ខ្មែរក្រោម​ នៅ​កម្ពុជា​ ប្រារព្ធ​ពិធី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្ដរ​ជាតិ​ ១០​ ធ្នូ​

0 162

ដោយ ស៊ឺន ចែងចើន

អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ គ្រោង​ បាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ១០​ ធ្នូ​ ដែល​ជា​ខួប​លើក​ទី​ ៧១​ ឆ្នាំ​ ក្រោម​ប្រធានបទ​ «លើ​កស្ទ​យសិ​ទ្ធិ​មនុស្ស​ខ្មែរក្រោម​» ។ កម្មវិធី​នេះ​ រៀបចំឡើង​នៅ​ខេត្តសៀមរាប​ ដោយមាន​អ្នកចូលរួម​ជាង​ ២០០​ នាក់​ ។

​ពលលរដ្ឋខ្មែរក្រោម ដែលមានបញ្ហា​ជម្លោះ​ដីធ្លី និង​ការ​មិន​ទទួល​បាន​ឯកសារ​គតិយុត្តិ​ស្រប​ច្បាប់ នៅកម្ពុជាចូលរួមទិវា​សិទ្ធិមនុស្ស ១០ ធ្នូ នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី ៨ ធ្នូ ២០១៩ ។
​ពលលរដ្ឋខ្មែរក្រោម ដែលមានបញ្ហា​ជម្លោះ​ដីធ្លី និង​ការ​មិន​ទទួល​បាន​ឯកសារ​គតិយុត្តិ​ស្រប​ច្បាប់ នៅកម្ពុជាចូលរួមទិវា​សិទ្ធិមនុស្ស ១០ ធ្នូ នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី ៨ ធ្នូ ២០១៩ ។

ទិវា​សិទ្ធិមនុស្ស​ ១០​ ធ្នូ​ ដែល​បាន​រៀបចំឡើង​ នៅ​ព្រឹក​ថ្ងៃទី​ ៨ ខែ​ធ្ នូ​ ២០១៩​ នេះ​ មាន​អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ នៅ​កម្ពុជា​ និង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ រួម​សហការ​ជាមួយ​អង្គការ​ដៃ​គូរ​មួយចំនួន​ទៀត​ រួមមាន​ អង្គការ​ក្រុមការងារ​ ដើម្បី​ដោះស្រាយ​ទំនាស់​ (ACT​) អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច​ (MIRO​) អង្គារ​វិទ្យាស្ថាន​សន្តិភាព​កម្ពុជា​ (PIC​) អង្គការ​នារី​ដើម្បី​សន្តិភាព​ (WPM​) និង​ពលរដ្ឋខ្មែរ​ក្រោម​ ដែល​រង​ផល​ប៉ះ​ពាល់​ផ្សេង​ៗ ជាពិសេស​បញ្ហា​ប្រឈម​ នឹង​ការ​បដិសេធ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​ ។

​ពលលរដ្ឋខ្មែរក្រោម ដែលមានបញ្ហា​ជម្លោះ​ដីធ្លី និង​ការ​មិន​ទទួល​បាន​ឯកសារ​គតិយុត្តិ​ស្រប​ច្បាប់ នៅកម្ពុជាចូលរួមទិវា​សិទ្ធិមនុស្ស ១០ ធ្នូ នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី ៨ ធ្នូ ២០១៩ ។
​ពលលរដ្ឋខ្មែរក្រោម ដែលមានបញ្ហា​ជម្លោះ​ដីធ្លី និង​ការ​មិន​ទទួល​បាន​ឯកសារ​គតិយុត្តិ​ស្រប​ច្បាប់ នៅកម្ពុជាចូលរួមទិវា​សិទ្ធិមនុស្ស ១០ ធ្នូ នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី ៨ ធ្នូ ២០១៩ ។

នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ១០​ ធ្នូ​ ២០១៩​ នេះ​ ក៏​មានការ​បង្កើត​សារ​តស៊ូ​មតិ​ជាមួយ​ នឹង​ពាក្យស្លោក​សរសេរ​លើ​ស្លាក​បដា​ផង​ ។ សារ​ទាំងនោះ​ មាន​ជាអាទិ៍​ សិទ្ធិ​ខ្មែរក្រោម​ គឺ​សិទ្ធិមនុស្ស​, សូម​ផ្តល់​ឲ្យ​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​ស្របច្បាប់​នៅ​កម្ពុជា​, សំនៀង​របស់​ខ្មែរក្រោម​ គឺជា​សំនៀង​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ នៅ​ដែនដី​កម្ពុជាក្រោម​, យើងខ្ញុំ​ត្រូវការ​សិទ្ធិ​លំនៅឋាន​ និង​ដីធ្លី​, យើងខ្ញុំ​ត្រូវការ​សេវាកម្ម​សុខភាព​ និង​សង្គមកិច្ច​ដោយ​ស្មើភាព​គ្នា​, សូម​ផ្តល់​សំបុត្រ​កំណើត​ដល់​កូនចៅ​យើង​ខ្ញុំ​គ្រប់​ៗ រូប​ ដើម្បី​បាន​ទទួល​សេវាកម្ម​អប់រំ​, យើងខ្ញុំ​ទាំងអស់គ្នា​ជា​ជនជាតិ​ដើម​ នៅ​កម្ពុជាក្រោម​, យើងខ្ញុំ​ទាំងអស់គ្នា​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​នៅ​កម្ពុជា​, យើងខ្ញុំ​ត្រូវការ​សិទ្ធិ​រស់រាន​មានជីវិត​តាមរយៈ​ការងារ​ និង​មុខរបរ​, សូម​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​ឲ្យ​យើងខ្ញុំ​បាន​គ្រប់​ៗ គ្នា​ ។ល។

​ពលលរដ្ឋខ្មែរក្រោម ដែលមានបញ្ហា​ជម្លោះ​ដីធ្លី និង​ការ​មិន​ទទួល​បាន​ឯកសារ​គតិយុត្តិ​ស្រប​ច្បាប់ នៅកម្ពុជាចូលរួមទិវា​សិទ្ធិមនុស្ស ១០ ធ្នូ នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី ៨ ធ្នូ ២០១៩ ។
​ពលលរដ្ឋខ្មែរក្រោម ដែលមានបញ្ហា​ជម្លោះ​ដីធ្លី និង​ការ​មិន​ទទួល​បាន​ឯកសារ​គតិយុត្តិ​ស្រប​ច្បាប់ នៅកម្ពុជាចូលរួមទិវា​សិទ្ធិមនុស្ស ១០ ធ្នូ នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី ៨ ធ្នូ ២០១៩ ។

គួរ​ជម្រាប​ជូន​ថា​ អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ប៉ាន់ប្រមាណ​ថា​ ពលរដ្ឋខ្មែរ​ក្រោម​ ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា​ មាន​ប្រមាណ​ ១ លាន​នាក់​ ។

ជា​រឿយ​ៗ ក្រុម​អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ តែង​ស្វេ​ងរ​កឱកាស​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ ដើម្បី​ពន្យល់​ពី​ការ​ស្នើ​បង្កើត​ឲ្យ​មាន​បទដ្ឋាន​គតិយុត្តិ​ជាក់លាក់​ សម្រាប់​ឋានៈ​ជា​ពលរដ្ឋ​របស់​ខ្មែរក្រោម​ នៅ​កម្ពុជា​ ៕

ចុចមើលរូបភាពច្រើនទៀត…

Leave A Reply

Your email address will not be published.