ខ្មែរ និង​យួន តើន​រណា​ជា​អ្នក​រើសអើង​ពូជសាសន៍​?

0 217

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅពេល​ថ្មីៗ​នេះ ស្ថានទូត​វៀតណាម​បាន​បញ្ចេញ​ប្រតិកម្ម​នឹង​ក្រុមមនុស្ស​ដែល​បាន​ព្រួត ដៃ​គ្នា វាយ​សម្លាប់ ជនជាតិ​យួន​ម្នាក់​ឲ្យ​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ថា ជាការ រើស អើ​ង​ពូជសាសន៍ ហើយ រដ្ឋាភិបាល​ខ្មែរ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​យកទៅ​ផ្ដន្ទាទោស យ៉ាង អន្ទះសា ខណៈដែល​កាលពី​ខែ មករា ឆ្នាំ ២០១៤ នេះ ក្រសួងការបរទេស និង​សហ ប្រតិបត្តិការ អន្តរជាតិ​កម្ពុជា បានចាត់ទុក​ការស្នើសុំ របស់​សមាគម​ខ្មែរក្រោម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អន្តរាគមន៍ ដល់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា ក្រោម ដែល​ត្រូវបាន​វៀតណាម​ចាប់​ដាក់​ពន្ធ​គារ ថា “​ហួស​ពី​សមត្ថកិច្ច​របស់ខ្លួន ព្រោះថា ពលរដ្ឋ​ខ្មែរ ក្រោម​រស់នៅក្នុង​ប្រទេស​វៀតណាម ត្រូវ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ច្បាប់​វៀតណាម​” ។​

ព្រះតេជព្រះគុណ លី ចិន្ដា ដែលត្រូវបានរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងធ្វើទារុណកម្ម កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ នៅវត្តព្រៃជាប់ ខេត្តឃ្លាំង ។
ព្រះតេជព្រះគុណ លី ចិន្ដា ដែលត្រូវបានរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងធ្វើទារុណកម្ម កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ នៅវត្តព្រៃជាប់ ខេត្តឃ្លាំង ។

យួន​ស្លាប់​ដោយសារ​ជម្លោះ រឿង​គ្រោះថ្នាក់​ចរាចរណ៍​៖

​កាលពី​យប់​ថ្ងៃទី ១៥ ខែកុម្ភៈ ជនជាតិ​យួន​ម្នាក់ ឈ្មោះ ត្រឹង វ៉ាំ​ង ចៀង អាយុ ៣០ ឆ្នាំ កើត​នៅ​កម្ពុជា ត្រូវបាន​មនុស្ស​មួយក្រុម​ព្រួត​គ្នា​វាយ​សម្លាប់ ក្រោយពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ។ ក្រោយ​ព្រឹត្តិ ការណ៍​នេះ លោក ត្រឹង វ៉ាំ​ង ថុង អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​ស្តីបន្ទោស​ក្រុម ជនដៃដល់​ថា បាន​ញុះញង់​ឲ្យ​មាន​អំពើហិង្សា​ទៅលើ​ជនជាតិ​យួន ដោយ សារ​តែ​ការរើសអើង​ពូជសាសន៍ ។ ក្រោយមក មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា លោក ខៀវ សុភ័គ បាន​ចោទប្រកាន់ថា កន្លងមក​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​ប្រើប្រាស់ ពាក្យ​រើស អើ​ង​នឹង​ជនជាតិ​យួន​នៅ​កម្ពុជា ហើយ​លោក ខៀវ សុភ័គ បានបញ្ជាក់​ប្រាប់ សារព័ត៌មាន​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ហើយ​បាន​បញ្ជូនទៅ​ឲ្យ​តុលាការ ដើម្បី​ធ្វើការ ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ។ ក្រោយពី​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិខ្មែរ​រួចមក អ្នកនាំពាក្យ ស្ថាន ទូត វៀត ណា​ម​ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាំ​ង ថុង (Tran Van Thong) បាន​សម្ដែង​ការ​ពេញ ចិត្តនឹង​ចំណាត់ការ​របស់​សមត្ថ​កិច្ច​កម្ពុជា ដែល​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ចោទប្រកាន់ថា មាន​ពាក់ព័ន្ធ​នឹង​ការ​ព្រួត​គ្នា​វាយ​សម្លាប់​ជនជាតិ យួន​របស់គេ ព្រោះ​វៀតណាម​មាន ជំនឿ​ចិត្ត​ចំពោះ ការ ផ្តល់ ការការពារ​សុវត្ថិភាព​ជនជាតិ​យួន​នៅ​កម្ពុជា ។​

ការឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិខ្មែរ​ផ្ដន្ទាទោស ក្នុងករណី​សម្លាប់​ជនជាតិ​យួន​នេះ វា​ផ្ទុយ​នឹង របាយការណ៍​របស់​អង្គការសហប្រជាជាតិ ដែល​បាន​ផ្សាយ​កាលពី​ឆ្នាំ ២០០២ បង្ហាញថា អំពើហិង្សា ព្រួត​វាយ​សម្លាប់​នៅតាម​ទីធ្លា​សាធារណៈ​បាន​កើនឡើង ។ របាយការណ៍​បង្ហាញថា មនុស្ស​ចំនួន ៦៥ នាក់ ត្រូវបាន​សម្លាប់​ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ ១៩៩៩ ។ ករណី​ទាំងនោះ ភាគច្រើន​សមត្ថកិច្ច បាន ដឹង ប៉ុន្តែ​មិនបាន​អន្តរាគមន៍ ឬ ឃាត់ឃាំង​បទល្មើស​ទាំង​នោះទេ ។ ហេតុផល​ទាំងនេះ ត្រូវបាន​មតិ​សាធារណជន​មាន​មន្ទិល​សង្ស័យថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ដែល​ដឹកនាំ ដោយ លោក ហ៊ុន សែន លើ​ករណី​ឃាតកម្ម​លើ​ជនជាតិ​យួន​មួយ​នេះ វា​គ្រាន់តែ​ដើម្បី​ផ្គាប់ ផ្កុន​ម្ចាស់​យួន​របស់ខ្លួន​តែប៉ុណ្ណោះ ។​

​ប្រសិនបើ​ជនជាតិ​យួន​នៅលើ​ទឹកដី​កម្ពុជា ពិត​ជាមាន​សិទ្ធិ​ជាង​ជន ជាតិខ្មែរ​ម្ចាស់​ស្រុក ហើយ​រដ្ឋា ភិ​បាល លោក ហ៊ុន សែន ការពារ​តែ​ផលប្រយោជន៍​ឲ្យ​ជនជាតិ​យួន​ទៀត នោះ ប្រាកដ​ណាស់​ថា ជនជាតិ​យួន នឹង​នាំគ្នា​មក​រស់នៅ​ខុសច្បាប់​កាន់តែ​ច្រើនឡើង​ថែមទៀត​នៅ​កម្ពុជា ដែលជា​បញ្ហា មួយ​ដ៏ គ្រោះថ្នាក់​សម្រាប់​អនាគត​នៃ​ប្រទេស​កម្ពុជា ។​

វៀតណាម​រើសអើង​ពូជសាសន៍​ចំពោះ​ខ្មែរក្រោម កម្ពុជា​ដោះដៃ​យករួចខ្លួន​៖

កាលពី​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៤ នេះ ក្រសួង​កាបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ នៃ​រដ្ឋា​ភិ បាល​កម្ពុជា​បាន​អះអាង​ជា​ផ្លូវការ​ថា “​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​រស់នៅ​វៀតណាម​ជា ពលរដ្ឋ វៀត ណា​ម​ស្ថិតក្នុង​ការគ្រប់គ្រងរ​បស់​ច្បាប់​វៀតណាម ។ កម្ពុជា និង វៀតណាម​ជា​ប្រទេស​មាន អធិបតេយ្យ ភាព​រៀងៗ​ខ្លួន ។ រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត យ៉ាង​ម៉ឺងម៉ាត់ នូវ​គោលនយោបាយ​មិន ជ្រៀត ជ្រែកចូល កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​” ។ ការអះអាង​នេះ​តាមរយៈ​លិខិត​មួយច្បាប់​ផ្ញើជូន លោក សឺ​ន យឿ​ង ប្រធាន​សមា គម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយតប​មក​សមាគម​មួយ​នេះ ដែល​បាន​អំពាវនាវ ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ជួយ អន្តរាគមន៍ ទៅ​វៀតណាម​អំពី​ករណី​ចាប់ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដាក់ពន្ធនាគារ ។​

មាន​ករណី​ជាច្រើន ដែល​រដ្ឋាភិបាល​វៀតណាម និង​ជនជាតិ​យួន​បានធ្វើ​មកលើ​ពលរដ្ឋ​ខ្មែរក្រោម ហើយ ត្រូវបាន​អន្តរជាតិ​ថ្កោលទោស​វៀតណាម​ថា បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​លើ ពលរដ្ឋ ខ្មែរក្រោម ហើយ​ទង្វើ​ទាំងនេះ ត្រូវបាន​ខ្មែរក្រោម​ចាត់ទុកថា ជាការ​រើសអើង​ពូជសាសន៍​ដែរ នោះ មិនត្រូវ​បាន​រដ្ឋា​ភិ បាល​កម្ពុជា និង​ស្ថានទូត​កម្ពុជា​នៅ​ព្រៃនគរ ធ្វើ​អន្តរាគមន៍​អ្វី​ឡើយ ។​

​ករណី​ដែល​វៀតណាម​បាន​រំលោភសិទ្ធិ និង​រើស​អើ​ពូជសាសន៍​លើ​ខ្មែរក្រោម​នោះ មាន​ជាច្រើន ដូចជា កាលពី​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១០ ពលរដ្ឋ​ខ្មែរក្រោម ២ នាក់ បាន​រង​ការ​ព្រួត​វាយ​សម្លាប់ ដោយ​ប្រើ​កាំបិត និង​ដំបង ពី​សំណាក់​ជនជាតិ​យួន​រាប់សិប​នាក់ នៅ​តំបន់​ចម្ការកៅស៊ូ​មួយ ក្នុង​ខេត្ត​រោងដំរី ឬ ខេត្ត​តៃនិញ នៃ​ដែនដី​កម្ពុជា​ក្រោម ។ ខ្មែរក្រោម ១១ នាក់​ទៀត បាន​រង របួស​នៅក្នុង​អំពើហិង្សា​នោះ ដែល​គេ​ចោទថា បណ្ដាលមកពី​ការប៉ះទង្គិច​ពាក្យសំដី​គ្នា និង​ការរើសអើង​ជាតិ​សាសន៍​ជាដើម ។ នេះ​បើតាម​ការអះអាង​ពី​គ្រួសារ​ជនរងគ្រោះ​ខ្មែរក្រោម បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ដែល​បានចេញ​ផ្សាយ​កាលពី ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១០ ។​

ក្នុង​ព្រឹត្តិការណ៍​នេះ យុវជន​ខ្មែរក្រោម​ម្នាក់​ឈ្មោះ ចៅ ណែ​ត អាយុ ២២ ឆ្នាំ មាន​ស្រុកកំណើត នៅក្នុង​ភូមិ​រលាំង ឃុំ​រលាំង ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក​ដែល​បាន​ស្លាប់ និង​យុវជន​ខ្មែរក្រោម ឈ្មោះ ចៅ ផាត មាន​ស្រុកកំណើត​នៅក្នុង​ឃុំ​បន្ទាយ​ស្វាយ ស្រុក​ស្វាយ​ទង ខេត្ត​អាន​យ៉ាង ឬ ខេត្ត​មាត់ជ្រូក​រងរបួស​យ៉ាង ដំណំ ។​

នៅ​ថ្ងៃ ១១ ខែ កុម្ភៈ ឆ្នាំ ២០១៣ ព្រះសង្ឃ ២ អង្គ និង បុរស​ខ្មែរ​មួយរូប នៅ​ភូមិ​លិច​ចាក ឃុំ​តឹង​ហ្វា ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង ត្រូវ​ក្រុមយុវជន​ជនជាតិ​យួន​ស្កាត់ផ្លូវ​វាយ​ឲ្យ​របួស​ជា​ទម្ងន់ ។ ប៉ុន្តែ​ក្រុម​ជនជាតិ​យួន​ទាំង ២១ នាក់​នេះ មិន​ត្រូវបាន​ផ្ដន្ទាទោស​ឡើយ ដោយ​អាជ្ញាធរ​វៀតណាម​អះ អាង​ថា ជនដៃដល់​ទាំងនេះ មិនទាន់​គ្រប់​អាយុ​ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់ ព្រហ្មទណ្ឌ នៃ​ប្រទេស វៀតណាម ។​

​កាលពី​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ នេះ អាជ្ញាធរ​វៀតណាម​បាន​បញ្ជា​ឲ្យ​កងកម្លាំង សន្តិសុខ របស់ ខ្លួន​ទៅ​គោះ​ជញ្ជាំង​កុដិ​របស់ ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃ​វត្ត​ព្រៃ​ជាប់ ឋិត​នៅក្នុង​ខេត្ត ឃ្លាំង ហើយ​ចាប់​ព្រះអង្គ​ដាក់ចូល​បាវ យកទៅ​ធ្វើ ទារុណកម្ម នៅ​សាលាស្រុក​ជ្រោយ ញរ ដោយ​ចោទ​ព្រះអង្គ​ថា បាន​ទាក់ទង​ខ្មែរក្រោម​នៅក្រៅ​ប្រទេស ។ ការធ្វើ​ទារុណ​កម្មនេះ គេ​សង្កេត ឃើញ​មិនមាន​មន្ត្រី​វៀតណាម ឬ ជនដៃដល់​ណា​ម្នាក់​បានទទួល ខុសត្រូវ​ចំពោះ មុខ​ច្បាប់​ឡើយ ។​

​ថ្ងៃទី ២៥ និង ២៧ ខែកញ្ញា ឆ្នាំ ២០១៣ តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម បានប្រកាស​សាល ក្រម​ផ្ដន្ទាទោស ពលរដ្ឋ​ខ្មែរក្រោម ៩ រូប ក្នុងនោះ មាន​ព្រះសង្ឃ ២ អង្គ និង គ្រហស្ថ ៧ រូប​ឲ្យ ជាប់គុក​ម្នាក់ៗ​ពី ១០ ខែ​ទៅ ០៦ ឆ្នាំ ពីបទ​អ្វីមួយ​ដែល​រដ្ឋាភិបាល​វៀតណាម​ហៅថា “​បង្ក​អសន្តិសុខ ទីសាធារណៈ និង បទ​ប្រឆាំង​រដ្ឋាភិបាល​” ដោយ​គ្រាន់តែ ព្រះសង្ឃ​ទាំងនេះ​បញ្ចេញមតិ​តិចតួច តាមរយៈ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​វិទ្យុ អាស៊ីសេរី ។​

​នៅ​ថ្ងៃទី ១៣ និង ១៤ ខែកុម្ភៈ កន្លងទៅនេះ សៀវភៅ​សិក្សា​មួយ​ដែលមាន​ចំណងជើង​ថា “​វេយ្យាករណ៍ ខ្មែរ​សង្គ្រោះ​” ដែល​បាន​រៀបរៀង​ដោយ លោក ថាច់ ឯក នៅ​ភូមិ​សំ​ណឹ​ង ស្រុក​កំពង់ ស្ពាន ខេត្ត​ព្រះ​ត្រពាំង និង​បាន​បោះពុម្ព​ដោយ ព្រះតេជព្រះគុណ ថាច់ ចន្ទ​តារា សមណ និស្សិត​ខ្មែរក្រោម នៅ​ប្រទេស​ថៃ ត្រូវ បាន​រដ្ឋាភិបាល​វៀតណាម​រឹប​យក ពេលដែល​ព្រះអង្គ បាន​ផ្ញើ សៀវភៅ​នេះ ទៅ​ចែក​ដល់​សមណ​សិស្ស​គ្រូ បង្រៀន​នៅ​កម្ពុជា​ក្រោម ។ អាជ្ញាធរ​វៀតណាម បាន​ចោទ​ម្ចាស់​រៀបរៀង​សៀវភៅ​នេះ​ថា បាន​បោះពុម្ព សៀវភៅ​ខុសច្បាប់ ដោយ​មិនបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​រដ្ឋាភិបាល ។​

ម្យ៉ាងទៀត ជនជាតិ​យួន មិនដែល​ហៅ​ជនជាតិខ្មែរ​ថា “​ខ្មែរ​” ទេ គេ​តែង​ហៅ​ខ្មែរ​ថា “​មៀង​” (Mien) តាំងពីដើម​រៀងមក ដែល​ទង្វើ​ទាំងនេះ រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន និង ជនជាតិ​យួន​ខ្លួនឯង ផង ត្រូវ​ពិចារណា​ថា តើ​ខ្លួន​មាន​រើសអើង​ពូជសាសន៍​លើ​ជនជាតិខ្មែរ​ដែរឬទេ ។​

​ទង្វើ​ដែល​រៀបរាប់​មកនេះ ក៏​ល្មម​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ស្ថានទូត​វៀត ណា​ម ដែល​បាន​អះអាងថា ខ្មែរ​ជា​អ្នក​រើសអើង​ពូជសាសន៍​នោះ ក៏​គួរ​ពិចារណា​មើល​ទោស កំហុស​របស់ខ្លួន​ផង ព្រោះ​រដ្ឋាភិបាល​វៀតណាម​នោះ មិន​ត្រឹមតែ​រើសអើង​ពូជសាសន៍​លើ​ពល រដ្ឋ​ខ្មែរក្រោម តែប៉ុណ្ណោះ​ទេ តែ ខ្លួន​បាន​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​លើ​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា ក្រោម ថែមទៀត ។ ចំណែក កម្ពុជា​វិញ ជា​រដ្ឋាភិបាល​កំសោយ អសមត្ថភាព និង​កញ្ជះ​យួន​ដាច់​ថ្លៃ ធ្វើ​អ្វីៗ​ដើម្បី​តែ​ការពារ​ផល​ប្រ យោជន៍​ឲ្យ​ជនជាតិ​យួន​ដែល​រស់នៅ​ខុស ច្បាប់​ក្នុងប្រទេស​តែប៉ុណ្ណោះ ។ ដើម្បី​កុំ​ឲ្យ​ជនជាតិខ្មែរ​ក្ដៅ​ក្រ ហាយ​នឹង​ជនជាតិ​យួន​នោះ រដ្ឋាភិបាល កម្ពុជា​ត្រូវតែ​បង្កើត ក្រសួងអន្តោប្រវេសន៍ ដើម្បី​ធានា​ឲ្យ​បាន ច្បាស់​ថា រាល់​ជនជាតិ​យួន​ដែល​ខុសច្បាប់​នៅ​ស្រុក​ខ្មែរ ត្រូវតែ​ចាប់​បញ្ជូនទៅ​វៀតណាម​វិញ​តាមច្បាប់ ។ ម្យ៉ាងទៀត រដ្ឋាភិបាល​ខ្មែរ ត្រូវតែមាន​សេចក្ដីក្លាហាន​ហ៊ាន​ប្រតិកម្ម​ទៅ​រដ្ឋា​ភិ បាល​វៀតណាម​អំពី ករណី ដែល​វៀតណាម បាន​រំលោភសិទ្ធិ និង​រើសអើង​ពូជសាសន៍​លើ​ពលរដ្ឋ​ខ្មែរក្រោម ដូច​អ្វីដែល មានចែង​ក្នុង រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ថា “​ខ្មែរ​នៅក្រៅ​ប្រទេស​ត្រូវបាន​រដ្ឋ​គាំពារ​” ផង ទើប​សក្ដិ​សមជា​រដ្ឋាភិបាល មួយ​ដែល​បំរើ​ផលប្រយោជន៍​ជាតិខ្មែរ ៕​

 

Leave A Reply

Your email address will not be published.