សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បដិសេធ​វៀតណាម ហៅ​ខ្មែរក្រោម​ថា “​ជនជាតិភាគតិច​”

0 83

នៅ​ថ្ងៃទី ២៨ ខែធ្នូ នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានចេញ​ផ្សាយ​អត្ថបទ​មួយ​បដិសេធ​នូវ​អត្ថបទ​ការ សែត​វៀតណាម​មួយ ដែល​បាន​សរសេរ​សំដៅ​ខ្មែរក្រោម​ថា​ជា “​ជនជាតិភាគតិច​” ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានចាត់ទុក​ខ្មែរក្រោម​ជា “​ជន ជាតិ ដើម​” ដោយមាន​ការទទួលស្គាល់​ពី​អង្គការសហប្រជាជាតិ ។​

លោក សឺង ហួរ ថ្លែងនៅក្នុងកិច្ចប្រជុំដំណាច់ឆ្នាំនៃសហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីថ្ងៃ ទី ១៥ ខែធ្នូ ឆ្នាំ ២០១៣ ។
លោក សឺង ហួរ ថ្លែងនៅក្នុងកិច្ចប្រជុំដំណាច់ឆ្នាំនៃសហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីថ្ងៃ ទី ១៥ ខែធ្នូ ឆ្នាំ ២០១៣ ។

អត្ថបទ​ជា​ភាសា​អង់គ្លេស​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​សរសរ ដោយ លោក សឺ​ន ហួរ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៣ កាសែត​ញ៉ឹង​យ៉ឹ​ង (Nhan Dan) របស់​បក្សកុម្មុយនិស្ត​វៀតណាម​បាន​ចុះផ្សាយ​អត្ថបទ​មួយ មាន​ចំណងជើង​ថា “​សិទ្ធិមនុស្ស​ដើម្បី​ការ អភិវឌ្ឍ​ដល់​ជន ជាតិ​ភាគតិច​” នៅ​វៀតណាម សម្រាប់​ពលរដ្ឋ ខ្មែរក្រោម ដែល​លោក សឺ​ង ហួរ បាន​បញ្ជាក់ថា អត្ថបទ​នេះ​មានការ​បំ​ផ្លើ ស​ព័ត៌មាន​មួយចំនួន ។​

​ឆ្លើយតប​នឹង​អត្ថបទ​កាសែត​នេះ លោក សឺ​ង ហួរ បាន​បញ្ជាក់ថា “​ខ្មែរក្រោម មិនមែនជា​ជនជាតិភាគតិច តាម​ការ កំណត់ របស់​រដ្ឋាភិបាល​វៀត​ណា​ម​នោះទេ ។ ពួកគេ​ជា​ជនជាតិដើម​តាម​ការកំណត់​របស់​អង្គការ សហប្រជាជាតិ​” ។​

​លោក បាន​បន្តទៀតថា ខ្មែរក្រោម និង កូនចៅ​របស់​ពួកគេ បានរស់នៅៗ​កម្ពុជា​ក្រោម ដែលជា​ដែនដី​កេរ​ដូនតា​របស់​ពួក គេ​មុនគេ​ទាំងអស់ ។ វប្បធម៌ និង ប្រពៃណី អក្សរសាស្ត្រ​របស់​ពួកគេ​មានមក​ជា​យូរហើយ នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​ខុស ពី ជនជាតិភាគតិច​នានា នៅក្នុង​ប្រទេស​វៀតណាម ។​

​ផ្ទុយទៅវិញ រដ្ឋាភិបាល​វៀតណាម​នៅតែ​បន្ត​បង្ក្រាប​លើ​ពលរដ្ឋ​ខ្មែរក្រោម​ដោយ​ការរើសអើង​ពូជសាសន៍ ដោយ​ការចាប់​ព្រះ សង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ដាក់ពន្ធនាគារ ជា​បន្តបន្ទាប់ ។ វប្បធម៌​ខ្មែរ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ត្រូវបាន​កែ​កាឡៃ​បន្តិច​ម្ដងៗ ។​

​អត្ថបទ​នេះ ក៏បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​អនុវត្តតាម​អនុសាសន៍​មួយចំនួន​ដូចជា ត្រូវ​ដោះលែង ព្រះតេជព្រះគុណ លីវ នី ព្រះតេជព្រះគុណ ថាច់ ធឿន​, លោក ត្រា វណ្ណ ថា និង លោក ថាច់ ភូមិ​រិ​ទ្ធ ជាបន្ទាន់ ។ រដ្ឋាភិបាល​វៀត ណា​ម ត្រូវ​ដោះ លែង អ្នកស្រី លី ធី យ៉ាន់ , អ្នកស្រី លឹម ធី ឡង​, លោក លី មិន ហាយ និង លោក តាំង ផល្លា ជាបន្ទាន់ ។ អនុញ្ញាត​ឲ្យ​ព្រះសង្ឃ បង្កើត​សមាគម​ព្រះសង្ឃ​ឯករាជ្យ របស់​ពួកគេ​មួយ​នៅ​កម្ពុជា​ក្រោម ដោយមាន​មិន​ការជ្រៀតជ្រែក ពី​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ។​

​យោងតាម​អត្ថបទ​នេះ​ដដែល លោក សឺ​ង ហួរ បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ ស្រប ច្បាប់ មិន​យក​កម្រៃ មាន​មូល​ដ្ឋា​នៅ​សហរដ្ឋអាមេរិក ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស សម្រាប់​បំរើ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផ្ដល់ឱកាស​ឲ្យ​យុវជន​ខ្មែរក្រោម មាន សមត្ថភាព​បញ្ចេញ​នូវ​សំឡេង​របស់​ពួកគេ ដើម្បី​នាំមក​នូវ ការ ផ្លាស់ប្ដូរ​មួយ​ក្នុងសង្គម​ខ្មែរក្រោម ។​

​អត្ថបទ​នេះ បាន​បន្តទៀតថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មិនមែនជា​កងកម្លាំង​ប្រដាប់អាវុធ ប្រឆាំងនឹង​រដ្ឋា ភិ​បាល​វៀតណាម ឡើយ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជម្រុញ​ឲ្យ​មានការ​បញ្ចេញ​សំឡេង​តំណាង​ឲ្យ​ខ្មែរ ក្រោម ពលរដ្ឋ​ម្ចាស់​ស្រុក​នៃ​ដែន ដី កម្ពុជា​ក្រោម ដែល​ត្រូវ​បា​រដ្ឋាភិបាល​វៀតណាម​បំបិទមាត់ និង​រំលោភ បំពាន​សិទ្ធិមនុស្ស ។ វៀតណាម​ត្រូវ​ទទួលស្គាល់ ខ្មែរក្រោម ថា​ជនជាតិដើម និង​ត្រូវតែ​គោរព​សិទ្ធិ​ពួកគេ ។​

​តួនាទី​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺ​ការ​អនុវត្តតាម​វិធីសាស្ត្រ​សន្តិភាព និង​ច្បាប់​អន្តរជាតិ ដើម្បី​ស្វែង រក​សេរីភាព យុត្តិធម៌ និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម តាម​សេចក្ដីប្រកាស​ជា សកល ស្ដីពី​សិទ្ធិ​ជនជាតិដើម ។ ខ្មែរក្រោម​ត្រូវតែ​ទទួលបាន​នូវ​កិច្ច​គាំពារ​ពី​ច្បាប់ អន្តរជាតិ និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​កំពុង រក​វិធី ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​ជីវិត និង​គ្រួសារ​ខ្មែរក្រោម​កាន់តែ ប្រសើរឡើង ៕

Leave A Reply

Your email address will not be published.