ការចូលវស្សារបស់ព្រះសង្ឃខ្មែរ នៅដែនដីកម្ពុជាក្រោម
ដោយ ស៊ឺន ចែងចើន | VOKK
បុណ្យចូលវស្សា ឬចាំវស្សា ជាប្រពៃណីរបស់ព្រះសង្ឃពុទ្ធសាសនិកមានតាំងពីជំនាន់ពុទ្ធកាលរៀងមក ។
ថ្ងៃចូលព្រះវស្សា គឺជាថ្ងៃសំខាន់មួយ ក្នុងចំណោមថ្ងៃសំខាន់ៗ ដទៃទៀត ក្នុងព្រះពុទ្ធសាសនា ដែលព្រះសង្ឃថេរវាទ គ្រប់ប្រទេសទាំងអស់តាំងចិត្តអធិដ្ឋាន ចូលព្រះវស្សា នៅកន្លែងណាមួយ ក្នុងវស្សានរដូវចំនូន ៣ ខែ ។
ការចូលវស្សារបស់ព្រះសង្ឃមានរយៈពេល ៣ ខែ (មួយត្រៃមាស) ក្នុងវស្សាន្តរដូវ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សាឡើយ ។ ចំណែកឯពុទ្ធបរិស័ទ ជាទាយកទាយិកា ឧបាសកឧបាសិកាវិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ដោយចាត់ចែងសំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប គ្រឿងបរិក្ខា និងគ្រឿងសក្ការៈមួយចំនួនទៀតតាមលទ្ធភាព យកមកថ្វាយប្រគេនព្រះសង្ឃ ដែលគង់ចាំវស្សា ។
ក្នុងឱកាសនេះ វិទ្យុសំឡេងកម្ពុជាក្រោម សូមលើកយកថ្ងៃចូលព្រះវស្សារបស់ព្រះសង្ឃខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលមានវត្តជាង ៤០០ វត្ត ហើយបានចូលកាន់ព្រះវស្សាតាមវិន័យពុទ្ធប្បញ្ញាត្តដែរនោះ ដើម្បីជាការស្វែងយល់ថា តើមានភាពខុសគ្នា ពីការចូលព្រះវស្សា នៅប្រទេសកម្ពុជា ដូចម្តេចខ្លះ ។
សម្រាប់ឆ្នាំនេះ នៅថ្ងៃពុធ ០១ រោច ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព. ស. ២៥៦០ ដែលត្រូវ នឹងថ្ងៃទី ២០ ខែកក្កដា គ. ស. ២០១៦ ជាថ្ងៃចូលវស្សារបស់ព្រះសង្ឃ នៅតាមវត្តអារាមនានា រយៈពេល ៣ ខែ ។ ថ្ងៃ ១៥ កើត ខែអាសាឍ គឺមុនថ្ងៃចូលវស្សាមួយថ្ងៃ ក្នុងអំឡុងពេលមួយសប្តាហ៍ព្រះសង្ឃខ្មែរក្រោម នៅតាមវត្តអារាមនានា បាននិមន្តចេញ ពីវត្តមួយទៅកាន់វត្តមួយ ដើម្បីធ្វើកិច្ចវត្ត ឬយកវត្តគ្រូឧបជ្ឈាយ៍របស់ខ្លួនរៀងៗ អង្គ ។
ពិធីធ្វើកិច្ចប្រណិបត្តិ ឬធ្វើកិច្ចយកវត្តព្រះឧបជ្ឈាយ៍ ដែលជាប្រពៃណីរបស់ព្រះសង្ឃ ខ្មែរក្រោម នៅកម្ពុជាក្រោមតែងតែធ្វើរៀងរាល់ឆ្នាំ មុនពេលព្រះសង្ឃចូលកាន់ព្រះវស្សា ៣ ខែ ។ តើមូលហេតុអ្វី បានជាមានកិច្ចនិមន្តត្រាច់ចររបស់ព្រះសង្ឃខ្មែរក្រោម ចេញពីវត្តមួយទៅកាន់វត្តមួយស្វែងរកព្រះឧបជ្ឈាយ៍របស់ខ្លួន ដើម្បីធ្វើកិច្ចយកវត្ត ?
ព្រះតេជព្រះគុណ ថាច់ លឹម ស៊ី ហៅ ថាច់មុ័ន ព្រះចៅអធិការវត្តសាសនសាមគ្គីរង្សី (អូរត្រាវ) ស្ថិតនៅស្រុកកញ្ចោង ខេត្តព្រះត្រពាំង មានថេរដីកាប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម អំពីមូលហេតុនៃកិច្ចយកវត្តព្រះឧបជ្ឈាយ៍យ៉ាងនេះថា ៖
ចំណែកពិធីនៃកិច្ចយកវត្តវិញ គេធ្វើទៅតាមក្រុមឧបជ្ឈាយ៍ ដែលភិក្ខុ/សមណេរ ត្រូវបានបំបួសដោយព្រះឧបជ្ឈាយ៍អង្គនោះ ៖
ក្រោយពីកិច្ចយកវត្តព្រះឧបជ្ឈាយ៍រួចរាល់ហើយ ព្រះសង្ឃដែលកំពុងសិក្សាតាមសាលាពុទ្ធិកសិក្សា នៅតាមវត្តអារាមនានា ក៏បាននិមន្តទៅកាន់វត្តដែលខ្លួនកំពុងស្នាក់នៅរៀនសូត្រនោះ ។
នៅថ្ងៃ ១ រោចខែអាសាធ ជាថ្ងៃត្រូវចូលវស្សារបស់បព្វជិត ក្នុងព្រះពុទ្ធសាសនា ទាំងភិក្ខុទាំងសាមណេរ ជាការចាំបាច់តាមពុទ្ធានុញ្ញាត ។
មុនព្រះសង្ឃចូលព្រះវស្សា ១ ថ្ងៃ ពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ ក្រោមការដឹកនាំរបស់លោកអាចារ្យ និងគណៈកម្មការវត្ត ក៏បានរៀងចំពិធីប្រគេនទេយ្យវត្ថុ មានសាដក ទៀន ធូប ប្រេងចំណាំវស្សាជាដើម សម្រាប់ទំនុកបំរុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្ត ។ នេះជាការលើកឡើងរបស់ព្រះតេជព្រះគុណ ថាច់ លឹម ស៊ី ។
ព្រះអង្គបានមានថេរដីកាបញ្ជាក់បន្ថែម ៖
រីឯពិធីហែទៀនព្រះវស្សា សាដក គ្រឿងបរិក្ខា គ្រឿងសក្ការៈប្រទក្សិណព្រះវិហារ និងដំណើររឿងនៃការអុជទៀនវស្សារយៈពេល ៣ ខែមិនឲ្យរលត់នោះ ព្រះអង្គបានបញ្ជាក់ យ៉ាងនេះថា ៖
ការគង់ចាំព្រះវស្សា ៣ ខែនេះ ជារយៈពេលមួយមានតម្លៃពិសេសណាស់សម្រាប់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ពោលគឺជាពេលវាលាតឹងរឹងមួយក្នុងការប្រតិបត្តិរបស់ព្រះសង្ឃ ។ ព្រះតេជព្រះគុណ ថាច់ លឹម ស៊ី បញ្ជាក់ ៖
ក្រៅពីកិច្ចប្រតិបត្តិគង់ចាំព្រះវស្សាតាមផ្លូវព្រះពុទ្ធសាសនា វត្តអារាមនីមួយៗ នៅកម្ពុជាក្រោម ក៏មានធ្វើសកម្មភាពផ្សេងៗ ជាច្រើនទៀត មានដូចជា ការបើកវគ្គធ្វើវិបស្សនាសមាធិធម៌សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ ការចាត់តាំងបើកសាលាបាលីសម្រាប់សមណសិស្សសាលាពុទ្ធិកសិក្សា ព្រោះថាវត្តនីមួយ ៗ បានបើកសាលាពុទ្ធិកសិក្សា ចាប់តាំងពីពុទ្ធិកមធ្យមសិក្សាបឋមភូមិ រហូតដល់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ។
ទាក់ទិន នឹងការចូលវស្សារបស់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនានេះដែរ ព្រះតេជព្រះគុណ ថាច់ លឹម ស៊ី ក៏បានលើកឡើង អំពីបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា ដែលជាថ្ងៃសំខាន់មួយទៀតរបស់ពុទ្ធសាសនិកជន ដែលត្រូវគ្នា នឹងថ្ងៃពេញបូណ៌មី ១៥ កើត ខែអាសាឍ ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា បុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា មិនមានប្រារព្ធធ្វើឡើងទេ ។ នៅកម្ពុជាប្រារព្ធតែបុណ្យពីរប៉ុណ្ណោះ គឺមាឃបូជា និងវិសាខបូជា ។ ព្រះតេជព្រះគុណ ថាច់ លឹម ស៊ី បានពន្យល់អំពីបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា យ៉ាងដូច្នេះ ៖
Comments are closed.