សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បាន​បិទ​បញ្ចប់​មហាសន្និបាត ​ប្រចាំ​ឆ្នាំ​លើក​ទី ២២

0 758

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បាន​បិទ​បញ្ចប់​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​ ២២ កាលពី​ថ្ងៃអាទិត្យ ទី​ ១០ ខែ​ធ្នូ្ន កន្លង​ទៅ​នេះ នៅ​ទីក្រុង​អូឡែនដូ (Orlando) រដ្ឋ​ហ្លរីដា ​(Florida) សហរដ្ឋអាមេរិក​(USA) ​។ មហាសន្និបាត​នេះ មាន​ពលរដ្ឋ​ខ្មែរ និង​ខ្មែរ​កម្ពុជា​ក្រោម ប្រមាណ​ជិត ​៣០០​ នាក់ បាន​ចូលរួម ។ ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនោះ មកពី​សហរដ្ឋអាមេរិក បាំ​រាំង អូស្ត្រាលី កាណាដា ប្រទេស​កម្ពុជា និង​​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ព្រមទាំង​អ្នកតំណាង​អង្គការ​ធំៗ ​មួយ​ចំនួន​បាន​ចូលរួម​ធ្វើ​សេចក្ដីថ្លែងការណ៍​ផង​ដែរ ។

ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់ថ្ងៃទី ២ នៃសន្និបាតប្រចាំឆ្នាំ ២០១៧ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់ថ្ងៃទី ២ នៃសន្និបាតប្រចាំឆ្នាំ ២០១៧ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ប្រាក់ សេរីវុឌ្ឍ បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថា មហាសន្និបាត​ប្រចាំ​ឆ្នាំនេះ សហព័ន្ធ​បាន​បូកសរុប​សមិទ្ធផល​ ដែល​បានធ្វើ​ក្នុង​រយៈពេល​កន្លង​ទៅ​នេះ ព្រមទាំង​រៀបចំ​គម្រោង​ផែនការ​សម្រាប់​ឆ្នាំ​ ២០១៨​ ខាងមុខ ដោយ​ក្នុង​នោះទីមួយ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​ទី​ពីរ ពង្រីក​ការ​ទំនាក់ទំនង​ក្រៅ​ប្រទេស​បន្ថែម​ទៀត ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឱ្យ​ដឹង​ថា មហាសន្និបាត បាន​កែប្រែ​ច្បាប់​លក្ខន្តិកៈ​សហព័ន្ធ​មួយ​ចំនួន កែប្រែ​បទ​បទបញ្ជាផ្ទៃក្នុង​សហព័ន្ធ​មួយ​ចំនួន ព្រមទាំង​កំណត់​យ៉ាង​ម៉ឺងម៉ាត់​ថា អ្នកណា​ក៏ដោយ ប្រសិនបើ​ធ្វើ​ខុស ​នឹង​លក្ខន្តិកៈ ឬ​បទបញ្ជា​ផ្ទៃ​របស់​សហព័ន្ធ ត្រូវតែ​ចុះចេញ​ពី​ដំណែង​ភ្លាម។ «»

លោក​ឱ្យ​បន្ត​ថា ក្នុង​អំឡុង​ឆ្នាំ​ ២០១៧​ នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានទទួល​សមិទ្ធផល​ជាច្រើន រួមមាន បញ្ជូន​គណៈប្រតិភូ​ទៅ​ប្រជុំ​មហាសន្និបាត​របស់​អង្គការ យូ​អ៊ិន​ភី​អូ (UNPO) នៅ​ប្រទេស​បែលហ្សិក (Belgium) ជម្រាប​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប្រទេស​អូស្ត្រាលី​(Austria) អាមេរិក សមាជិក​ព្រឹទ្ធសភា​ប្រទេស​បារាំង និង​សភា​អ៊ឺរ៉ុប ដើម្បីឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ ដាក់​សម្ពាធ​ទៅដល់​រដ្ឋាភិបាល​វៀតណាម​ឱ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​ឈប់​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម ។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ផែនការ​សម្រាប់​ឆ្នាំ​ ២០១៨ ​ខាងមុខនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​កាណាដា ជប៉ុន និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត ព្រមទាំង​គ្រោង​ប្រារព្ធ​ខួប​ឆ្នាំ​ទី​ ៦៩ នៅ​ឆ្នាំ​ ២០១៩ នៅ​ប្រទេស​បារាំង ដើម្បី​ឱ្យ​រដ្ឋាភិបាល​បារាំង​ជួយ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ប្រទេស​វៀតណាម ។ «»

លោក​ឱ្យ​ដឹង​ទៀត​ថា សហព័ន្ធ​គ្រោង​បណ្ដុះបណ្ដាល​យុវជន​ជំនាន់​ក្រោយ​ ដើម្បី​ឱ្យ​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី ​នៅ​ពេល​ខាងមុខ ៕ RFA

 

Leave A Reply

Your email address will not be published.