បវរកញ្ញា​ឯក​រង​ទី​ ​១​ ​ចក្រវាល​កម្ពុជា​ ​២​០​២​១​ ​ជា​ខ្មែរក្រោម​ ​ចេញទៅ​ប្រកួត​ នៅលើ​អន្តរជាតិ​ហើយ​

0 199
ដោយ ស៊ឺន ចែងចើន
កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​ដែល​មាន​ស្រុកកំណើត​ ​នៅ​ភូមិ​មេ​រង​ ​ឃុំ​ដើម​ជ្រៃ​ ​ស្រុក​ផ្នោ​ដាច់​ ​ខេត្ត​ព្រះត្រពាំង​ ​នៃ​ ​ដែនដី​កម្ពុជាក្រោម​ ​ដែល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​អស់​រយៈពេល​ជិត​ ​៤​ ​ឆ្នាំ​ មកហើយ​នោះ​ ​បាន​ចេញទៅ​ប្រកួត​ដណ្តើម​មកុដ​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ (​Miss​ ​Tourism​ ​International​) ​ហើយ​ ​នៅ​ថ្ងៃ​ទី​ ​១​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​។​
ពលរដ្ឋខ្មែរក្រោម និងអ្នកគាំទ្រ ជូនដំណើរកញ្ញា ឆន ស្រីណេត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ រូបៈ FB Neth Son
ពលរដ្ឋខ្មែរក្រោម និងអ្នកគាំទ្រ ជូនដំណើរកញ្ញា ឆន ស្រីណេត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ រូបៈ FB Neth Son

អតីត​បេ​ក្ខ​នារី​ជាប់​លំដាប់​រង​ទី​ ​១​ ​នៃ​ ​កម្មវិធី​ប្រកួត​សម្រស់​បវរកញ្ញា​ចក្រវាល​កម្ពុជា​ ​២​០​២​១​ (​Miss​ ​Uni​v​ere​s ​Cam​bo​d​i​a​ 2021) ​ដែល​មានឈ្មោះ​ដើម​ ​សឺ​ន​ ​ស៊ី​ណេ​ត​ ​វ័យ​ ​២​៥​ ​ឆ្នាំ​ ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ​ឆ្ពោះទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ ​ដើម្បី​ចូលរួម​បំពេញបេសកកម្ម​ប្រកួតប្រជែង​ ​នៅ​លើឆាកអន្តរជាតិ​ ​។​

​បេ​ក្ខ​នារី​ ​មកពី​ទឹកដី​កម្ពុជាក្រោម​ ​ដែល​អាច​ឆក់​យក​បេះដូង​ ​ពីមហាជន​បាន​គ្រប់​ស្រទាប់​វណ្ណៈ​ ​តាមរយៈ​ការ​បង្ហាញ​ទេពកោសល្យ​ ​កំលុងពេល​បង្ហាញ​សមត្ថភាព​ ​នៅ​លើ​ឆាក​បវរកញ្ញា​ចក្រវាល​កម្ពុជា​ ​២​០​២​១​ ​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ ​និង​មាន​ជំនឿ​លើ​ខ្លួនឯង​ជានិច្ច​ ​សម្រាប់​ការ​ចេញដំណើរទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ​នា​ពេលនេះ​ ​។​

​តាមរយៈ​ការ​ប្តេជ្ញា​ចិត្ត​ ​ចំពោះខ្លួន​ ​ដែល​ខំ​តស៊ូ​ប្រឹងប្រែង​ ​និង​ព្យាយាម​នា​ពេល​កន្លងមក​ ​និង​នៅ​ពេល​បច្ចុប្បន្ន​ ​។​ ​អ្នកគាំទ្រ​របស់​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​ជាច្រើន​ ​បាន​ផ្តល់​កម្លាំងចិត្ត​ ​និង​មាន​ជំនឿ​ទៅ​លើ​រូប​នាង​ថា​ ​នឹង​ទទួល​បាន​ជោគជ័យ​ ​ដើម្បី​ជា​ការ​លើក​តម្កើង​ដល់មុខមាត់​ប្រទេសជាតិ​ ​តាមរយៈ​ការ​បង្ហាញ​អត្តសញ្ញាណ​ជាតិ​ ​នៅ​លើឆាកអន្តរជាតិ​ ​។​ ​ពិសេស​ទៀត​នោះ​ ​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​ក៏បាន​ក្លាយ​ជា​ស្រ្តី​ខ្មែរក្រោម​ ​ដំបូង​គេ​ ​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ ​ចូលរួម​ប្រកួត​ ​Miss​ ​Tourism​ ​International​ 2022 ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​ហើយ​នេះ​ ​ក៏​ជា​ឱកាស​ដ៏​វិសេសវិសាល​បំផុត​ ​សម្រាប់​នាង​បង្ហាញខ្លួន​ ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់​ថា​ ​«​ខ្មែរក្រោម​ ​ជា​នរណា​»​ ​ផង​ ​។​

​សូម​បញ្ជាក់​ថា​ ​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​បច្ចុប្បន្ន​ជា​គ្រូបង្រៀន​ក្បាច់​ហាត់ប្រាណ​ ​និង​ជា​អ្នកបង្ហាញ​ម៉ូត​ (​Free​lance​) ​នៅ​រាជធានី​ភ្នំពេញ​ ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​បវរកញ្ញា​ទេសចរណ៍​ ​ដែល​រៀបចំ​ធ្វើ​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​ ​នា​ពេលនេះ​ គឺ​កញ្ញា​ បាននាំ​យក​ឈុត​អប្សរា​ ​និង​ក្បាច់​គុនល្បុក្កតោ​ ​យកទៅ​បង្ហាញ​ ​នៅ​លើឆាកអន្តរជាតិ​ផង​ ​។

Leave A Reply

Your email address will not be published.