សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងចូលរួម​ធ្វើ​សន្និបាត “​ធម្មនុញ្ញ​សហប្រជាជាតិ​យើង​ជាម​នុស្ស​”

0 120

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងចូលរួម​សន្និបាត​ប្រចាំឆ្នាំ លើក​ទី ៩ ក្រោម​ប្រធានបទ “​ធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជា ជាតិ​យើង​ជាម​នុស្ស​” ជាមួយនឹង​អង្គការ​អន្តរជាតិ​ចំនួន ៥ ផ្សេងទៀត នៅ​ទីក្រុង San Francisico នៅ​ថ្ងៃទី ២៨ ខែមិថុនា ខាងមុខនេះ ។​KKF and UN charter

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងចូលរួម​ធ្វើ​សន្និបាត “​ធម្មនុញ្ញ​សហប្រជាជាតិ​យើង​ជាម​នុស្ស​”

យោងតាម​សេចក្ដីជូនដំណឹង​មួយ​ពី​លោក ចៅ សេរី អនុប្រធាន​ទី ២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាមរយៈ​សារ អ៊ីមែល ដែល​ការិយាល័យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ទទួលបាន​នៅ​ថ្ងៃទី ១៦ ខែមិថុនា ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងចូលរួម​ធ្វើ​សន្និបាត​ប្រចាំឆ្នាំ លើក​ទី ៩ ក្រោម​ប្រធានបទ “​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​យើង​ជាម​នុស្ស​” ។ សន្និបាត​នេះ​រៀបចំ​នៅ​ទីក្រុង San Francisco សហរដ្ឋអាមេរិក នៅ​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៤ ដោយមាន​អង្គការ​អន្តរជាតិ​ចំនួន ៥ ផ្សេងទៀត ជា​អ្នក​ផ្ដួចផ្ដើម ។ អង្គការ​ទាំងនេះ​រួមមាន អង្គការ ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ (International Bill of Rights) – វិទ្យាស្ថាន​សិទ្ធិមនុស្ស​រដ្ឋ​ហា​វ៉ៃ (Hawaii Institute for Human Rights) – វេទិកា​សេរីភាព​ទាំង​បួន (Four Freedoms Forum) – អង្គការ​លើកលែងទោស​អន្តរជាតិ​សហរដ្ឋអាមេរិក (Amnesty International USA) – សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (Khmers Kampuchea-Krom Federation) – អង្គការសហប្រជាជាតិ​សមាគម​-​សហរដ្ឋអាមេរិក (United Nations Association-USA) – សហរដ្ឋអាមេរិក​បណ្តា​ញ​សិ​ទិ្ធ​មនុស្ស (United States Human Rights Network) ។​

​សន្និបាត​នេះ នឹង​ផ្តោ​លើ​បញ្ហា​សិទ្ធិ និង​ការប្រកាន់​ពូជសាសន៍​នៅ​សហរដ្ឋអាមេរិក ដែល​សហរដ្ឋអាមេរិក​នឹង​ឡើង ឆ្លើយបំភ្លឺ​អំពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការប្រកាន់​ពូជសាសន៍​នៅក្នុង​គណៈកម្មការ​សហ​ប្រជាជាតិ នា​ខែសីហា ខាងមុខ នេះ​, តួនាទី និង នីតិវិធី​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែលជា​ចំណុច សំខាន់​ប្រឈមមុខ​នឹង​មនុស្សជាតិ​នៅក្នុង​ដំណើរ​ស្វែងរក​សេរីភាព និង​សមភាព​, សន្និបាត​សកល​ស្ដីពី​ជនជាតិ ដើម និង តុលាការ​សិទ្ធិមនុស្ស​ពិភពលោក ដែល​ទាក់ទង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ។​

សូមបញ្ជាក់ថា ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ ជា​ធម្មនុញ្ញ របស់​អង្គការសហប្រជាជាតិ ដែល​ត្រូវបាន​ចុះ ហត្ថលេខា​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ ស្ដីអំពី​ការចាត់តាំង​អង្គការ​អន្តរជាតិ (United Nations Conference on International Organization) នៅ​ទីក្រុង San Francisco នៃ​រដ្ឋ California កាលពី​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ១៩៤៥ ដោយមាន​ប្រទេស​ហត្ថលេខី​ដំបូង​ចំនួន ៥០ សមាជិក​ចូលរួម ។     ​
​ធម្មនុញ្ញ​នេះ មាន​ប្រសិទ្ធិភាព​ចាប់ពី​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៤៥ បន្ទាប់ពី​បានការ​អនុម័តិ​ពី​ប្រទេស​ចំនួន ៥ ដែល ជា​ស្ថាបនិក រួមមាន ចិន​, សូ​វៀត​, បារាំង​, អង់គ្លេស និង​សហរដ្ឋអាមេរិក និង​ប្រទេស​មួយចំនួន​ផ្សេងទៀត ។​

​ធម្មនុញ​នេះ បាន​ពិភាក្សា​ដោយ​គណៈកម្មការ​តាក់តែង​ច្បាប់ និង​ប្រទេស​ហត្ថលេខី ដែល​បាន​ចុះហត្ថលេខា យល់ ព្រម​អនុវត្តតាម​មាត្រា​ទាំងនោះ ។ បច្ចុប្បន្ន ប្រទេស​នានា​ក្នុង​ពិភពលោក ត្រូវបាន​ឆ្លងកាត់​តាមរយៈ​ធម្មនុញ្ញ​នេះ ៕

Leave A Reply

Your email address will not be published.