អ្នកស្រី កៀង សា​ខន អ្នកនិពន្ធ​បទ​ចម្រៀង​ជាតិនិយម​ខ្មែរក្រោម និង​ល្ខោននិយាយ​រឿង វីរបុរស សឺ​ង គុយ​

170

​ដោយ ថាច់ ប្រីជា គឿន​

​អ្នកស្រី កៀង សា​ខន កើត​នៅ​ឆ្នាំ ១៩៥០ នា​ខេត្តបាត់ដំបង នៃ​ប្រទេស​កម្ពុជា ដែលមាន​ម្ដាយ​ឪពុក​ជា​អ្នកមាន​ដើម កំណើត​នៅ​កម្ពុជា​ក្រោម ។ អ្នកស្រី ជា​អ្នកនិពន្ធ​ដែល​ប្រើ​ទឹកខ្មៅ​មិនចេះ​រីងស្ងួត និង​ជា​អ្នក​ដែលមាន​សំឡេង​ដ៏ ពីរោះ​ក្រអួន​ក្រឳ ប្រចាំ​ផលិតកម្ម​ខ្មែរក្រោម និង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ។ អ្នកស្រី​បាន​និពន្ធ​បទ​ចម្រៀង​ជាតិ និយម​ខ្មែរក្រោម​ជាច្រើន​បទ និង​ល្ខោននិយាយ​រឿង “​ចៅហ្វាយ គុយ​” ។ សព្វថ្ងៃ អ្នកស្រី​កំពុង​រស់នៅក្នុង​ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ។​

អ្នកស្រី កឿង សាខន អ្នកនិពន្ធបទចម្រៀងជាតិនិយមខ្មែរ និង ល្ខោននិយាយរឿង “ចៅ ហ្វាយ គុយ” នៃផលិតកម្មខ្មែរក្រោម ដែលមានលោក សឺង ខាន់ ជាចាងហ្វាង ។
អ្នកស្រី កឿង សាខន អ្នកនិពន្ធបទចម្រៀងជាតិនិយមខ្មែរ និង ល្ខោននិយាយរឿង “ចៅ ហ្វាយ គុយ” នៃផលិតកម្មខ្មែរក្រោម ដែលមានលោក សឺង ខាន់ ជាចាងហ្វាង ។

​អ្នកស្រី កៀង សា​ខន កើត​នៅ​ព្រឹក ថ្ងៃ​ច័ន្ទ ១០ រោច ខែផល្គុន ឆ្នាំឆ្លូវ  ឯកស័ក ព​. ស​. ២៤៩៣ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ​១៩៥០ ។ អ្នកស្រី កើត​នៅ​ភូមិ បឹង​ឈូក ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្តបាត់ដំបង ។ អ្នកស្រី​គឺជា​កូនស្រី​ច្បង​របស់លោក កៀង ច​ន  និង អ្នកស្រី លឹម តឹក សា​វ៉ាង

​អ្នក ស្រី​មាន​បងប្អូន​ទាំងអស់​ចំនួន ៨ នាក់ គឺ​ស្រី ៤ និង​ប្រុស ៤ គឺ ៖

  • ទី ១- អ្នកស្រី កៀង សា​ខន ជា​កូនស្រី​ច្បង​
  • ទី ២- លោក កៀង វិចិត្រ មាន​ទីលំនៅ នៅ​ទីក្រុង​ឡង​បិ​ច រដ្ឋ​កាលីហ្វ័រ​ញ៉ា​
  • ទី ៣- លោក កៀង វាសនា មាន​ទីលំនៅ នៅ​ទីក្រុង​ឡង​បិ​ច រដ្ឋ​កាលីហ្វ័រ​ញ៉ា​
  • ទី ៤- អ្នកស្រី កៀង សោភ័ណ មាន​ទីលំនៅ នៅ​ទីក្រុង​ឡង   បិ​ច រដ្ឋ​កាលីហ្វ័រ​ញ៉ា​
  • ទី ៥- កៀង វិ​ល័យ ប្រុស បានទទួល​អនិច្ចកម្ម​តាំងពី​អាយុ​១៥ ឆ្នាំ​នៅ​កម្ពុជា​
  • ទី ៦- អ្នកស្រី កៀង សម្បត្តិ មាន​ទីលំនៅ នៅ​ទីក្រុង ឡង​បិ​ច រដ្ឋ​កាលីហ្វ័រ​ញ៉ា​
  • ទី ៧- អ្នកស្រី កៀង សោមា មាន​ទីលំនៅ នៅ​ទីក្រុង​គង​បិ​ច រដ្ឋ​កាលីហ្វ័រ​ញ៉ា​

និង ទី ៨- កៀង វុ​ដ្ឋា​រដ្ឋ ប្រុស​ពៅ កើត​ក្នុង​របប​ខ្មែរក្រហម​បានទទួល​អនិច្ចកម្ម កាលពី​ឆ្នាំ ១៩៩៣ ដោយ​ជំងឺហឺត នៅ​មន្ទីរពេទ្យ ST. MARY    ក្នុង​ជន្មាយុ ១៧ ឆ្នាំ ។​

ដោយសារ​បញ្ហា​គ្រួសារ​ទីទ័លក្រ​ផង និង​ដោយសារ​បញ្ហា​ប្រទេស​កម្ពុជា កើត​អសន្តិសុខ​ផង ។ អ្នកស្រី​ក៏​សម្រេចចិត្ត​បោះ បង់​ការសិក្សា ក្រោយ​ដែល​អ្នក ស្រី​បាន​ប្រឡង​ឌី​ប្លូ​ម​នៅ​ឆ្នាំ ១៩៧០ ជាប់​ហើយ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ក្រែង​អាចជួយ​សម្រាល​បន្ទុក​ឳ​ពុក​ម្តាយ​បាន​ខ្លះ ។​

​ក្នុង​ឆ្នាំ​ដដែល​នោះ អ្នកស្រី​បាន​ចូល​សិក្សា​មុខវិជ្ជា​ពេទ្យ នៅក្នុង មន្ទីរពេទ្យ​យោធា ៤០៣ ហើយក៏​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ លោក សយ សា​វ៉ុ​ង ដែលជា​អ្នកឯកទេស​ខាង ម៉ាស៊ីន​បញ្ចាំង​កាំរស្មី X-Ray ប្រចាំ​មន្ទីរពេទ្យ ៤០៣ ។   ឆ្នាំ ១៩៧១ អ្នកស្រី​ប្រសូត្រ​បាន​បុត្រា​ម្នាក់​ឈ្មោះ សយ សុភាព ។​

ឆ្នាំ ១៩៧២ អ្នកស្រី បាន​ទៅ​សិក្សា ហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ​យោធា P II ចំនួន ៣ ខែ នៅក្នុង​បន្ទាយ​គុយ​ហ្សេ QG ខេត្តបាត់ដំបង ។ បញ្ចប់​វិន័យ​យោធា ហើយ អ្នកស្រី ក៏បាន​វិល​ទៅ ធ្វើការ​ក្នុង​មន្ទីរពេទ្យ ៤០៣ វិញ ។​

​ដល់​ឆ្នាំ ១៩៧៣ មន្ទីរពេទ្យ​បាន​តម្រូវ​ឲ្យ​អ្នកស្រី​ទៅ​សិក្សា​វិជ្ជាពេទ្យ​បន្ត​នៅឯ​រាជធានី​ភ្នំពេញ   អស់​រយៈពេល​ចំនួន ៦ ខែ​ទៀត ។   ដោយសារ​សារជាតិ​របស់​អ្នកស្រី​ជា​មនុស្ស​លោភលន់​ក្នុង​ការចង់​ចេះ​ចង់ដឹង ទើប​អ្នកស្រី​ស្នើសុំ​មិត្ត​ភ័ក្ក​ស្រី​ម្នាក់​ដែលមាន​ស្គាល់​អ្នកធ្វើការ​នៅក្នុង​មន្ទីរពេទ្យ សម្រាលកូន​មួយ ស្ថិតនៅ ក្បែរ​សាលា​ដែល​អ្នកស្រី​ស្នាក់​រៀន ជួយ​អ្នកស្រី​ឲ្យ​បាន​ចូលទៅ​រៀន​អំពី​វិធី សម្រាលកូន រៀងរាល់ យប់ រហូតដល់​ថ្ងៃ​អ្នកស្រី​បញ្ចប់​សាលា​ពេទ្យ​យោធា ។​

​ត្រឡប់​មកដល់​ស្រុកកំណើត​វិញ​កាលណា អ្នកស្រី​ក៏បាន​វិល​ចូលទៅ​ធ្វើ ការ​នៅក្នុង​មន្ទីរពេទ្យ ដដែល​ជាមួយនឹង​សា្វ​មី​របស់​អ្នកស្រី រហូតដល់​ឆ្នាំ ១៩៧៥ របប​ប្រល័យពូជសាសន៍ ពល​ពត ចូល​រា​ត ត្បា​ត ។ អ្នកស្រី​ត្រូវបាន​ក្រុម​ខ្មែរ​ក្រ ហម​ជន្លៀស​ទៅ​នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​វត្ត​តា​មឹ​ម ស្រុក​អូរ​ស្រឡៅ ខេត្តបាត់ដំបង ។ នៅ​ឆ្នាំ ១៩៧៦ អ្នកស្រី​ប្រសូត្រ​បាន​បុត្រា​មួយទៀត​ឈ្មោះ សយ     សុភា ។ នៅក្នុង​របប​ខ្មែរក្រហម អ្នកស្រី​បាន​បែក​ឳ​ពុក​ម្តាយ ប្អូនប្រុស​ស្រី លើកលែងតែ​ប្អូន ស្រី​ឈ្មោះ កៀង សម្បត្តិ ម្នាក់​គត់ ដែល​បាន​ជាប់​ទៅជា​មួយ​អ្នកស្រី ។​

​ដល់​ឆ្នាំ ១៩៧៩ ក្រោយ​ដែល​របប​ខ្មែរក្រហម​ផ្តួល​រលំ អ្នកស្រី​ក៏បាន​ជួប ជុំ​ឳ​ពុក​ម្តាយ​និង​ប្អូនៗ​វិញ ហើយ​ប្រសូត្រ បាន​បុត្រា​ម្នាក់ទៀត ឈ្មោះ សយ សា វ៉ុ​ង​ស័​ក្ត កើត​នៅ​ខែតុលា ។ ក្រោយ​ពេលដែល​អ្នក ស្រី​សម្រាល​បុត្រ​បាន ១ ខែ​គត់ អ្នកស្រី​បាន​បបួល​ក្រុមគ្រួសារ   មាន​មាតាបិតា និង​ប្អូនៗ    ចាកចេញ ចោល​មាតុភូមិ​ដ៏​ជាទី​ស្រឡាញ់ ឆ្ពោះទៅកាន់​ជំរំ​ភៀសខ្លួន​ខ្មែរ​ឈ្មោះ ជំរំ​ខាវ​អ៊ី​ដាង ដែល​ស្ថិតនៅក្នុង ប្រទេស​ថៃ  រហូតដល់​ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ១៩៨២ ទើប​អ្នកស្រី មានឈ្មោះ មក​រស់នៅ​សហរដ្ឋអាមេរិក ក្នុង​រដ្ឋ North Dakota​។ មកដល់​ទីនោះ អ្នកស្រី​បាន​ខិតខំ​សិក្សា​ភាសា​អង់គ្លេស ESL បាន​មួយឆ្នាំ​គត់ ក៏​ប្តូរ​ទីលំនៅ​ទៅ នៅ​ទីក្រុង Detroi រដ្ឋ Michigan ជួបជុំ​ឳ​ពុក​ម្តាយ និង​ប្អូនៗ​ទាំង​៦​នាក់ នៅ​ឆ្នាំ    ១៩៨៣ ។ នៅ​ទីនោះ អ្នកស្រី​បាន​បន្ត​ការសិក្សា​មុខវិជ្ជា​ពេទ្យ នៅ​វិទ្យាល័យ Michigan ។ ដោយសារ​ធាតុ អាកាស​នៅ​ទីនោះ​ត្រជាក់​ខ្លាំងពេក    បណ្តាល​ឲ្យ​កូន ប្រុស​របស់​អ្នកស្រី​ម្នាក់​ឈ្មោះ សា​វ៉ុ​ង ស័​ក្ត កើត​ជំងឺ ប្រកាច់​ចូល​មន្ទីរពេទ្យ​ជា​ញឹកញាប់ ទើប​អ្នកស្រី​និង​ក្រុមគ្រួសារ​ទាំងអស់  សម្រេចចិត្ត​ផ្លាស់​ទីលំនៅ​មក ទីក្រុង ឡង​បិ​ច​ក្នុង​ឆ្នាំ ១៩៨៤ រហូតដល់​បច្ចុប្បន្ន ។ នៅ​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​១៩៨៤ អ្នកស្រី​ប្រសូត បាន​បុត្រី​ពៅ​ម្នាក់​ឈ្មោះ  សយ ម៉ា​រី ។​

​ឆ្នាំ​១៩៨៦ អ្នកស្រី​បាន​បើកហាង​វី​ឌី​អូ  VIDEO  តូច​ល្មម​ឈ្មោះ   C&Y ហើយ​ទន្ទឹមនឹង​ពេល នោះ ដែរ អ្នកស្រី​ម​គំនិត​ចាប់ផ្តើម​និពន្ធ​បទ​ចម្រៀង​ផ្នែក មនោសញ្ចេតនា ហើយ​ផលិត​ជា​ថាស CDs  ដែលមាន​ឈ្មោះថា​ផលិតកម្ម ខ្លែង​ហោះ  THE HALK បាន​ចំនួន ៥ លេខ ។ ក្រោយមក អ្នកស្រី​ក៏បាន និពន្ធ​រឿង បុប្ផាត្រូវការសន្សើម ដោយបាន​ថត​ជា​ខ្សែភាពយន្ត​ទំហំ ១៦ ម​.​ម​.  សហការ​រួម​ជា មួយ​លោក ហួត ចំរើន ជា​ចាងហ្វាង ។ ការថត​ខ្សែភាពយន្ត​នេះ បាន​បង្អូស​ពេល អស់​រយៈ ៥ ឆ្នាំ​ទើប​ថត ចប់ គឺ​បានចាប់ផ្តើម​ថត​នៅ​ឆ្នាំ ១៩៨៦ រហូតដល់​ឆ្នាំ ១៩៩០ ទើបបាន​បញ្ចប់ ។​

CD ចម្រៀងជាតិនិយមខ្មែរក្រោម VOl. ៧ មានចំណងជើងថា “មុខមួយជីវិតបី ” ចេញឆ្នាំ ២០១២ បានរៀបរៀងដោយអ្នកស្រី កៀង សាខន និង លោក សឺង ខាន់ ជាចាងហ្វាង ។
CD ចម្រៀងជាតិនិយមខ្មែរក្រោម VOl. ៧ មានចំណងជើងថា “មុខមួយជីវិតបី ” ចេញឆ្នាំ ២០១២ បានរៀបរៀងដោយអ្នកស្រី កៀង សាខន និង លោក សឺង ខាន់ ជាចាងហ្វាង ។

ឆ្នាំ ១៩៩៥ ដល់​ឆ្នាំ ១៩៩៧ អ្នកស្រី​បានក្លាយ​ជា​ស្ថាបនិក​ទូរទស្សន៍​ខ្មែរ  KBN មួយរូប ប្រចាំ​ទី ក្រុង​ឡង​បិ​ច រដ្ឋ​កាលីហ្វ័រ​ញ៉ា ។

​ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ ២០០០ អ្នកស្រី​បាន​ចូល​បម្រើ​កិច្ចការ​សង្គម ក្នុង​សមាគម ខ្មែរ​មួយ​នៅ​ទីក្រុង សាន់​តា​អាណា រដ្ឋ​កាលីហ្វ័​រ​ញ៉ា ។ នៅ​ក្នុ​ចន្លោះ​ឆ្នាំ ១៩៩៧ ដោយសារ​អ្នកស្រី ចង់​ស្វែងយល់​ជុំវិញ​បញ្ហា​ខ្មែរក្រោម​ពេក ទើប​អ្នកស្រី​ស្ម័គ្រចិត្ត​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ ជាមួយ​ក្រុម​សមាគម​ខ្មែរក្រោម​ប្រ ចាំទី​ក្រុង ឡង​បិ​ច រដ្ឋ​កាលីហ្វ័រ​ញ៉ា ដែលមាន​លោក សឺ​ង ទួន ជា​ប្រធាន ។​

​ឆ្នាំ ២០០០ អ្នកស្រី​បាន​អញ្ជើញ​ទៅ​ចូលរួម​ហែ​បាតុកម្ម​ជា​លើកដំបូង នៅ​ទីក្រុង​ញី​វ​យ៉​ក ។​

​ដល់​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០០១ អ្នកស្រី​បាន អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​ប្រណាំងទូក ង អន្តរជាតិ​លើកដំបូង នៅ​ទីក្រុង​ហ្វិ​ល​ឡា​ដែល​ហ្វា ដែល​ក្នុងនោះ មាន​វត្តមាន​ក្រុមកីឡា ទូក ង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឈ្មោះ  កំហែង​នាគរាជ  ដែល​អ្នកស្រី​បានដាក់ឲ្យ ។  ក្នុង​ឆ្នាំ​ដដែល​នោះ អ្នកស្រី​បាន​ផលិត ថាស​ស៊ី​ឌី CDs ជា​លើកដំបូង ដោយ​ដាក់ឈ្មោះ ថា​ផលិតកម្ម ខែ្មរ​ក្រោម មាន​សញ្ញា​រូប រា​ហ៊ូ​ជា​សម្គាល់​ក្រោម​ចំណងជើង​ថា ទុក្ខ​ខែ្មរ​ក្រោម ដែលមាន អ្នកនិពន្ធ​ចំនួន ៤ រូប រួមមាន​៖

ទី ១ គឺ​រូប​អ្នកស្រី ទី ២ គឺ​លោក ថាច់ សេ​វិចិត្រ ទី ៣ គឺ​លោក ស័ក្តិ សា​យឿន និង ទី ៤ គឺ​លោក ថាច់ ថឿ​ង ។ ច្រៀង​ដោយ​តារាចម្រៀង ២ ដួង គឺ​លោក សយ វិ​វ​ឌ្ឃ​ន៍ និង​កញ្ញា ទូច ស៊ុន​និ​ច ។​

នៅក្នុង​ឆ្នាំ ២០០១ ដដែល​នោះ អ្នកស្រី​បាន​ផលិត​ថាស់​ឌី​វី​ឌី DVDs ស្តីពី ពិធី​ប្រណាំងទូក ង ខ្នាត​អន្តរជាតិ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទន្លេ ស្គូ ខុល ទីក្រុង ហ្វីល​ឡា​ដែល​ហ្វា ដោយមាន ក្រុម​កី ឡាករ​ទូក ង ចំនួន​៣២​ប្រទេស និង​សញ្ជាតិ រួមទាំង​ក្រុម កីឡាករ​ទូក ង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កំហែង​នាគរាជ ផងដែរ ។​

ឆ្នាំ ២០០២ អ្នកស្រី បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​ប្រណាំងទូក ង ខ្នាត ៦ អន្តរជាតិ ជា​លើក​ទី ២ នៅ​ទីក្រុង​រ៉ូម នៃ​ប្រទេស       អ៊ីតាលី  និង លើក​ទី ៣ នៅ​ទី ក្រុង​តូ​រិ​ន​តូ នៃ​ប្រទេស​កាណាដា ។ សូម ជំរាប​ថា​នូវ​រាល់​បណ្តា​ឌី​វី​ឌី ដែល​អ្នកស្រី បាន​ផលិត តាម       រយៈ​ផលិតកម្ម ខ្មែរក្រោម ដែលមាន​លោក សឺ​ង ខាន់ ជា​ចាងហ្វាង និង​អ្នកស្រី​ជា​និពន្ធ​នាយក​។ រាល់​បណ្តា​ថាស​ឌី​វី​ឌី DVDs ដែលជា​ស្នាដៃ​ផ្ទាល់ អ្នកស្រី​តែងតែមាន​បង្កប់​នូវ​អត្ថន័យ និង​ខ្លឹមសារ ចង្អុលបង្ហាញ​ពី​ទីកន្លែង និង​ពេលវេលា​បង្ហើរ​តាម​សំនៀង​តារាចម្រៀង ទុកជា​ចំណងដៃ​ប្រវត្តិសាស្ត្រ​ជូន​កុលបុត្រ​ខ្មែរ​ទស្សនា និង​ស្តាប់​កម្សាន្ត ជា​និរន្ត​តរៀង​ទៅ ។​

CD ល្ខោននិយាយរឿង “វីរបុរសឧកញ៉ា សឺង គុយ” ចេញឆ្នាំ ២០០៥ រៀបរៀងដោយ អ្នកស្រី កឿង សាខន និង លោក សឺង ខាន់ នៃផលិតកម្មខ្មែរក្រោម ។
CD ល្ខោននិយាយរឿង “វីរបុរសឧកញ៉ា សឺង គុយ” ចេញឆ្នាំ ២០០៥ រៀបរៀងដោយ អ្នកស្រី កឿង សាខន និង លោក សឺង ខាន់ នៃផលិតកម្មខ្មែរក្រោម ។

​ឆ្នាំ ២០០៧ អ្នកស្រី​បាន​អញ្ជើញ​ទៅ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ ដែល​បាន​នាំមុខ​ដោយ​ក្រុម មន្ត្រីជាន់ខ្ពស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ក្រុម​អង្គការ យូ​អិន​ភី​អូ UNPO ដែលមាន​ទីស្នាក់ការ​នៅ ទីក្រុង​ឡាអេ ជួយ​ធ្វើ​អន្តរាគមន៍ ទាំង​ទីកន្លែង​ប្រជុំ ទាំង​សន្តិសុខ​ក្នុងការ​ដង្ហែ​ក្បួន​ព្យុះ​ហយា​ត្រា ពីមុខ សាលាក្រុង ទៅកាន់​មុខ​តុលាការអន្តរជាតិ ICJ ជា​កន្លែង​ដែល​ខ្មែរ​បានទាមទារ​ប្រាសាទព្រះវិហារ កាលពី​ឆ្នាំ ១៩៦៣ ។ បន្ទាប់មក​អ្នកស្រី​បាន​ផលិត​ថាស​ឌី​វី​ឌី លេខ ៩ ឆ្នាំ ២០០៧ ក្រោម​ចំណងជើង​ថា ច្បាប់អន្តរជាតិ​ស្តីអំពី សិទ្ធិ​ស្វ័យ​សម្រេច​វាសនា ខ្មែរក្រោម ។  ដោយឡែក អ្នកស្រី​បាន   ផលិត​ថាស​ស៊ី​ឌី CDs ជាច្រើន​លេខ ដែល​ក្នុងនោះ​មាន​ស៊ី​ឌី​រឿង វីរបុរស​ឧកញ៉ា សឺ​ង គុយ ចំនួន ៤ ថាស​ចប់ ។ មិន​ត្រឹមតែ ប៉ុណ្ណោះ​សោត អ្នកស្រី ក៏​ជា​ធ្លាប់មាន​ថ្វីដៃ​សរសេរ​អត្ថបទ​ព័ត៌មាន ហើយ​អាន​បង្ហើ​សំឡេង​តាម វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) ក្នុងនាម កៀង ប្រមូល អស់​ជាច្រើន​ឆ្នាំ​ទៀតផង ។ ក្រៅពីនោះ អ្នកស្រី គឺជា អត្ថាធិប្បាយ​កម្មវិធី​មួយរូប​គួរ​ឲ្យ​កោតសរសើរ ។​

​នៅមាន​ស្នាដៃ ពិសេស​មួយទៀត គឺ ខ្មែរក្រោម​ជា​នរណា​? ដែល​អ្នកស្រី​បាន​និពន្ធ និង​រៀបរៀង​ចប់​ដោយ​បរិបូណ៌​មាន​បី​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស  ប៉ុន្តែ​ដោយសារ​ឯកសារ​រូប​ភាពមិន​គ្រប់គ្រាន់ ទើប​បណ្តាល​ឲ្យ​ឯកសារ​នេះ មានការ​ជាប់គាំង​រហូត​ដល់​សព្វថ្ងៃ ។​

​សូមបញ្ជាក់ថា “​ផលិតកម្ម​ខ្មែរក្រោម​” ជា​ផលិតកម្ម​មួយ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​លោក សឺ​ង ខាន់ ជា​ចាងហ្វាង និង​អ្នកស្រី កៀង សា​ខន ជា​អ្នក​រៀបរៀង ។  តាំងពី​បាន​បង្កើត​មក ផលិតកម្ម​មួយ​នេះ បាន​បញ្ចេញ​នូវ​ស្នាដៃ​ជាច្រើន ដូចជា CD ចម្រៀង​ជាតិនិយម​ខ្មែរក្រោម​បាន ៧ VOl ដែលមាន​បទ​ចម្រៀង​ច្រៀង​ដោយ​តារាចម្រៀង​ល្បីៗ​នៅ​ប្រទេស​កម្ពុជា​ជិត ១០០ បទ​, ល្ខោននិយាយ​រឿង “​វីរបុរស​ឧកញ៉ា សឺ​ង គុយ​” ដែលមាន ៤      ភាគ និង DVDs ឯកសារ​សកម្មភាព​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើន ៕

Comments are closed.