អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ទាមទារ​វៀតណាម​ដោះលែង Blogger ៣៥ នាក់​

0 265

​ដោយ ថាច់ ប្រីជា គឿន​-​សារព័ត៌មាន ព្រៃនគរ​

​សេចក្ដីថ្លែងការណ៍​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​ព័ត៌មាន​គ្មាន​ព្រំដែន (RSF) នៅ​ថ្ងៃទី ២៤ ខែកក្កដា បាន​ថ្លែង ថា ខណៈដែល​ប្រមុខរដ្ឋ​វៀតណាម​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី Washington ដើម្បី​ជួប​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​ម៉ា​មា គឺ​វៀតណាម​ជា​ប្រទេស​ជាប់​លេខ ២ ដែល​ដាក់គុក​អ្នកសរសេរ​ប្លក់ និង​អ្នកកាសែត Online ច្រើនជាងគេ​នៅក្នុង​ពិភពលោក បន្ទាប់ពី​ចិន ។​

វៀតណាមជាប្រទេសទី ២ ដែលចាប់អ្នកសរសេរប្លក់ដាក់គុកច្រើនជាងគេ បន្ទាប់ពីចិន ។
វៀតណាមជាប្រទេសទី ២ ដែលចាប់អ្នកសរសេរប្លក់ដាក់គុកច្រើនជាងគេ បន្ទាប់ពីចិន ។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ទាមទារ​វៀតណាម​ដោះលែង Blogger ៣៥ នាក់​

​យោងតាម​អង្គការ​នេះ ក្រុម​អ្នកសរសេរ​ប្លក់ និង​អ្នកកាសែត Online ត្រូវ​ប្រឈម​នឹង​ការកាត់ទោស​ឲ្យ​ជាប់ គុក​រយៈពេល​យូរ ដល់​ទៅ ១៣ ឆ្នាំ ពីបទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ។ ពួកគេ​ក្លាយជា​ជនរងគ្រោះ​នៃ​យុទ្ធនា   ការបង្ក្រាប​យ៉ាង​សាហាវ​ពី​រដ្ឋាភិបាល​វៀតណាម​ចំពោះ​ក្រុម​អ្នក​បញ្ចេញយោបល់​ខ្វែងគំនិត ។ អង្គការ អ្នក កាសែត​គ្មាន​ព្រំដែន​បាន​សំណូមពរ និង​ទាមទារ​ឲ្យ​រដ្ឋការ​ក្រុង​ហាណូយ​ដោះលែង​ក្រុម​អ្នក​សរ សេរ​ប្លក់ ទាំង អស់​ដោយ​គ្មាន​លក្ខខណ្ឌ ។​

​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​បាន​ថ្លែងថា “ ក្រុម​អ្នកសរសេរ Blog មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ ផ្ដល់ព័ត៌មាន​គួរ​ឲ្យ​ទុកចិត្ត ជាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​រដ្ឋ​វៀតណាម ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ ត្រូវ​ឋិត​នៅក្រោម​បញ្ជា​ពី​ថ្នាក់លើ និង​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​” ។​

​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ទាមទារ​ឲ្យ​ដោះលែង​ក្រុម​អ្នកសរសេរ Blog និង​អ្នកកា​សែរ Online លែង​ជាបន្ទាន់ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​លុប​ចោល​នូវ​របប​ត្រួតពិនិត្យ និង​ច្បាប់​ណា​ដែល បង្កើតឡើង​ដើម្បី​បង្ក្រាប​អ្នកសរសេរ Blog និង​អ្នកកាសែត Online  ជាពិសេស មាត្រា ៨៨ និង ៧៩ នៃ​ច្បាប់ព្រហ្មទណ្ឌ ។

យោងតាម​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន គ្រាន់តែ​នៅក្នុង​ឆ្នាំ ២០១២ រដ្ឋាភិបាល​បក្សកុម្មុយនិស្ត វៀតណាម បាន​កាត់ទោស​អ្នកតស៊ូ​មតិ​ឡើងដល់​ទៅ ៤៨ នាក់ ។​
​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​ចាត់​វៀតណាម​ឲ្យ​ជាប់​ចំណាត់ថ្នាក់​លេខ ១៧២ ក្នុងចំណោម ប្រទេស​ទាំង ១៧៩ ស្ដីពី​សេរីភាព​ព័ត៌មាន និង​បាន​ស្ថិតនៅក្នុង​បញ្ជី “​ប្រទេស​សត្រូវ​អិន​ធើ​ណិ​ត ឆ្នាំ ២០១៣” ៕​

Leave A Reply

Your email address will not be published.