ពលរដ្ឋ​ខ្មែរក្រោម​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ត្រូវ​បាន​នគរបាល​វៀតណាម​ ចាប់​ដាក់​ពន្ធ​នាគា​រ​ក្នុង​ជំលោះ​ដីធ្លី​

0 206

ដោយ យាង សុធារិន្ទ

​ពលរដ្ឋ​ខ្មែរក្រោម​ នៅ​ខេត្ត​ក្រមួនស​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ដែល​ត្រូវ​បាន​តុលាការ​វៀតណាម​ ​ស្រុក​ ​យ៉ាង​ ថា​ញ់ ​និង​ខេត្ត​ក្រមួនស​ ​សម្រេច​កាត់ទោស​ជាប់ពន្ធនាគារ​រយៈពេល​ ​២​ ​ឆ្នាំ​ ​ក្នុង​ជំលោះ​ដីធ្លី​រវាង​កសិករ​ខ្មែរក្រោម​ ជិត​ ​១​៥​០​ ​គ្រួសារ​ ​ជាមួយ​អាជ្ញាធរ​វៀតណាម​ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​ចាប់​ឃុំ​ខ្លួន​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ៨​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​១​ ​។​

​លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប អាយុ ៤១ ឆ្នាំ (​ជា​អ្នកស៊ីឈ្នួល​បើក​អេស្កាវ៉ាទ័រ​) ត្រូវ​តុលាការ​ស្រុក​យ៉ាង​ ​ថា​ញ់ (​G​i​an​g​ ​T​h​àn​h​) ​សម្រេច​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​២​ ​ឆ្នាំ​ ​៦​ ​ខែ
​លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប អាយុ ៤១ ឆ្នាំ (​ជា​អ្នកស៊ីឈ្នួល​បើក​អេស្កាវ៉ាទ័រ​) ត្រូវ​តុលាការ​ស្រុក​យ៉ាង​ ​ថា​ញ់ (​G​i​an​g​ ​T​h​àn​h​) ​សម្រេច​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​២​ ​ឆ្នាំ​ ​

​ការ​ឃុំ​ខ្លួននេះ​ ​ធ្វើឡើង​មួយ​ថ្ងៃក្រោយ​ ពី​អធិការ​រង​នគរបាល​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​លោក​ ង្វៀ​ន​ ​ថា​ន់ ​ទ្រុង​ (N​guy​e​n ​Than​h​ ​T​rung​) ​បាន​ចេញ​លិខិត​កោះហៅ​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ឱ្យ​ទៅ​ជួប​សមត្ថកិច្ច​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​។​

​មែនទែន​ទៅ​ ​នគរបាល​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​បាន​ទូរស័ព្ទ​ប្រាប់​ឱ្យ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ទៅ​ជួប​ពួកគេ​ តាំង​ពីព្រឹក​ថ្ងៃ​ទី​ ៧​ ​ខែ​មិថុនា​ ​ហើយ​បាន​ប្រាប់​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ឱ្យ​រៀបចំ​ខោអាវ​យកទៅ​ជា​មួយទៀត​ផង​ ​ដែល​វា​ហាក់ដូចជា​ការ​គំរាម​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ឱ្យ​ត្រៀម​ខ្លួន​ដើរចូល​ដេក​គុក​តែម្តង​ ​។​ ​ប៉ុន្តែ​ លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​សម្រេច​ចិត្ត​ថា​ មិនទៅ​ជួប​ ​តាម​ការ​ទូរស័ព្ទ​ប្រាប់​របស់​លោក​នគរបាល​វៀតណាម​នោះ​ទេ​ ​ព្រោះ​លោក​មើលឃើញ​ថា​ ​វា​ធ្វើឡើង​មិន​សមរម្យ​ ​និង​ខុស​នីតិវិធី​ ​ដែល​រាល់​ការ​កោះហៅ​ជា​ផ្លូវការ​ណាមួយ​ ​វា​គួរ​ ​ធ្វើឡើង​តាមរយៈ​លិខិត​ ​មិនមែន​គ្រាន់តែ​ទូរស័ព្ទ​មក​ប្រាប់​នោះ​ទេ​ ​។​

​ដោយសារតែ​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​សម្រេច​ថា​មិនទៅ​ជួប​នៅ​ព្រឹក​ថ្ងៃ​ទី ​៧​ ​ទើប​នៅ​ថ្ងៃ​ទី ​៧​ ​ខែ​មិថុនា​ ​ដដែល​នោះ​ ​ពួក​នគរបាល​បាន​ធ្វើ​លិខិត​កោះហៅ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ឱ្យ​ចូលខ្លួន​ ​។​

​យុវជន​ខ្មែរក្រោម​ ​និង​ជាសកម្ម​ជន​សិទ្ធិមនុស្ស​ ​គឺ​លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​បាន​ឱ្យ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​ ៨​ ​ខែ​មិថុនា​ ​ថា​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ត្រូវ​បាន​នគរបាល​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​ឃុំ​ខ្លួន​តាំង​ពីព្រឹក​ថ្ងៃ​ទី​ ៨​ ​ខែ​មិថុនា​ ​។​

​បើ​តាម​លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​ដែល​បាន​ទូរស័ព្ទ​ទៅ​សួរ​បងប្អូនជីដូនមួយ​របស់​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​នៅ​ខេត្ត​ក្រមួនស​ ​បាន​ឱ្យ​ដឹង​ថា​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​និង​បងប្រុស​បង្កើត​បាន​ទៅ​ជួប​ ​នគរបាល​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​នៅ​វេលា​ម៉ោង​ ​៨​ ​ព្រឹក​ ​ថ្ងៃ​ទី ​៨​ ​ខែ​មិថុនា​ ​តាម​ការ​កោះហៅ​របស់​ ​នគរបាល​ ​ហើយ​ប្រហែល​ ​១​ ​ម៉ោង​ក្រោយមក​ ​បងប្រុស​របស់​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​បាន​ត្រឡប់មក​ផ្ទះ​វិញ​ ​និង​ប្រាប់​ថា​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ត្រូវ​បាន​នគរបាល​ឃុំ​ខ្លួន​ហើយ​ ​។​ ​នគរបាល​បាន​ប្រាប់​បងប្រុស​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ថា​ ​នឹង​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​ក្នុង​ ​រយៈពេល​ ​២​ ​ទៅ​ ​៣​ ​ថ្ងៃខាងមុខ​ ​ដើម្បី​ប្រាប់​ពី​ទីតាំង​ដែល​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បន្ត​ ​។​

​រីឯ​អ្នកភូមិ​របស់​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ដែល​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​ បាន​បញ្ជាក់​ថា​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ពិតជា​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ប្រាកដ​មែន​ ​។​

​គួរ​រំលឹក​ថា​ ​កាលពី​ថ្ងៃ​ទី​ ​៥​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​០​ ​អាជ្ញាធរ​វៀតណាម ​ខេត្ត​ក្រមួនស​ ​រួម​មាន​ ​ប៉ូលិស​ ទាហាន​ ​ដែល​ប្រដាប់ដោយ​អាវុធ​ប្រមាណ​ជាង​ ​១​០​០​ ​នាក់​ ​បាន​ចុះទៅ​រឹបអូស​យក​ដី​ជាង​ ​៣​.​០​០​០​ ហិកតា​ ​ធ្វើជា​កម្មសិទ្ធិ​របស់​រដ្ឋ​ពី​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន​ ​១​៤​៥​ ​គ្រួសារ​​​ដែល​កំពុង​ប្រើប្រាស់​ដី​កេរ​ ដែល​ដូនតា​របស់​ពួកគាត់​បាន​បន្សល់ទុក​ឱ្យ ​។​ ​ប៉ុន្តែ​ ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​បាន​ធ្វើការ​ជំទាស់​រហូត​ផ្ទុះ​ជា​អំពើ​ហិង្សា​ ​បណ្ដាលឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ជាង​ ​១​០​ ​នាក់​រង​បួស​ធ្ងន់​ ​និង​ស្រាល​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ឲ្យដឹង​ថា​ ​ពួកគាត់​បាន​អាស្រ័យផល​លើ​ដី​នោះ​តាំងពី​អំឡុង​ឆ្នាំ​ ​១​៩​៧​៣​ ​មក​ម្ល៉េះ​ ​ប៉ុន្តែ ​អាជ្ញាធរ​វៀតណាម​មិនព្រម​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ពួកគាត់​នោះ​ទេ​ ​។​

​ក្រោយ​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នោះ​ ​នៅ​ថ្ងៃ​ទី​ ៧​ ​ខែ​មិថុនា​ ​ឆ្នាំ​ ២​០​២​០​ ​អាជ្ញាធរ​វៀតណាម​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​ខេត្ត​ក្រមួនស​ ​បាន​ឃាត់ខ្លួន​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​និង​បាន​ឃុំ​ខ្លួន​លោក​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​ជាង​ ​៣​ ​ខែ​ ​រហូតដល់​ថ្ងៃ​ទី​ ​៤​ ​ខែកញ្ញា​ ​ឆ្នាំ​ ២​០​២​០​ ​ទើប​អនុញ្ញាត​ឲ្យ​លោក​ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ​។​

កសិក​ខ្មែរ​ក្រោម ​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២០ ។ រូបៈ​ Screenshot
កសិក​ខ្មែរ​ក្រោម ​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២០ ។ រូបៈ​ Screenshot

​បន្ទាប់មក​នៅ​ថ្ងៃ​ទី​ ​១​០​ ​ខែ​តុលា​ ​ឆ្នាំ​ ២​០​២​០​ ​អាជ្ញាធរ​វៀតណាម ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​និង​កសិករ​ខ្មែរក្រោម​ ​៣​ ​រូប​ទៀត​ ​គឺ​លោក​ ​តៀន​ ​ដាម​ ​តៀន​ ​ណាម​ ​និង​លោកយាយ​ ​ធី​ ភិ​ច​ ​ទៅកាន់​តុលាការ​វៀតណាម​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​ខេត្ត​ក្រមួនស​ ​ដោយ​ ​បាន​ចោទប្រកាន់​ពួកគាត់​ទាំង​ ​៤​ ​នាក់​ពី​បទ​ ​«​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច​ ​និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ​»​ ​។​

​ក្រោយមក​ទៀត​ ​នៅ​ថ្ងៃ​ទី​ ៣​ ​ខែ​ធ្នូ​ ​ឆ្នាំ ​២​០​២​០​ ​តុលាការ​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​បាន​បើកសវនាការ​ ​ជំនុំ​ជម្រះ​ ​រួច​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​កសិករ​ខ្មែរក្រោម​ទាំង​ ​៤​ ​រូប​ ​ឲ្យ​ជាប់ពន្ធនាគារ​ ​ចាប់ពី​ ​១​ ​ឆ្នាំ​ ​ទៅ​ ​២​ ​ឆ្នាំ​កន្លះ​ ​ក្នុង​នោះ​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ត្រូវ​តុលាការ​សម្រេច​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​២​ ​ឆ្នាំ​ ​កន្លះ​ ​លោក​ ​តៀន​ ​ដាម​ ​អាយុ​ ​២​៨​ ​ឆ្នាំ​ ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​២​ ​ឆ្នាំ​ ​៣​ ​ខែ​ ​លោក​ ​តៀន​ ​ណាម​ ​អាយុ​ ​២​៨​ ​ឆ្នាំ​ ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​១​ ​ឆ្នាំ​ ​និង​លោក​ ​យាយ​ ​ធី​ ភិ​ច​ ​អាយុ​ ​៧​១​ ​ឆ្នាំ​ ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​១​ ​ឆ្នាំ​ ​ប៉ុន្តែ ​ពួកគាត់​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្នុង​ការ​ព្យួរទោស​មាន​លក្ខខណ្ឌ​ ​។​

​ដោយ​មិន​អាច​ទទួលយក​បាន​នូវ​ការ​កាត់ក្តី​ដោយ​អយុត្តិធម៌​នេះ​ ​ពួកគាត់​បាន​ប្តឹង​ទាស់​ ​ការ​សម្រេច​របស់​តុលាការ​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​ទៅកាន់​តុលាការ​ខេត្ត​ក្រមួនស​ជា​បន្ត​ទៀត​ ​។​

​ទោះជាយ៉ាងណា​ ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​ ៦​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១​ ​តុលាការ​ខេត្ត​ក្រមួនស​ ​បាន​សម្រេច​តម្កល់​សាលដីកា​ផ្ដន្ទាទោស​របស់​តុលាការ​ថ្នាក់​ស្រុក លើ​កសិករ​ខ្មែរក្រោម​ ​៣​ ​រូប​ ​ទុកជា​បានការ​ដដែល​ ​ប៉ុន្តែ​ បាន​សម្រាលទោស​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ដែល​ត្រូវ​តុលាការ​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​២​ ​ឆ្នាំ​ ​៦​ ​ខែ​ ​មក​ជាប់​ ​២​ ​ឆ្នាំ​ ​។​ ​លោក​ ​តៀន​ ​ដាម​ ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​២​ ​ឆ្នាំ​ ​៣​ ​ខែ​ ​មក​នៅ​ ​២​ ​ឆ្នាំ​ ​និង​លោក​ ​តៀន​ ​ណាម​ ​ផ្ដន្ទាទោស​ ​១​ ​ឆ្នាំ​ ​មក​នៅ​ ​៩​ ​ខែ​វិញ​ ​។​

កសិករ​ខ្មែរ​ក្រោម ៤ នាក់ ក្នុង​តុលាការ​ខេត្ត​ក្រមួនស នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី ៣ ខែធ្នូ ឆ្នាំ ២០២០ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី ៦ ខែ​ដល់​ជិត ៣ ឆ្នាំ ពី​បទ​ប្រើ​ហិង្សា​លើ​កងកម្លាំង​សមត្ថកិច្ច ពេល​តវ៉ា​នឹង​ការ​បង្ខំ​បណ្ដេញ​ពី​ដី​ស្រែ​ចម្ការ ។ រូបៈ ខ្មែរ​នៅ​កម្ពុជាក្រោម
កសិករ​ខ្មែរ​ក្រោម ៤ នាក់ ក្នុង​តុលាការ​ខេត្ត​ក្រមួនស នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី ៣ ខែធ្នូ ឆ្នាំ ២០២០ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី ៦ ខែ​ដល់​ជិត ៣ ឆ្នាំ ពី​បទ​ប្រើ​ហិង្សា​លើ​កងកម្លាំង​សមត្ថកិច្ច ពេល​តវ៉ា​នឹង​ការ​បង្ខំ​បណ្ដេញ​ពី​ដី​ស្រែ​ចម្ការ ។ រូបៈ ខ្មែរ​នៅ​កម្ពុជាក្រោម

​ក្រោយ​ការប្រកាស​សាលក្រម​នេះ​ ​កសិករ​ខ្មែរក្រោម​ ​ទាំង​ ​៣​ ​រូប​នេះ​ ​មិនទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​នៅឡើយ​ទេ​ ​។​ ​តុលា​ការអនុញ្ញាត​ឲ្យ​ពួកគេ​ទាំង​ ​៣​ ​រូប​ ​នៅ​ក្រៅ​ពន្ធ​នាគា​រ​ជា​បណ្តោះអាសន្ន​ ​ហើយ​ពួកគេ​ក៏​កំពុង​ធ្វើការ​ជាមួយ​មេធាវី​​ ដើម្បី​ប្ដឹង​ទាស់​ទៅកាន់​ ​តុលាការជាន់ខ្ពស់​វៀតណាម​ បន្ត​ទៀត​ដែរ​ ​។​

​គិត​មកដល់ពេលនេះ​ ​មានតែ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​មួយ​រូប​គត់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធ​នាគា​រ​ ​។​ ​ចំណែក​អ្នក​ផ្សេងទៀត​ ​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ នៅ​ក្រៅ​ឃុំ​នៅឡើយ​ ​។​

​ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​វេទិកា​សាធារណៈ​រៀបចំ​ដោយ​យុវជន​ខ្មែរក្រោម​ ​២​ ​ថ្ងៃ មុន​ត្រូវ​បាន​ឃុំ​ខ្លួន​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ឱ្យ​ដឹង​ថា​ ​៖​

​ក្នុងពេលជាមួយគ្នា​នោះ​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​បាន​ថ្លែង​រក្សា​ជំហរ​ថា​ ​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​ឡើយ​ ​។​ ​លោក​ចាត់​ទុក​ចំណាត់​ការ​របស់អាជ្ញាធរ​ ​និង​តុលាការ​វៀតណាម​ ​គឺជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​រូបលោក​ ​និង​កសិករ​ខ្មែរក្រោម​ ​។​ ​លោក​ថា​ ​តុលាការ​កាត់ក្តី​មិនបាន​ផ្អែកលើ​ហេតុផល​ត្រឹមត្រូវ​ឡើយ​ ​។​

​គួរ​បញ្ជាក់​ថា​ ​ក្រៅពី​កសិករ​ខ្មែរក្រោម​ ​ទាំង​ ​៤​ ​នាក់​ ​ដែល​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ខាងលើ​ ​នៅ​មាន​ពលរដ្ឋ​ខ្មែរក្រោម​ជាប់​ពាក់ព័ន្ធ​ចំនួន​ ​២​៣​ ​នាក់​ផ្សេងទៀត​ ​ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ សម្រេច​ដាក់​ពិន័យ​រដ្ឋបាល​ ​ដោយ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ ​ចាប់ពី​ ​៣​ ​លាន​ដុ​ង​ទៅ​ ​៤​ ​លាន​ ដុ​ង​ ​ឬ​ស្មើនឹង​ ​១​៥​០​ ​ទៅ​ ​២​០​០​ ​ដុល្លារ​អាមេរិក​ ​។​

អគ្គលេខាធិការ​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​បណ្ឌិត​ ​សឺ​ន​ ​ជុំ​ជួន​ ​មានប្រសាសន៍ថា​ ​បើ​ពិនិត្យមើល​ទៅលើ​អង្គ​ហេតុ​នៃ​ការចោទប្រកាន់​នេះ​ ​តុលា​ការ​មិន​មាន​ធាតុផ្សំ​គ្រប់គ្រាន់​ ក្នុង​ការ​សម្រេច​ឱ្យ​កសិករ​ខ្មែរក្រោម​មានទោស​នោះ​ឡើយ​ ​។​

​លើស​ពី​នេះ​ទៀត​ ​លោក​ថា​ ​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​គឺ​ដើម្បី​ការពារ​កម្មសិទ្ធិ​ដីស្រែ​របស់​ ​ពួកគាត់​ដែល​ធ្លាប់​បាន​អាស្រ័យផល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ ​។​ ​លោក​ថា​ ​ការ​ការពារ​ដីធ្លី​ ​ស្រប​ច្បាប់​របស់​ខ្លួន​ ​មិនមែន​ជា​ទង្វើ​ខុសច្បាប់​នោះ​ទេ​ ​។​ ​ផ្ទុយទៅវិញ​ ​អាជ្ញាធរ​ដែល​ទៅ​រំ​ ​លោភ​បំពាន​ដីធ្លី​ទៅវិញ​ទេ​ ​ដែល​ជា​អ្នក​ខុសច្បាប់​ ​។​

​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​បាន​ផ្តាំផ្ញើ​ថា​ ​នៅ​ថ្ងៃណាមួយ​ ដែល​លោក​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​ឃុំ​ខ្លួន​ ​លោក​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម ​ចូលរួម​តវ៉ា​ប្រឆាំង​ ចំពោះ​ទង្វើ​ដែល​អាជ្ញាធរ​បាន​ធ្វើ​ ​ចំពោះ​រូបលោក​ ​និង​កសិករ​ខ្មែរក្រោម​ដទៃ​ ​។​

Leave A Reply

Your email address will not be published.