វេទិកាសាធារណៈ ស្តីពី “​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​”

112

​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​កម្ពុជា នៅ​ថ្ងៃអាទិត្យ​ទី ០៦ ខែកក្កដា ឆ្នាំ ២០១៤ បានរៀបចំ​វេទិកាសាធារណៈ​ស្តីពី “​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​” នៅ​ភូមិ​គោក​ឃ្លាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​ការរៀបចំ​វេទិកាសាធារណៈ​នេះ គឺ​ក្នុង​គោលបំណង​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​ទៅ នឹង​ដែនដី​កម្ពុជា​ក្រោម ដើម្បី​ចងក្រង​ជា​ឯកសារ​ផ្លូវការ​ដាក់​ទៅ​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​។

​ទន្ទឹម នឹង​នេះដែរ ការរៀបចំ​វេទិកាសាធារណៈ​នេះ​ឡើង ក៏​ដើម្បី​ឆ្លើយតប​ទៅ នឹង​មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់​ថុង ដែល​លើកឡើងថា ដែនដី​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ​។​

​ថ្នាក់ដឹកនាំ និង​សមាជិក​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រួមទាំង​និស្សិត ព្រះសង្ឃ ដែល​បាន​ចូលរួម​វេទិកា​នេះ សម្តែង​ការខឹង​សម្បារ​ជាខ្លាំង ហើយ​ទាមទារ​ឲ្យ​មន្ត្រី​នាំពាក្យ​រូបនេះ សុំទោស​ជា​សាធារណៈ និង​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត​នៃ​ទឹកដី​កម្ពុជា​ក្រោម​។

​ក្រុមនិស្សិត​បញ្ញា​វ័​ន្ត បាន​ព្រមាន​ថា ពួកគេ នឹងរ​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ប្រសិនបើ​​អ្នកនាំ​ពាក្យ​ស្ថាន​ទូត​វៀត​ណាម លោក ត្រឹង វ៉ាន់​ថុង មិន​ព្រម​កែ​ពាក្យសម្ដី ដែល​លោក​ឡើង ពី​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ ដែនដី​កម្ពុ​ក្រោម​នេះ​៕ រូបថតៈ ស៊ឺន ចែងចើន

_DSC0076 _DSC0082 _DSC0114 _DSC0117 _DSC0122 _DSC0124 _DSC0126 _DSC0134 _DSC0141 _DSC0143 _DSC0147 _DSC0154 _DSC0167 _DSC0175 _DSC0188 _DSC0194 _DSC0204 _DSC0217 _DSC0222 _DSC0231 _DSC0240 _DSC0244 _DSC0245 _DSC0250 _DSC0261 _DSC0288 _DSC0293 _DSC0299 _DSC0305 _DSC0333 _DSC0335 _DSC0342 _DSC0355 _DSC0367 _DSC0374 _DSC0376 _DSC0408 _DSC0418 _DSC0425 _DSC0463

Comments are closed.