ខ្មែរក្រោម​រង​ការរិះគន់ អំពី​ការសរសេរ​អក្សរ​យួន​នៅលើ​បណ្ដាញ​សង្គម Facebook

222

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​ខណៈដែល​បណ្ដាញ​សង្គម Facebook កាន់តែ​ពេញនិយម​នៅក្នុង​ស្រទាប់​ពលរដ្ឋ​ខ្មែរ​ទាំង​នៅក្នុង និង​ក្រៅប្រទេស​នោះ ពល រដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម និង​នៅក្រៅ​ប្រទេស ក៏​ទទួលបាន​ឥទ្ធិពល​នៃ​បណ្ដាញ​សង្គម​មួយ​នេះ ហើយ​នាំគ្នា​ប្រើប្រាស់ វា ដូច​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា ផងដែរ ។ តែ​អ្វីដែល​ចម្លែក​នោះ គេ​សង្កេតឃើញ​ទំព័រ Facebook របស់​ខ្មែរក្រោម​ទាំង​ព្រះសង្ឃ និង គ្រហស្ថ​ភាគច្រើន នាំគ្នា​និយាយ​គ្នា​ជា​ភាសា​យួន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា មានការ​ងឿងឆ្ងល់ ហើយ​ចោទ សួរថា “​តើ​នេះ​ជា​បញ្ហា​មួយ ដែល​រដ្ឋាភិបាល​វៀតណាម​ហាម​ខ្មែរក្រោម​សរសេរ​ភាសាជាតិ​ខ្មែរ ឬ ក៏​ខ្មែរក្រោម​ខ្លួន ឯង​មិន ព្រម​ព្យាយាម​សរសេរ​អក្សរ​ជាតិ​ខ្លួន​ដោយ​ខ្លួនឯង​” ។  ការ​ចោទសួរ​នេះ ត្រូវបាន​មតិ​ជាច្រើន​លើកឡើង​តាម​បណ្ដាញ​សង្គម​ថា វា​មកពី​ខ្មែរក្រោម​មិនចេះ​អក្សរ​ខ្មែរ និង​ខ្លះ​ថា ដោយសារ​ទូរស័ព្ទ​មិនមាន​ពុំ​អក្សរ​ខ្មែរ ជាដើម ។​facebook-logo

​ការរិះគន់​នេះ ធ្វើឡើង​តាមរយៈ​សារ​របស់​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook ម្នាក់​ឈ្នោះ ក្ដាមស្រែ​លី បាន​សួរ​ទៅ​ព្រះ​តេជ ព្រះ​គុណ ថាច់ ប្រីជា គឿន និពន្ធ​នាយក សារព័ត៌មាន ព្រៃនគរ តាមរយៈ Facebook ហើយ​ត្រូវបាន​ព្រះអង្គ​យក​សំណួរ​ទៅធ្វើ ប្រជាមតិ​នៅលើ​ទំព័រ Facebook របស់ សារព័ត៌មាន ព្រៃនគរ និង វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ។

​សំនួរ​ដែល ក្ដាមស្រែ​លី (Kdamsre Lee) បាន​សួរ​នោះ​មាន​សេចក្ដី​ថា​៖

“​ខ្ញុំព្រះករុណា សូម​ទូល​សួរ​ព្រះតេជព្រះគុណ រឿង​មួយ ។ សំនួរ​នេះ  មើលទៅ​ដូចជា​ធ្វើ​ឲ្យ​ខ្មែរក្រោម​ខ្លះ​មិន​សប្បាយចិត្ត ជាមិនខាន ។​

ខ្ញុំព្រះករុណា សង្កេតឃើញ ពលរដ្ឋ​ខ្មែរក្រោម​ភាគច្រើន​ទាំង​ព្រះសង្ឃ និង​គ្រហស្ថ​សុទ្ធតែ​សរសេរ​ជា​ភាសា​យួន នៅលើ​ទំព័រ Facebook របស់ខ្លួន ។ ជួនកាល​អ្នកខ្លះ ផ្ញើ​សារ​មក​ខ្ញុំព្រះករុណា​ក៏​ជា​ភាសា​យួន​ដែរ ។​

​តើ​នេះ​ជា​បញ្ហា​មួយ​ដែល​រដ្ឋាភិបាល​វៀតណាម​ហាម​ខ្មែរក្រោម​សរសេរ​ភាសាជាតិ​ខ្មែរ ឬ ក៏​ខ្មែរក្រោម​ខ្លួនឯង​មិន​ព្រម​ព្យាយាម
​សរសេរ​អក្សរ​ជាតិ​ខ្លួន​ដោយ​ខ្លួនឯង ។​

​រីឯ​ខ្មែរ​យើង​នៅក្រៅ​ប្រទេស និង​នៅក្នុង​ស្រុក​ខ្លះ​ដែរ ចូលចិត្ត​សរសេរ​តែ​ភាសា​អង់គ្លេស មិនដែល​ឃើញ​សរសេរ​អក្សរ​ខ្មែរ​ទេ ។​

​តើ​ទង្វើ​ទាំងអស់នេះ វា​ធ្វើ​ឲ្យ​អក្សរសាស្ត្រ​ខ្មែរ​អាប់ឱន​ដែរឬទេ ??”

​សំនួរ​នេះ ត្រូវបានធ្វើ​ប្រជាមតិ​នៅលើ​ទំព័រ Facebook សារព័ត៌មាន ព្រៃនគរ ចាប់ពី​ថ្ងៃទី ១៥ ខែមិថុនា មកដល់​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៤ មាន​មនុស្ស​ចែករំលែក ឬ Share ត្រឹមតែ ២០ នាក់ និង​ចុច Like ៣០ នាក់ តែប៉ុណ្ណោះ ខណៈដែល ទំព័រ​មួយ​នេះ មាន​មនុស្ស​ចុច Likes ប្រមាណ​ជាង ២ ម៉ឺន​នាក់ ។ មតិ​ដែល​អ្នក​ប្រើ Facebook បញ្ចេញ​នៅលើ​សំនួរ​នេះ ស្រដៀង​គ្នា​ថា ដោយសារ​ទូរស័ព្ទ​គ្មាន​ពុំ​អក្សរ​ខ្មែរ និង​ខ្មែរក្រោម​មិនចេះ​អក្សរ​ខ្មែរ​ទើប​នាំគ្នា​សរសរ​អក្សរ​យួន ។ អ្នកខ្លះ​ទៀតថា ដោយសារ​ពុម្ពអក្សរ​ខ្មែរ​នៅលើ​ទូរស័ព្ទ​សរសេរ​យូរ ខាត​ពេល ទើប​គេ​សរសេរ​ជា​អក្សរ​អង់គ្លេស ។​

​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook ម្នាក់​ឈ្មោះ Makara Alonely បាន​បញ្ជាក់ថា​៖

“​ចំពោះ [​ខ្មែរ​] កម្ពុជា​ក្រោម ខ្ញុំ​មិនដឹង​ទេ ។ ចំណែកឯ​ខ្មែរ​កណ្ដាល​មួយចំនួន ដោយសារ​ទូរស័ព្ទ​ដំឡើង​អក្សរ​ខ្មែរ​មិនបាន​” ។​

​អ្នក​ប្រើ Facebook ឈ្មោះ Thani RRC បាន​បញ្ជាក់ថា​៖

“​ពីព្រោះ​កូន​ខ្មែរក្រោម មិនមាន​សាលារៀន​អក្សរ​ខ្មែរ​ដូច​នៅ​កម្ពុជា​នោះទេ សុទ្ធតែ​រៀន​លួចលាក់​ទៅតាម​វត្ត​ប៉ុណ្ណោះឯង ! កូន ខ្មែរក្រោម​ធំ​ឡើងទៅ​រៀន​យួន​ទាំងអស់ បើ​ចង់​ចេះអក្សរ​ខ្មែរ​ទាល់តែ​ចូល​វត្ត​ទើប​ចេះ ។  បើ​ចូលទៅ​រៀន​នៅក្នុង​វត្តមាន​ពួក ចោរ​តាមឃ្លាំមើល​ទៅទៀត ចឹ​ង​ទៅធ្វើ​ឲ្យ​ខ្មែរក្រោម​ពិបាក ចេះអក្សរ​របស់ខ្លួន​ណាស់ ! ចឹ​ង​ទៅ​ទើប​ឲ្យ​មាន [​អក្សរ​] យួន និង ខ្មែរ​លាយ​គ្នា នោះ ។ បើ​យើង​មិន​ចង់​ឲ្យ​មាន​វិបត្តិ​នេះ​កើតឡើង  តើ​កូន​ខ្មែរ​ទាំងអស់​ត្រូវធ្វើ​យ៉ាងណា​” ។​

​អ្នក​ប្រើ Facebook ឈ្មោះ Chau Pros Touch បាន​បញ្ជាក់ថា​៖

“​ពីព្រោះ​នៅ​កម្ពុជា​ក្រោម​អត់​មាន​សាលា​សិក្សា​ដូច​នៅ​កម្ពុជា​លើ​នោះទេ មានតែ​នៅក្នុង​វត្ត ទើប​មានការ​រៀនអក្សរ​ខ្មែរ ឯ​អក្សរ​ខ្មែរ នេះ​សោត រៀន​បានតែ​ខាង​ប្រុសៗ ជា​អ្នកបួស​ថែរក្សា​វប្បធម៌​អក្សរសាស្ត្រ ចំណែក​ឯខាង​បងប្អូន​ស្រីៗ​មាន​ភាគតិច​ណាស់ ។ ហេតុ​ដូច្នេះហើយ បានជា​បងប្អូន​ខ្មែរ​សរសេរ​ជា​ភាសា​យួន​ទាក់ទង​គ្នា មិនមែន​ចូលចិត្ត​សរសេរ​នោះទេ ពីព្រោះ​ការសិក្សា​អក្សរ សាស្ត្រ​របស់ខ្លួន​ឯង​មាន​ផល​លំបាក​យ៉ាងច្រើន ។ តើ​អ្នក​ទាំងអស់គ្នា​មាន​អារម្មណ៍​ឈឺចាប់​ដូច​ខ្ញុំ​ដែល​ឬទេ រស់ នៅលើ ទឹកដី​ខ្លួនឯង​ឈ្មោះថា​ជនជាតិភាគតិច អត់​បាន​សិក្សា​អក្សរសាស្ត្រ​វប្បធម៌​ខ្លួនឯង ។ សូម​ផ្តាំផ្ញើ​ដល់​បងប្អូន​ខ្មែរ លើ​ទាំងអស់ កុំឱ្យ​ដូច​ខ្ញុំ​” ។​

​អ្នក​ប្រើ Facebook ឈ្មោះ Pom Doung បាន​បញ្ជាក់ថា​៖

“​ខ្ញុំ​យល់ថា ខែ្មរ​ក្រោម​ពួកគាត់​មិន​ចង់​ស​សេរ​ជា​អក្សរ​យូ​ន​ប៉ុន្មាន​ទេ ។ ហេតុផល​គឺ​ទាក់ទង​នឹង​ការប្រើប្រាស់​ហ្វ​ន់ អក្សរ ខ្មែរ​នៅក្នុង​កុំព្យូទ័រ ឬ ទូរស័ព្ទ​របស់​ពួកគាត់ តើ​ពួកគាត់​បាន​រៀន និង​ចេះ​ប្រើ​ហ្វ​ន់​អក្សរ​ខ្មែរ​ទេ​? ដូចជា​ហ្វ​ន់​យូ​នី​កូដ ឬ លី​មូ​ន ។ ចំណែក​ខ្មែរ​នៅ​បរទេស ក៏​មិន​ខុសពី​ខ្មែរក្រោម​ដែរ ប្រហែល​ពួកគាត់​មិនចេះ​ប្រើ ប្រាស់​ហ្វ​ន់​ខ្មែរ​ហើយ​មើលទៅ ។ ចំណែក ខ្មែរ យើង​ក្នុងស្រុក​អ្នកខ្លះ​ក៏​មិនចេះ​ហ្វ​ន់​អក្សរ​ខ្មែរ​ដែរ ដោយសារ​គាត់​មិនបាន​រៀន អ៊ីចឹង​ហើយ​បានជា​អ្នក ខ្លះ​គាត់​សរសេរ​ជា​ភាសា អង់គ្លេស និង​អ្នក​ខ្លះទៀត​គាត់​សរសេរ​ជា​ភាសា​អង់គ្លេស​អាន​ជា​ខ្មែរ​របៀប​អក្សរ​ឡាតាំង​នៅក្នុង​ហ្វេ​ស​បុក ប៉ុន្តែ​មិនសូវ            ចំ​តួអក្សរ​ឡាតាំង​ប៉ុន្មាន​ទេ​។​”
​ចំណែក លោក លី ឈូ​ន ចាងហ្វាង​កាសែត ព្រៃនគរ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ក្រោម បាន​បញ្ចេញមតិ​នៅ លើ Facebook គាំទ្រ​សំនួរ​របស់ ក្ដាមស្រែ​លី ថា​៖

“​សំនួរ​របស់ Kdamsre Lee ពិតជា​ត្រឹមត្រូវ ។ ខ្មែរក្រោម​ទាំងអស់​កុំ​នាំគ្នា​ដោះសារ​អី ត្រូវខិតខំ​រៀនអក្សរ​ជាតិ​ឲ្យ​មែន​ទែ​ន ។​”

​ចំណែក​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook ឈ្មោះ ខ្មែរ​ភូមិធំ (Khmer Phum Thom) ជា​ខ្មែរក្រោម​មកពី​ខេត្ត​ទួល​តា​មោក ដែនដី​កម្ពុជា​ក្រោម ដែល​តែងតែ Post នូវ​រូប​ទិដ្ឋភាព​នៃ​ភូមិ​ស្រុក​មួយ​នេះ​យ៉ាងច្រើន​នោះ បាន​បញ្ចេញមតិ​ជា​អក្សរ​ឡាតាំង សំនៀង​ខ្មែរ​ថា​៖

“​តាម​ខ្ញុំ​ដឹង ភាគច្រើន​ខ្មែរក្រោម​មិនបាន​រៀនអក្សរ​សាស្ត្រ​របស់ខ្លួន​ឯង​ទេ ។ អ្នក​ដែល​បាន​រៀន គឺជា​ព្រះសង្ឃ​តាម​វត្ត​អារាម ។ ដូច្នេះ អ្នកឃើញ​ភាគច្រើន​កូន​ខ្មែរក្រោម​មិនបាន​សរសេរ​ភាសា​ខ្លួនឯង​ទេ ។ ពីព្រោះ​មិនចេះ  តែ​អាច​និយាយ​ខ្មែរ​បាន​” ។​

​សូមបញ្ជាក់ថា នៅពេល​ថ្មី​នេះ គេ​សង្កេត​ព្រះសង្ឃ​ខ្មែរក្រោម​ជាច្រើន ដែល​គេ​សម្គាល់ថា ជា​អ្នកចេះដឹង​ខាង​អក្សរសាស្ត្រ​ខ្មែរ ជ្រៅជ្រះ​នៅ​កម្ពុជា​ក្រោម​នោះ បាននាំគ្នា​សេរ​សេរ​អក្សរ​យួន​នៅលើ​បណ្ដាញ​សង្គម Facebook ព្រោងព្រាត  ដែល​ធ្វើ​ឲ្យ​មតិ​សា ធា​រណៈ​មានការ​ងឿងឆ្ងល់ និង​យល់ច្រឡំ​ខ្មែរក្រោម​ថា​ជា​យួន ៕.

Create app using best free app builder.​

Comments are closed.