អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា ប្រារព្វ​ខួប ៦៨ ឆ្នាំ នៃ​ទិវា​កម្ពុជា​ក្រោម

342

ដោយ ស៊ឺន ចែងចើន| VOKK

​នៅ​ថ្ងៃទី ២៤ មិថុនា នេះ អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បាន​ប្រារព្វ​ពិធី​ខួប ៦៨ ឆ្នាំ នៃ​ទិវា​កម្ពុជា​ក្រោម នៅក្រោម​នឹម​អាណានិគម​យួន ។ តាម​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ការលើក​ពេល​ប្រារព្ធ​ខួប ៦៨ ឆ្នាំ មក​ថ្ងៃទី ២៤ មិថុនា នេះ ក៏​ព្រោះតែ​នៅ​ថ្ងៃទី ៤ មិថុនា កន្លងទៅ គឺ​ចំ​ថ្ងៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​លើក​ទី ៤ ។​

សូមបញ្ជាក់ថា រៀងរាល់ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃទី ៤ ខែមិថុនា ពលរដ្ឋ​ខ្មែរក្រោម ទូទាំង​ពិភពលោក ដូចជា ប្រទេស​កម្ពុជា ថៃ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី New Zealand និង​ប្រទេស​មួយចំនួន​នៅ​អឺ​រុ​ប ដូចជា បារាំង ស្វិ​ស អ៊ីតាលី ហូ​ឡង់ ជាដើម តែងតែ​ប្រារព្ធ​ទិវា ៤ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង បាន​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម ធ្វើ​អាណានិគម​បន្ត​លើ​ប្រជាជាតិ​ខ្មែរក្រោម និង​ដើម្បី​សម្ដែង​ពី​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម និង​ការឈឺចាប់​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម ពី​សំណាក់​រដ្ឋាភិបាល​អាណានិគម​យួន​សព្វថ្ងៃ ។

ខាងក្រោម​នេះ ជា​រូបភាព​ខ្លះៗ នៃ​សកម្មភាព​ប្រារព្វ​ទិវា ៤ មិថុនា ។ រូប​ថ​តៈ ស៊ឺន ចែង​ចើ​ន​

Comments are closed.