សមាគម​ខ្មែរក្រោម​នៅ​កម្ពុជា​រក ដំណោះស្រាយ​បញ្ហា​ខ្មែរក្រោម ដែល​ត្រូវ​វៀតណាម​ចាប់​

0 97

ដោយ សឺង វិចិត្រ l VOKK

ថ្ងៃ ២៥ ខែមករា សមាគម​ខ្មែរក្រោម​ដែលមាន​មូលដ្ឋាន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ រក​ដំណោះ ស្រាយ​ក្រោយពី​ក្រសួង​ការ​បរ ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​បដិសេធ​សំណើ​ជួយ ធ្វើ​អន្តរាគមន៍​បញ្ហា ខ្មែរ ក្រោម​ទៅ​រដ្ឋាភិបាល​វៀតណាម ។​

ព្រះសង្ឃខ្មែរក្រោមមុខស្ថានទូតវៀតណាម នៅទីក្រុងភ្នំពេញ ថ្ងៃទី ២៧  ខែធ្នូ ឆ្នាំ ២០១៣ ។
ព្រះសង្ឃខ្មែរក្រោមមុខស្ថានទូតវៀតណាម នៅទីក្រុងភ្នំពេញ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៣ ។

​ក្នុង​លិខិត​ផ្ញើជូន​លោក សឺ​ន យឿ​ង នាយក​ប្រតិបត្តិការ​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ថ្ងៃ ១៧ ខែមករា ឆ្នាំ ២០១៤ ក្រសួងការបរទេស និង​សហ​ប្រ តិ​ប​ត្តិ​ការ​អន្តរជាតិ​កម្ពុជា​បាន បដិសេធ​សំណើ ជួយ​ធ្វើ​អន្តរាគមន៍ ទៅ​រដ្ឋាភិបាល វៀតណាម ពី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដោយ​យក​ហេតុផល​ថា ៖

“​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​រស់នៅ​វៀតណាម​ជា​ពលរដ្ឋ​វៀតណាម​ស្ថិតក្នុង​ការគ្រប់គ្រងរ​បស់​ច្បាប់ វៀតណាម ។ កម្ពុជា និង វៀតណាម​ជា​ប្រទេស​មាន​អធិបតេយ្យភាព​រៀងៗ​ខ្លួន ។ រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត យ៉ាង​ម៉ឺងម៉ាត់ នូវ​គោលនយោបាយ​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​” ។​

សមាគម​ខ្មែរក្រោម បាន​លើកឡើងថា ពួកគេ​មិនអាច​ទទួលយកបាន​នូវ​ចម្លើយ​របស់​ក្រ សួង​ការបរទេស និង សហប្រតិបត្តិ អន្តរជាតិ​កម្ពុជា​ទេ ដែល​បាន​អះអាងថា មិន​អាចធ្វើ​អន្តរាគមន៍​ទៅលើ​បញ្ហា​ខ្មែរក្រោម ហើយ​ចាត់ទុកថា​នេះ​ជា​ទង្វើ​ខ្វះ​ភាព ទទួលខុសត្រូវ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ។​

​លោក សឺ​ន ជុំ​ជួន នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង អភិវឌ្ឍន៍​បានលើកឡើង​ថា ៖

“​ខ្ញុំ​ទទួលស្គាល់​អ្វី​ដែលជា​លិខិតផ្លូវការ​របស់​ក្រសួងការបរទេស​ថា ខ្មែរក្រោម​នៅឯ​ក្រោម ជា​ប្រជាពលរដ្ឋ​របស់​វៀតណាម ប៉ុន្តែ ខ្មែរក្រោម​មិនមែន​ជនជាតិ​វៀតណាម​ទេ ខ្មែរក្រោម គឺជា​ជនជាតិខ្មែរ​ដូច្នេះ វា​ស្ថិតក្នុង​បរិបទ​ច្បាប់​គ្រប់គ្រង​ដោយ​ប្រទេស​កម្ពុជា​ដែរ ។ អ៊ី​ខ្មែរក្រោម មាន​បញ្ហា​អី​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែមាន​ការការពារ​ដោយ​រដ្ឋធម្មនុញ្ញ​” ។​

ក្រោយពេល​បាន​ពិភាក្សា សមាគម​ខ្មែរក្រោម បាន​ឯកភាព​ថា នឹងធ្វើ​ញត្តិ​ជូន​ស្ថានទូត​ប្រ ទេសនា​នា​នៅ​កម្ពុជា​ឲ្យ​ជួយ ធ្វើ អន្តរាគមន៍ នឹង​រដ្ឋាភិបាល​វៀតណាម ។​

លោក ថាច់ ឡែ​ន ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម​មានប្រសាសន៍ថា ៖

“​ទីមួយ យើង​សរសេរ​លិខិត​ទៅ ក្រសួងការបរទេស​ដើម្បី​អរគុណ​ក្រសួងការបរទេស​ដែល​បាន​ឆ្លើយតប ឲ្យ​លេខាធិការដ្ឋាន ហើយក៏​សូម​បដិសេធ​ការឆ្លើយតប​របស់​ក្រសួងការបរទេស ហើយ​ទី​ពីរ​ទៀត នឹង​សរសេរ​ញត្តិ​ជូន​ស្ថានទូត​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ដឹងឮ និង​ជួយ​អន្តរាគមន៍​”​។​

កាល​ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៤ អង្គការ​ទាំង ១២ របស់​ខ្មែរក្រោម ដែលមាន​មូលដ្ឋាន​នៅ​កម្ពុជា បានធ្វើ​ញត្តិ​ជូន​ស្ថានទូត វៀតណាម​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ព្រះសង្ឃ ០២ អង្គ និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម ០៧ រូប ត្រូវបាន​តុលាការ​កុ​ម្មុយ​និ​ស្ត​វៀតណាម ខេត្ត​ឃ្លាំង​ចាប់​ដាក់ពន្ធនាគារ ប៉ុន្តែ​ស្ថានទូត​វៀតណាម មិនបាន​ទទួល ឯក សារ​នេះ​ទេ ដោយ​អះអាងថា​ស្ថិត​នៅក្រៅ​សមត្ថកិច្ច​របស់ខ្លួន ហើយ​ទាមទារ​ឲ្យ​ខ្មែរក្រោម​ត្រូវ​រក​ក្រសួងការបរទេស និង សហ ប្រតិបត្តិ​កម្ពុជា​ធ្វើ​អន្តរាគមន៍​ទើប​អាច​ទទួលបាន​ឯកសារ​ទាំងនេះ ៕​

 

Leave A Reply

Your email address will not be published.