សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងប្រារព្ធ “នាទីវប្បធម៌ខ្មែរ” នៅកាណាដា

186

សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងប្រារព្ធ “នាទីវប្បធម៌ខ្មែរ” នៅទីក្រុងម៉ុងត្រេអាល ប្រទេសកាដាណា នៅថ្ងៃទី ១ ខែសីហា ខាងមុខ ដោយមានការចូលពីពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជា ក្រោមមកពីប្រទេស នានា ក្នុងពិភពលោក ដើម្បីចូលរួមជាមួយកម្មវិធីប្រពៃណីជាច្រើនដែលគណៈកម្មការរៀបចំបុណ្យចាត់តាំង ធ្វើជារៀងរាល់ឆ្នាំ ។

មហោស្រពខ្មែរក្រោម ធ្វើនៅប្រទេសកាណាដា កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១១ រៀបចំដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត៖ https://www.flickr.com/photos/dankuy
មហោស្រពខ្មែរក្រោម ធ្វើនៅប្រទេសកាណាដា កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១១ រៀបចំដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត៖ https://www.flickr.com/photos/dankuy

យោងតាមសេចក្ដីជូនដំណឹងមួយពីលោក សឺន សុន ថ ជាគណៈកម្មការរៀបចំកម្មវិធីបុណ្យនេះ បានបញ្ជាក់ ថា ពិធីនេះធ្វើចាប់ពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ១១ កន្លះយប់ ។
លិខិតបញ្ជាក់ទៀតថា៖

“នាទីវប្បធម៌” ជាពិធីប្រារព្ធប្រចាំឆ្នាំ របស់ពលរដ្ឋខ្មែរ និង ខ្មែរក្រោម នៅខេត្តកេបិច (Quebec) និងខេត្តអន ធារីយ៉ូ (Ontario) ដែលរៀបចំឡើងដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ដោយមានការ គាំទ្រពីពលរដ្ឋខ្មែរនៅ ទូទាំង ទីក្រុងម៉ុងរ៉េអាល (Montreal) ។ ដូចរៀងរាល់ឆ្នាំដែរ កម្មវិធីឆ្នាំនេះ នឹង ចាប់ផ្ដើមនៅពេលព្រឹក ហើយ បញ្ចប់នៅពាក់កណ្ដាលអធ្រាត្រ ។ យើងនឹងមានកម្មវិធីច្រើនបែប ដូច ជា បុណ្យពុទ្ធសាសនា, ផ្សារលក់ អាហារ ខ្មែរ, ល្បែងប្រជាប្រិយ, តន្ត្រី និងការរាំកម្សាន្ត ជាដើម” ។

ពិធីនេះ មានការចូលរួមជាអធិបតី ពីលោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម និង លោក តោ គិម ថុង អតីតអធីបតីសហព័ន្ធខ្មែរកម្ពុជាក្រោម និងថា្នក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមមកពីប្រទេស នានា មួយចំនួនទៀត ដើម្បីពិភាក្សាគ្នារកដំណោះស្រាយអំពីបញ្ហាកម្ពុជាក្រោមដែល កំពុងតែឋិតនៅក្រោមអាណា និគមយួន សព្វថ្ងៃ ។

ព័ត៌មានមានបន្ថែមសូមលោកអ្នកទាក់ទង គណៈកម្មការចាត់តាំងកម្មវិធីបុណ្យតាមរយៈលេខ ទូរស័ព្ទខាង ក្រោម៖

លោក សឺន សុន ថ (514) 914-3741
លោក កឹម ធឿង (514) 928-5037
លោក ឡឹម ផាត (514) 561-9746
លោក អ៊ុំ សំណាង (514) 995-3619

Comments are closed.