មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម​អំពាវនាវ​ឲ្យ ខ្មែរក្រោម​នៅ​កម្ពុជា​ធ្វើ​បណ្ណ​សមាជិក​

151

​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បានចេញ​សេចក្ដីជូនដំណឹង​មួយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ក្រោម​កំពុង​រស់ នៅក្នុង​ប្រទេស​កម្ពុជា ដែល​មិនមាន​លិខិតស្នាម​ច្បាស់លាស់ ដូចជា​អត្តសញ្ញាណ​បណ្ណ​ជាដើម មក​ធ្វើ​បណ្ណ សមាជិក​នៅ​ទីស្នាក់ការ​មិត្តសមាគម​ខ្មែរ កម្ពុជា​ក្រោម នៅ​ទីក្រុង​ភ្នំពេញ ។​

6-UKKBS 2015

យោងតាម​លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០១៦ ដោយ លោក ប៊ុន មុនី ជំនួសមុខ​ឲ្យ គណៈកម្មាធិការ​នាយក មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា​៖

“​គណៈកម្មាធិការ​នាយក​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម​មាន​កិត្តិយស​សូម​ជម្រាប ជូន​បងប្អូន​ខ្មែរ មាន​ដើមកំណើត​នៅ​ទឹក ដី​កម្ពុជា​ក្រោម​មេត្តា​ជ្រាបថា មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បានចេញ​បណ្ណ សមាជិក​ជូន​ដល់​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម ដែល​រស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តែ​ពុំមាន​លិខិត ស្នាម ច្បាស់លាស់​ស្ដីអំពី​អត្តសញ្ញាណ ។​

​យោងទៅតាម​កិច្ចព្រមព្រៀង​រវាង​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សមាគម​ខ្មែរ​កម្ពុជា ក្រោម​សមាគម​ខ្មែរ កម្ពុជា​ក្រោម​បើកឱកាស​ធ្វើ​បណ្ណ​សមាជិក ជូន​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង រស់នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ បណ្ណ សមាជិក​នេះ​ជា​ភស្តុតាង​សម្គាល់​បងប្អូន​មាន​សញ្ជាតិ​ខ្មែរ បងប្អូន​អាច​យកទៅ​ប្រើប្រាស់​តាម សេចក្ដី​តម្រូវការ ។​

​ដូច​ព័ត៌មាន​ដែល​បាន​ជម្រាប​ខាងលើ សូម​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ណា​មាន​ចំណាប់អារម្មណ៍ អញ្ជើញ​មក​ការិយាល័យ​មិត្ត សមាគម ខ្មែរ​កម្ពុជា​ក្រោម នៅ​អាសយដ្ឋាន វត្ត​សាមគ្គី​រង្សី ភូមិ​ទ្រា ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​”

​សូមបញ្ជាក់ថា ដើម្បី​បាន​ជ្រាប​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ​ទៅ​៖

  • ​ទី ១. លោក ប៊ុន មុនី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ៨៥៥-១១-៥៤១-៦១៧
  • ​ទី ២. លោក ស៊ីម វិចិត្រ អគ្គលេខាធិការរង​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ៨៥៥-១៧-៥៣៩-២៦៨
  • ​ទី ៣. ព្រះតេជព្រះគុណ គឹម វិសាល​អគ្គ​ហេរញ្ញិក ៨៥៥-១៧-៩៣៩-៦៩០​

Comments are closed.