ពលរដ្ឋ​ខ្មែរ​ក្រោម ​ថ្កោល​ទោស​សមាគម​ពុទ្ធ​សាសនា​វៀតណាម​ ដែល​បន្ត​ប្រើ​ល្បិច​បន្សាប​ព្រះ​ពុទ្ធសាសនា​ខ្មែរ នៅកម្ពុជា​ក្រោម​

0 1,333

ដោយ លី ​ឈូន​

នៅ​ពេល​ថ្មី​ៗ នេះ សមាគម​ពុទ្ធសាសនា​វៀតណាម បាន​ចែក​ទង់ជាតិ​យួន ដល់​ព្រះសង្ឃ​ខ្មែរក្រោម​ ដែល​បាន​ចូលរួម​ប្រជុំ​នៅក្នុង​សន្និសីទ លើក​ទី ៩ ស្ដីពី​ពុទ្ធសាសនា​ខ្មែរ នៅ​កម្ពុជាក្រោម ។ ខ្មែរក្រោម​លើកឡើង​ថា នេះ​ជា​ទង្វើ​ចាប់បង្ខំ​ឲ្យ​វត្ត​វត្តអារាម​នី​មួយ​ៗ ត្រូវតែ​លើក​ទង់ជាតិ​យួន​ឡើង ព្រោះ​តាំងពីដើមមក​វត្ត​នៅ​កម្ពុជាក្រោម ភាគច្រើន​មិនដែល​ដំឡើង​ទង់ជាតិ​របប​យួន​កុម្មុយនិស្ ត​ដែល​មាន​ពណ៌ក្រហម​ឆ្អិនឆ្អៅ​នោះ​ទេ ។ ពលរដ្ឋខ្មែរ​ក្រោម ​ហៅ​នេះ ជា​ល្បិច​ដែល​យួន​ធ្វើឡើង​ ដើម្បី​បន្សាប​ព្រះពុទ្ធ​សាសនា​ខ្មែរ​ នៅ​កម្ពុជាក្រោម ដោយ​រូបភាព​មួយចំនួន ដូចជា តាំង​អាសនៈ ហូ ជី មិញ ស្មើនឹង​អាសនៈ​ព្រះពុទ្ធ​បដិមា និង​មិន​ប្រើ​ភាសាខ្មែរ​ក្នុង​កិច្ចប្រជុំ​របស់​ពលរដ្ឋខ្មែរ​ក្រោម​ ជាដើម ។

​អង្គ​សន្និសីទ ស្តីអំពី «ព្រះពុទ្ធ​សាសនា​ខ្មែរ» លើក​ទី ៩ នៅ​ខេត្ត​លង់​ហោរ រៀបចំដោយ សមាគម​ពុទ្ធសាសនា​វៀតណាម ។ រូបៈ Phật sự Online
​អង្គ​សន្និសីទ ស្តីអំពី «ព្រះពុទ្ធ​សាសនា​ខ្មែរ» លើក​ទី ៩ នៅ​ខេត្ត​លង់​ហោរ រៀបចំដោយ សមាគម​ពុទ្ធសាសនា​វៀតណាម ។ រូបៈ Phật sự Online

ព្រះ​ចៅ​អធិការ​វត្ត​ខ្មែរ​ក្រោម​មួយ​ព្រះ​អង្គ​ នៅ​ស្រុក​ផ្នោរ​ដាច់​ខេត្តព្រះត្រពាំង ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ ត្រា ​វិញ​ (​ Tra vinh)  ​ដែល​ព្រះ​អង្គ​សូម​មិន​បញ្ចេញ​ឈ្មោះ​  បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ និង​សាពត៌មាន​ព្រៃ​នគរ​ ថា​តាំង​ពី​ដើម​មក​ព្រះ​អង្គ​តែង​តែ​និមន្ត​ទៅ​ចូល​រួម​សន្និសីទ ​ស្ដី​ពី​ព្រះ​ពុទ្ធសាសនា​ខ្មែរ​​ក្រោម​នេះ​មិនដែលខានឡើយ ​។

ព្រះ​ចៅ​អធិការ​វត្ត​លាក់​ឈ្មោះ​ បញ្ចេញ​សំឡេង​អង្គ​នេះ​ បន្ត​ថា​ ​សន្និ​សីទ​លើក​ទី ៩​ នេះ​ ប្លែក​ពី​លើក​មុន ​ៗ ​ដោយ​អាជ្ញាធរ​ខេត្ត​បាន​ចែក​ទង់​ជាតិ​វៀតណាម ​ដល់​វត្ត​ខ្មែរ​ទូ​ទំាង​ដែន​ដី​កម្ពុជាក្រោម​ ។ ព្រះ​អង្គ​បន្ថែ​ថា ​បើ​ព្រះ​អង្គ​មិន​លើក​ទង់​នេះ​ទេ ​ខ្លាច​គេ​ចោទ​ព្រះអង្គថា​ មិន​ស្មោះ​នឹង​បក្ស​ និង ​រដ្ឋ​ ព្រោះ​វត្ត​របស់​ព្រះ​អង្ក​ទាំង​ពី​ដើម​មក​មិន​ដែល​លើក​ទង​នេះ​ទេ​  លើក​ទេ​តែ​ទង់​ព្រះពុទ្ធ​សាសនា​​ប៉ុណ្ណោះ ​។

ពិធី​ប្រគល់​ទង់ជាតិវៀតណាម ​ចំនួន ៤៥៦ ដល់​ព្រះសង្ឃ​ជា​តំណាង​នៃ​ក្រុម​មេដឹកនាំ​តាម​វត្តអារាម​ព្រះពុទ្ធ​សាសនា​ខ្មែរ នៅ​កម្ពុជាក្រោម ។ រូបៈ Internet
ពិធី​ប្រគល់​ទង់ជាតិវៀតណាម ​ចំនួន ៤៥៦ ដល់​ព្រះសង្ឃ​ជា​តំណាង​នៃ​ក្រុម​មេដឹកនាំ​តាម​វត្តអារាម​ព្រះពុទ្ធ​សាសនា​ខ្មែរ នៅ​កម្ពុជាក្រោម ។ រូបៈ Internet

ព្រះ​ចៅ​អធិការ​វត្ត​លាក់​ឈ្មោះ ​ដែល​កំពុង​បារម្ភ​រឿង​ទង់​នោះ​ ព្រះ​អង្គ​បន្ត​ថា ​ដែល​ព្រះ​អង្គ​មិន​ពេញ​ចិត្ត​ខ្លាំង​បំផុត​នោះ ​គឺ​ពិធីករ​ជា​ខ្មែរ​សោះ​ តែ​មិន​ព្រម​ប្រើ​ភាសា​ខ្មែរសោះ ​សូម្បី​តែ​ពេល​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​ក្មេង​ ៗ​ ខ្មែរ ​ក្នុង​ពេ​លបំ​រើ​កម្មវិធី  ​ដែល​ក្មេង​ខ្លះ​គាត់​មិន​ចេះ​ភាសា​វៀតណាម​ផង​  ។

ព្រះចៅអធិការ៖ «ដូច​រាល់​ដង​ សព្វ​មួយ​ដង​នឹង​ គេ​ធ្វើ ពីម្សិល​មួយ​ថ្ងៃ​ហ្នឹង​ជា​កម្មវិ​ធី​បំរុង​របស់​គេ​ហ្នឹង​ គេ​ធ្វើរ​បាយ​ការ​ណ៍​មេច​ ៗ​ អី​ហ្នឹង ​គេ​មាន​ភាសា​ខ្មែរ​ ហ្នឹង​គេ​ហៅ​ថា​កម្មវិធី​បំរុង​ មាន​ភាសា​ទាំង​ពីរ​សង្ខាង​ ទាំង​ខ្មែរ​ហ្នឹង​វៀតណាម​ លុះ​ដល់​ថ្ងៃ​ប្រជុំ​ពិត​ប្រាកដ​ហ្នឹង ​ ព្រោះ​មាន​ភ្ញៀវ​ពី​ថ្នាក់​លើ​មក​អី​ហ្នឹ ​គេ​មិន​ប្រើ​ភាសា​ខ្មែរ​ទេ​» ។

ប្រធាន​សហគមន៍​ព្រះសង្ឃ​ខ្មែរកម្ពុជា​ក្រោម ​ប្រចាំ​ទ្វីប​អឺរ៉ុប​ ព្រះគុណ​ព្រះ​គុណ​ អ៊ួង​ សុខ​ ព្រះ​អង្គ​អង្វរ​ករ​ដល់​មន្ត្រី​សង្ឃ​ខ្មែរ​ក្រោម​ នៅ​ក្នុង​ស្រុក​ថា​ សម័យ​នេះ​ហើយ​ សូម​ព្រះ​អង្គ​ទាំង​អង្គ​ឈប់​ខ្លាច​ របប​កុម្មុយនិស្តុ​ទៀត​ទៅ​  បើ​ពួក​ព្រះ​អង្គ​នៅ​ខ្លាច​ ហើយ​បណ្ដោយ​ខ្លួន​ឱ្យ​គេ​គ្រប់​គ្រង​ ដោយ​ខុស​ច្បាប​ ខុស​ធម៌​អាថ៍​វិន័យ​នោះ​ មិន​​យូរ​ទេ​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​ក្រោម​នឹង​រលាយ​ហើយ ​។

ព្រះគុណ​ព្រះ​គុណ​ អ៊ួង​ សុខ​ ប្រធាន​សហគមន៍​ព្រះសង្ឃ​ខ្មែរកម្ពុជា​ក្រោម ​ប្រចាំ​ទ្វីប​អឺរ៉ុប​ ។ រូបៈ ផ្តល់ឲ្យ
ព្រះគុណ​ព្រះ​គុណ​ អ៊ួង​ សុខ​ ប្រធាន​សហគមន៍​ព្រះសង្ឃ​ខ្មែរកម្ពុជា​ក្រោម ​ប្រចាំ​ទ្វីប​អឺរ៉ុប​ ។ រូបៈ ផ្តល់ឲ្យ

ប្រធាន​សហគមន៍​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម បន្តទៀតថា ​​ពេល​ដែល​រលាយ​ព្រះ​ពុទ្ធសាសនា​ រលាយ​វត្ត​អារាម​ខ្មែរ​ក្រោម​ក៏​រលាយ​  រី​ឯ​កេរ្តិ៍​ឈ្មោះ រ​បស់​ពួក​ព្រះ​អង្គ​នឹង​រលាយ​ទៅ​តាមហ្នឹង​ដែរ​ ។

ព្រះគុណ​ព្រះ​គុណ​ អ៊ួង​ សុខ៖ «នៅ​ក្រោម​អំណាច​គេ​ ក្រោម​ម្លប់​របស់​គេ​អីចឹង​ គេ​ថា​មេច​ក៏​បាន​ ឥឡូវ​គេ​នៅ​ដាក់​ខ្មោច​ហោ​ជី​មិញ​ ដាក់​ស្មើ​ព្រះ​ឲ្យ​លោក​ថ្វាយ​បង្គំ​ទៀត​ផង​ ។ ចូល​ស៊ុប​អស់​ ហៅ​ថា បក្ខជន​បិទ​មុខ​អស់​ហើយ​ គេ​ថា​ ឃើញ​គេ​យក​គោ​មក​ គេ​ថា​ក្របី​ ឯង​ក្របី​តាម​គេ​ អស់ហើយ​ ។ បើ​គណសង្ឃ​នៅ​ហ្នុង​តស៊ូ​ បើ​យើង​តស៊ូ​ អា​ហ្នឹង​វានឹង​គ្រាន់​បើ​បន្តិច​  បើ​នៅ​តែ​តាម​គេ​ដដែល​ ៗ ​អស់​រុង​រឿង​អី​ហើយ​ » ​។

បែរ​ទៅ​មើល​ឯ​បណ្ដាញ​ព័ត៌​មាន​សង្គម​ឯ​ណោះ​វិញ​  មាន​មតិ​ជា​ច្រើន​រិះគន់​ចំពោះ​​អង្គ​សន្និសីទ​ ទី ៩ នេះ ​ដូច​ជា​គណនីហ្វេស​ប៊ុក​ឈ្មោះ​ ត្រឹង​ ថាច់ យុង​ លើក​ឡើង​ថា​ អាជ្ញាធរ​វៀតណាម​ ចែក​ទង់​ដល់​វត្ត​អារាម​ខ្មែរ​ក្រោម ​គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ស្អប់​ខ្ពើម​ព្រះសង្ឃ​ខ្មែរ​ក្រោមហ្នឹឯង ។​ ព្រោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​​ច្រើន​មិន​ពេញ​ចិត្ត​នឹង​របប​កុម្មុយ​និស្តវៀត​ណាមទេ​ តែ​ធ្វើ​ម្ដេច​រស់​នៅ​ក្រោម​អំណាច​គាប​សង្កត់​របស់​គេ​ ​ចេះ​តែ​ទ្រាំ​ទៅ ។

ការ​លើក​ឡើង​ទាំង​នេះ ​បន្ទាប់​ពី​សមាគម​ពុទ្ធ​សាសនា​វៀតណាម​ ប្រារព្ធ​សន្និ​សីទ​លើក​ ទី ​៩​ ស្តី​ពី​ព្រះ​ពុទ្ធសាសនា​ខ្មែរ​ក្រោម​ កាល​ពី​ថ្ងៃទី ​១៧ ​និង​ ១៨​ ខែ​ធ្នូ​នេះ នៅ​វត្ត​ពុទ្ធ​សាសនា​មហាយាន​វៀតណាម ​មួយ​ នៅ​ក្នុង​ខេត្តលុង​ហោរ ​ដែល​វៀត​ណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ វិញ​ឡុង​  Vinh Long) ។

ពិធី​ប្រគល់​ទង់ជាតិវៀតណាម ​ចំនួន ៤៥៦ ដល់​ព្រះសង្ឃ​ជា​តំណាង​នៃ​ក្រុម​មេដឹកនាំ​តាម​វត្តអារាម​ព្រះពុទ្ធ​សាសនា​ខ្មែរ នៅ​កម្ពុជាក្រោម ។ រូបៈ Phật sự Online
ពិធី​ប្រគល់​ទង់ជាតិវៀតណាម ​ចំនួន ៤៥៦ ដល់​ព្រះសង្ឃ​ជា​តំណាង​នៃ​ក្រុម​មេដឹកនាំ​តាម​វត្តអារាម​ព្រះពុទ្ធ​សាសនា​ខ្មែរ នៅ​កម្ពុជាក្រោម ។ រូបៈ Phật sự Online

អង្គសន្និសីទ​ ក្រៅ​ពី​មន្ត្រី​សង្ឃ​ខ្មែរក្រោម​  ​មន្ត្រី​សង្ឃ​វៀត​ណាមជា​ច្រើន​ហើយ ​និង​មន្ត្រី​រដ្ឋ​ការ​​តាម​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចូល​​រួម​​​​នោះ​ ក៏​នៅ​មាន​ព្រះ​ចៅ​អធិការ​វត្ត​ខ្មែរ​ក្រោម ​ទាំ​ជាង​ ៤០០​ វត្ត​ចូល​រួម​ផង​ដែរ​ ។ អង្គសន្និសីទ​​ ដែល​សមាជិក​ចូល​រួម​មិន​សូវ​រាក់​ទាក់​គ្នា​នេះ​ ក្រៅ​ពី​អនុវត្ត​ផែន​ការ​ចាស់ ​ដូច​ជា​រៀប​ចំ​អាសនៈ​អតីត​មេ​ដឹក​នាំ​របប​គម្មុនីស​វៀតណាម​ ឈ្មោះ ​ហូ ជី មិញ​​ឱ្យ​ស្មើ​នឹង​អាសនៈ​ព្រះ​សម្មា​សម្ពុទ្ធ ​ និង​ការ​មិន​ប្រើ​ភាសា​ខ្មែរ​ក្នុង​កម្មវិធី​នេះ​នោះ  អង្គ​សន្ន​សីទ​បាន​អនុវត្ត​កម្មវិ​ធី​ថ្មី​មួយ​ទៀត​ គឺ​ការ​​ចែក​ទង់​ជាតិវៀត​ណាម​ ដល់​វត្ត​ខ្មែរ​ប្រមាណ​ ៤៥៦ វត្ត​ នៅ​កម្ពុជា​ក្រោម ​។

អង្គ​សន្និ​សីទីបាន​ផ្លាស់​ប្ដូរទម្លាប់ ​​ពី​ការ​ធ្វើ​សន្និសីទ​ ២ ឆ្នាំ​ម្ដង​ទៅ​ជា​ធ្វើ​ ៥​ ឆ្នាំ​ម្ដង​វិញ​ ។

ព្រះ​តេជ​ព្រះ​គុណ​ ធី​ធី​ធម្មោ​ ប្រធាន​អន្តរ​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ។ រូបៈ ផ្តល់ឲ្យ
ព្រះ​តេជ​ព្រះ​គុណ​ ធី​ធី​ធម្មោ​ ប្រធាន​អន្តរ​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ។ រូបៈ ផ្តល់ឲ្យ

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ទាំន​នេះ​ ប្រធាន​អន្តរ​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ព្រះ​តេជ​ព្រះ​គុណ​ ធី​ធី​ធម្មោ​ មាន​ថេរ​ដី​កា​ថា ​ បើ​វៀតណាម​ចង់​លើក​ស្ទួយ​ដល់​វិស័យ​ ព្រះពុទ្ធសាសនា​ខ្មែរក្រោម​មែន​ សូម​វៀតណាម​ កុំ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​ក្រោម​ ទុក​ឲ្យ​ខ្មែរ​ក្រោម​អនុវត្ត​ប្រពៃណី​ទំនៀម​ទម្លាប់​ដោយ​ខ្លួនឯង​  ទុក​ឲ្យ​ខ្មែរ​ក្រោម​​សិក្សា​អក្សរសាស្ត្រ​របស់ខ្លួន​ ប្រើ​ភាសា​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​ នូវ​រាល់​កម្មវិធី​ដែល​ទាក់​ទង​នឹង​ខ្មែរ​ក្រោម​ ។

ព្រះ​តេជ​ព្រះ​គុណ​ធី​ធី​ធម្មោ​៖ «ល្អ​ជា​ជាង​ស៊ី​ជម្រៅ​ហ្នឹង​ និយាយ​ឲ្យ​ច្បាស់​មួយ​ម៉ាត់​ទៅ ​ ថា​ត្រូវ​តែ​វែក​ញែក​ត្រូវ​តែ​សិក្សា​ ត្រូវ​តែ​គាំ​ទ្រ​នៃ​គំនិត​បួស​រៀន​ រៀន​វិស័យ​ព្រះពុទ្ធ​សាសនា​ រៀន​ភាសា​ខ្មែរ​ជាដើម​ ។ល។​ ​និង​ ។ល។​ អាហ្នឹង​ហើយ​ដែល​ជាគោល​បំណង​ដែល​យើង​ចង់​បាន​  ចំណែក​រដ្ឋាភិបាល​យួន​ទៀតសោត​ ត្រូវ​តែ​លៃ​ឱកាស​ផ្ដល់​ពេល​វេលា​ដល់ខ្មែរ​ អី​ចឹង​បាន​ចំ​ទិស​ដៅ ​តែ​បើយក​ទង់​ជាតិ​អី​មក​ចែក​អីចឹង​ វា​ប្រាស​ចាក​នឹង​វេទិ​កា​» ។

ប្រធាន​អន្តរ​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បង្ហាញ​ថា​ សមាគម​ពុទ្ធសាសនា​វៀតណាម​ គឺ​ជា​សេនា​របស់រណសិរ្ស​មាតុភូមិ​វៀតណាម ដែល​ជាអង្គការ​ចាត់តាំង​នយោបាយរបបបក្ស​កុ​ម្មុយ​និ​ស្ត​របស់​រដ្ឋាភិបាលវៀតណាម សព្វថ្ងៃ ។  អង្គការនេះ ​បាន​អនុវត្តកម្មិធី​សន្និ​សីទ​ ស្ដី​ពី​ព្រះ​ពុទ្ធសាសនា​ខ្មែរ​ក្រោម ​រយៈ​ពេល​ ១៨  ឆ្នាំ​មកហើយ ។  សំបក​ក្រៅ​របស់គេ​ គេ​ថាគេធ្វើ​ដើម្បី​ជួយ​អភិវឌ្ឍន៍​ ព្រះ​ពុទ្ធ​សាសនា​ខ្មែរក្រោម​​ តែ​ភាព​ពិត​គឺ​គេ​ស្ទាប​ស្ទង់​រក​វិធី​សាស្ត្រ​ ដើម្បី​បន្សាប​ និង​បំបាត់​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​ក្រោម​តែប៉ុណ្ណោះ​  ។

​រដ្ឋាភិបាល​នៃ​បក្ស​កុម្មុ​និ​សវៀ​តណាម បង្ខំឲ្យព្រះសង្ឃ តាមវត្តអារាម និងពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម គោរព និងដឹងគុណ ចំពោះរូបឆាយាល័ក្ខណ៍របស់លោក ហូ ជីមិញ ។ រូបៈ Internet
​រដ្ឋាភិបាល​នៃ​បក្ស​កុម្មុ​និ​សវៀ​តណាម បង្ខំឲ្យព្រះសង្ឃ តាមវត្តអារាម និងពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម គោរព និងដឹងគុណ ចំពោះរូបឆាយាល័ក្ខណ៍របស់លោក ហូ ជីមិញ ។ រូបៈ Internet

ព្រះ​ពុទ្ធសាសនា​ខ្មែរ​ក្រោម​ ដែល​រឹង​មាំ​បាន​មក​ដល់​ពេល​នេះ  ​ដោយ​ជំហរ​របស់​ខ្មែរ​ក្រោម​ដោយ​ខ្លួន​ឯង​ ហេតុ​នេះ​ សូម​ខ្មែរ​ក្រោម​ប្រឹង​ប្រែងរក្សា​ជំហរ​សាមគ្គី​បន្ថែម​ទៀត​ ព្រោះ​បើ​ព្រះ​ពុទ្ធសាសនា​ខ្មែរ​ក្រោម​រលាយ​ជាតិ​សាសន៍​ខ្មែរ​ក្រោម ​ក៏​នឹង​រលាយ​ដែរ​ ៕

Leave A Reply

Your email address will not be published.