អង្គ​ការ​​សមា​គម​​ខ្មែរ​​កម្ពុ​ជា​​ក្រោម នឹង​ប្រា​រព្ធ​​ខួប ១០ ​ឆ្នាំ​​នៃ​​ការ​​សុគត​​របស់​​ព្រះ​​តេជ​​ព្រះ​​គុណ អ៊ាង សុខធឿន

119

ដោយ ស៊ឺន ចែងចើន|VOKK

នៅថ្ងៃសៅរ៍ទី ២៥ កុម្ភៈ ២០១៧ ខាងមុខនេះ លេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកម្មវិធីបង្សុកូលឧទ្ទិសកុសល ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះតេជព្រះគុណ អ៊ាង សុខធឿន ដែលកាលពី ១០ ឆ្នាំមុន នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧ ព្រះអង្គត្រូវជនមិនស្គាល់មុខធ្វើឃាត នៅក្នុងវត្តទ្រនំជ្រឹង ។ បន្ទាប់ព្រះអង្គបាននិមន្តចូលរួមបាតុកម្ម ជាមួយព្រះសង្ឃខ្មែរក្រោមរាប់សិបអង្គផ្សេងទៀត នៅមុខស្ថានទូតវៀតណាម ដើម្បីសុំឲ្យរដ្ឋការយួនផ្ដល់សិទ្ធិសេរីភាពដល់ពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក បានរស់នៅក្នុងនាមជាជនជាតិដើម ឲ្យមានសិទ្ធិពេញលេញ លើទឹកដីកំណើតរបស់ខ្លួនស្របច្បាប់ ។

លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា ។ រូបថតៈ ស៊ឺន ចែងចើន
លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា ។ រូបថតៈ ស៊ឺន ចែងចើន

ក្រោយមក ព្រះសពរបស់ព្រះអង្គត្រូវអាជ្ញាធរ និងគណៈកម្មការវត្តកប់ចោល នៅក្រោយរបងវត្តទ្រនំជ្រឹង និងយកដី ១ ឡានទៅចាក់លុបកប់ពីលើព្រះសព ដោយហាមប៉ះពាល់ និងមិនព្រមឲ្យ ធ្វើកោសល្យវិច័យឡើយ ។

រហូតមកដល់ពេលនេះ គឺមានរយៈពេល ១០ ឆ្នាំគត់ ដែលឃាតកបានអារកធ្វើគតព្រះតេជព្រះគុណ អ៊ាង សុខធឿន នៅមិនទាន់ចាប់បានឃាតក យកមកផ្តន្ទាទោស ដើម្បីស្វែងរកយុត្តិធម៌ ជូនក្រុមគ្រួសារព្រះអង្គ នៅឡើយទេ ។ ដើម្បីជ្រាបច្បាស់បន្ថែមជុំវិញរឿងនេះ លោក ស៊ឺន ចែងចើន នៃវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើបទសម្ភាសន៍ជាមួយលោក តាំង សារៈ ប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖

Comments are closed.