ខ្មែរក្រោមត្រូវតែបានឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ
ដោយ ថាច់ ប្រីជា គឿន l ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១២
វិធីដែលអាជ្ញាធរវៀតណាមឲ្យតែពលរដ្ឋខ្មែរក្រោមឈប់ រៀននិងឈប់ធ្វើការហើយសាលារៀននិងរោងចក្រ នៅតែបើកទ្វាររៀន និងនៅតែធ្វើការនោះ មិនមែនជាទង្វើ ល្អដែលឆ្លុះបញ្ចាំងពីការគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុកឡើយ តែវាជាការពិតមួយធ្វើឲ្យខ្មែរក្រោម ឃើញកាន់តែច្បាស់ នូវអត្តចរិតប្រកាន់ពូជសាសន៍ និងសង្គមគ្មានសម ភាពរបស់រដ្ឋាភិបាលវៀតណាមនិងជនជាតិយួន លើពលរដ្ឋខ្មែរក្រោម ។
ខ្មែរក្រោមមិនត្រូវបានឈប់សម្រាកដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំខ្មែររបស់ខ្លួនទេ ជារៀងរាល់ឆ្នាំ ។ ប្រភពព័ត៌មាននានាបានរាយការណ៍ថាកម្មករខ្មែរក្រោមដែលទៅស៊ីឈ្នួលនៅ ទីក្រុងព្រៃនគរ និង នៅតាមខេត្តនានាមិនបានឈប់សម្រាកពីការងារទេ និង សិស្ស និស្សិតខ្មែរ ក្រោមដែលកំពុងសិក្សានៅដែនដីកម្ពុជាក្រោម ក៏មិនបានឈប់សម្រាកពីការសិក្សាដែរ ។ អ្វីដែលជា រនាំងដែកធ្វើឲ្យខ្មែរក្រោមទាំងនោះ មិនមានសេរីភាពក្នុងការលេងកម្សាន្តក្នុងពិធីបុណ្យ ជាតិរបស់ខ្លួននោះ គឺមកពីរដ្ឋាភិបាលវៀតណាមមិនបានចេញបទបញ្ជាឲ្យសាលារៀនរដ្ឋវៀត ណាម និង ក្រុមហ៊ុននានាទូទាំងដែនដីកម្ពុជាក្រោម ឬ ភាគខាងត្បូងវៀតណាមសម្រាករៀន និង សម្រាកពីការងាររយៈពេល ៣ ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំខ្មែររបស់ខ្មែរក្រោម ដូចអ្វីដែលនាយករដ្ឋ មន្ត្រីវៀតណាម បានចេញបទបញ្ជាឲ្យមានការឈប់សម្រាករយៈពេល ៩ ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំ របស់ជនជាតិយួន ។

ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរម្ដងៗ ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមតែង ត្អូញ ត្អែថា គ្មានឱកាសទៅស្រុកកំណើតលេងកម្សាន្តបុណ្យជាតិរបស់ខ្លួនទេ ព្រោះក្រុមហ៊ុនមិន បានឈប់សម្រាកក្នុងថ្ងៃបុណ្យចូលខ្មែរ ។ រីឯសិស្ស និង និស្សិតខ្មែរក្រោមដែលកំពុងសិក្សានៅ តាម សាលារៀន និង មហាវិទ្យាល័យនានាក៏មិនបានលេងកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរផងដែរ ព្រោះសាលារៀនបានត្រឹមតែអនុញ្ញាតឲ្យកូនចៅខ្មែរក្រោមឈប់សម្រាក តែកូនយួននៅរៀន ដដែល កត្តានេះហើយដែលធ្វើឲ្យសិស្ស និស្សិតខ្មែរក្រោមមិនមានសេរីភាពក្នុងក្នុងការលេង កម្សាន្តក្នុងពិធីបុណ្យជាតិរបស់ខ្លួន ។ ល។
កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១១ (helmii.com) នាយករដ្ឋមន្ត្រីវៀតណាម ង្វៀង តឹង យ៉ុង បានចេញបទបញ្ជា មួយអនុញ្ញាតឲ្យពលរដ្ឋវៀតណាមទូទាំងប្រទេសបានឈប់សម្រាករយៈ ៩ ថ្ងៃ ដើម្បីចូលរួមអប អរសាទរក្នុងពិធីបុណ្យចូលឆ្នាំយួន ឬ បុណ្យតែត របស់ជនជាតិយួននៅក្នុងប្រទេសវៀតណាម ។
ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរដែលមានរយៈពេល ៣ ថ្ងៃ គឺចាប់តាំងពីថ្ងៃ ១៣ ដល់ ១៥ ខែមេសា ឆ្នាំ ២០១២ នេះ យើងមិនបានឃើញអនុក្រិត្យ ឬ បទបញ្ជាផ្លូវការណាមួយរបស់រដ្ឋាភិបាលវៀត ណាម អនុញ្ញាតឲ្យខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមបានឈប់សម្រាក ដើម្បីមានសេរីភាពក្នុង ការលេងកម្សាន្តក្នុងពិធីបុណ្យជាតិរបស់ខ្លួនឡើយ ។ ការដែលរដ្ឋាភិបាល វៀតណាមបានអនុញ្ញាត ឲ្យជនជាតិយួនបានឈប់សម្រាកទូទាំងប្រទេសវៀតណាមក្នុងពិធីបុណ្យចូលឆ្នាំរបស់យួនដល់ទៅ ៩ ថ្ងៃ និង ការដែលរដ្ឋាភិបាលវៀតណាមមិនបានអនុញ្ញាតឲ្យខ្មែរក្រោមបានឈប់សម្រាកក្នុងពិធី បុណ្យចូលឆ្នាំខ្មែររបស់ខ្មែរក្រោមនោះសូម្បីត្រឹមតែ ៣ ថ្ងៃនោះ វាជាការឆ្លុះបញ្ចាំងឲ្យឃើញថាអាជ្ញា ធរវៀតណាម មានការរើសអើងពូជសាសន៍ទៅលើពលរដ្ឋខ្មែរក្រោមជាម្ចាស់ស្រុក នៃ ដែនដីកម្ពុជា ក្រោមយ៉ាងធ្ងន់ធ្ងរ ។
ជាអនុសាសន៍ រដ្ឋាភិបាលវៀតណាម ត្រូវតែពិចារណាឡើងវិញអំពីរឿងនេះ ព្រោះថា ខ្មែរក្រោមជា ជនជាតិដើម ឬជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ឬ ជាម្ចាស់ស្រុកភាគ ខាងត្បូងនៃប្រទេសវៀត ណាម បច្ចុប្បន្ន ដូច្នេះ ពួកគេត្រូវតែទទួលបាននូវផលប្រយោជន៍ជាអាទិភាពពីការអភិវឌ្ឍនានា នៅ ក្នុងប្រទេសវៀតណាម ។
រដ្ឋាភិបាលវៀតណាម និងជនជាតិយួនទទួលបានផលប្រយោជន៍ជាច្រើនពីធនធានធម្មជាតិនៅ ដែនដីកម្ពុជាក្រោមដោយការធ្វើអាណានិគមនិងធ្វើវាតទីចូលមកនៅលើដែនដីកម្ពុជាក្រោម ។ អ្វីដែលជនជាតិយួនបានទទូលផលប្រយោជន៍ពីខ្មែរក្រោមម្ចាស់ស្រុកនោះ រដ្ឋាភិបាលវៀតណាម មិនត្រូវរមឹសគុណឡើយ គឺត្រូវតែមានគោលនយោបាយដើម្បីផ្ដល់នូវភាពថ្លៃថ្នូ និងមានការគោរព សិទ្ធិចំពោះខ្មែរក្រោមម្ចាស់ស្រុកហើយ ។
ដើម្បីឲ្យខ្មែរក្រោមមានសេរីភាពពេញលេញក្នុងការលេងកម្សាន្តបុណ្យចូលឆ្នាំខ្មែររបស់ខ្លួននោះរដ្ឋា ភិបាលវៀតណាម ត្រូវតែចេញបទបញ្ជាឲ្យក្រុមហ៊ុនវៀតណាម និងបរទេសដែលកំពុងរកស៊ីនៅក្នុង ដែនដីកម្ពុជាក្រោម និងសាលារៀនរដ្ឋនានា នៅវៀតណាមខាងត្បូង (មិនបាច់ទូទាំងប្រទេសវៀត ណាមទេ) ត្រូវតែបិទទ្វារ ៣ ថ្ងៃ ដើម្បីទទូលអំណរបុណ្យចូលឆ្នាំរបស់ពលរដ្ឋខ្មែរក្រោមម្ចាស់ ស្រុក របស់គេ ។ វិធីដែលអាជ្ញាធរវៀតណាម ឲ្យតែពលរដ្ឋខ្មែរក្រោមឈប់រៀន និងឈប់ធ្វើការ ហើយ សាលារៀន និងរោងចក្រនៅតែបើកទ្វាររៀន និងនៅតែធ្វើការនោះ មិនមែនជាទង្វើល្អដែលឆ្លុះ បញ្ចាំងពីការគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុកឡើយ តែវាជាការពិតមួយធ្វើឲ្យខ្មែរក្រោមឃើញកាន់ តែច្បាស់នូវអត្តចរិតប្រកាន់ពូជសាសន៍ និងសង្គមគ្មានសមភាពរបស់រដ្ឋាភិបាលវៀតណាម និងជន ជាតិយួនលើពលរដ្ឋខ្មែរក្រោម ៕