ស្រ្តី​ខ្មែរ​ក្រោម​ម្នាក់ ​បាន​ហៅ​រដ្ឋា​ភិ​បាល​យួន​ថា “ពួក​​ចោរ​​ប្លន់” បន្ទាប់​ពី​នាង​ត្រូវ​រឹប​យក​អាវ​យឺត​អក្សរ​ខ្មែរ

99

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ស្ត្រី​ខ្មែរក្រោម​ម្នាក់​នៅ​ខេត្ត​ព្រះ​ត្រពាំង បាន​ផ្ទុះ​កំហឹង​របស់ខ្លួន​ស្ដីបន្ទោស​រដ្ឋាភិបាល​យួន​តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​នាង​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Facebook ថា រដ្ឋាភិបាល​វៀតណាម​បាន​រំលោភបំពាន​លើ វប្បធម៌​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ។ ការស្ដីបន្ទោស​ដោយ​ប្រើពាក្យ​ធ្ងន់ៗ ហៅ​រដ្ឋាភិបាល​យួន​ថា “​ពួកចោរ ប្លន់​” នេះ បាន​ធ្វើឡើង​ពេលដែល​នាង​មិនអាច​អត់ទ្រាំ​បាន​នឹង​កំហឹង​របស់ខ្លួន ក្រោយពេល​នាង​ត្រូវ​អាជ្ញាធរ យួន​រឹប​យក​អាវយឺត​ដែលមាន​អក្សរ​ខ្មែរ និង រូប​អង្គរវត្ត ។​

​វីដេអូ​ឃ្លី​ប​មួយ មាន​ប្រវែង​ប្រមាណ​ជាង ២ នាទី​នេះ ត្រូវបាន​ក្រុម​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook ចែក រំលែក​ពី​ម្នាក់​ទៅ​ម្នាក់​អម​ជាមួយនឹង​ពាក្យរិះគន់​ស្ដីបន្ទោស​ដល់​រដ្ឋាភិបាល​យួន​ថា បាន​រំលោភបំពាន​លើ វប្បធម៌​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ដោយសារ រដ្ឋាភិបាល​យួន​បាន​ហាម​មិន​ឲ្យ​លក់ និង​ពាក់​អាវយឺត​ដែល មាន​អក្សរ​ខ្មែរ និង​រូប​អង្គរវត្ត ប្រសាទ​ខ្មែរ​មួយ​ដែលជា​និម្មិត​រូប​នៃ​មោទនភាព​របស់​ជនជាតិខ្មែ​រ ។​

យោងតាម​វីដេអូ​នេះ ស្ត្រី​ម្នាក់នេះ បាន​ស្ដី​ប​បន្ទោស​រដ្ឋាភិបាល​វៀត​ណា​ម​ថា នាង​ត្រូវ​រដ្ឋាភិបាល​យួន​ពិន័យ ប្រាក់​ប្រមាណ ១ លាន​ដុង (​ប្រហែល ៤៨ ដុល្លារ​) ដោយសារ​នាង​បាន​ពាក់​អាវយឺត​ដែលមាន​អក្សរ​ខ្មែរ និង រូប​អង្គរវត្ត ។ នាង​បាន​ស្ដីបន្ទោស​ចំពោះ​សកម្មភាព​របស់​រដ្ឋា​ភិ​បាល​វៀត​​ណា​ម​ ដែល​បាន​រឹប​យក​អាវ និងពិន័យ​ប្រាក់​ចំពោះ​រូបនាង​ថា ​ជាទង្វើ​របស់​ពួកចោរ​ប្លន់​ភ្នែក​ស្រស់ ។​

«ខ្ញុំ​មិនដឹងថា មាន​អ្នកណា​មាន​អារម្មណ៍​ដូច​ខ្ញុំ​មែន​អត់ ? ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​ដែរ​ណា៎​! ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​ដែរ ។ ប៉ុន្តែ ម៉េច​ចឹ​ង ? ខ្ញុំ​មិនដឹងថា​ម៉េច រដ្ឋ​របស់​ជនជាតិ​យួន​ណា៎ មិនដឹងថា វា​គ្មានអ្វី​ធ្វើ អាហ្នឹង​វា​ធ្វើ​ចោរ​ស្រស់​ទាំង​ភ្នែក​បណ្តោយ បើ​ភ្នែក​មើល​ដឹងថា វា​ចោរ​បណ្តោយ ម៉េច​យើង​ពាក់អាវ​ខ្មែរ ដូច​ថា មានន័យថា ស្រឡាញ់​វប្បធម៌​ខ្មែរ ឬក៏​អ៊ីចឹង វាចា​ប់ វា​ផាក (​ពិន័យ​) មួយ​លៀន ឃើញ​វា​ស្រស់​សើច​ទេ ? វា​ធ្វើ​ដូចជា​ចោរ​អ៊ីចឹង ។ ខ្ញុំ​! ខ្ញុំ​ណា៎ ខ្ញុំ​ទៅធ្វើ ខ្ញុំ​ស្វឹ​ក​កាស (​ចេញ​លុយ​) ដែល​ម៉េ​ខ្ញុំ​ទៅ​ទិញ​អាវ​ហ្នឹង​ឲ្យ​ខ្ញុំ​ពាក់ ។ ព្រោះ​អី ខ្ញុំ​ជា​កូន​ខ្មែរ​! ខ្ញុំ​! ខ្ញុំ​មិនមែន​ថា វា​ចោរ​ទេ​ណា៎​! ទោះ​ខ្ញុំ​ដឹងថា វា​ចោរ​ក៏ដោយ ខ្ញុំ​មិនដែល​និយាយ​ចំពោះ​អ្នកណា​ថា វា​ជា​ចោរ​ទេ ។ ព្រោះ​អី​ខ្ញ​ន​ដឹង​ហើយ ប៉ុន្តែ​អាហ្នឹង វា​ធ្វើ​ទាំង​ស្រស់​ទៅ​ហ្មង ។ ម៉េច​គេ​ទិញ​អាវ​មកហើយ​ហ្នឹង ។ ខ្ញុំ​ញ៉ើ (​ចាំបាន​ថា​) ឥឡូវ​វា​ដាក់ ថា​អី «​ដុក​ឡឹប តឺ​យ៉ ហាន់​ភុ​ក​» (​ឯករាជ្យ សេរីភាព សុភមង្គល​) ហ្នឹង​យួន​ទេ​ណា៎ ខ្ញុំ​មិនដឹងថា ខ្មែរ​ប្រែ​ថា​ម៉េច​ទេ ។ ព្រោះ​អី ខ្ញុំ​មិន​ស្ទាត់​ខាង​ហ្នឹង ខ្ញុំ​និយាយ​ភាសា​ម៉ែ​ឌែ (​ភាសា​កំណើត​) ផា (​របស់​) ខ្ញុំ​ឡួ​ង (​តែម្តង​) ។ យើង​ទិញ​អាវ​មក យើង​ពាក់ ឥឡូវ​វាចា​ប់ ឃើញ​ដល់​«​ក​» នៅ​? យើង​មាន​និយាយថា វា​ចោរ​ឯណា ម៉េច​តឺ​ញ៉ៀ​ង (​នៅ​សុខៗ​) យើង​ពាក់​អាច​ថា ស្រឡាញ់​វប្បធម៌​ខ្មែរ អាវ​អង្គរវត្ត​អ៊ីចឹង​! ម៉េច​ក៏​វាៗ​ៗ​ៗ វា​ចាប់​យើង ឃើញ​ដល់​«​ក​» នៅ​? ឃើញ​វា​សុទ្ធ​ចោរ (​ដូច​) ទេ ? ណា (​អ្នកណា​) មាន​អារម្មណ៍​ដូច​ខ្ញុំ​ទេ ? រ៉ៀ​កៗ (​យូរៗ​ទៅ​) ធ្វើ​ឃើញ​សុទ្ធ​កាច់ (​ដូច​ណាស់​) ហើយ​ខ្ញុំ​មាន​បង​លក់​អាវ​ហ្នឹង​ទៀត បើ​ចាប់​ចឹ​ង​ទៀត ម្តេច​គាត់​ធ្វើការ​ងារ​អី​ទៀត ? គាត់​បាន​មុខការ​អី​ម៉ា​(​មក​) ធ្វើ​ទៀត ? ចាប់​រ៉ៀ​ក (​យូរ​ទៅ​) ចាប់​ហួសហេតុ ករ (​កន​) អាន​ចោរ ករ​(​កន​)​អាន​ផ្ល​ន (​ប្លន់​) ណេះណោះ (​ឯណោះ​) មិន​ទៅ​ចាប់​ទេ ទំនេរ​កាច់ (​ទំនេរ​ណាស់​) ចាប់​គេ​មក​ទិញ​អាវ​ពាក់​អ៊ីចឹង ។ រ៉ៀ​ក (​យូរ​ទៅ​) ខ្ញុំ​មិនដឹង​វា​អី អស់ពី​លួច​ទឹកដី អាកាស (​លុយ​) គេ​ទិញ​អាវ​កុង (​ក៏​) វា​ចាប់​ផាក (​ពិន័យ​) គេ​មុខ ទាំង​ភ្នែក​ស្រស់​ចឹ​ង​ហ្មង ។ រ៉ៀ​កៗ (​យូរៗ​ទៅ​) ហៃៗ (​ហើយៗ​) អី (​ឯ​) ស្រុក​ខ្ញុំ​មិន​និយាយថា យួន​តេស (​ទេ​) ខ្មែរ​វា​ធ្វើ​ប៉ូ​លី​ស្តិ៍​យួន កុង​(​ក៏​)​វា​ចាប់​អា​រឿង​ហ្នុ​ង​បានដែរ​ណា៎​! រ៉ៀ​កៗ (​យូរៗ​ទៅ​) ខួរក្បាល​ហ្នឹង​ស្អី​ទេ​ណា៎ មិន​ចង់​និយាយ​ទេ ។​»

ខ្ញុំ​មិនដឹងថា មាន​អ្នកណា​មាន​អារម្មណ៍​ដូច​ខ្ញុំ​មែន​អត់ ? ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​ដែរ​ណា៎​! ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​ដែរ ។ ប៉ុន្តែ ម៉េច​ចឹ​ង ? ខ្ញុំ​មិនដឹងថា​ម៉េច រដ្ឋ​របស់​ជនជាតិ​យួន​ណា៎ មិនដឹងថា វា​គ្មានអ្វី​ធ្វើ អាហ្នឹង​វា​ធ្វើ​ចោរ​ស្រស់​ទាំង​ភ្នែក​បណ្តោយ បើ​ភ្នែក​មើល​ដឹងថា វា​ចោរ​បណ្តោយ ម៉េច​យើង​ពាក់អាវ​ខ្មែរ ដូច​ថា មានន័យថា ស្រឡាញ់​វប្បធម៌​ខ្មែរ ឬក៏​អ៊ីចឹង វាចា​ប់ វា​ផាក (​ពិន័យ​) មួយ​លៀន ឃើញ​វា​ស្រស់​សើច​ទេ ? វា​ធ្វើ​ដូចជា​ចោរ​អ៊ីចឹង ។

កាលពី​ខែមេសា​កន្លង​កន្លងទៅនេះ ស្ត្រី​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook ម្នាក់ទៀត ក៏ត្រូវ​រដ្ឋាភិបាល​យួន រឹប​យក​អាវយឺត​ដែលមាន​រូប​ផែនទី​កម្ពុជា​ក្រោម និង​អក្សរ​ខ្មែរ​ថា “ កម្ពុជា​ក្រោម​” ផងដែរ ខណៈដែល​ស្ត្រី​ម្នាក់ នេះ​ពាក់​អាវយឺត​នេះ​ទៅ​វត្ត​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ។​

នាង ចន្ទ សោភា នៅ​ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង បាន​ផ្ញើ​សារ​តាមរយៈ​បណ្ដាញ​សង្គម Facebook ប្រាប់ វិទ្យុ សំឡេង​កម្ពុជា​ក្រោម ថា នាង “​ត្រូវ​រដ្ឋាភិបាល​យួន​តាមដាន និង​មក​សួរចម្លើយ និង​រឹប​យក​អាវ​” ដល់ផ្ទះ តែម្ដង ។​

​រដ្ឋាភិបាល​យួន​មិនដែល​បានផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​បានទទួល​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន​ទេ ក្នុងនោះ​មាន “​សិទ្ធិ​ស​ម្រ​ច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ជាដើម តាម​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ជនជាតិដើម ដែល​រដ្ឋាភិបាល​វៀតណាម​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ទាំង ១៤៣ ដែល​បាន​បោះឆ្នោត​ទទួល ស្គាល់​ស្ដីពី​ការ​អនុម័តលើ​សេចក្ដីសម្រេច​នៃ សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិ​ជនជាតិដើម នៅក្នុង​កិច្ច ប្រជុំ លើក​ទី ៦១ របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ។ ទោះបី​រដ្ឋាភិបាល វៀតណាម​ជា​ប្រទេស​ហត្ថលេខី​ក៏ដោយ តែ​ខ្លួន​មិនដែល​បាន​អនុវត្តតាម​សេច​ក្ដី​ប្រកាស​របស់​អង្គការ​សហ​ប្រជា​ជាតិ ក្នុង​ការគោរព​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម​ម្ដងណា​ឡើយ ។​

​វៀតណាម​ចាត់ទុក​ខ្មែរក្រោម​ថា ជា​ជនជាតិភាគតិច​ក្នុងចំណោម​ជនជាតិ​ទាំង ៥៤ នៅក្នុង​ប្រទេស​វៀតណាម ខណៈដែល​អង្គការសហប្រជាជាតិ​បានចាត់ទុក​ខ្មែរក្រោម​ថា ជា​ជនជាតិដើម ហើយ​បានទទួល​ស្គាល់​ឲ្យ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូល​ថ្លែងការណ៍​នៅក្នុង​អង្គការសហប្រជាជាតិ​រៀងរាល់ឆ្នាំ នៅក្នុង​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII ) នា​បុរី New York សហរដ្ឋអាមេរិក ។​

​នៅក្នុង​កថាខណ្ឌ​ទី ១ នៃ​មាត្រា​ទី ១៤ នៅក្នុង​ជំពូក​ទី ២ ស្ដីពីសិទ្ធិមនុស្ស សិទ្ធិ និង​កាតព្វកិច្ច​របស់​ពលរ​ដ្ឋ នៃ​រដ្ឋធម្មនុញ្ញ ប្រទេស​សាធារណរដ្ឋ​សង្គមនិយម​និយម​វៀតណាម បាន​ចែងថា​៖ “​នៅ​ប្រទេស​សាធារណរដ្ឋ សង្គមនិយម​វៀតណាម សិទ្ធិ​ទាំងឡាយ​របស់​មនុស្ស និង សិទ្ធិ​របស់​ពលរដ្ឋ​ច​ខាង​វិស័យ នយោបាយ ស៊ីវិល សេដ្ឋកិច្ច វប្បធម៌ និង​សង្គម ត្រូវបាន​ទទួលស្គាល់ គោរព ការពារ និង​គាំពារ​ទៅតាម​ច្បាប់​” ។​

​យោងតាម​មាត្រា​ទី ៨ នៃ​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ជនជាតិដើម បាន​ចែងថា ៖

undrip_1undrip_2

Comments are closed.