ខ្មែរនៅរដ្ឋកាលីហ្វញ៉ា បាតុកម្មឲ្យ លោក ហ៊ុន សែន ចុះចេញពីអំណាច

0 181

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្នុង​រដ្ឋកា​លី​ហ្វ​ញ៉ា បានធ្វើ​បាតុកម្ម​តវ៉ា​កាលពី​ថ្ងៃ​ច័ន្ទ នៅ​ពី​ខាងមុខ​វិមាន​រដ្ឋសភា ប្រចាំ​រដ្ឋ​នៅក្នុង​ទី ក្រុង​សាក់​ក្រា​ម៉ែន​តូ​ដើម្បី សុំ​អន្តរាគមន៍​ពី​សហរដ្ឋអាមេរិក ឱ្យមាន​ការបោះឆ្នោត​ឡើងវិញ​នៅ​ប្រទេស​កម្ពុជា និង​ថ្កោល ទោស ការបាញ់សម្លាប់​កម្មក​រ​ខ្មែរ​ដោយសារតែ​ពួកគេ​តវ៉ា​ពី​បញ្ហា​ប្រាក់ខែ​ដែល​ តិចតួច និង​ពិបាក​រស់នៅ ។​

 ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្នុង​រដ្ឋកា​លី​ហ្វ​ញ៉ា ធ្វើបាតុកម្ម​តវ៉ា​នៅ​ពី​ខាងមុខ​វិមាន​រដ្ឋសភា​ប្រចាំ​ ​រដ្ឋ ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៤ ដើម្បី​សុំ​អន្តរាគមន៍​ពី​សហរដ្ឋអាមេរិក​ឱ្យមាន​ការបោះ​ ​ឆ្នោត​ឡើងវិញ​នៅ ប្រទេស​កម្ពុជា និង​ថ្កោលទោស​ការបាញ់សម្លាប់ កម្មករ ខ្មែរ​ដោយសារតែ​ ​ពួកគេ​តវ៉ា ពី​បញ្ហា​ប្រាក់ខែ​ដែល​តិចតួច និង​ពិបាក​រស់នៅ ។ រូបថត ថាច់ ប្រីជា គឿន​
​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្នុង​រដ្ឋកា​លី​ហ្វ​ញ៉ា ធ្វើបាតុកម្ម​តវ៉ា​នៅ​ពី​ខាងមុខ​វិមាន​រដ្ឋសភា​ប្រចាំ​ ​រដ្ឋ ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៤ ដើម្បី​សុំ​អន្តរាគមន៍​ពី​សហរដ្ឋអាមេរិក​ឱ្យមាន​ការបោះ​ ​ឆ្នោត​ឡើងវិញ​នៅ ប្រទេស​កម្ពុជា និង​ថ្កោលទោស​ការបាញ់សម្លាប់ កម្មករ ខ្មែរ​ដោយសារតែ​ ​ពួកគេ​តវ៉ា ពី​បញ្ហា​ប្រាក់ខែ​ដែល​តិចតួច និង​ពិបាក​រស់នៅ ។ រូបថត ថាច់ ប្រីជា គឿន​

​ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា ព្រះចៅអធិការ​វត្ត​ខេមររ​ង្សី នាទី​ក្រុង​សាន់​ហូ​ស្សេ មាន​ស្រុកកំណើត នៅ​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម​នោះដែរ​បានបញ្ជាក់​ថ្លែងថា ព្រះអង្គ​ចូលរួម​ធ្វើបាតុកម្ម គឺ​ចង់​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​យុត្តិធម៌​សង្គម ។​

ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា បាន​មាន​ថេរ​ដីកា​ថា​៖

«​អាត្មាភាព​មក​ចូលរួម​ធ្វើ​មហា​បាតុកម្ម​នៅ ថ្ងៃនេះ​គឺ​ចង់បាន ឱ្យ​ប្រទេស​កម្ពុ​ជាមាន​យុត្តិធម៌​សង្គម ហើយនឹង​ប្រជាធិបតេយ្យ ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា​ជាពិសេស កុំឱ្យ​មានការ​បាញ់ សម្លាប់ មនុស្ស​ដោយ​គ្មាន​ទោស ពៃរ៍​អី​ផ្សេងៗ​អ៊ីចឹង ព្រោះ​ដោយ សារ ការសង្កេត​ឃើញ​មក​ទៅ​ការ សម្លាប់​មនុស្ស ការសម្លាប់ កម្មករ​ក្នុង​របប​លោក ហ៊ុន សែន គឺថា​អត់​ដែលមាន ចាប់​ឃាតករ​ឬ​យក​អ្វី មក​ផ្តន្ទាទោស​បានទេ​»​។​

​ក្រុមអ្នកតវ៉ា ដែល​មកពី​ទីក្រុង​នានា​នៅ​ទូទាំង​រដ្ឋ​បានមក​ជួបជុំគ្នា​ដោយមាន​លើក​បដា​ថ្កោលទោស ការ បាញ់ប្រហារ​កម្មករ នៅ ក្នុងពេល​បង្ក្រាប​ដោយ​ហិង្សា​កាលពី​ថ្ងៃទី ២ និង​ទី ៣ ខែមករា​ដែល​បាន​បណ្តាលឱ្យ​កម្មករ​យ៉ាងហោចណាស់ ៥ នាក់​ស្លាប់បាត់​បង់ជីវិត​និង​រងរបួស ៤០ នាក់ ព្រមទាំង​មានការ​ចាប់ខ្លួន​កម្មក​រ​និង​សកម្មជន ២៣ នាក់​ទៀត ។ បាតុករ​បាន​លើក​បដា​ដែល​មានន័យថា​ឈប់​សម្លាប់​ពលរដ្ឋ ខ្មែរ​ទៀត​ទៅ ។

ផ្ដាច់ការ និង ទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង​៖

បាតុករ​ខ្លះ​មាន​លើក​បដា​ដែលមាន​សរសេរ​ភាសា​អង់គ្លេស​មានន័យថា «​ហ៊ុនសែន​អើយ​ចុះ​ចេញទៅ​» ដើម្បី​ទាម ទារ​ឱ្យ នាយក​រដ្ឋ មន្ត្រី ហ៊ុន សែន ដែល​ពួកគេ​យល់ថា​ឡើងកាន់​អំណាច​ដោយ​ខុសច្បាប់​ចុះចេញ​ពី​តំណែង ។ បាតុករ​ជាច្រើន នាក់​បាន ថ្លែង​បញ្ចេញមតិ​នៅមុខ​អាគារ​រដ្ឋសភា ប្រចាំ​រដ្ឋកា​លី​ហ្វ​ញ៉ា ថា ពួកគេ​ត្រូវការ​សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប និង អង្គការសហប្រជាជាតិ​ជួយ ដើម្បី​ឱ្យមាន​ការរៀបចំ​បោះឆ្នោតជាតិ​ឡើងវិញ ដោយ​ត្រឹមត្រូវ និង​ធ្វើឱ្យ​ការគោរព សិទ្ធិមនុស្ស ប្រសើរឡើង ។​

លោក ឡោ ឡៃ សូរ អនុប្រធាន​ទី ២ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង សាន់​ហូ​ស្សេ បាន​ថ្លែងប្រាប់ ទូរទស្សន៍ ព្រៃនគរ PTV នៅ​កន្លែង​បាតុកម្ម ថា គោលបំណង​នៃ​ការធ្វើ​បាតុកម្ម មាន ៣ ចំណុច​ធំ គឺ ទី ១ ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ទាំង ២៣ ដែល​ត្រូវបាន​អាជ្ញាធរ​ខ្មែរ​ចាប់ខ្លួន ទី ២ ថ្កោលទោស លោក ហ៊ុន សែន ដែល​ប្រើ​អំណាច​ផ្ដាច់​ការសម្លាប់ លើ​ប្រជា​ពល រដ្ឋ​ខ្មែរ និង​ទី ៣ ទាមទារ​ឲ្យ​មានការ​បោះឆ្នោត ឡើងវិញ ។​

“​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋកា​លី​ហ្វ​ញ៉ា ប៉ែក​ខាងជើង មាន​ការមិន​សុខចិត្ត មានការ​ឈឺចាប់​ជាខ្លាំង​លើ​អំពើ ព្រៃផ្សៃ ដែល ហ៊ុន សែន បាន​ប្រើ​ទាហាន​បំពាក់​ប្រដាប់អាវុធ បាញ់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ មាន កម្មករ មាន​ព្រះសង្ឃ មាន​និស្សិត និង​មាន​ស៊ីវិល​ធម្មតា ឲ្យ​ស្លាប់​ជា​ច្រើ​ប របួស ហើយ​ចាប់​ដាក់គុក ថែមទៀត ។ ទាមទារ​មាន ៣ ចំណុច គឺ ចំណុច​ទី ១ ទាមទារ​ឲ្យ​ដោះលែង [​បាតុករ​] ២៣ នាក់ ដែល ហ៊ុន សែន បាន​ចាប់​យកទៅ​ដាក់គុក ជាបន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ ចំណុច​ទី ២ សូម​ផ្ដន្ទាទោស និង​សូម​អំពាវនាវ​ដល់​អន្ត​រ​ជាតិ​ទាំងអស់​ឲ្យ​ផ្ដន្ទាទោស ហ៊ុន សែន ដែល​បាន​ប្រើ​អំណាច​ផ្ដាច់​ការយក កាំភ្លើង​ទៅ​បាញ់សម្លាប់​ប្រជាពលរដ្ឋ កសិករ កម្មករ ដែល​គ្រាន់តែ​សុំ​ដំឡើង​ប្រាក់ខែ​ពី ៨០ ដូ​ល្លារ ទៅ ១៦០ ដូ​ល្លារ និង​ចំណុច​ទី ៣ ទាមទារ​ធ្វើ​ម៉េច​ឲ្យ​ប្រទេស​កម្ពុជា​មានការ​បោះឆ្នោត​ឡើងវិញ ដើម្បី រក​អ្នកដឹកនាំ​ប្រទេស​ដ៏​ត្រឹមត្រូវ មាន​លទ្ធិប្រជាធិបតេយ្យ​” ។​

​ក្រៅពី​ស្រែក និង​បញ្ចេញមតិ​ថ្កោលទោស លោក ហ៊ុន សែន បាតុករ​ក៏បាន​នាំគ្នា​ចុះ​ស៊ី​ញ៉េ​លើ​ញត្តិ អំពាវ​អំពាវនាវ និង​ថ្កោល ទោស​មួយច្បាប់ ដើម្បី​ផ្ញើ​ទៅ​រដ្ឋសភា​សហរដ្ឋអាមេរិក​ឲ្យ​ជួយ​អន្តរាគមន៍​ដល់ បញ្ហា​អ្វីដែល​ក្រុម បាតុករ​លើកឡើងថា មាន ការ រំលោភសិទ្ធិ​មនុស្ស និង​ការសម្លាប់​រង្គាល​ដ៏​ឃោរឃៅ​ពី​សំ ណាក់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។​

​អ្នកស្រី ម៉ាលី​ណា បាតុករ​ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម​បាន​ប្រាប់ ទូរទស្សន៍ ព្រៃនគរ (PTV) ថា អ្នកស្រី មក​ដើម្បី​ឲ្យ អង្គការសហប្រជាជាតិ និង​សហរដ្ឋអាមេរិក ដឹងឮ​នូវ​សំឡេង​របស់​ពួកគាត់ ហើយ​ដាក់​សម្ពាធ ទៅ​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​បញ្ឈប់ ការរំលោភ​សិទ្ធិមនុស្ស និង​កាប់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ។​

​ប្រទេស​កម្ពុជា​កំពុងតែ​មានការ ជាប់គាំង​នយោបាយ​ដោយ​គណបក្ស​ស​ង្គោះ​ជាតិ ដែលជា​គណបក្ស​ប្រ ឆាំង​ដ៏ ធំ​បំផុត​មិន ព្រម​ទទួលស្គាល់​លទ្ធផល​ឆ្នោត​ដែល​ពួកគេ​ចោទថា​មានការ​គៃបន្លំ​យ៉ាងធ្ងន់ធ្ងរ ។​

មិន​ចុះ​ចេញពី​តំណែង​៖

​ស្រប​ពេលដែល​ពលរដ្ឋ​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញពី​តំណែង​នោះ នៅ​ថ្ងៃ​អង្គារ ទី ១៤ ខែមករា នេះ ថ្លែង ទៅកាន់​ពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​កោះធំ ខេត្តកណ្ដាល ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​សាង សង់ស្ពាន​ជ្រៃ​ធំ ដោយមាន ការចូលរួម​ពី​មេដឹកនាំ​វៀតណាម​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ផង ដែរនោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ជាថ្មី​ម្តងទៀត ថា លោក​នឹងមិន​ចុះ​ចេញពី​ដំណែង​នាយករដ្ឋមន្ត្រី​ឡើយ ។ លោក ហ៊ុន សែន បាន​ប្រ កាស​ជំហរ​យ៉ាង​ដាច់ខាត​ជាថ្មី​ម្តង​ទៀតថា លោក​គ្មាន​ហេតុផល​ណាមួយ ដែល​ត្រូវ​ចុះ​ចេញពី​តំណែង​នោះឡើយ ។ លោក​បញ្ជាក់ថា លោក​នឹង​នៅ តែ​បន្ត​ធ្វើជា​នាយក​រដ្ឋ​កម្ពុជា ៥ ឆ្នាំ​ទៅមុខទៀត​ដោយ​ស្របច្បាប់ ដែល​គ្មាន​នរណា​អាចមក ទម្លាក់​លោក​បាន​នោះទេ ។​

​ក្នុង​សំដី​ចំអក​ឲ្យ​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែងតែ​ស្រែកថា «​ហ៊ុនសែន​អើយ ចុះចេញ ទៅ​» នោះ លោក ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​ថា លោក​ត្រូវគោរព​តាម​រដ្ឋធម្មនុញ្ញ ។​

​លោក ហ៊ុន សែន បាន​បញ្ជាក់ថា​៖

«​ខ្ញុំព្រះករុណាខ្ញុំ​មានការ​បោះឆ្នោត​ត្រឹមត្រូវ​ពីស​ភា ពី​សំណាក់​ប្រជា ពលរដ្ឋ និង​មាន​ព្រះ រាជក្រឹត្យ ត្រឹមត្រូវ ពី​ព្រះមហាក្សត្រ​ជាទី​សក្ការៈ ។ ដូច្នេះ ៥ ឆ្នាំ ទៅមុខ​មិនជា​យូរ​ប៉ុន្មាន​នោះទេ​… ស្អី​ចុះ​ចេញទៅ​អើយ​ម៉េច ! ចាំ​អើយ​! ទាល់តែ​យូរ​! ស្អី​ចុះ​អី​ក៏​ស្រួល​ម្លេះ ! ឡើង​តាម​រដ្ឋធម្មនុញ ចុះ​តាម​រដ្ឋធម្មនុញ្ញ ។ អត់​និយាយ​ច្រើន ធ្វើ​ខុស ពី​នឹង​មិនបាន​»​។​

សូម​រំឭកថា កាលពី​ថ្ងៃទី ២០ ខែធ្នូ​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់បាន​អះអាង​ម្តង​រួចហើយ​ថា លោក​នឹង មិន ចុះចេញ​ចេញពី​តំណែង​ជាដាច់ខាត ហើយ​រដ្ឋាភិបាល​របស់​លោក​ក៏​មិន​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ​ដែរ ៕​

Leave A Reply

Your email address will not be published.