែល​បាន​ដកស្រង់​ឧបករណ៍​ ​និង​ស្តង់​ដារ​សិទ្ធិមនុស្ស​អន្ត​រ​ជាតិ​ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​នេះ​ ​។​

ដោយហេតុថា ​ករណី​នេះ​ ​គឺជា​ការទទួលខុសត្រូវ​របស់​យើងខ្ញុំ​ ​នៅ​ក្នុង​អាណត្តិ​ ដែល​បាន​ផ្តល់​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​ដើម្បី​ស្វែងរក​ការ​បញ្ជាក់​បំភ្លឺ​នូវ​រាល់​ករណី​ទាំងអស់​ ដែល​យើងខ្ញុំ​បាន​យកចិត្តទុកដាក់​ដល់ យើងខ្ញុំ​សូម​អរគុណ​ ចំពោះ​ការសង្កេត​ ​ចាប់អារម្មណ៍​របស់​លោក ​ចំពោះ​បញ្ ហា​ដូច​ខាងក្រោម​ ​៖​

​១​) ​សូម​ផ្តល់​ព័ត៌មាន​បន្ថែម​ និង៊/​ឬ​ ​មតិ​យោបល់​ដែល​លោក​អាច​មាន​ ​ចំពោះ​ការចោទប្រកាន់​នេះ​ ​។​

​២​) ​សូម​ពន្យល់​ អំពី​មូលដ្ឋាន​ច្បាប់​ ​និង​ការពិត​ក្នុង​ការ​ចាប់ខ្លួន​លោក​ យឿ​ង​ ខា​យ​ ​និង​របៀប​ដែល​រឿង​ទាំងនេះ ​សមស្រប​ទៅ​នឹង​កាតព្វកិច្ច​ ដែល​រដ្ឋាភិបាល​ឯកឧត្តម​ត្រូវធ្វើ​ជាមួយនឹង​សិទ្ធិមនុស្ស​អន្ត​រ​ជាតិ​ ​នៅ​ក្រោម​ ​កតិកាសញ្ញា​អន្ត​រ​ជាតិ​ ​ស្តីពី​សិទ្ធិ​ស៊ី​វី​ល​ និង​នយោបាយ​ (​I​CC​P​R.) ​។​

៣​) ​សូម​ចង្អុលបង្ហាញ ​អំពី​វិធានការ​ណ៍​នានា ​ដែល​បាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​របស់​ឯកឧត្តម​ ដើម្បី​ធានា​ថា ​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​ជាពិសេស​អ្នក​តស៊ូ​មតិ​ ​និង​ធ្វើការ​ដើម្បី​សិទ្ធិមនុស្ស​ជា​ជនជាតិ​ភាគតិច​ ​និង​ជនជាតិ​ដើម​ អាច​បំ​ពេញការ​ងារ​ឲ្យ​ស្រប​ច្បាប់​ ​ហើយដែល​អាច​ប្រព្រឹត្តទៅ​បាន​ដោយ​សុវត្ថិភាព​ ​នៅ​ក្ន​ង​បរិស្ថាន​មួយ​មិន​មានការ​ភ័យខ្លាច​ចំពោះ​ការ​កាត់ទោស ការ​យាយី​ ​និង​អំពើ​ហឹង្សា​ដោយ​គោរព​ទៅតាម​សិទ្ធិ​ស៊ី​វី​ល​ ​និង​នយោបាយ​របស់​ពួកគេ​ ​។​

៤​) សូម​ផ្តល់​ព័ត៌មាន​លំអិត ​អំពី​ជំហាន​ដែល​ត្រូវ​យកទៅ​អនុវត្តន៍​ ដើម្បី​ធានា​ថា ​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​អ្នក​ធ្វើសកម្មភាព​សង្គម​ស៊ី​វី​ល​ នៅ​វៀតណាម​ ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​មិន​ស្ថិត នៅ​ក្រោម​សកម្មភាព​បំភិតបំភ័យ​ ​និង​/​ឬ​ ​ការសងសឹក​ ចំពោះ​ការ​ផ្សព្វផ្សាយ​ ​និង​ចែក​ផ្សាយ​ឯកសារ​របស់​អង្គការសហប្រជាជាតិ​ ​។​

​៥​) សូម​បង្ហាញ​អំពី​វិធានការ ​ដែល​បាន​អនុវត្តន៍​ដោយ​រដ្ឋាភិបាល​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ​ដើម្បី​ធានា​ការពារ​ ​និង​លើក​ក​ម្ពស់​សិទ្ធិមនុស្ស​របស់​ជនជាតិ​ភាគតិច​ ​និង​ជនជាតិ​ដើម​ក្នុង​ការ​បញ្ចេញមតិ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ ​និង​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដោយ​ផ្ទាល់មាត់ ជាលាយលក្ខណ៍អក្សរ បោះពុម្ សិល្បៈ ​ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀត​ ដែល​ជា​ជម្រើស​របស់​ពួកគេ​ ​។​

យើងខ្ញុំ​នឹង​មាន​សោមនស្ស​ក្នុង​ការ​ទទួល​បាន​ចម្លើយ​តប​ក្នុងរយៈពេល ​៦​០​ ថ្ងៃ​ ​។​ ​ឆ្លងផុត​ការ​ព​ន្យា​ពេលនេះ ​កិច្ចការ​ទំនាក់ទំនង​នេះ​ ​និង​ការ​ឆ្លើយតប​ណាមួយ​ ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល​ឯកឧត្តម​ ​នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាមរយៈ​គេហទំព័រ​ ​៖​ ​របាយការណ៍​ ​ទំនាក់ទំនង​ ​។​ ​កិច្ចការ​ទាំងនេះ​នឹង​ត្រូវ​បញ្ជូន​ជាបន្តបន្ទាប់​ភ្ជាប់​ នៅ​ក្នុង​របាយការណ៍​ទូទៅ​ ដើម្បី​បង្ហាញ​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​បាន​ជ្រាប​ផង​ដែរ​ ​។​

ខណៈ​ពេល​កំពុង​រង់ចាំ​ការ​ឆ្លើយតប​យើង ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​វិធានការ​បណ្តោះអាសន្ន​ជាចាំបាច់​នានា​ ដើម្បី​បញ្ឈប់​ការ​រំលោភបំពាន​ដែល​បាន​ចោទប្រកាន់​ ​និង​ការពារ​ចំពោះ​អំពើ​ដែល​អាច​កើតឡើងវិញ​មក​លើ​ពួកគេ​ ​ហើយ និង​ក្នុង​ករណី ​ដែល​ហៅថា​ជា​ការ​ជួយឧបត្ថម្ភ​ក៍​សម្រាប់​ការស៊ើបអង្កេត​ ​ឬ​ ​ក្នុង​គំនិត​ថា ​ការចោទប្រកាន់​ទាំងឡាយ​ជា​ការត្រឹមត្រូវ​ ដើម្បី​ធានា​នូវ​ការ​ទទួលបន្ទុក​របស់​បុគ្គល​ណាមួយ​ ​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​រំលោភបំពាន​ទាំងឡាយ ​ដែល​បាន​ចោទប្រកាន់​នោះ​ ​។​

​សូម​ឯកឧត្តម​ទទួល​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ​ ​។​

​អ្នករាយការណ៍​ពិសេស​ : ​Special​ ​Rapport​e​urs

​Fern​and​ ​d​e​ ​V​are​nn​e​s
​Special​ ​Rapport​e​ur on ​Minority​ ​Issue​s
​អ្នករាយការណ៍​ពិសេស​ ​អំពី​បញ្ហា​ជនជាតិ​ភាគតិច​

​Ire​n​e​ K​h​an​
​Special​ ​Rapport​e​ur on ​T​h​e​ ​Promotion​ ​and​ ​Protection​ o​f​ ​T​h​e​ ​Right​ ​to​ ​Freedom​ o​f​ ​Opinion​ ​and​ ​Expression​
​អ្នករាយការណ៍​ពិសេស​ ​អំពី​ការ​លើក​ក​ម្ពស់ ​និង​ការពារ​សិទ្ធិ​ ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​និង​ផ្តល់​យោបល់​

​Mar​y​ ​Law​l​or
​Special​ ​Rapport​e​ur on ​T​h​e​ ​Situation​ o​f​ ​Human Right​s ​Defender​s
​អ្នករាយការណ៍​ពិសេស​ ​អំពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​

Jos​e​́ ​Franc​i​s​co​ ​Ca​l​i​ ​T​z​a​y​
​Special​ ​Rapport​e​ur ​on The Right​s o​f​ ​Indigenous​ ​People​s
​អ្នករាយការណ៍​ពិសេស​ ​អំពី​សិទ្ធិ​ជនជាតិ​ដើម​

​ឧប​ស​ម្ព័ន្ធ

​យោង​តាម​ ​ច្បាប់​សិទ្ធិមនុស្ស​អន្ត​រ​ជាតិ​ទាក់ទង​ទៅ​នឹង​អង្គ​ហេតុ​ ​និង​កង្វល់​ដែល​បាន​ចោទប្រកាន់​ខាងលើ​ ​យើងខ្ញុំ​សូម​ទាញ​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ឯកឧត្តម​ ​ចំពោះ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ស៊ី​វី​ល​ ​និង​នយោបាយ​ (​I​CC​P​R) ​ដែល​វៀតណាម​ទទួល​បាន​នៅ​ថ្ងៃ​ទី​ ២​៤​ ​ខែ​ ​កញ្ញា​ ​ឆ្ នាំ​១​៩​៨​២​ ​។​

យោង​តាម​មាត្រា​ ៩​.​១​ នៃ​ ​I​CC​P​R :‌ ​«​គ្មាន​មនុស្ស​ណា​ម្នាក់​នឹង​ត្រូវ​ដកហូត​សិទ្ធិ​សេរីភាព​ឡើយ​ ​លើកលែងតែ​មូលដ្ឋាន​ ​និង​អនុលោម​តាម​នីតិវិធី​ដូច​មាន​ចែង​ក្នុង​ច្បាប់​»​ ​។​ ​លើស​ពីនេះ ទៅ​ទៀត​មាត្រា​ ៩​.​២​ ​ចែង​ថា​បុគ្គល​នោះ​ត្រូវតែ​ទទួល​បាន​ដំណឹង​ នៅ​ពេល​ចាប់ខ្លួន​អំពី​មូលហេតុ​នៃ​ការ​ដកហូត​សេរីភាព​បែប​នេះ​ ​។​ លើស​ពី​នេះ​ ​ព័ត៌មាន​ការចោទប្រកាន់​លើ​បុគ្គល​នោះ​គួរតែ​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​មិន​បង្អង់​យូរ​ ​។​ ​យោង​តាម​មាត្រា​ ៩​.​៣​ ​ជន​ណា ​ដែល​ត្រូវ​បាន​ដកហូត​សិទ្ធិ​សេរីភាព​ ​«​ត្រូវ​នាំមក​ភ្លាម​ៗ​នៅចំពោះមុខ​ចៅក្រម​ ​ឬ​មន្ត្រី​ផ្សេងទៀត​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់​ដើម្បី​ប្រើប្រាស់​អំណាច​ ​តុលាការ​ ​ហើយ​មាន​សិទ្ធិ​ទទួល​បានការ​ជំនុំ​ជម្រះ​ក្នុងរយៈពេល​សមស្រប​ ​ឬ​ដោះលែង​ ​»​ ។​ ​មាត្រា​ ៩​.​៤​ ​បញ្ចូល​នូវ​សិទ្ធិ​ក្នុង​ការ​ផ្តួចផ្តើម​ដំណើរការ​តុលាការ​ នៅចំពោះមុខ​តុលាការ​ ដើម្បី​កំណត់​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​ឃុំ​ខ្លួន​ ​។​ ​ការធានា​ទាំងនេះ​ត្រូវតែ​ពេញចិត្ត​ចាប់តាំង​ពី​ការ​ចាប់ផ្តើម​នៃ​រយៈពេល​ឃុំឃាំង​ ​និង​ដោយ​មិន​គិត​ពី​រយៈពេល​របស់​វា​ ​។​

មាត្រា​ ២​៧​ ​នៃ​ ​I​CC​P​R ​ការពារ​សិទ្ធិ​របស់​មនុស្ស​ ដែល​ជា​របស់​ជនជាតិ​ភាគតិច​ ​និង​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​ ១​៩​៩​២​ ​ស្តីពី​សិទ្ធិ​របស់​មនុស្ស ​ដែល​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ភាគតិច​ ​ជាតិ​ព័ន្ធុ​ ​ឬ​ជាតិ ​សាសនា​ ​និង​ភាសា​ ​។​ ​ជាពិសេស​សេចក្តីប្រកាស​នេះ​ សំដៅ​លើ​កាតព្វកិច្ច​របស់​រដ្ឋ​ត្រូវការ​ពារ​ ​អត្ថិភាព​ ​និង​អត្តសញ្ញាណ​របស់​ជនជាតិ​ភាគតិច​ នៅ​ក្នុង​ដែនដី​របស់​ខ្លួន​ ​និង​ដើម្បី​អនុវត្ត​វិធានការ​ឲ្យ​ដល់​ទី​បញ្ចប់​នោះ​ (​មាត្រា​ ​១​) ​ក៏​ដូច​ការ​អនុម័ត​នូវ​វិធាន​ការចាំបាច់​ដើម្បី​ធានា​ថា​បុគ្គល​ជា​ជនជាតិ​ភាគតិច​ ​អាច​អនុវត្ត​សិទ្ធិមនុស្ស​របស់​ពួកគេ​ដោយ​គ្មាន​ការរើសអើង​ (​មាត្រា​ ​៤​) ​។​
​មាត្រា​ ​១​៩​ ​នៃ​ ​I​CC​P​R ​ធានា​នូវ​សិទ្ធិ​សេរីភាព​ ​ក្នុង​ការ​បញ្ចេញមតិ​ដែល​រួម​មាន​ ​៖​

​«​សេរីភាព​ក្នុង​ការស្វែងរក​ ទទួល​ ​និង​ចែកចាយ​ព័ត៌មាន​ ​និង​គំនិត​គ្រប់​ប្រភេទ​ដោយ​មិន​គិត​ពី​ព្រំដែន​ទោះ​ដោយ​ផ្ទាល់មាត់​ ​ការ​សរសេរ​ ​ឬ​ការ​បោះពុម្ព​ក្នុង​ទម្រង់​សិល្បៈ ​ឬ​តាម​​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​ដែល​ជា​ជម្រើស​របស់​ពួកគាត់​»​ ​។​ ​យើង​សូម​រំឭក​ដល់​រដ្ឋាភិបាល​របស់​ឯកឧត្តម​ថា​ ​៖​ ​ការ​រឹតត្បិត​ណាមួយ​ ​ចំពោះ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​ត្រូវតែ​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ ​ដែល​បាន​បង្កើត​ឡើង​ដោយ​មាត្រា​ ១​៩​ (​៣​) ​នៃ​ ​I​CC​P​R ​ដែន​កំណត់​ណាមួយ​ត្រូវ​កំណត់ដោយច្បាប់​ហើយ​ត្រូវតែ​អនុលោម​តាម​ការសាកល្បង​ដ៏​តឹងរឹង​នៃ​ភាព​ចាំបាច់​និង​សមាមាត្រ​ ​ត្រូវតែ​អនុវត្ ត​ចំពោះ​គោលបំណង​ទាំងនោះ ​ដែល​ពួកគេ​បាន​កំណត់​ ​ហើយ​ត្រូវតែ​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​តម្រូវ​ការ​ជាក់លាក់​ដែល​ពួកគេ​បាន​កំណត់​ ​។​

ដូចដែល​បាន​បញ្ជាក់​ហើយ​ដោយ​គណៈកម្មាធិការ​ ​ថា​៖​ ​ការ​ដកហូត​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ ចំពោះ​ការ​អនុវត្ត​សេរីភាព​បញ្ចេញមតិ​របស់​ខ្លួន​ ​គឺជា​ការ​ដកហូត​តាម ​អំពើ​ចិត្ត​ផ្ទុយ​នឹង​មាត្រា​ ៩​ នៃ​កតិកាសញ្ញា​ ​សូម​​​មើល​ CC​P​R/C/​G​C/35 ​កថាខ័ណ្ ឌ​១​៧​ ​និង​ការ​រំលោភបំពាន​លើ​មាត្រា​ ១​៩​ ​។​ ​ការវាយប្រហារ​បែប​នេះ ​ប្រឆាំង​នឹង​បុគ្គល​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ពួកគេ​ ​គួរតែ​ត្រូវ​បាន​ ​«​ស៊ើប​អង្កេត​ ​យ៉ាង​ម៉ឺងម៉ាត់​តាមពេលវេលា​កំណត់​ហើយ​ជនល្មើស​ត្រូវ​កាត់ទោស​ ​»​ CC​P​R/C/​G​C/34 ​កថាខ័ណ្ឌ​ ២​៣​ ​។​

យើង​ក៏​សូម​រំឭក​ឡើងវិញ​នូវ​គោលការណ៍​ ​ដែល​បាន​ចែង​នៅ​ក្នុង​សេចក្តី​សម្រេច​ ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ១​២​/​១​៦​ ​ដែល​អំពាវនាវ​ឲ្យ​រដ្ឋ​ជៀសវាង​ការ​ដាក់កំហិត​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​រួម​ទាំង​បុគ្គល​ ​ដែល​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ភាគតិច​ ​ឬ​ក្រុម​ដែល​ងាយ​រងគ្រោះ​ ​។​

យើង​ក៏​សូម​យោង​ទៅលើ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ( UN​DRIP​) ​ដែល​អនុម័ត​ដោយ​សម័យប្រជុំ​នៅ​ទីក្រុង​ហ្សឺណែវ​ក្នុង​ឆ្នាំ ​២​០​០​៧​ ​ដែល​បាន​រៀបរាប់​លំអិត​អំពី​សិទ្ធិ​ចង​ភ្ជាប់​ ដែល​មានស្រាប់​នៅ​ក្នុង​ស្ថានភាព​ ​៖​ ​វប្បធម៌​ ​ប្រវត្តិសាស្ត្រ​ ​សង្គម​ ​និង​សេដ្ឋកិច្ច​ជាក់លាក់​របស់​ជនជាតិ​ដើម​ ​។​ ​ជាពិសេស​ យើង​ក៏​សូម​​រំឭក​ឡើងវិញ​នូវ​មាត្រា​ ៧​ ​ដែល​ចែង​ថា​ ​៖​ ​ជនជាតិ​ដើម​មាន​សិទ្ធិ​រស់រាន​មានជីវិត​ ​សុចរិត​ភាព​ ​ខាង​រាងកាយ​ ​និង​ផ្លូវចិត្ត​ ​សេរីភាព​ ​និង​សន្តិសុខ​ផ្ទាល់ខ្លួន​ ​។​ UN​DRIP​ ​ចែង​នៅ​ក្នុង​មាត្រា​២​ថា​ ​៖​ ​«​ជនជាតិ​ដើម​ ​និង​បុគ្គល​ម្នាក់ៗ​ ​មាន​សេរីភាព​ ​និង​ស្មើភាព​គ្នា​ ​ចំពោះ​ជន​ជាតិ​ ​និង​បុគ្គល​ដទៃទៀត​ទាំងអស់​ ​និង​មាន​សិទ្ធិ​រួចផុត​ពី​ការរើសអើង​គ្រប់​ប្រភេទ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​, ​ជាពិសេស​ផ្អែកលើ​ប្រភព​ដើម​ ​ជនជាតិ​ដើម​របស់​ពួកគេ​ ​ឬ​កំណត់​អត្តសញ្ញាណ​ »​ ​។​

មាត្រា​ ៨​ ​បញ្ជាក់​អំពី​សិទ្ធិ​របស់​ជនជាតិ​ដើម​មិន​ត្រូវ​ទទួលរង​នូវ​ការ​បង្ខិតបង្ខំ​ ​ឬ​បំផ្លិចបំផ្លាញ​ ​វប្បធម៌​របស់​ពួកគេ​ឡើយ​ ​។​ UN​DRIP​ ​មាន​ចែង​បន្ថែម​ទៀត​ នៅ​ក្នុង​មាត្រា​ ១​៥​ ថា​ ​៖​ ​«​ ​រដ្ឋ​គប្បី​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ក្នុង​ការ​ពិគ្រោះ​យោបល់​ ​និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ជនជាតិ​ដើម​ដែល​ពាក់ព័ន្ធ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើស​អើង​ ​និង​លុបបំបាត់​ការរើសអើង​ ​និង​លើក​ក​ម្ពស់​ការ​អត់ឱន​ ​ការយល់​ដឹង​ ​និង​ទំនាក់ទំនង​ល្អ​ក្នុងចំណោម​ជនជាតិ​ដើម​ ​និង​គ្រប់​ផ្នែក​ផ្សេងទៀត​នៃ​សង្គម​ ​។​

យោង​តាម​មាត្រា​ ១​៦ ​នៃ​ UN​DRIP​ ​ជនជាតិ​ដើម​មាន​សិទ្ធិ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ទាល់ខ្លួន​ ​ជា​ភាសា​របស់​ខ្លួន​ ​និង​អាច​ចូល​ទៅកាន់​វេទិកា​ទាំងអស់​ ​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ​ដែល​មិនមែន​ជា​ជនជាតិ​ដើម​ដោយ​គ្មាន​ការរើសអើង​ ​។​ ​រដ្ឋ​ទាំងឡាយ​ត្រូវ​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធ​ភាព ​ដើម្បី​ធានា​ថា​ កាតព្វកិច្ច​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ឆ្លុះបញ្ចាំង​ពី​ភាព​សម្បូរណ៍​បែប​នៃ​វប្បធម៌​ជនជាតិ​ដើម​ ​និង​ដោយ​គ្មាន​ការរើសអើង​ ​ដើម្បី​ធានា​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ពេញលេញ​គួរតែ​លើកទឹកចិត្ត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​មាន​ភាព​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លុះបញ្ចាំង​ពី​ភាព​ចម្រុះ​របស់​ជនជាតិ​ដើម​ ​។​

លើស​ពីនេះទៅ​ទៀត​ យើងខ្ញុំ​សូមឲ្យ​រដ្ឋាភិបាល​របស់​ឯកឧត្តម​យកចិត្តទុកដាក់​ ចំពោះ​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ ​ដូច​មាន​ខាងក្រោម​នេះ​ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ​ស្តីពី​អ្នក​ការពារ​សិទ្ធិមនុស្ស​ ​៖​

  • មាត្រា​ ១​ ​និង​ ​២​ ​ដែល​ចែង​ថា​ ​៖​ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​លើក​ក​ម្ពស់ ​និង​ខិតខំ​ការពារ​ ​និង​សម្រេច​ឲ្យបាន​នូវ​ ​សិទ្ធិមនុស្ស​ ​និង​សេរីភាព​ជា​មូលដ្ឋាន​ ​នៅ​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​អន្តរជាតិ​ ​ហើយ​រដ្ឋ​នីមួយៗ​ ​មាន​ការទទួលខុសត្រូវ​ ​និង​កាតព្វកិច្ច​សំខាន់​ក្នុង​ការ​ការពារ​ ​លើក​ម្ពស់ ​និង​អនុវត្ត​ ​សិទ្ធិមនុស្ស​ ​និង​សេរីភាព​ជា​មូលដ្ឋាន​ទាំងអស់​ ​។​
  • មាត្រា​ ៦​ (​ខ​) ​និង​ (​គ​) ​ដែល​ចែង​ថា​ ​៖​ ​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ ​ជា​បែប​បុគ្គល​ម្នាក់ៗ​ ​និង​ ​ជា​បែប​រួបរួម​ជាមួយ​អ្នកដទៃ​ ​ក្នុង​ការ​បោះពុម្ព​ចែកចាយ​ ​ឬ​ផ្សព្វផ្សាយ​ដោយសេរី​ ​នូវ​ទ​ស្សនៈ​ព័ត៌មាន​ ​និង​ចំណេះ​ដឹង​ផ្សេងៗ​ ​ស្តីពី​សិទ្ធិមនុស្ស​ ​និង​សេរីភាព​ជា​មូលដ្ឋាន​ ​។​ ​និង​​ដើម្បី​សិក្សា​ ពិភាក្សា​បង្កើត​ ​និង​ផ្តល់​មតិ​លើ​ការគោរព​ ​ទាំង​ក្នុង​ច្បាប់​ ​និង​លើ​ការ​អនុវត្ត​នូវ​ ​សិទ្ធិមនុស្ស​ ​និង​សេរីភាព​ជា​មូលដ្ឋាន​ទាំងអស់​ ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណជន​មក​លើ​បញ្ហា​ទាំងនោះ​ ​។​
  • មាត្រា​ ៩​ ​កថាខ័ណ្ឌ​ទី​ ៤​ (​ចំណុច​ (​ក​ ) ​ដែល​ផ្តល់ឲ្យ​នូវ​សិទ្ធិ​ ​ដើម្បី​បាន​ចូល​ទៅ​ធ្វើការ​ហើយ និង​ប្រាស្រ័យ​ទាក់ទង​ ​ដោយ​គ្មាន​ការ​រំខាន​ ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​នានា​ ​។​
  • ​មាត្រា​ ១​២​ ​កថាខ័ណ្ឌ​ទី ​២​ ​និង​ទី​ ៣​ ​ដែល​ចែង​ថា​ ​៖​ ​រដ្ឋ​គប្បី​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ ដើម្បី​ធានា​ការ​ការពារ​មនុស្ស​គ្រប់រូប​ប្រឆាំង​នឹង​អំពើ​ហឹង្សា ​ការ​គម្រាម​កំហែង​ ការសងសឹក​តាម​រូបភាព​ជាក់ស្តែង​ ​ឬ​តាម​យុត្ត​ធិ​ការដែល​ប្រកាន់យក​ការរើសអើង​ ​កា​រដាក់​សម្ពាធ​ ​ឬ​សកម្មភាព​តាម​អំពើ​ចិត្ត​ណាមួយ​ដែល​ជា​ផលវិបាក​ ​នៃ​ការ​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​របស់​ ​អ្នកប្រុស​ ​ឬ​អ្នកនាង​ ​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តីប្រកាស​ ​។​

ស្ថាន​ប៉េ​សក​កម្ម​អ​ចិន្ត្រៃយ៍​របស់​សាធារណរដ្ឋ​​សង្គមនិយម​វៀតណាម​ ​ប្រចាំ​ឲ្យ​អង្គការសហប្រជាជាតិ​ ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ដោយ​មិន​អាច​ឆ្លើយតប​បាន​ទាន់​ក្នុងរយៈពេល ​៦​០ ​ថ្ងៃ​ ​ទើប​នៅ​ថ្ងៃ​ទី​ ​១​៧​ ​ខែ​សីហា​ ​ឆ្នាំ​ ២​០​២​១​ ​បាន​ធ្វើ​លិខិត​ស្នើសុំ​ព​ន្យា​ពេល​ចំនួន​ ៣​០ ​ថ្ងៃ​បន្ថែម​ទៀត​ ​សម្រាប់​ការ​ឆ្លើយតប​នោះ​ ​។​ ខាងក្រោម​នេះ​ គឺជា​លិខិត​ដែល​ស្ថាន​ប៉េ​សក​កម្ម​អ​ចិន្ត្រៃយ៍របស់​រដ្ឋ​វៀតណាម​ ​បាន​ផ្ញើ​ទៅ​ជូន​ការិយាល័យ​ឧត្តមស្នងការ​ ​អង្គការសហប្រជាជាតិ​ ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ស្នើសុំ​ព​ន្យា​ពេល​បន្ថែម ​៣​០ ថ្ងៃ​បន្ត​ទៀត​ ​។​

ចុចអានឯកសារជាភាសាអង់គ្លេសជាទម្រង់ PDF

​ស្ថាន​ប៉េ​សក​កម្ម​អ​ចិន្ត្រៃយ៍ ​នៃ​​សារ​ធា​ណ​រដ្ឋ​ ​សង្គមនិយម​ ​វៀតណាម​
​ប្រចាំ​ការិយាល័យ​ ​អង្គការសហប្រជាជាតិ​​អង្គការ​ពាណិជ្ជកម្ម​ ​ពិភពលោក​ ​និង​ ​អង្គការ​
​អន្តរជាតិ​ ​ដទៃទៀត​​នៅ​ទីក្រុង​ហ្សឺណែវ​

លេខៈ ​១​២​៦​/​V​N​M​.21

ក្រុង​ហ្សឺណែវ​, ​ថ្ងៃ​ទី​១​៧​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​

​ស្ថាន​ប៉េ​សក​កម្ម​អ​ចិន្ត្រៃយ៍ ​នៃ​ ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ​ប្រចាំ​ការិយាល័យ​ អង្គការសហប្រជាជាតិ ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​និង​ ​អង្គការ​អន្តរជាតិ​ដទៃទៀត​ ​នៅ​ទីក្រុង​ហ្សឺណែវ​ ​សូម​បង្ហាញ​ការ​កោតសរសើរ ​ចំពោះ​សាខា​នីតិវិធី​ពិសេស​ ​នៃ​ឧត្តមស្នងការ​ ​អង្គការសហប្រជាជាតិ​ ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ ​ហើយ​មាន​កិត្តិយស​សូម​ស្នើ​ ​សុំ​ព​ន្យា​ពេល​៣​០​ថ្ងៃ​ (​ដល់​ថ្ងៃ​ទី​ ២​០​ ​ខែកញ្ញា​ ​ឆ្នាំ​ ២​០​២​១​ ) ​នៃ​ថ្ងៃកំណត់​សម្រាប់​ការ​ឆ្លើយតប​ទៅ​នឹង​ ​លិខិត​ទាក់ទង​រួមគ្នា​មួយ​ ​នៃ​នីតិវិធី​ពិសេស​ ​ចុះ​ថ្ងៃ​ទី​ ២​២​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​ឯកសារ​យោង​ : ​A​L​ ​V​N​M​ 3/2021 ​អំពី​ករណី​ ​លោក​ យឿ​ង​ ខា​យ​ ​។​

​ស្ថាន​ប៉េ​សក​កម្ម​អ​ចិន្ត្រៃយ៍ ​នៃ​ ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ​ប្រចាំ​ការិយាល័យ​ ​អង្គការសហប្រជាជាតិ​ ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​និង​ ​អង្គការ​​អន្តរជាតិ​ដទៃទៀត​ ​នៅ​ទីក្រុង​ហ្សឺណែវ​ ​សូម​ឆ្លៀត​ក្នុង​ឱកាស​នេះ ​សម្តែង​ជំរាប​សារ​ជាថ្មី​ ​ជូន​ចំពោះ​ ​ស្ថាប័ន​នីតិវិធី​ពិសេស​ ​នៃ​ឧត្តមស្នងការ​ ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ ​នូវ​សេចក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​។​

ចុចអានឯកសារជាភាសាអង់គ្លេសជាទម្រង់ PDF

Leave A Reply

Your email address will not be published.