សមាគម​ខ្មែរ​ក​ម្ព​ជា​ក្រោម ប្រតិកម្ម​តប​នឹង​ក្រសួងការបរទេស​កម្ពុ​ជា​

0 254

«​ខ្មែរក្រោម គឺ​ប្រជាពលរដ្ឋ​វៀតណាម ដូច្នេះ​ឋិត​នៅក្រោម​ក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​វៀយ​ណា​ម​» នេះ​ជា​ចម្លើយ​តប​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ទៅកាន់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅពេលដែល​សមាគម​នេះ ស្នើសុំ​អោយជួយ​អន្តរា​គម​ន៏ ចំពោះ​ការរំលោភ​សិទ្ធិ​របស់​អា​ជ្ញា​ធរ​វៀតណាម ទៅលើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​។ ជា​ចម្លើយ​តប​មួយ ដែល​បង្ក​ឲ្យ​សមាគម​មានប្រតិកម្ម​នៅថ្ងៃនេះ​។​

អង្គប្រជុំប្រចាំឆ្នាំ របស់អង្គការសមាគមខ្មែរកម្ពុជាក្រោម កាលពីខែធ្នូឆ្នាំ២០១២។ (រូបថត http://kkkhrda.org)
អង្គប្រជុំប្រចាំឆ្នាំ របស់អង្គការសមាគមខ្មែរកម្ពុជាក្រោម កាលពីខែធ្នូឆ្នាំ២០១២។ (រូបថត http://kkkhrda.org)

​សិទ្ធិមនុស្ស – លោក សឺ​ន ជុំ​ជួន ប្រធាន​បណ្តាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ក្នុង​ស​ន្និ​សិទ្ធិ​កាសែត​មួយ ដែល​រៀបចំ​ដោយ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិ​វ​ឌ្ឃ​ន៏ នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៤​នេះ ថា «​ ក្រសួងការបរទេស​បាន​ហៅ​ទូរស័ព្ទ​ដោយ​មិន​ផ្លូវការ​ថា ខ្មែរក្រោម គឺជា​ពលរដ្ឋ​របស់​វៀ​ត​ណា​ម ដូច​ច្នេះ​ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​វៀតណាម​»​។ ការលើកឡើង​របស់​ប្រធាន​បណ្ដាញ​យុវជន​ខ្មែរក្រោម​នេះ ក្រោយពេល​មានការ​ចាប់ខ្លួន​ដាក់ពន្ធនាគារ នូវ​ពលរដ្ឋ​និង​ព្រះសង្ឃ​កម្ពុជា​ក្រោម ដោយ​អាជ្ញាធរ​វៀតណាម កាលពីពេល​កន្លងមក ហើយ​សមាគម​របស់លោក បានដាក់​របាយការណ៍​មួយ ឲ្យ​ក្រសួងការបរទេស​កម្ពុ​ជា ដើម្បីអោយ​ជួយ​ធ្វើការ​អន្តរា​គម​ន៏ ទៅលើ​រដ្ឋាភិបាល​វៀតណាម ដើម្បីអោយ​មានការ​ដោះលែង​ពលរដ្ឋ និង​ព្រះសង្ឃ​ទាំងនោះ​មកវិញ​។​

​ចំពោះ​ការឆ្លើយតប​របស់​ ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២ មករា ឆ្នាំ​២០១៤​នេះ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស​និង​អភិ​វ​ឌ្ឃ​ន៏ បាន​ចាត់ទុកថា​រាជរដ្ឋាភិបាល​កម្ពុជា មិនអាច​អន្តរា​គម​ន៏​បាន​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រង​ការរំលោភ​សិទ្ធិមនុស្ស នៅ​អតីត​ទឹកដី​កម្ពុជា​ក្រោម​បានឡើយ​។​

​សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​១៩៩៣ មាត្រ​៣៣ បាន​ចែងថា​៖ «​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ឯប​រទេស ត្រូវបាន​រដ្ឋការ​ពារ​»​។ មួយវិញទៀត ព្រះរាជ​សេចក្តីថ្លែងការណ៍​របស់​ព្រះបាទ នរោត្តម សីហនុ ដែល​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង កាល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​១៩៩២ នៅក្នុង​កថាខណ្ឌ​មួយ ដែល​ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូល​ថា «​ចំពោះ​ខ្មែរ​ទាំងប្រុស​ទាំងស្រី ដែល​រស់នៅ​ក្រៅប្រទេស​ក​ម្ពុ​ជា ត្រូវតែទទួលស្គាល់​ជា​ខ្មែរ​ពេញទី ពេញលក្ខណៈ​ច្បាប់​នៅលើ​ទឹកដី​កម្ពុជា ទោះបីជា​ពួកគេ​បាន​យក​សញ្ជាតិ​ប្រទេស ដែល​ពួកគេ​កំពុង​រស់នៅ​ក៏ដោយ​»​។​

​ មិនមែន​តែ​ក្នុង​ពេលនេះ​ទេ ប៉ុន្តែ​កន្លងមក ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើន​អង្គ​-​នាក់​ទៀត ត្រូវបាន​អាជ្ញាធរ​កងកម្លាំង​សមត្ថកិច្ច​វៀតណាម រំលោភសិទ្ធិ បង្ករ​រ​បូស​ស្នាម និង​ចាប់​ពន្ធនាគារ ហើយ​សមាគម​មួយ​នេះ ក៏​ធ្លាប់បាន​ព្យាយាម​រក​កិច្ច​អន្តរា​គម​ន៏​ពី រដ្ឋាភិបាល​កម្ពុជា​ដែរ​។ ទាក់ទិន​បញ្ហា​នេះ លោក ចាន់ សូ​វ៉េ​ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត របស់​សមាគម​សិទ្ធិមនុស្ស អាដហុក បាន​ថ្លែង​ឲ្យ​ទស្សនាវដ្ដី​មនោ​រម្យ​ព័ង​អាំង​ហ្វូ​ដឹងថា «​នៅក្នុង​ ទស្សនៈ​សិទ្ធិមនុស្ស ពលរដ្ឋ​កម្ពុជា​ក្រោម​ក៏​ជា​ពលរដ្ឋ​ខ្មែរ ប្រើប្រាស់​ភាសារ​ខ្មែរ​ដែរ បើទោះជា​រដ្ឋាភិបាល​កម្ពុ​ជា គ្មាន​សកម្មភាព​នៅ​ដែនដី​វៀតណាម​ក៏ដោយ តែ​ក៏មាន​សិទ្ធិ​ទទូច ឬក៏​ស្នើ​សុំអោយ​រដ្ឋាភិបាល​វៀត​ណា​ម គោរព​នូវ​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម​ដែរ​»​។​

​លោក តាំង សារៈ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ទទួលស្គាល់ថា បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម ទៅអោយ​វៀតណាម​កាន់កាប់ តែ​លោក​បាន​និ​យ​យា​ថា «​បើ​មើល​តាមច្បាប់​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចែង​ហើយ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹងមិន​ត្រូវបាន​ដកហូត​សញ្ជាតិ ហើយក៏​គ្មាន​តុលាការ​ណាមួយ​អាច​ហូត សញ្ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​បានដែរ​»​។ លោក​បាន​ថ្លែង​តប​នឹង​ភាពមិន​អើពើ របស់​ក្រសួងការបរទេស​កម្ពុ​ជា​យ៉ាង​ដូច្នេះ​ថា «​បើ​មិនអាច​អន្តរា​គម​ន៏​បាន​ក៏​ហី​ចុះ តែ​លិខិត​ខ្លះ​យើង​បាន​ផ្ញើ​ទៅ​វៀតណាម តាមរយៈ​ក្រសួង​នេះ តើ​អាច​ធ្វើបាន​ដែរឬទេ​?» ចំពោះ​ករណីនេះ លោក​ចាន់ សូ​វ៉េ​ត ក៏បាន​អោយដឹង​បន្ថែមទៀតថា « ​បើសិនជា​រដ្ឋាភិបាល​ក​ម្ពុ​ជាមាន​ឆន្ទៈ គាត់​អាច​អន្តរា​គម​ន៏​បាន តែ​កន្លងមក​កម្ពុជា​យើង​មិន​ធ្វើ​បែប​ហ្នឹង​ទេ មានតែ​ចាប់​អោយ​វៀតណាម​កាត់ទោស​ថែមទៀត​» ប្រភពព័ត៌មានៈ មនោ​រម្យ​ព័ង​អាំង​ហ្វូ​

———————————————-
​ដោយ ៖ ក​. ចាន់នី​តា – ភ្នំពេញ ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៤
​រក្សា​សិទ្ធិ​គ្រប់យ៉ាង​ដោយ​៖ មនោ​រម្យ​ព័ង​អាំង​ហ្វូ​

Leave A Reply

Your email address will not be published.